យុទ្ធសាស្ត្រ​លើ​គ្រែ​នា​រដូវ​កាល​ធ្លាក់​ខ្យល់​ត្រជាក់​

សិង្ហបុរី : នៅ​បណ្ដា​ប្រទេស​តំបន់​ត្រូពិច រដូវ​កាល​មាន​ខ្យល់​ជំនោរ​ត្រជាក់​ល្ហឹម គឺជា​ពេល​វេលា​ជាទី​មនោរម្យ​សម្រាប់​ការ​មមាញឹក​នឹង​សកម្មភាព​លើ​គ្រែ​របស់​គូស្នេហ៍​ទាំង​ឡាយ។

Wednesday, 26 December 2012
ភ្នំពេញប៉ុស្ត៍

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​ស្ត្រី​មាន​ទំនាញ​ផ្លូវ​ភេទ​រត់​ត្របាញ់​ចូល​គ្នា​នោះ​គឺ​ដោយ​សារ​តែ​កត្តា​អាកាស​ធាតុ​ត្រជាក់​បាន​ធ្វើ​ឲ្យ​អារម្មណ៍​ល្ហែ​ល្ហើយ​ពី​ភាព​តាន​តឹង​។ ម៉្យាង​វិញ​ទៀត នៅ​ពេល​ដែល​ធាតុ​អាកាស​ត្រជាក់ រាង​កាយ​របស់​មនុស្ស​តែង​បង្កើន​សីតុណ្ហភាព​ដើម្បី​ទប់ទល់​នឹង​ភាព​ត្រជាក់​ពី​ខាង​ក្រៅ។ ដំណើរ​បង្កើត​កម្ដៅ​ខ្លួន​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ពិសេស​គឺ​បុរស​តែ​ម្ដង​ឆាប់​មាន​អារម្មណ៍​សិច​និង​ពុះ​កញ្ជ្រោល​ផ្លូវ​ភេទ។

ថ្វី​ដ្បិត​តែ​រដូវ​រំហើយ មាន​ខ្យល់​ត្រជាក់​នេះ​វា​អំណោយ​ផល​ដល់​អារម្មណ៍​ផ្លូវ​ភេទ​ក៏​ពិត​មែន​ប៉ុន្តែ​បុរស​ស្ត្រី​ក៏​គួរ​ស្វែង​យល់​ពី​កត្តា​មួយ​ចំនួន មុន​នឹង​ឈាន​ទៅ​ដល់​ការ​បង្កាត់​ភ្លើង​តណ្ហា​លើ​គ្រែ​នោះ។

ការ​ងូត​ទឹក​សម្អាត​ខ្លួន​មុន​នឹង​ប្រយុទ្ធ

នា​រដូវ​រំហើយ ខ្យល់​អាកាស​មាន​សភាព​ស្ងួត ហើយ​មិន​មាន​សំណើម​ដូច​រដូវ​ធ្លាក់​ភ្លៀង​ឡើយ។ ដូច្នេះ​ស្ត្រី​បច្ចុប្បន្ន​ច្រើន​និយម​លាប​ឡេ​ពាស​ពេញ​រាង​កាយ ដើម្បី​ផ្ដល់​សំណើម​ស្បែក និង​ការ​ពារ​ការ​ប្រេះ​ស្រកា។ ប៉ុន្តែ​ឡេ​លាប​ស្បែក​ផ្ដល់​សំណើម​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ប៉ះពាល់​ដល់​សុខ​ភាព នៅ​ពេល​ដែល​បុរស​លិទ្ធ ឬ​ថើប​ស្បែក​ដែល​គ្រប​ដណ្ដប់​ដោយ​សារធាតុ​នោះ។

ដូច្នេះ​ហើយ​មុន​ពេល​បើក​ឆាក​ប្រយុទ្ធ ស្ត្រី​គួរ​តែ​ធ្វើ​ការ​ងូត​ទឹក​លាង​សម្អាត​ខ្លួន ជា​មុន​សិន ដើម្បី​ជម្រះ​ចេញ​នូវ​ភាព​រអិល​នៃ​សារធាតុ​ឡេ​លាប​ស្បែក ដើម្បី​ផ្ដល់​សុវត្ថិភាព​ដល់​ភាគី​ខាង​បុរស។

ខណៈ​ដែល​មេឃ​ត្រជាក់​បែប​នេះ គូ​ស្នេហ៍​ក៏​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយ​គ្នា​ដ៏​រ៉ូមែនទិក​ដើម្បី​កម្ដៅ​ខ្លួន និង​បញ្ឆេះ​អារម្មណ៍​ផ្លូវ​ភេទ​មួយ​កម្រិត​ផង​ដែរ។

ការ​វាយ​ប្រហារ​កុំ​ទម្លាក់​អាវុធ

ការ​សិក្សា​ស្រាវ​ជ្រាវ និង​យោង​តាម​បទ​ពិសោធ​ផ្ទាល់​របស់​បុរស​នោះ លិង្គ​គឺជា​អវយវៈ​ភេទ​ដែល​ជា​សត្រូវ​នឹង​ធាតុ​ត្រជាក់​ដោយ​សារ​តែ​អាកាស​ធាតុ​បែប​នេះ​បាន​ធ្វើ​ឲ្យ​អា​ប្អូន​រួញ​ទំហំ​ឬ​ងាយ​ថម​ថយ​អានុភាព។ ដូច្នេះ​ហើយ នៅ​ពេល​ធ្វើ​ការ​វាយ​ប្រហារ បុរស​ត្រូវ​ផ្ដោត​អារម្មណ៍​ខ្ពស់​ចំពោះ​សមរភូមិ​សិច ចៀស​វាង​ការ​បែក​អារម្មណ៍​នាំ​ឲ្យ​ខូច​ការ។ ចំណែក​ឯ​ភាគី​ខាង​ស្ត្រី​វិញ ត្រូវ​ចេះ​សិល្ប៍​វិធី​ក្នុង​ការ​កម្ដៅ​សាច់​ដុំ​លិង្គ​ឲ្យ​រឹង​បាន​យូរ ចៀស​វាង​ការ​ប្ដូរ​ក្បាច់​ញឹក​ញាប់ ឬ​ការ​រំខាន​ដោយ​សំឡេង​ទូរស័ព្ទ ឬ​គោះទ្វារ ដែល​ធ្វើ​ឲ្យ​អាក់​ខាន​ដល់​ដំណើរ​ឡើង​ឋាន​សួគ៌។

ការ​ប្រើ​សុដន់​ជា​ម៉ាស៊ីន​កម្ដៅ​សាច់

អ្នក​ជំនាញ​សិច​សាស្ត្រ ឡូ ផាហ្គេត បាន​និយាយ​ថា សុដន់​របស់​ស្ត្រី​ជា​បណ្ដុំ​នៃ​ជាលិកា​ពិសេស​ម៉្យាង​ដែល​អាច​បង្កើន​កម្ដៅ​ដល់​រាង​កាយ​បុរស នៅ​ពេល​ដែល​ប្រើ​វា​ទាំង​គូ​ទៅ​ត្រដុស​។ ដូច្នេះ លោក​បាន​ណែនាំ​ឲ្យ​ស្ត្រី​ប្រើ​សុដន់​ម៉ាស្សា​ថ្នមៗ​នៅ​លើ​ដង​ខ្លួន​បុរស​ដើម្បី​ធ្វើ​ឲ្យ​ការ​រួម​ភេទ​រឹត​តែ​កក់​ក្ដៅ​នា​រដូវ​ត្រជាក់។

ក្បាច់​ដ៏​ពេញ​និយម​នា​រដូវ​ត្រជាក់

ខណៈ​ដែល​មាន​អាកាស​ធាតុ​ត្រជាក់ ដៃ​គូ​ត្រូវ​ចេះ​វៃ​ឆ្លាត​ក្នុង​ការ​ជ្រើស​រើស​ក្បាច់​ណា​ដែល​ទាមទារ​ឲ្យ​ប្រាណ​ទាំង​ពីរ​ត្របាញ់​ចូល​គ្នា។ ចូរ​សាក​ល្បង​ក្បាច់​ចំណិត​ត្រសក់ (ប្រុស​ដេក​ផ្អៀង​វាយ​ប្រហារ​ពី​ចំហៀង​ក្រោយ​ស្រី) ឬ​ក្បាច់​ស្រី ដេក​ផ្កាប់​ប្រុស​ដេក​ផ្អិប​ពី​លើ​ស្រី​ហើយ​វាយ​ប្រហារ​ពី​ក្រោយ ជាដើម៕

What Next?

Recent Articles

One Response to "យុទ្ធសាស្ត្រ​លើ​គ្រែ​នា​រដូវ​កាល​ធ្លាក់​ខ្យល់​ត្រជាក់​"

  1. លឹង្គនាគរាជ says:

    ក្បាច់បូរាណ្យខ្មែរយើងពូរកែរជាងជាអាទិលីនង៌្គលឡើងភ្នំ,លិទ្ធបបរ លនឹងល។