សាលាក្រុង អនុញ្ញាត​ឲ្យ​កម្មករ ជួបជុំ និង​ហែ​ក្បួន​ធ្វើបាតុកម្ម តម្លើង​ប្រាក់ខែ នៅ​ថ្ងៃ​អាទិត្យ​

ភ្នំពេញ: បន្ទាប់ពី​កិច្ចប្រជុំ រវាង​តំណាង​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ និង​មេដឹកនាំ​សម្ព័ន្ធ​សហជីព​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១២ អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​សហជីពក​ម្មករ ជួបជុំ​ធ្វើបាតុកម្ម និង​ដើ​រហែ​ក្បួន អហិង្សា ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ជូន​កម្មករ និយោជិត ចំនួន ១៥០ ដុល្លារ ក្នុង​មួយ​ខែ​។ ពិធី​ជួប​នោះ នឹង​មាន​កម្មករ​ប្រមាណ ២៥០ នាក់ ធ្វើឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១២ ហើយ​តំណាង ២០ នាក់ នឹង​ដើ​រហែ​ក្បួន យក​ញត្តិ ទៅ​ដាក់​នៅ​រដ្ឋសភា និង​សម្តេច​តេជោ ហ៊ុន សែន​។​

ថ្ងៃទី 25 ធ្នូ 2012
ដោយ: លី សិលា
CEN

​​តាមរយៈ​កិច្ចប្រជុំ​នោះ លោក កើត ឆែ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ព្រមាន​ថា “​ម្ចាស់​សំណើ ត្រូវ​ធានា​ថា មិន​យក​កម្មវិធី​នេះ ធ្វើ​សកម្មភាព​បំរើ​ឲ្យ​ឆន្ទៈនយោបាយ​របស់​គ​ណ​បក្ស​ណាមួយ ឬ​ធ្វើ​ការវាយប្រហារ​ដល់​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេសជិតខាង និង​ឥស្សរជន​ជាន់ខ្ពស់​ណា​ម្នាក់​ឡើយ​។ ប្រសិនបើ​មិន​គោរព​តាម​ការសន្យា សមត្ថកិច្ច នឹង​ចាត់វិធានការ​តាមច្បាប់ និង​មិន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី​របៀបនេះ​ទៀត​ទេ នៅពេល​ក្រោយ​”​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន លោក ឈុន សំ​អូន មន្ត្រី​សហជីព និង​លោក រ៉ុង បញ្ញា មន្ត្រី​សហជីព នៃ​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​សរសេរ​លិខិត​រួមគ្នា​មួយ​ច្បាប់ គោរព​ជូន​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ជូន​ដំណឹង​ពី​ការរៀបចំ​បាតុកម្ម​អហឹង្សា ទាមទារ​ដំឡើង​ប្រាក់​ឈ្នូល​អប្បបរមា ជូន​កម្មករ និយោជិត​។​
​ ​
​ក្នុង​លិខិត​នោះ បង្ហាញថា សម្ពន្ធ័​សហជីព​កម្ពុជា នឹង​រៀបចំ​បាតុកម្ម​អហឹង្សា​មួយ ដែល​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១២ វេលា​ម៉ោង ៨:៣០ នាទី ព្រឹក នៅ​សួនច្បារ​មុខ​តុលាការ​កំពូល ( អតីត​មន្ទី​រដ្ឋសភា​ចាស់ )​។​
​ ​
​លិខិត​បន្តថា ការរៀបចំ​បាតុកម្ម​អហឹង្សា​នេះ ក្នុង​គោ​បំណង​ទាមទារ​ឲ្យមាន​ការដំឡើង​ប្រាក់​ឈ្នូល​អប្បបរមា ជូន​កម្មករ​និយោជិត រហូត​ដល់​ចំនូ​ន ១៥០ ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​ឆ្នាំ​២០១៣​។ បច្ចុប្បន្ន​កម្មករ​-​កម្មការិនី មាន​បញ្ហា​ប្រឈម​យ៉ាងច្រើន លើ​ជីវភាព​រស់នៅ ថ្លៃ​ទឹក ភ្លើង និង​ថ្លៃឈ្នូល​ផ្ទះ រួម​ទាំង​ការចំណាយ​ផ្សេងៗ​។ លើសពីនេះ បាន​ធ្វើ​ឲ្យ​កម្មក​រថម​ថយកម្លាំង បណ្តាល​ឲ្យ​កម្មករនិយោ​ជិតដូ​ល​សន្លប់​បន្តបន្ទាប់ ក្នុង​រយ​:​ពេល ២ ឬ ៣ ឆ្នាំ​ចុងក្រោយ​នេះ​។​
​ ​
​លិខិត​ដដែល បន្តថា បាតុកម្ម​អហឹង្សា នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​កម្មករ​-​កម្មការិនី សហជីព សមាគម អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​សមាជិក​សមាជិកា​សម្ព័ន្ធ​សហជីព​កម្ពុជា យ៉ាងតិច​បំផុត​ចំនួន ២៥០ នាក់ (​ពី​រយ​ហាសិប​នាក់​)​។ បន្ទាប់​ពី​ប្រម​មូល​ផ្តុំ និង​ដង្ហែ​ក្បូន ចេញ​ពី​សួនច្បារ​មុខ​តុលាការ​កំពូល ដើម្បី​ដាក់​ញត្តិ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឆ្ពោះ​ទៅ​រដ្ឋសភា​ជាតិ ប្រគល់​ញត្តិ​ជូន​អ្នកតំណាងរាស្ត្រ ហើយ​កម្មវិធី​នេះ នឹង​បញ្ចប់​ត្រឹម​ម៉ោង ១១ និង ៣០​នាទី រំសាយ​នៅ​មុខ​រដ្ឋសភា​។​

​ជា​ការកត់សម្គាល់ នៅពេល​បច្ចុប្បន្ន​នេះ កម្មករ​កាត់ដេរ ប្រមាណ ៤ សែននាក់ ទទួលបាន​ប្រាក់ខែ​គោល ចំនួន ៦១ ដុល្លារ ក្នុង​មួយ​ខែ​៕​

What Next?

Recent Articles