ភ្នំពេញៈ ខណៈពេលដែលកំពុងលេចមុខច្រៀងនៅសហរដ្ឋអាមេរិកយ៉ាងជោគជ័យ ស្រាប់តែនៅស្រុកខ្មែរឯណេះវិញ មានធ្លាយព័ត៌មានថា តារាចម្រៀងមុខស្រទន់មានមន្តស្នេហ៍នាង សុគន្ធ និសា ត្រូវបានបុរសពោះម៉ាយអ្នកមានអំណាច និងទ្រព្យសម្បត្តិស្តុកស្តម្ភស្រុកខ្មែរម្នាក់តាមអន្ទងចិត្តនាងមិនស្ទើរឡើយ សូម្បីតែនាងទៅដល់អាមេរិកទៅហើយក្តីក៏បុរសរូបនោះតែងទាក់ទងនាងឥតដាច់ដែរ។
Tuesday, 25 December 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ការចាកចេញទៅច្រៀងនៅសហរដ្ឋអាមេរិករបស់តារាចម្រៀងស្រស់សោភានាង សុគន្ធ និសា បានស្ថិតនៅក្នុងក្រសែភ្នែកចាប់អារម្មណ៍របស់ប្រិយមិត្តទស្សនិកជនមិនតិចទេ ព្រោះជាញឹកញយគេតែងបានដឹងថា តារារូបនេះមានមន្តស្នេហ៍ ហើយអ្វីដែលជាការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺនៅពេលដែល សុគន្ធ និសា ទៅដល់សហរដ្ឋអាមេរិកភ្លាមស្រាប់គេបានឃើញរូបថតមួយសន្លឹករបស់នាងត្រូវបានបង្ហោះនៅក្នុងប្រព័ន្ធហ្វេសប៊ុកដោយអង្គុយទទួលអាហារជាមួយនឹងបុរសម្នាក់យ៉ាងជិតស្និទ្ធដែលគេសង្ស័យថា បុរសរូបនោះជាអ្នកជួយស្អំបេះដូងរបស់នាង។ ប៉ុន្តែទោះជាយ៉ាងណា មិនមានការឆ្លើយតបណាមួយពីតារាស្រីរូបនេះឡើយ។
ទន្ទឹមនឹងមានព័ត៌មានថា បុរសអាមេរិកជាច្រើនដែលតែងចំណាយលុយចូលរាំច្រៀងដើម្បីបានគយគន់សម្រស់អ្នកសិល្បៈខ្មែរនៅពេលពួកគេចេញទៅច្រៀងម្តងៗចូលចិត្តតារាចម្រៀង សុគន្ធ និសា នោះ ប្រភពព័ត៌មាននៅអាមេរិកវិញគេក៏បានដឹងផងដែរថា បុរសអាមេរិកមិនតិចនាក់ទេ ដែលមានបំណងចង់បានតារាចម្រៀងអតីតគូស្នេហ៍ក្រោមដំបូលផ្ទះតែមួយជាមួយលោក សុខ ជំនោរ ជាគូស្នេហ៍គាប់ចិន្តានោះ។ គេបានឲ្យដឹងថាមានអ្នកខ្លះតាមនាងស្អិតដូចតុកកែក៏មានដែរ តែនាងបានត្រឹមតែញញឹមគ្មានវាចារផ្តល់ចម្លើយនោះទេ។
ប៉ុន្តែការមិនព្រមផ្តល់ចម្លើយឲ្យប្រុសអាមេរិកនោះ ក៏ទំនងជាបណ្តាលមកពីនាងមានចិត្តស្ទាក់ស្ទើរនៅឡើយ ដោយសារនៅក្នុងស្រុកឯណេះវិញ នាងក៏មានបុរសពោះម៉ាយស៊េរីអ្នកមានអំណាចមានទ្រព្យម្នាក់តាមកៀកកិតនាងឲ្យស្អិតមិនចាញ់អ្នកអាមេរិកដែរ ក្រោយពេលអ្នកចម្រៀងរូបនេះចែកចានឆ្នាំងជាមួយនឹងលោក សុខ ជំនោរនោះ។
អ្នកបម្រើការងារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាម្នាក់បង្ហើបឲ្យដឹងថា បុរសពោះម៉ាយវ័យជិតពាក់កណ្តាលអាយុម្នាក់នោះជាអ្នកជំនួញដ៏មានឥទ្ធិពលហើយក៏មានអំណាចមិនធម្មតាដែរ។ គេមានជំនួញចម្ការកៅស៊ូនៅខេត្តកំពង់ចាម និងមានជំនួញដ៏ធំជាច្រើនមុខនៅភ្នំពេញ ដោយបូករួមនឹងក្រុមហ៊ុននាំចូលផ្តាច់មុខទូរស័ព្ទនិងផលិតផលម៉ាកដ៏ធំផងដែរ។
បើតាមប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បុរសពោះម៉ាយអ្នកមានទ្រព្យម្នាក់នោះស្រឡាញ់ សុគន្ធ និសា ណាស់ ឲ្យតែនាងនិយាយពាក្យថាអូខេ ជាមួយបុរសនោះភ្លាមសុគន្ធ និសា នឹងក្លាយខ្លួនជាសេដ្ឋិនីភ្លែតតែម្តងមិនចាំបាច់ដើរច្រៀងយកប្រាក់រាយបែកញើសជោកថ្ងាសនោះឡើយ។ តាមប្រភពដដែលបានបន្តថា ទោះបីជាសុគន្ធ និសា ស្ថិតនៅសហរដ្ឋអាមេរិកក៏បុរសពោះម៉ាយម្នាក់នេះ មិនទុកឲ្យនាងនៅម្នាក់ឯងដែរ ពោលគឺរូបគេតែងទាក់ទងនាងរហូតខណៈដែលបច្ចុប្បន្នសូម្បីតែទូរស័ព្ទក៏អាចមើលមុខគ្នាបានយ៉ាងងាយស្រួលនោះ។
ប៉ុន្តែពាក់ព័ន្ធនឹងព័ត៌មានដែលប្រភពបានលើកឡើងជាហូរហែនេះ តារាចម្រៀងដែលចូលចិត្តរស់នៅក្នុងភាពស្ងប់ស្ងាត់នាង សុគន្ធ និសា មិនអាចផ្តល់ព័ត៌មានលម្អិតបានទេ ខណៈដែលពេលនេះ នាងកំពុងតុបតែងខ្លួនយ៉ាងស្រស់ស្អាតច្រៀងនៅសហរដ្ឋអាមេរិកនោះ តែសង្ឃឹមថា ក្រោយនាងវិលត្រឡប់ពីការសម្តែងនាងនឹងបកស្រាយការពិតឲ្យបានច្បាស់១០០ភាគរយ៕

នាងបានស្អឹតជាប់នឹងស៊ុព័រឃ្លូជាមួយវិស្វករម្នាក់នៅអាមេរិកហើយ………..
នាងមិនអាចប្តូរបេះដូងជាលើកទី៣ទៀតទេ……………
ដូចជាគ្មានអារម្មណ៍សោះរបស់ដែលគេប្រើហើយ ចាត់ទុកដូចទឹកលាងជើងសម្រាប់បុរស់ៗមិនខាន ។ ស្នហាប្តូរូប ម្តង
អ្នកនេះម្តងអ្នកនោះ មានតែសត្វឆ្កែ វាពាក់គ្នាមិនរើសមុខ! ។
don’t talk bad thing about her so much, can you believe that your sister and your wife not do that before,
កុំគិតច្រើនជាមួយស្រីស្អាត ពេលឈ្លក់នឹងសម្ភារៈមានស៊ីមានចាយសប្បាយហ៊ឺហា មិនដែលស្គាល់អ្នកណាទេ ដល់ពេលប្រពន្ធដើមគេបាញ់ទើបចាប់ផ្តើមអំពាវនាវ ៖«សូមបងប្អូនខ្មែរទាំក្នុងនិងក្រៅ ប្រទេសជួយនាងខ្ញុំផង នាងខ្ញុំត្រូវការថវិកាយ៉ាងច្រើនសំរាប់ព្យាបាល……….ហ៎……..»