រកឃើញកាំភ្លើង សម័យបុរាណ ពីរដើម នៅស្រុកមេមត់

កំពង់ចាម: ប្រជាពលរដ្ឋ​ជា​អ្នក​ដាំដំឡូង​មី បាន​ប្រទះឃើញ​កាំភ្លើង​សម័យបុរាណ​ចំនួន ពីរ ដើម ដែល​ផលិតឡើង​ពី​លោហៈ ជា​ស្ពាន់​លាយ​ជាមួយ​ដែក ដែលមាន​អាយុ​កាលពី​ចន្លោះ​សតវត្សរ៍​ទី​១៥-១៦ របស់​ប្រទេស​ព័រ​ទុ​ហ្គា​ល និង​មាន​ចរិត​ជា​ភាសាបាលី​របស់​ខ្មែរ នៅលើ​តួ​កាំភ្លើង​នោះ​។ កាំភ្លើង​សម័យបុរាណ​នេះ ត្រូវបាន​គេ​រកឃើញ​តាំងពីដើម​ខែធ្នូ ឆ្នាំ​២០១២ កន្លងមកនេះ​។​

ថ្ងៃទី 24 ធ្នូ 2012, ម៉ោង 05:45:PM
ដោយ: កងមាស
CEN

ប្រជាពលរដ្ឋ​ស្រុក​មេមត់ ប្រទះ​កាំភ្លើង​បុរាណ​ចំនួន ពីរ ដើម ផលិត​នៅ​ចន្លោះ​សតវត្សរ៍​ទី​១៥-១៦ មាន​ទម្ងន់​សរុប​ជាង​មួយ​ហាប ក្នុង​ចម្ការ​ក្បែរ​វត្ត​ឈូក ឃុំ​កំពាន់​។

ប្រជាពលរដ្ឋ​ស្រុក​មេមត់ ប្រទះ​កាំភ្លើង​បុរាណ​ចំនួន ពីរ ដើម ផលិត​នៅ​ចន្លោះ​សតវត្សរ៍​ទី​១៥-១៦ មាន​ទម្ងន់​សរុប​ជាង​មួយ​ហាប ក្នុង​ចម្ការ​ក្បែរ​វត្ត​ឈូក ឃុំ​កំពាន់​។

បច្ចុប្បន្ន​កាំភ្លើង​បុរាណ​ទាំងពីរ​ដើម​ខាងលើ កំពុង​រក្សាទុក​នៅផ្ទះ​លោក​ទេព សុភា​រៈ ប្រធាន​មូលដ្ឋាន​ចម្ការកៅស៊ូ​មេមត់​-​ក​ន្ទ្រោ​យ ស្ថិត​ក្នុងភូមិ​ម៉ាស៊ីនទឹក ឃុំ​មេមត់ ស្រុក​មេមត់ ខេត្តកំពង់ចាម ដើម្បី​រង់ចាំ​ខាង​ជំនាញ​ទៅ​ទទួលយក​។​

លោក ទេព សុភា​រៈ បាន​ប្រាប់​គេហទំព័រ CEN កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១២ ថា កាំភ្លើង​បុរាណ​ពីរ​ដើម​នេះ គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​ដាំដំឡូង​មី​ឈូក ឃុំ​កំពាន់ ស្រុក​មេមត់ បាន​ប្រទះឃើញ​នៅក្នុង​ចម្ការ​កប់​ដី​ជម្រៅ​ប្រហែល មួយ ម៉ែត្រ គឺ​នៅក្បែរ​វត្ត​បុរាណ​មួយ ចម្ងាយ​ពី​ទីរួមស្រុក​នេះ​ប្រមាណ​ជិត ២០ គីឡូម៉ែត្រ ប៉ុន្តែ​លោក​នៅ​មិនទាន់បាន​ទៅពិនិត្យ​រណ្តៅ​ដែល​អ្នកស្រុក​ជីក​បាន​នោះទេ​។​

លោក​ប្រធាន​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក​កំពុង​រង់ចាំ​លោក ហ៊ុន ម៉ា​ណែ​ត និង​ខាង​ជំនាញ​បេតិកភណ្ឌ​មក​ទទួលយក ដើម្បី​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ប៉ុន្តែ​កន្លងមក​ខាង​អាជ្ញាធរ និង​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចុះមក​ពិនិត្យ​មួយ​ជំហាន​ហើយ​។​

លោក យិន វ៉ាន់​ធឿន ប្រធានការិយាល័យ​បេតិកភណ្ឌ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា កាំភ្លើង​បុរាណ​ពីរ​ដើម ដែល​ពលរដ្ឋ​បាន​រកឃើញ​នោះ គឺ​មួយ​ដើម​មាន​ទម្ងន់ ៣៩ គីឡូក្រាម ប្រវែង ១,៥ ម៉ែត្រ និង​មុខកាត់​កាណុង ១ ដេ​ស៊ី​ម៉ែត្រ​។ ចំណែក មួយ ដើម​ទៀត​មាន​ទម្ងន់ ៣១ គីឡូក្រាម ប្រវែង ១,៣ ម៉ែត្រ និង មុខកាត់​កាណុង ០,៩០ ដេ​ស៊ី​ម៉ែត្រ​។​

លោក​ប្រធានការិយាល័យ បាន​ឲ្យ​ដឹង​ទៀតថា អាវុធ​បុរាណ​ទាំង ពីរ ដើម​នេះ​មាន​ចរិត​ជា​អក្សរ​បាលី​របស់​ខ្មែរ លើ​តួ​រប​ស់វា (​កាំភ្លើង​) ដែល​ផលិតឡើង​លោ ហ​ធាតុ ដែ​កលាយជា​ស្ពាន់​នា​សម័យ​ចន្លោះ​សតវត្សរ៍​ទី​១៥-១៦ ទំនង​បុព្វបុរស​យើង​បាន​កំ​ម៉​ង់​ទិញ​ពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល កាលសម័យ​នោះ​៕

What Next?

Recent Articles

7 Responses to "រកឃើញកាំភ្លើង សម័យបុរាណ ពីរដើម នៅស្រុកមេមត់"

  1. បោះបង់ចោលកាំភ្លើង ដែលផ្លោងចាញ់ក្នុងសមរភូមិ…
    មានការអភិវឌ្ឍន៍តិចតួច updateតិចតួចចឹងម៉េចឈ្នះគេ??

  2. កាំភ្លើងនេះពេលបាក់ទ័ព្វ គេត្រ្វវទម្លាក់ចោល ឬកប់ចោល រត់យកតែខ្លួនសិន អេស
    ព្រោះថាវាធ្ងន់ណាស់ ហើយបាញ់កយីតដែរ ញាត់មសៀវម្តងៗ១០នាទី បាញ់បានតែជ្រូកព្រៃប៉ុណោះ អេស!!

  3. . says:

    កាំភ្លើងបុរាណនេះ ផលិតឡើងដើម្បីទុកបាញ់ បំបែកក្បាលជនទុច្ចរិត ដូចជាអាឆ្កែព៌ណខៀវ JML,តែប៉ុណ្ណោះ។

  4. Khmerologist says:

    These priceless artifacts should be kept at the national museum instead of turning them in to the hands of corrupted officials…

  5. Khmerologist says:

    The alloy in the making of these matchlock guns is bronx, the combination of tin and copper, not iron. The bronx metal can withstand harsh weather and corrosion for a long period of times.

  6. Chakrey says:

    កាំភ្លើងនេះ មុននឹងបាញ់ ត្រូវប្រាប់អោយសត្រូវឈប់សិនកុំទាន់អាលទៅណា អញសុំបាញ់មួយសិន។