គង់ ច័ន្ទ​ស្រីមុំ ធ្លាយ​រូប​ក្តៅ​សាច់​លើ​គ្រែ​ជាមួយ គឹម សីហា

ភ្នំពេញៈ ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន! ម្នាក់ៗ​ស្រែក​ចាច​តែ​ម្តង! នៅ​ពេល​ពួក​គេ​ម្នាក់ៗ​បើក​ប្រព័ន្ធ​ហ្វេស​ប៊ុក​ហើយ​ឃើញ​រូប​ថត​របស់​តារា​សម្តែង​រូប​សង្ហា​លោក គឹម សីហា និង​នាង គង់ ច័ន្ទ​ស្រីមុំ ជា​គូ​ស្នេហ៍​ដែល​រស់​នៅ​ជាមួយ​គ្នា​ក្រោម​ដំបូល​តែ​មួយ​មិន​បាច់​រៀប​ការ​ធ្លាយ​រូប​ថត​ឈុត​ឆាក​ស្នេហា​ផ្អែម​ល្ហែម​នៅ​លើ​គ្រែ​ខណៈ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ពួក​គេ​កំពុង​សម្តែង​សកម្មភាព​លេង​ល្បែង​ស្នេហា​អ្វី​ម្យ៉ាង​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​នោះ​អ៊ីចឹង​។

Wednesday, 26 December 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

លោក គឹម សីហា និង​នាង គង់ ច័ន្ទ​ស្រីមុំ ។ រូបថត ស្រេង ម៉េង​ស្រ៊ុន

លោក គឹម សីហា និង​នាង គង់ ច័ន្ទ​ស្រីមុំ ។ រូបថត ស្រេង ម៉េង​ស្រ៊ុន

អ្នក​និយម​លេង​ប្រព័ន្ធ​ហ្វេស​ប៊ុក​បាន​សម្តែង​ភាព​ភ្ញាក់​ផ្អើល​បើក​ភ្នែក​ក្រឡែតៗ ប៉ុនៗ​ពង​មាន់​តែ​ម្តង​នៅ​ពេល​ដែល​ពួក​គេ​បាន​ឃើញ​រូប​ថត​របស់​តារា​សម្តែង​ស៊ីវីល័យ​នាង គង់ ច័ន្ទ​ស្រីមុំ និង​លោក គឹម សីហា ត្រូវ​បាន​បង្ហោះ​នោះ​ហើយ​រូប​ថត​នោះ​ត្រូវ​បាន​គេ​ដឹង​ថា បែក​ចេញ​មក​ពី​ប្រព័ន្ធ​អ៊ីនធឺណិត Instagram ដែល​ជា​ឈុត​ឆាក​មើល​ទៅ​គួរ​ឲ្យ​ស្រើប​ស្រាល​ដែរ​។

តាម​រយៈ​រូប​ថត​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង គង់ ច័ន្ទ​ស្រីមុំ កំពុង​គេង​នៅ​លើ​គ្រែ​ផ្កាប់​មុខ ដោយ​ពាក់​អាវ​ស្តើង​គេង​យប់​ហើយ​ទឹក​មុខ​របស់​នាង​ហាក់​ដូច​ជា​សម្តែង​អំពី​អារម្មណ៍​មាន​សេច​ក្តី​សុខ​ស្កប់​ស្កល់​ណាស់ ខណៈ​ដែល​គេ​បាន​ឃើញ​លោក គឹម សីហា ជា​គូ​ស្នេហ៍​កំពុង​ស្ថិត​នៅ​ពី​ក្រោយ​នាង​ដោយ​ដោះ​អាវ ហាក់​ដូច​ជា​គេ​កំពុង​ធ្វើ​អ្វី​មួយ​មក​លើ​គង់ ច័ន្ទ​ស្រីមុំ យ៉ាង​ដូច្នោះ​ដែរ​តែ​រូប​ថត​នោះ​មិន​បាន​បញ្ជាក់​ថា នៅ​ល្វែង​ក្រោម​របស់​ពួក​គេ​មាន​ស្លៀក​ខោ​ឬ​យ៉ាង​ណា​នោះ​ទេ​។

មាន​ការ​ចោទ​សួរ​ឡើង​ភ្លាមៗ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពី​អ្នក​និយម​លេង​ហ្វេស​ប៊ុក និង​បណ្តាញ​សង្គម​នានា​ថា តើ​ពួក​គេ​កំពុង​ធ្វើ​អ្វី?

តាម​រយៈ​រូប​ថត​នេះ​អ្នក​សិល្បៈ​ម្នាក់​ដែល​ជា​មិត្ត​ភក្តិ​របស់​តារា​សម្តែង​ទាំង​ពីរ​ដួង​បាន​បញ្ជាក់​ថា រូប​ថត​នេះ​ត្រូវ​បាន​អ្នក​លេង​ប្រព័ន្ធ​ហ្វេស​ប៊ុក​យក​រូប​ថត​របស់​គង់ ច័ន្ទ​ស្រីមុំ និង​លោក គឹម សីហា មក​ពី​ប្រព័ន្ធ​អ៊ីនធឺណិត Instagram។ តាម​ប្រភព​ដដែល​នោះ​បាន​បញ្ជាក់​ថា រូប​ថត​នេះ​ហាក់​ដូច​ជា​មិន​មែន​ជា​រូប​ថត​បែក​ធ្លាយ​អី​នោះ​ទេ តែ​ប្រហែល​ជា​ចេតនា​របស់ គឹម សីហា និង គង់ ច័ន្ទ​ស្រីមុំ ចង់​បង្ហាញ​ប្រាប់​ពី​ចំណង​ស្នេហ៍​ផ្អែម​ល្ហែម​របស់​ពួក​គេ​ខណៈ​ដែល​កន្លង​មក​មាន​ការ​លើក​ឡើង​ជា​ច្រើន​ថា ស្នេហា​របស់​ពួក​គេ​មាន​ភាព​រង្គោះ​រង្គើ​ដោយ​សារ​តែ​មាន​អ្នក​រំខាន​ច្រើន​ពេក​។

នៅ​ពេល​មាន​ចំណោទ​សួរ​អំពី​រឿង​នេះ តារា​សម្តែង​ស្រី​ដែល​បើក​អាជីវកម្ម​ជា​ច្រើន​កន្លែង​ជាមួយ​នឹង​គូ​ស្នេហ៍ លោក គឹម សីហា នោះ បាន​ឲ្យ​ដឹង​ថា ពួក​គេ​ធ្លាប់​ប្រាប់​អំពី​ការ​រស់​នៅ​ជាមួយ​គ្នា​ក្រោម​ដំបូល​តែ​មួយ​ជា​ច្រើន​ដង​មក​ហើយ ហើយ​សម្រាប់​រូប​ថត​នោះ​គឺ​គ្មាន​អ្វី​ចម្លែក​ឡើយ នៅ​ពេល​ដែល​លោក គឹម សីហា ជា​គូ​ស្នេហ៍​ប្រើ​ឧបករណ៍​ផ្លុំ​សក់​ជួយ​ផ្លុំ​ឲ្យ​ស្ងួត មុន​នឹង​នាង​ចូល​គេង​បន្ទាប់​ពី​ងូត​ទឹក​រួច​នោះ​។

នាង គង់ ច័ន្ទ​ស្រីមុំ បាន​និយាយ​ប្រាប់​អ្នក​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ពេល​នោះ​ថា៖​«​បង​សីហា ផ្លុំ​សក់​ឲ្យ​ខ្ញុំ​មុន​ចូល​គេង​រាត្រី​សួរ​ស្តី​»។ ភ្លាម​នោះ​នាង​ក៏​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ថា៖​«ចង់​បាន​(​ស្នេហា​ផ្អែម​ល្ហែម​)​ដូច​ខ្ញុំ​ដែរ​ឬ រក​មិត្ត​ស្រី​ម្នាក់​ដែរ​ទៅ​!»។

តាម​រយៈ​សកម្មភាព​នេះ​អ្នក​បាន​ឃើញ​រូប​ថត​របស់​ពួក​គេ​បញ្ជាក់​ឲ្យ​ដឹង​ថា ស្នេហ៍​ពួក​គេ​ពិត​ជា​ផ្អែម​ល្ហែម​រឹង​មាំ​គ្មាន​អ្នក​បំបែក​បាន​មែន​៕

What Next?

Recent Articles

9 Responses to "គង់ ច័ន្ទ​ស្រីមុំ ធ្លាយ​រូប​ក្តៅ​សាច់​លើ​គ្រែ​ជាមួយ គឹម សីហា"

  1. Z says:

    សត្វញីឈ្មោលពីរក្បាលនេះ វាជិះគ្នាស្ទើរតែរាល់យប់ថ្ងៃ លើកលែងតែពេលមីញីមួយហ្នឹងវាមកខែម្តងៗ ។ កុំនាំគ្នាអំពុលទុករឿងវាពេក។. សិល្បករស្រុកខ្មែរគឺវាយ៉ាងនេះ ។

  2. មន្រ្តីរាជការខាង CPP says:

    ជាគំរូមិនល្អសម្រាប់សង្គមឡើយ ហេតុអ្វីបានជា អ្នកកាសែត ផ្សព្វផ្សាយ! គួរមានច្បាប់ផ្តន្ទាទោសពួកខុសប្រពៃណីទាំងនេះ។

  3. Anonymous says:

    ពួកគេមិនួាន់រៀបការផងហានលាតត្រដាងរូបគេងរួមគ្នាអោយសាធារណជនដឹង។នោះពិតជានិនត្រឹមត្រូវទេ។វាជាទម្លាប់អាក្រក់ដល់កូនខ្មែរជំនាន់ក្រោយ។រដ្ឋាភិបាលគួរតែមានវិធានការចំពោះអ្នកសិល្បះដែលបំផ្លាញប្រពៃណីខ្មែរ។
    ខ្ញុំតែងតែឮញយៗពួកម៉ីសិល្បះករមួយចំនួនធំវាបំផ្លាញវប្បធម៌ខ្មែរ។ខ្ញុំខឹងណាស់។
    សិល្បះសម័យនេះមិនបានជួយសង្គមខ្មែរទេ ព្រោះបទចម្រៀងខ្មែរឥឡូវស្ទើតែគ្មានទេ។
    គឺមានតែបទយួន បទកូរ៉េ។

  4. នយោបាយពង្វក់…មើលមុខមិនសំណំមីនាងអានាងអើយ…ដើរតួចឹង
    យ៉ាងហោចណាស់ក៍បានរាប់ពាន់ម៉ឺនដែរ!

  5. រកលុយតាមមធ្យោបាយថោកទាប! ធ្វើអោយតែប្រជាជនល្ងង់ ជាឱកាសសំរាប់
    ជនទុច្ចរិត!

  6. អ្នកលេង says:

    អ្ហើយ គ្រាន់តែរឿងធើគ្នាសោះក៏វិភាគវែងឆ្ងាយដែរ ។ ចំតែម៉ង

  7. solo says:

    Cambodian Porn Stars hahaha!!!!!! Free Free!!!

  8. Daravuth says:

    ពីដើមមនុស្សស្រាត រួចចេះប៉ឹង
    រួចប្រឹងដេរស្លៀកបិទកាយា
    ស្លៀកពាក់ជុំជិតរឹតអាត្មា
    យល់ថាបែបហ្នឹងទើបហៅល្អ។

    ឥឡូវយល់ថាវែងលែងសម
    តាំងខំវៀលវះបញ្ចេញក
    បង្ខើចដល់ភ្លៅនៅបន្ដ
    ចំហថែមទៀតជូនកំសាន្ដ។

    យូរទៅប្រហែលជាគេប៉ឹង
    ឬស្រាតទេដឹងមិនហ៊ានស្មាន
    យ៉ាងណាក៏ដោយអោយតែបាន
    តាមដានសម័យថ្មីអោយទាន់៕

  9. Srey Khmer says:

    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!