កម្ពុជា​នាំ​អង្ករ​ចេញ ទៅ​លក់​លើ​ទីផ្សារ ក្រៅប្រទេស កើន​ជាង​១០% នៅ​ឆ្នាំ​២០១២

ភ្នំពេញ: ​កម្ពុជា​បានធ្វើ​ការនាំ​អង្ការ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស​នៅ​ឆ្នាំ​២០១២​នេះ​មាន​ចំនួន​កើនឡើង​ជាង​១០% បើ​ប្រៀបធៀប នឹង​ការនាំ​អង្ករ​កម្ពុជា ទៅ​លក់​លើ​ទីផ្សារ​បរទេស នៅក្នុង​ឆ្នាំ​២០១១ កន្លងទៅ​។ យោងតាម​ប្រសាសន៍ របស់លោក​ឧកញ៉ា គឹម សាវុធ ប្រធាន​សហព័ន្ធ អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា​។​

ថ្ងៃទី 26 ធ្នូ 2012
ដោយ: រតនា
CEN

លោក​ឧកញ៉ា គឹម សាវុធ ប្រធាន​សហព័ន្ធ​អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា​បាន​មានប្រសាសន៍ ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន (២៤​ខែធ្នូ​២០១២) ថា ៖ សម្រាប់​តាម​តួលេខ​របស់​ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ត របស់លោក​ផ្ទាល់ គិត​មកដល់​ខែធ្នូ ឆ្នាំ​២០១២ ការនាំ​អង្ករ​ពី​ប្រទេស​កម្ពុជា ចេញទៅ​លក់ នៅលើ​ទីផ្សារ ក្រៅប្រទេស នោះ មាន​ចំនួន​កើន​ឡើ​១៥%​នៅ​ឆ្នាំ​២០១២​នេះ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១១​។​

លោក​ប្រធាន​សហព័ន្ធ​បាន​មានប្រសាសន៍​បញ្ជាក់ បន្តថា​៖ ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ត គិត​មកដល់​ខែធ្នូ​ឆ្នាំ​២០១២​នេះ ក្រុ​ហ៊ុន​អាចធ្វើ​ការនាំ​អង្ករ​ចេញ បាន​ចំនួន ២៤៥០០ តោន បើ​ធៀប​និង​ឆ្នាំ​២០១១​នោះ ក្រុមហ៊ុន​មានការ​នាំ​អង្ករ​ចេញ​បាន​ចំនួន​៤៥០០​តោន​។ អង្ករ​ដែល​ក្រុមហ៊ុន ខ្មែរ​ហ្វូ​ត នាំ​អង្ករ​ទៅ​លក់​នៅក្នុង​ទីផ្សារ នៃ​បណ្តា​ប្រទេស សហគមន៍​អឺរ៉ុប​។​

​លោក​គឹម​សាវុធ មានប្រសាសន៍​បន្តថា​៖ តាម​ផែនការ​របស់​សហព័ន្ធ​អ្នក​នាំ​អង្ករ​ចេញ នៅក្នុង​ឆ្នាំ​២០១៣ និង​ជំរុញ ការនាំ​អង្ករ​ចេញ ទៅ​លក់ នៅលើ​ទីផ្សារ ក្រៅប្រទេស ឲ្យ​បាន​ចំនួន ៥​សែន​តោន ប៉ុន្តែ​បញ្ហា​ដែល​ប្រឈម នឹង​កំពុង​ជួ​ប្រទះ​គឺមាន​ការខ្វះខាត រថយន្ត​កុង​ទឺ​ន័​រ សម្រាប់ ដឹក អង្ករ ទៅកាន់​កំពុងផែ​មុន​និង​ចុះ​កប៉ាល់ ដែល​បញ្ហា​នេះ​បានកើត​មាន​២​ឆ្នាំ​មកហើយ​។

​លោក​បាន​បញ្ជាក់ថា ៖ មកដល់ពេលនេះ​សហព័ន្ធ​អ្នក​នាំ​អង្ករ​ចេញ មាន​សមាជិក​២៥​ក្រុមហ៊ុន អ្នក​នាំ​អង្ករ​ចេញ ក្នុងចំណោម សមាជិក ចំនួន​ជាង ១០០​ក្រុមហ៊ុន​។​

​លោក​ឧកញ៉ា បានបញ្ជាក់​បន្តថា ៖ ជា​មោទនភាព​ជាតិខ្មែរ​ខ្លាំងណាស់​នៅ ពេលដែល​អង្ករ​ផ្កា​ម្លឹៈ របស់​ខ្មែរ មាន​រសជាតិ ជាប់​ចំណាត់ថ្នាក់ លេខ​មួយ នៅលើ​ពិភពលោក​។ បើ​គិត​មកដល់ ខែវិច្ឆិកា ឆ្នាំ​២០១២ កម្ពុជា​បានធ្វើ​ការនាំ​អង្ករ​ចេញ ទៅ​លក់​នៅក្រៅ ប្រទេស បាន​ចំនួន ៥៨​ប្រទេស ក្នុង​ពិភពលោក គ្រាន់តែ​នៅតាម​បណ្តា​ប្រទេស​ខ្លះ​ចំនួន​អង្ករ​កម្ពុជា​នាំចូល ទៅ​លក់​នៅមាន​ចំនួន តិចតួច នៅឡើយ​។

​ចំពោះ​ប្រភេទ អង្ករ​ផ្កា​ម្លឹះ ខ្មែរ ជា​តម្រូវការ​ខ្ពស់ នៅក្នុង​ទីផ្សារ លើ​ពិភពលោក និង​បន្ទាប់មកទៀត​គឺ​ប្រទេស​អង្ករ ស ធម្មតា​របស់​ខ្មែរ ដែល មាន តម្រូវការ​ខ្ពស់ នៅក្នុង ទីផ្សារ​បណ្តា​ប្រទេស​សហគម​ន៏​អឺរ៉ុប ហើយ​ក្រៅ​ទី​ទីផ្សារ​អឺរ៉ុប​នោះ​អង្ក​រស​របស់​ខ្មែរ​ក៏មាន តម្រូវការ​ក្នុង ទីផ្សារ បណ្តា​ប្រទេសមួយ ចំនួន​ទៀត​តែ​មិន​ពេញនិយម​ដូច​អង្ករ​ផ្កា​ម្លឹៈ​ទេ​ដោយសារ​ខ្វះ មធ្យោបាយ​ដឹកជញ្ជូន អង្ករ ទៅកាន់​ទីផ្សារ នៅក្រៅ​ប្រទេស​។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ បញ្ជាក់ថា ប្រទេស​កម្ពុជា​គឺជា​ជង្រុក​ស្រូវ របស់​ពិភពលោក រួមជាមួយ​បណ្តា​ប្រទេស ៤ ឬ ៥ ទៀត ក្នុង​តំបន់​អាស៊ាន​។ ហើយ​រាជរដ្ឋាភិបាល នឹង​ជំរុញ ការនាំ​អង្ករ​ចេញ ទៅ​លក់​នៅក្រៅ​ប្រទេស ឲ្យ​បាន​យ៉ាងតិច ១​លាន​តោន នៅ​ឆ្នាំ ២០១៥៕​

What Next?

Recent Articles

3 Responses to "កម្ពុជា​នាំ​អង្ករ​ចេញ ទៅ​លក់​លើ​ទីផ្សារ ក្រៅប្រទេស កើន​ជាង​១០% នៅ​ឆ្នាំ​២០១២"

  1. Srey Khmer says:

    Ofcourse, the rice from Cambodia cannot compete
    with Thai in the U.S. Because Cambodia has lower
    quality more than Thai. So Cambodia should provide
    the better quality to compete in the markets as well.

  2. ̣̣̣̣̣ខ្មែរម្ចាស់ស្រុក says:

    រដ្ឋាភិបាលរកសុីជាមួយឈ្មួញកេញចំណេញពីប្រជាពលរដ្ឋកសិករដោយទិញស្រូវក្នុងតំលៃ
    ថោកហើយយកទៅលក់នៅទីផ្សារក្នុងតំលៃខ្ពស់​នេះជានយោបាយឈ្នះឈ្នះរបស់សំដាច់….។

  3. Srey Khmer says:

    However, there are many Cambodian people in the U.S.They like
    the Thai jamine of the hom mali rice more than Cambo rice. So
    the production in Cambo should learn how to improve
    the quality of its rice in order to compete with Thai.