ថ្មីៗនេះមានការ បង្ហោះនូវ វីដេអូឃ្លីប បង្ហាញពី សកម្មភាព រាំរែកបែប ស្រើបស្រាល តណ្ហារបស់ ស៊ឹម ថៃណា ជាមួយប្រុស ក្មេងម្នាក់ ដែលមើល ទៅគួរឱ្យ ព្រឺព្រួច ។ បន្ទាប់ពីមាន ការបង្ហោះ នាង បានទទួល ការរិះគន់ ជាច្រើន រឿងនោះ ត្រូវបាន នាង បក ស្រាយថា គេ បង្កើតបញ្ហា នេះឡើង ដើម្បីជាការ ផ្ចាញ់ផ្ចាល រូបនាង ព្រោះវាជា រឿងចាស់ ហើយនាង ក៏ធ្លាប់បាន បំភ្លឺរួចហើយ កាលពីប៉ុន្មានឆ្នាំ មុនមកម៉្លេះ ។
Written by ភ្នំពេញដេលីញូវ
Wednesday, 26 December 2012
ក្រោយពីការវិល ត្រឡប់មកពី សហរដ្ឋ អាមេរិកមិន បានប៉ុន្មានផង ស៊ឹម ថៃណា ដែលគេស្គាល់ ថាជាអ្នក ចម្រៀង មួយរូបមាន ដើមទ្រូងល្អ សិចស៊ី គួរឱ្យ ទាក់ទាញ បានលេច ចេញនូវ ព័ត៌មាន គួរឱ្យចាប់ អារម្មណ៍ និង ភ្ញាក់ផ្អើល មួយតាម រយៈការ បង្ហោះ ចែកចាយ គ្នា មើលក្នុងបណ្តាញ ទំនាក់ទំនង សង្គម ហ្វេសប៊ុក នូវរូប វីដេអូឃ្លីប បង្ហាញពី សកម្មភាព នាងរាំ បញ្ចោញក្បាច់ យ៉ាងរស់រវើក និង ស្រើបស្រាល ជាមួយបុរស វ័យក្មេងម្នាក់ ។ ដោយសារ វីដេអូឃ្លីប នោះចេញមក ស្របពេលនាង ទើបវិល ត្រឡប់មកពី សហរដ្ឋ អាមេរិក ដូច្នេះធ្វើឱ្យ មាន ការចាប់ អារម្មណ៍ពីអ្នក លេងហ្វេសប៊ុក ។
ជួបជាមួយ ស៊ឹម ថៃណា តាមទូរស័ព្ទ កាលពីដើម សប្តាហ៍ទីមួយ ខែធ្នូ ឆ្នាំ ២០១២ កន្លងទៅ នាងបានបក ស្រាយ ពីរឿង វីដេអូឃ្លីបនោះ ថាជារឿងចាស់ ដែលកើតឡើង ប្រមាណជា មួយឆ្នាំ ទៅពីរឆ្នាំ ហើយ ហេតុអ្វីក៏គេចង់ សើរើឡើង វិញនាំគ្នា បង្ហោះ តាម ហ្វេសប៊ុក យ៉ាងនេះ ? នាងមិនចង់ រំឭកសើរើ ឡើងវិញ ទៀតទេ ។ នាងឆ្ងល់ ណាស់ថា មិនដឹង អ្នកណាគេ ដែលចង់ធ្វើ បាបតាម ព្យាបាទនាង បែបនេះ ទើបសើ រើរឿង ដែលកន្លង ហួសយូរ ទៅហើយ មកដាក់តាម ហ្វេសប៊ុក ឱ្យគេចាប់ អារម្មណ៍ និង ភ្ញាក់ផ្អើលតាម ជាថ្មីទៀត ? ពិសេសគេ ឆ្លៀតពេលនាង ទើបវិលមកពី ច្រៀងនៅ សហរដ្ឋ អាមេរិក ដាក់បង្ហោះ វីដេអូ ឃ្លីបនោះ នាំឱ្យមជ្ឈដ្ឋាន មួយចំនួន មានការភាន់ ច្រឡំថា ជារឿងថ្មី។ នាងបាន បញ្ជាក់ប្រាប់ថា មិនបានខ្វល់ ជាមួយនឹង រឿង នោះ ទៀតឡើយ នាំឱ្យសាំញ្ញ៉ាំ ច្រើន ដោយ សារថា កាលពីពេល កន្លងទៅ រឿងវីដេអូ ឃ្លីបនោះ ធ្លាប់ត្រូវបាន នាងបកស្រាយ រួចហើយ មិនមែនជា វីដេអូ អាសអាភាស អ្វីទេ ក្នុងនោះគ្រាន់ តែជាការថត លេងនូវ សកម្មភាព ជប់លៀង សប្បាយក្នុង លក្ខណៈក្រុម គ្រួសារ ប៉ុណ្ណោះ ។ ចំណែកបុរស ដែលគេ ឃើញក្នុង វីដេអូ ជាមួយនាង ក៏មិនមែន អ្នកណា ប្លែកដែរ ជាប្អូនជីដូនមួយ របស់នាង ។
នាងនិយាយថា មិនទាន់បាន បើកមើលក្នុង ហ្វេសប៊ុក នូវរឿងដែល គេបង្ហោះអំពី វីដេអូឃ្លីប ដែលនាងរាំ កាលពី ជប់លៀង នាពេលកន្លង ទៅនោះ នៅឡើយទេ តែយ៉ាងណាបាន សំណូមពរថា កុំឱ្យបង្កើត បញ្ហាអ្វី បន្តទៀត និង ចង់សុំឱ្យ បញ្ចប់រឿង នោះទៅ ។
ស៊ឹម ថៃណា បានប្រឡូក ក្នុងសិល្បៈ ចម្រៀង បានប្រមាណ ជាដប់ឆ្នាំហើយ បើគិតមកទល់ ពេលនេះ ដោយនាងបាន ច្រៀងដំបូង ក្នុងក្រុម High Rock ដែល បង្កើតឡើង នៅដើមឆ្នាំ ២០០៣ រួមមានសមាជិក ប្រាំមួយរូប គឺស្រីមាន រូបនាង និង ញ្ញឹម ចាន់ថន ព្រមទាំង បុរស មាន ម៉ៃ សុគន្ធ មាស សុខរតនៈ ហង្ស សុវណ្ណ និង ហេង កាន់ឌី ។
កន្លងមកនាង ក៏ត្រូវបានគេ ទទួលស្គាល់ថា ជាអ្នក ចម្រៀងម្នាក់ ដែលមាន ដើមទ្រូងយ៉ាង ទ្រលុកទ្រលន់ ល្អសិចស៊ី ពិសេសពេល នាងរាំគឺមាន ភាពរស់រវើក និង ក្បាច់ប្លែកៗ គួរឱ្យចង់ មើល ព្រោះតែហេតុនេះ ទើបមិនខ្វះ អ្នកតាម សុំស្នេហ៍ ពីនាងដែរ គ្រាន់តែនាង ធ្លាប់ ប្រាប់ថា មិនទាន់ដល់ ពេលទេ គឺរង់ចាំពេល នាងមានអាយុ សាមសិបឆ្នាំ ទើបនាងគិត ដល់រឿងគូ អនាគត ។ ដូច្នេះបើតាម ការគន់គូរ ពីថ្ងៃខែឆ្នាំ របស់នាង ឃើញថា ជិតដល់ពេល វេលាដែល នាងធ្លាប់សន្យា ពីមុន មកហើយ ។
ស៊ឹម ថៃណា ត្រូវបានអ្នក ធ្លាប់ស្គាល់ និង គាំទ្រនាង សរសើរថា នាង អាចច្រៀង បានយ៉ាង ពីរោះ មិនត្រឹមតែ បទសម័យ ដើម្បីតម្រូវចិត្ត យុវវ័យ ប៉ុណ្ណោះ ទេ គឺថែមទាំង មានសមត្ថភាព អាចច្រៀងបទ ពីដើមបាន យ៉ាងស្ទាត់ ជំនាញ ទៀតផង ៕

អូនស្អាតណាស់តែខ្វះបន្ដិចគឺល្វែងក្រោមគ្មានរោមតែម្ដងហ្នឹងណ៎ា!!!
ថៃណាអូន ! ចង់អ្នកណាថាអូនយ៉ាងម៉េចក៏បងមិនខ្វល់ពីសំដីមិនបានការនោះដែរ គឺមានតែបងម្នាក់គត់ដែលស្គាល់អូន
គ្រប់អ្វីពុទាំងអស់ អូនជាជីវឹតបង អូនណា!