កម្មករ​៤នាក់​របួស និង​សន្លប់​ក្នុង​ការ​តវ៉ា​ពីរកន្លែង​ផ្សេង​គ្នា

តាម​សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ពុធ​នេះ យ៉ាង​ហោច​ណាស់​កម្មករ​ចំនួន​៤នាក់​បាន​រង​របួស និង​សន្លប់ ក្នុង​ការ​តវ៉ា​នៅ​រោងចក្រ​ពីរ​ផ្សេង​គ្នា គឺ​រោងចក្រ Conpress Holding ក្នុង​ខណ្ឌ​មាន​ជ័យ និង​រោងចក្រ​ស្ទើហ្រ្វេង ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ដើម្បី​ទាមទារ​ឲ្យ​តំណាង​ពួក​គេ​បាន​ចូល​ធ្វើ​ការ​វិញ។

Wednesday 26 December 2012
The Free Press Magazine

ការតវ៉ារបស់ក្រុមកម្មករកន្លងមក

ការតវ៉ារបស់ក្រុមកម្មករកន្លងមក

បើ​តាម​មន្រ្តី​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ដឹង​ថា កម្មករ​ចំនួន​២នាក់ នៃ​រោងចក្រ Conpress Holding បាន​រង​របួស​ដោយ​ភាគី​រោងចក្រ​បាន​គប់​ដុំ​ថ្ម​សំដៅ​លើ ខណៈ​ក្រុម​កម្មករ​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ដោយ​ដុត​សំបក​កង់​ម៉ូតូ។

ដោយ​ឡែក​កម្មករ​ចំនួន​២នាក់​ទៀត នៃ​រោងចក្រ​ស្ទើហ្រ្វេង​បាន​រងរបួស​រហូត​សន្លប់ បន្ទាប់​ពី​សមត្ថកិច្ច​ស្រុក​អង្គស្នួល​បាន​វាយ​ដំ​លើ​ពួក​គេ ខណៈ​ក្រុម​កម្មករ​កំពុង​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ដូច​គ្នា​នោះ។

តំណាង​ក្រុម​កម្មករ​បាន​និយាយ​ថា ពួក​គេ​នឹង​ធ្វើ​ការ​តវ៉ា​លុះ​ត្រា​តែ​ការ​ទាមទារ​របស់​ពួក​គេ​បាន​សម្រេច បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ដោយ​ហិង្សា​ក៏​ដោយ៕

What Next?

Recent Articles

2 Responses to "កម្មករ​៤នាក់​របួស និង​សន្លប់​ក្នុង​ការ​តវ៉ា​ពីរកន្លែង​ផ្សេង​គ្នា"

  1. JML says:

    អើ! អាហ្នឹងហើយជឿទៅតាមអាឈុន ឥឡូវឃើញហើយនៅ?? ខាតបង់ទេ ? អត់ប្រយោជន៏
    អ្នកឈឺមិនមែនវាទេ បងប្អូនអើយ ! កុំទៅភ្លើឲ្យអាឈុនវាបោកបាន ! នាំគ្នាធ្វើការទៅវាល្អជាង បើគេ
    បញ្ឈប់ការងារបងប្អូនសួរថាបងប្អូនអត់ការងារឫអាពួកសហជីពហ្នឹងវាអត់ការងារ???
    ពិចារណាខ្លះទៅ បើបងប្អូនអត់ការងារហ្នឹងធ្វើសួរថាពួកអាឆ្កែសហជីពហ្នឹងវាស្គាល់បងប្អូនអត់?
    ជួយបងប្អូនដែរឫអត់? អាចម៏ខ្ញុំនេះបើពួកអាឆ្កែអស់សាច់ហ្នឹងវាចេះជួយ៕

  2. ខ្មែរស្រលាញ់ខ្មែរ says:

    មែនហើយយើងត្រូវគិតពីប្រយោជន៏ជាតិមិមែបបក្សពួកទេ!