គ្រាន់តែ​ភ្ជាប់ពាក្យ​កូនអ្នកមាន ស្ទះ​ចរាច​រណ៍ ដោយសារ​តែ​ប៉ូលិស បិទផ្លូវ ជូន​ដំណើរ​ភ្ញៀវ​

ភ្នំពេញ: ពិធី​ពិសា​ស្លា​ភ្ជាប់ពាក្យ កូនប្រុស​ស្រី របស់​អ្នកមាន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ ដែល​បាន​ធ្វើឡើង​នៅ​ក្រុមហ៊ុន ជីប ម៉ុង សេនធ័​រ ស្ថិតនៅ​តាម​ផ្លូវ​ម៉ៅ​សេទុង ទល់មុខ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​បង្ក​ការកកស្ទះ​ចរាច​រណ៍​។ មូលហេតុ មក​ពី​ប៉ូលិស​ចរាចរណ៍ ប៉េអឹម រួម​ទាំង​កង​អង្គរក្ស​ជាច្រើន​នាក់ មមាញឹក ក្នុង​ការបិទផ្លូវ ហើយ​ជូន​ភ្ញៀវ​ដើរ​ឆ្លងថ្នល់ ចេញ​-​ចូល ឡើង​ឡាន និង​បិទផ្លូវ ស៊ីញ៉ូ ឲ្យ​ឡាន​ទំនើបៗ បត់​ចុះ បត់​ឡើង​។​

ថ្ងៃទី 26 ធ្នូ 2012
ដោយ: លី សិលា
CEN

​ប៉ូលិស​ចរាចរណ៍ និង​កង​អង្គរក្ស មមាញឹក និង​បិទផ្លូវ នាំ​ភ្ញៀវ ដើរ​ឆ្លងផ្លូវ ចេញ​-​ចូល ក្នុង​ពិធី​ពិសា​ស្លា​ភ្ជាប់ពាក្យ កូនចៅ​ថៅកែ​ក្រុមហ៊ុន ជីប ម៉ុង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​មុខ​វត្ត​ទួល​ទំពូង​

និយាយ​ពី​ឡាន​ទំនើបៗ ដូចជា Lexus និង Land Rover ជាដើម បាន​ចត​លើ​ទ្រូងផ្លូវ ទាំងសង្ខាង ព្រោះ​នៅក្នុង​សាលារៀន និង​វត្ត​ទួល​ទំពូង ឡាន ដែល​ម្ចាស់​មក​ចូលរួម​ពិធី​ភ្ជាប់ពាក្យ សែស្រឡាយ ថៅកែ​ក្រុមហ៊ុន ជីប ម៉ុង បាន​ចត​ពេញ​អស់​ទៅហើយ​។​

បើ​មាន​ភ្ញៀវ​ចូលរួម​សាទរ​ច្រើន​ម្លឹងៗ ម៉េច​ក៏​គេ​មិន​ទៅរក​ហាង នៅ​កោះ​ពេជ្រ ឬ​ក៏​នៅ​ម៉ុង​ឌី​យ៉ាល់ ដែល​ធំ​ទូលាយ ដើម្បី​ប្រារព្ធ​ពិធី​សប្បាយ លក្ខណៈ​ឯកជន​តាមបែប​អ្នក​មាន​ទៅ​។ មិនគួរណា មក​រំខាន​ដល់​អ្នកដំណើរ ដោយ​ត្រូវ​កកស្ទះ​ចរាច​រណ៍ ក្នុងពេល​ដែល​ភ្នំពេញ​យើង សព្វថ្ងៃ នៅ​គ្រប់​ផ្លូវធំៗ​ទាំងអស់ ត្រូវ​កកស្ទះ ពិសេស​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច​។​

មួយវិញទៀត ការចត​ឡាន​នៅ​នឹង​ផ្លូវ​ដូច្នេះ បើសិនជា​មាន​ការ​ប៉ះពារ​អ្វី​នោះ នឹង​នាំឲ្យ​កើត​រឿង កើត​រ៉ាវ​ជាមិនខាន​។ នេះ​គេ​មិនទាន់​គិតដល់​ការសាងសង់​រោងការ ឬ​រោងបុណ្យ នៅលើ​ចិញ្ចឹម​ផ្លូវ ដែល​ជួនកាល​កើតមាន​ឧបទ្ទវហេតុ ដូចជា មាន​រថយន្ត បុក​គ្នា ហើយ​ជ្រុល​ទៅ​បុក​ចូល​ដល់​រោងការ​ថែមទៀត ដូច​ករណី​នៅ​តាម​ផ្លូវជាតិ​លេខ​មួយ នៅ​ខណ្ឌមានជ័យ កាលពី​ពេល​ថ្មីៗ​នេះ នាំឲ្យ​អ្នកចូលរួ​មមង្គលការ រងរបួស​ជាច្រើន​នាក់​៕

គ្រាន់តែ​ភ្ជាប់ពាក្យ​កូនអ្នកមាន ស្ទះ​ចរាច​រណ៍ ដោយសារ​តែ​ប៉ូលិស បិទផ្លូវ ជូន​ដំណើរ​ភ្ញៀវ​

​ប៉ូលិស​ចរាចរណ៍ និង​កង​អង្គរក្ស មមាញឹក និង​បិទផ្លូវ នាំ​ភ្ញៀវ ដើរ​ឆ្លងផ្លូវ ចេញ​-​ចូល ក្នុង​ពិធី​ពិសា​ស្លា​ភ្ជាប់ពាក្យ កូនចៅ​ថៅកែ​ក្រុមហ៊ុន ជីប ម៉ុង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​មុខ​វត្ត​ទួល​ទំពូង​

គ្រាន់តែ​ភ្ជាប់ពាក្យ​កូនអ្នកមាន ស្ទះ​ចរាច​រណ៍ ដោយសារ​តែ​ប៉ូលិស បិទផ្លូវ ជូន​ដំណើរ​ភ្ញៀវ​

​ប៉ូលិស​ចរាចរណ៍ និង​កង​អង្គរក្ស មមាញឹក និង​បិទផ្លូវ នាំ​ភ្ញៀវ ដើរ​ឆ្លងផ្លូវ ចេញ​-​ចូល ក្នុង​ពិធី​ពិសា​ស្លា​ភ្ជាប់ពាក្យ កូនចៅ​ថៅកែ​ក្រុមហ៊ុន ជីប ម៉ុង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​មុខ​វត្ត​ទួល​ទំពូង​

What Next?

Recent Articles

15 Responses to "គ្រាន់តែ​ភ្ជាប់ពាក្យ​កូនអ្នកមាន ស្ទះ​ចរាច​រណ៍ ដោយសារ​តែ​ប៉ូលិស បិទផ្លូវ ជូន​ដំណើរ​ភ្ញៀវ​"

  1. ហាស ហាស ហាស…អ្នកមានល្មមៗ ចឹងឯង!
    អើយអញអើយ!

  2. រាហ៊ូ says:

    :)

  3. N/A says:

    នេះបញ្ជាក់ថា ពិតជាយ៉ាប់មែនហើយ ទីសាធារណៈ ក្លាយជាកន្លែងឯងជនអស់ហើយ យ៉ាប់ពិតជាយ៉ាប់មែនទែន មិនដែលឃើញទេលោកអើយ????????

  4. Anonymous says:

    this is cambodian society

  5. no name says:

    This is Cambodian society

  6. no name says:

    Cambodia full of wonder

  7. no name says:

    For the most of high ranking people always do something strong and wonderful !!!!!!!!!!!!!!!!!!!
    And how about poor people, can do like you???????????????????????????????????????
    I can say 100% NO NO NO Way !!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  8. កូនខ្មែរសុទ្ធសាធ says:

    លោក Cheath និង​ លោក JML សូមជួយមើលផង ថាតើពិធីនេះជាពិធីផ្លូវការរបស់រដ្ឋអី ទើបមានការ
    បិទផ្លូវយ៉ាងនេះ? នេះហើយអំណាចរបស់អ្នកមានលុយ និង មានអំណាចក្នុងស្រុកខ្មែរបច្ចុប្បន្នចង់
    ធ្វើអ្វីស្រេចតែអំពើចិត្តដោយមិនខ្វល់ពីការលំបាករបស់អ្នកដទៃឡើយ។ជយោ! សម័យសម្តេចជៅ
    ហ៊ុន សែន!!!!!!!!!!!!!!!!!!!!

  9. moral says:

    we must repeatedly raise such an issue. People put their own interest before public’s. It also shows a lack of social value and responsibility of those people. But the buttome line was that our social practice is a ” show off” power and material……how every single Cambodian change such a social pattern……hrad but must start..

  10. moral says:

    Bottom. ….hard

  11. Khmer says:

    I hate this too much..it is just personal (only a ceremony for their children to fuck formally)…it is not fair at all for other people that has to stuck on the road being late for work, school or other business.

  12. Khmerologist says:

    It seems like Cambodia now belong to the rich and powerful…

  13. Chamrong says:

    What is the position of traffic police ? Take care of rich and step down to poor, this is a job of traffic police in Cambodia, tell to the world

  14. លឹង្គនាគរាជ says:

    ចង់ក្អួត!..

  15. ក្មេងវត្ត says:

    ប្រទេសដឹកនាំដោយរបៀបអានាធិបតេយ្យ គឺវាអញ្ចឹងហើយ គ្មានអីត្រូវឆ្ងល់ទេ សម័យសម្ដេចស៊ីជោ
    កុំជោរឲ្យសោះ។