ឯកសារចំនួន៦ទំព័រដែលត្រូវបានចាត់ទុកជាការសម្ងាត់ ត្រូវបានគេដកចេញពីគេហទំព័ររបស់សាលាក្ដីហើយកាលពីម្សិលមិញ បន្ទាប់ពីត្រូវបានដាក់បង្ហោះជាសាធារណៈកាលពីថ្ងៃចន្ទ ។ប៉ុន្តែយ៉ាងណាក៏ដោយ សាលាក្ដីនៅតែបានបង្ហាញការសោកស្ដាយចំពោះការលេចធ្លាយឯកសារដែលបានបង្ហាញអត្តសញ្ញាណជនជាប់ចោទក្នុងសំណុំរឿង០០៣ នោះ។
ដោយ សិលាពល
Wednesday 26 December 2012
The Free Press Magazine
ឯកសារនោះបានប្រាប់ឈ្មោះជនសង្ស័យពីររូបគឺ ស៊ូ ម៉េត អតីតមេបញ្ជាការកងទ័ពអាកាស និង មាស មុត អតីតមេបញ្ជាការទ័ពជើងទឹកនៃរបបខ្មែរក្រហម ដែលត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ អំឡុងកម្ពុជាគ្រប់គ្រងដោយរបបខ្មែរក្រហមឆ្នាំ ១៩៧៥-១៩៧៩។
ពួកគេត្រូវបានចោទប្រកាន់ពីបទចូលរួម នៅក្នុងសកម្មភាពជម្លៀសប្រជាពលរដ្ឋ បង្ខំឲ្យធ្វើការជាទម្ងន់ រំលោភបំពានធ្វើទារុណកម្ម សម្លាប់មនុស្ស ហើយជាប់ទាក់ទងនឹងទីតាំងឧក្រិដ្ឋកម្មចំនួន១២ កន្លែង ដែលរួមមានទាំងព្រលានយន្តហោះកំពង់ឆ្នាំង ទីតាំងសម្រាប់ប្រហារជីវិតស្ទឹង តូច និងការដ្ឋានវាយថ្មស្ទឹងហាវ។
លោកស្រី យូកូ ម៉ែដា ( Yuko Maeda ) មន្ត្រីទំនាក់ទំនងសាធារណៈរបស់សាលាក្ដីបានបង្ហាញការសោកស្ដាយចំពោះការលេចធ្លាយឯកសារទាំងនេះ ។ដោយលើកឡើងថា ខ្លឹមសាររបស់វាគួរ តែរក្សាទុកជាការសម្ងាត់៕
