ការ​ធ្វើ​បាតុកម្ម​​នៅ​ថ្ងៃទី៣០ ធ្នូ ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ

បន្ទាប់​ពី​ធ្វើ​ការ​ពិភាក្សា​អស់​រយៈ​ពេល​១ម៉ោង​កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ​ចំពោះ​គម្រោង​ធ្វើ​បាតុកម្ម​អហិង្សា​ទាម​ទារ​តម្លើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​របស់​សម្ព័ន្ធ​សហជីព​កម្ពុជា នា​ថ្ងៃទី៣០ ខែ​ធ្នូ ខាង​មុខ សាលាក្រុង​ភ្នំពេញ​បាន​សម្រេច​ហើយ ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

Wednesday 26 December 2012
The Free Press Magazine

តាម​កំណត់​ហេតុ​ប្រជុំ​របស់​សាលាក្រុង​ភ្នំពេញ ការ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ​២០១២ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ចំនួន​មនុស្ស​២៥០នាក់​ដោយ​ពុំ​មាន​ការ​ដង្ហែ​ក្បួន​ឡើយ។ ប៉ុន្តែ​សម្ព័ន្ធ​សហជីព​កម្ពុជា​អាច​ចាត់​តំណាង​ចំនួន​២០នាក់​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​សំដៅ​ទៅ​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី ដើម្បី​ប្រគល់​ញត្តិ​ជូន​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី និង​បន្ត​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ជាតិ។

ក្នុង​នោះ​បាតុកម្ម​នេះ នឹង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ដើម្បី​បម្រើ​ឲ្យ​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ណា​មួយ ឬ​ធ្វើ​ការ​វាយ​ប្រហារ​ដល់​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេស​ជិត​ខាង និង​ឥស្សរជន​ជាន់​ខ្ពស់​ណា​ម្នាក់​ឡើយ។

គួរ​បញ្ជាក់​ថា បើ​តាម​គម្រោង​របស់​សម្ព័ន្ធ​សហជីព​កម្ពុជា បាតុកម្ម​អហិង្សា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ​២០១២ ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​និយោជិត​ចំនួន​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០១៣​នោះ នឹង​ធ្វើ​ឡើង​នៅ​សួន​ច្បារ​មុខ​តុលាការ​កំពូល រួច​ដង្ហែ​ក្បួន​យក​ញត្តិ​ប្រគល់​ជូន​នាយក​រដ្ឋមន្រ្តី និង​បន្ត​ប្រគល់​ជូន​អ្នក​តំណាង​រាស្រ្ត​នៅ​រដ្ឋសភា​ជាតិ៕

What Next?

Recent Articles

5 Responses to "ការ​ធ្វើ​បាតុកម្ម​​នៅ​ថ្ងៃទី៣០ ធ្នូ ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ"

  1. អ្នកស្រែ says:

    ដង្ខៅបាតុកម្មល្បងរ៉ុងឈុនបានឆ្ងាញ់មាត់ពីថៅកែរោងចក្រទៀតហើយ ចឹងតើបានជាចូលចិត្តបាតុកម្មណាស់។ឈប់ល្ងង់បោកឆ្នាំងបាយឯងទៅបងប្អូនកម្មករទាំងឡាយអើយ។

  2. JML says:

    អាឈុនអើយ ធ្វើតែមិនស្រួលប្រយ័ត្នគុកកំដរសូណង់ដូរ​ វើយ ! អាញ់សង្ស័យអានេះជំពាក់លុយគេ
    ហើយមើលទៅបានជាវាខំអីក៏ខំម្លេះ? ថោកទាបហា

  3. Cambodia says:

    When all the investors cannot stand for this and move to other country, who will be the most suffer? Worker or Chhun?

  4. យក្សមាឌល្អិត says:

    តើការកំណត់ទីកន្លែងណាមួយសម្រាប់ធ្វើបាតុកម្ម ដូចករណីទីលានប្រជាធិបតេយ្យ
    អាចធានាដល់ប្រសិទ្ធិភាពក្នុងការទាមទារដែរទេ?
    .
    ឬមួយក៏ត្រូវធ្វើនៅទីតាំងជាក់ស្តែងទើបមានប្រសិទ្ធិភាពជាង?
    ឧទាហរណ៏៖ ប្រជាកសិករចង់ឲ្យតម្លៃជីចុះថោក ដូច្នេះពួកគាត់នាំគ្នាទៅធ្វើបាតុកម្ម
    នៅមុខក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម …។ល។
    .
    នេះគ្រាន់តែជាការគិតរបស់ខ្ញុំដែលគ្មានចម្លើយតែប៉ុន្នោះ!

  5. ក្មេងវត្ត says:

    ការដែលកំណត់ទីកន្លែងនិងកំណត់ចំនួនមនុស្សឲ្យធ្វើបាតុកម្ម គឺបើមេចៗវាងាយស្រួលបង្ក្រាប វា
    ផ្ទុយគ្នាស្រឡះពីប្រទេសគេឯទៀតក្នុងលោក។