បាតុកម្ម​ពីរ​កន្លែង​ផ្សេង​គ្នា កម្មករ​២​នាក់​របួស​ស្រាល ២​នាក់​សន្លប់

កម្មករ​កាត់​ដេរ ៤​នាក់ មក​ពី​រោងចក្រ​ពីរ​ផ្សេង​គ្នា គឺ​រោង​ចក្រ Conpress Holding ដែល​មាន​ទីតាំង​នៅ​ខ័ណ្ឌ​មាន​ជ័យ និង​រោងចក្រ​ម៉ាស្ទើ​ហ្វ្រេង​នៅ​ក្នុង​ស្រុក​អង្គ​ស្នួល ខេត្ត កណ្តាល បាន​រង​របួស​កាល​ព្រឹក​មិញ​នៅ​ពេល​ដែល ពួកគេ​កំពុង​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​តំណាង​ចូល​ធ្វើ​ការ​វិញ។

Wednesday, 26 December 2012
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍

កម្មការិនីស្រែកតវ៉ាមុខរោង​ចក្រ Conpress Holding ដែល​មាន​ទីតាំង​នៅ​ខ័ណ្ឌ​មាន​ជ័យព្រឹកមិញ។រូបថតផា លីណា

កម្មការិនីស្រែកតវ៉ាមុខរោង​ចក្រ Conpress Holding ដែល​មាន​ទីតាំង​នៅ​ខ័ណ្ឌ​មាន​ជ័យព្រឹកមិញ។រូបថតផា លីណា

លោក រី សិទ្ធីណែត មន្រ្តី​នៃ​សហជីព​សេរី​កម្មករ​ដែល​បាន​ទៅ​ជួយ​អន្តរាគមន៌​នៅ​រោង​ចក្រ Conpress Holding បាន​មាន​ប្រសាសន៌​ថា ការ​ប្រទូស្ត​រាយ​បាន​កើត​មាន​បន្ទាប់​​ពី​កម្មករ បាន​នាំ​គ្នា​ដុត​សំបក​កង់​ម៉ូតូ​នៅ​ខាង​មុខ​រោងចក្រ បន្ទាប់​មក​ខាង​ភាគី​ក្រុម​ហ៊ុន​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ និង​បាន​បាញ់​មក​លើ​កម្មករ ព្រម​ទាំង​បាន​គប់​ដុំ​ថ្ម​សំដៅ មក​ហ្វូង​បាតុករ​ផង​ដែរ។ កម្មករ​បាន​ធ្វើ​ការ​តបត​វិញ តែ​ភាគី​កម្មករ​បាន​រង​របួស​ស្រាល​ពីរ​នាក់។

លោក ធន់ ប៊ុននី ប្រធាន​រដ្ឋបាល​រោងចក្រ Conpress Holding មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ បាន​ទេ​កាល​ពី​ព្រឹក​មិញ​នេះ។

ចំណែក​នៅ​រោងចក្រ​ម៉ាស្ទើ​ហ្វ្រេង​មាន​ការ​តវ៉ា​ដូច​គ្នា​នេះ​ដែរ ដែល​ធ្វើ​ឲ្យ​កម្មករ​ដែល​គាំទ្រ ដោយ​សហជីព​ស៊ីខៅឌូ​ពីរ​នាក់​បាន​រង​របួស​រហូត​សន្លប់។ ពួកគេ​បាន​បញ្ចូន​ទៅ​ជួយ សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ស្រុក។

តាម​ការ​អះអាង​របស់​កម្មករ​បាន​ឲ្យ​ដឹង​ថា ពួកគេ​រង​របួស​ដោយ​សារ​មន្រ្តី​សមត្ថកិច្ច​របស់ ស្រុក​វាយ​ទៅ​លើ​ពួកគេ​ខណៈ​ដែល​កម្មករ​ទាំង​អស់​បាន​ចូល​ទៅ​បើក​ប្រាក់​ថ្លៃ​បាយ​ថ្ងៃ​ត្រង់ ដែល​ក្រុមហ៊ុន​មិន​បាន​បើក​ឲ្យ​ចំពោះ​កម្មករ​ណា​ដែល​បាន​ចូល​រួម​ធ្វើ​ការ​តវ៉ា។

តំណាង​កម្មករ​បាន​ឲ្យ​ដឹង ការ​តវ៉ា​មិន​អាច​បញ្ឈប់​បាន​ទេ លុះ​ត្រា​តែ​ការ​ទាមទារ​របស់​ពួក គេ​បាន​ទទួល​លទ្ធ​ផល។​

កម្មករ​មាន​គំរោង​ដង្ហែ​ក្បួន​មក​តវ៉ា​នៅ​ក្រសួង​មហាផ្ទៃ​ផង​ដែរ។

What Next?

Recent Articles

3 Responses to "បាតុកម្ម​ពីរ​កន្លែង​ផ្សេង​គ្នា កម្មករ​២​នាក់​របួស​ស្រាល ២​នាក់​សន្លប់"

  1. JML says:

    អើ! អាហ្នឹងហើយជឿទៅតាមអាឈុន ឥឡូវឃើញហើយនៅ?? ខាតបង់ទេ ? អត់ប្រយោជន៏
    អ្នកឈឺមិនមែនវាទេ បងប្អូនអើយ ! កុំទៅភ្លើឲ្យអាឈុនវាបោកបាន ! នាំគ្នាធ្វើការទៅវាល្អជាង បើគេ
    បញ្ឈប់ការងារបងប្អូនសួរថាបងប្អូនអត់ការងារឫអាពួកសហជីពហ្នឹងវាអត់ការងារ???
    ពិចារណាខ្លះទៅ បើបងប្អូនអត់ការងារហ្នឹងធ្វើសួរថាពួកអាឆ្កែសហជីពហ្នឹងវាស្គាល់បងប្អូនអត់?
    ជួយបងប្អូនដែរឫអត់? អាចម៏ខ្ញុំនេះបើពួកអាឆ្កែអស់សាច់ហ្នឹងវាចេះជួយ៕

  2. NPN says:

    បើសិនជាប្រាក់ខែអាចទទួលយកបាន គ្មានការគៀបសង្កត់ នោះប្រាកដជាគ្មានការធ្វើបែបនេះឡើយ។

  3. អ្នកលេង says:

    អាមាត់ស្អុយជាងគំរង់ហ្អើយ អាJMLblue ហ្អែងអាខ្មោចតៃហោង ហ្អែងចង់អោយគេធ្វើការ ដោយបានប្រាក់ឈ្នួលស៊ឹងតែទិញខោរលីអូរមិនបានស្លៀកផងអញ្ចឹងឬ? បើសិនម៉ែហ្អែងគេកេងកំលាំងញើសឈៀមរបៀបនេះអាហ្អែងមានខួរឈឺចាប់ទេ អាខ្មោចឆ្កែ ។