ភ្នំពេញ: កាលមួយទសវត្សរ៍មុន មានក្មេងស្រីម្នាក់សម្បុរស្រអែមបានដើរលក់កាសែតតាមផ្ទះដោយសារតែជីវភាពក្រីក្រ និងដើម្បីជួយដល់ឪពុកម្តាយរបស់នាង។ ប៉ុន្តែបច្ចុប្បន្ន ក្មេងស្រីនោះដែលមានឈ្មោះថា នី មុន្នីនាថ បានក្លាយជាតារាសម្តែងមួយរូបនៅក្នុង ប្រទេសកម្ពុជា។ តារាសម្តែងដែលសម្បូរទៅដោយទឹកភ្នែកមិនចេះរីងស្ងួត និងមានទម្រង់មុខសក្តិសមជាកូនខ្មែរពិតៗ។
ថ្ងៃទី 27 ធ្នូ 2012
ដោយ: វឿន សាវុធ
CEN
ជីវិតតស៊ូរបស់មុន្នីនាថ
តារាសម្តែង ដែលមាន រូបរាងតូច ច្រឡឹង រូបនេះ បានប្រាប់ដល់ ភ្នាក់ងារ សារព័ត៌មាន CEN ទាំងភាព រីករាយថា សម្រាប់ទីកន្លែង រស់នៅ នាពេល បច្ចុប្បន្ននេះ គឺស្ថិតក្នុង បុរីមួយ នៅឯសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ កញ្ញាមានឈ្មោះ តែមួយគត់ គឺ “នី មុន្នីនាថ” ដែលកើត នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩១។ ចំណែកឯ ទីកន្លែង កំណើត នៅភូមិព្រែកទ្រ សង្កាត់មានជ័យ រាជធានីភ្នំពេញ ។ កញ្ញា មានបងប្អូនចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ដែលក្នុងចំណោមកូនទាំង៤នាក់នោះ មុន្នីនាថ ជាកូនស្រីទី១។ រីឯទម្ងន់វិញ ត្រឹម៤៦-៤៧គីឡូក្រាម និងមានកម្ពស់១,៦ម៉ែត្រ។ ម្តាយឈ្មោះ សុខ សុភាលី អាយុ៣៨ឆ្នាំ ជាមេផ្ទះ និងឪពុកឈ្មោះ អេង សុវណ្ណនី អាយុ៤៥ឆ្នាំ ជាអ្នកបោះពុម្ពសៀវភៅ។ ឈ្មោះ “នី មុន្នីនាថ” នេះ ត្រូវបានម្តាយឪពុកជាអ្នកដាក់ឲ្យ ដោយបានយកពាក្យ “នី” ខាងចុងមកដាក់ជានាមត្រកូល ណាមួយអ្នកទាំងពីរបានពេញចិត្តឈ្មោះ “នី មុន្នីនាថ” នេះផង។
បើនិយាយអំពីជីវិតតស៊ូរបស់តារាដែលពោរពេញទៅដោយទឹកភ្នែកដដែលនេះ មុន្នីនាថ បានរាប់រៀបប្រាប់ទាំងរំជើបរំជួលថា នាងបានរៀននៅសាលាបឋមសិក្សាទួលទំពូង ក្រោយមកក៏ចូលរៀនសាលាវិចិត្រសិល្បៈតែម្តង ដែលពេលនោះនាងមានអាយុទើបតែ១២ឆ្នាំ (២០០០)។ អំឡុងពេលនោះ នាងជាសិស្សសាលាម្នាក់នៅសាលាភូមិន្ទវិចិត្រសិល្បៈ យ៉ាងកម្សត់កម្រម្នាក់ ដោយម្តាយឪពុក មានមុខរបរជាអ្នកលក់កាសែតនៅតាមតូបតូចៗជាប់នឹងរបងសាលាគរុកោសល្យ (NIE)។
ក្រោយពេលទំនេរពីការសិក្សា នាងបានជួយសម្រាលដល់ការងារម្តាយឪពុក ដោយពេលនោះឪពុករបស់នាងក៏បានធ្លាក់ខ្លួនឈឺជាទម្ងន់ទៀតផង។ ដូច្នេះហើយ បានធ្វើឲ្យកញ្ញា ដែលជាកូនច្បងត្រូវទទួលបន្ទុកនេះមួយចំនួនធំ ដោយដើរដាក់កាសែត គ្រប់ប្រភេទតាម ផ្ទះនីមួយៗ ដែលជាភ្ញៀវប្រចាំថ្ងៃ។ ខណៈពេលនេះនាងនៅតែចងចាំថា នាងបានជិះកង់ឌុបប្អូនផង ដាក់កាសែតតាមផ្ទះផង ដែលមានចម្ងាយពីវិមានឯករាជ្យ ដល់ក្បាលថ្នល់ (កាលណោះសាលាភូមិន្ទវិចិត្រសិល្បៈមានទីតាំងនៅជិតគល់ស្ពានជ្រោយចង្វា) នាងបានធ្វើ ការងារនេះជារៀងរាល់ថ្ងៃជំនួសឪពុកនាង។
បន្ទាប់មកទៀត នាងមានអាយុប្រហែលជា១៤-១៥ឆ្នាំ ក៏បានចេញរាំរបាំជូនពរតាមកម្មវិធីនានា ដូចជាពិធីមង្គលការ ពិធីកាត់សក់ ពិធីជប់លៀងផ្សេងៗ និងធ្វើជាអ្នកចាំទទួលភ្ញៀវក្នុងសម្លៀកបំពាក់ចងក្បិន ដែលម្ចាស់កម្មវិធីទាំងនោះត្រូវការអ្នករបាំ (របាំជូនពរ) ទើបបានមានឱកាសចេញទៅសម្តែង ដោយទទួលបានកម្រៃបន្តិចបន្តួចទុកគ្រាន់ជូនដល់ឪពុកម្តាយ រួចហើយត្រូវភ្ញាក់ពីព្រឹកព្រលឹមដើម្បីទៅរៀន បន្ទាប់ពីរៀនត្រូវដើរដាក់កាសែតតាមផ្ទះជាធម្មតាវិញ។
ក្រោយមកទៀត នៅអាយុ១៧-១៨ឆ្នាំ នីមុន្ននាថ បានជួបលោកគ្រូបង្រៀនផ្នែកសិល្បៈម្នាក់ បានជួលផ្ទះនៅខាងលើផ្ទះរបស់នាង ហើយលោកគ្រូម្នាក់នោះបានបើកក្លឹបបង្រៀនរាំរបាំជារៀងរាល់ថ្ងៃ។ លុះបន្ទាប់មក មានអ្នកមកសួរនាំម្តាយរបស់នាងថា “ឮគេថាមានកូនចេះរាំផងមែនទេ?” នៅពេលនោះម្តាយនាងបានទទួលស្គាល់ថា មុន្នីនាថ ជាសិល្បការិនីម្នាក់មែន ក៏គេចាប់ផ្តើមឲ្យនាងរាំបង្ហាញ (Show Dance) ជាលើកដំបូងបង្អស់ក្នុងជីវិតរបស់នាង។
ដោយចិត្តចង់ក្លាយជាអ្នកសិល្បៈមួយរូបដ៏ឆ្នើម មុន្នីនាថ បានព្យាយាមភ្ញាក់ពីម៉ោង៤ព្រឹក ជារៀងរាល់ថ្ងៃ ដោយរៀនរាំរហូតដល់ម៉ោង៦ព្រឹក ។ ក្រោយមកទៀត ក៏មានគេដាក់រូបថតនាងតាមកន្លែងផ្សេងៗ ដោយភាពចៃដន្យ ពេលនោះក៏មានសមាជិកសិល្បៈក្នុងប្រទេស និងក្រៅប្រទេសបានឃើញនាងតាមរយៈរូបថត ក៏បានទាក់ទងនាងឲ្យចូលរួមចំណែកសម្តែងជាមួយដែរ។
ស្នាដៃដែលនាំទៅរកភាពល្បីល្បាញ
ស្នាដៃដែលបានសម្តែងជាលើកដំបូងបំផុតនោះ នៅឆ្នាំ២០០៧ គឺរឿង “ជ្រោះផ្តាច់ព្រលឹង” ពេលនោះកញ្ញាបានសម្តែងជាតួរង ហើយការថតនេះមានទីតាំងនៅខេត្តមណ្ឌលគិរីទៀតផង។
នី មុន្នីនាថ បានប្រាប់ទាំងសំឡេងរាងអួលដើមកឲ្យដឹងថា នាងនៅតែចាំជាប់ក្នុងអារម្មណ៍ជានិច្ចថា មានអ្នកនិយាយឡែបខាយដាក់នាងថា “ខ្លួនខ្មៅអ៊ីចឹងសម្តែងមិនកើតទេ! រូបរាងអ៊ីចឹងមិនមែនជាតួ ជាអីទេ!” (នៅមានការដៀលប្រមាថច្រើនទៀត) ។ នៅពេលដែលបានចេញថតរឿងដំបូងនោះ នាងនៅតែបន្តរាំរបាំជូនពរដដែល។ លើសពីនេះទៀត កញ្ញា បានតស៊ូព្យាយាមរហូត ដល់បានថតជាតួរងរឿងជាបន្តបន្ទាប់ដូចជារឿង “ផ្កាអង្គាបុស្ស” រឿង “មឈូសកែវ” រឿង “ចន្ទកែវចរណៃ” និងរឿងជាច្រើនទៀតតែនាងបានភ្លេចខ្លះហើយ។
កញ្ញា បានបន្ថែមថា នៅពេលដែលនាងបានធ្វើតេស្ត៍ ថតជាតួឯកដំបូង គឺឆ្លងកាត់ការធ្វើតេស្ត៍ច្រើនដំណាក់កាលណាស់ តែសំណាងល្អបានជាប់ជាតួឯកក្នុងរឿង “ល្វាចេក” រឿង “រាជនីដួងចិត្ត” ដែលរឿងទាំងនេះហើយនាំឲ្យមានទស្សនិកជនចាប់ផ្តើមគាំទ្រ និងបានស្គាល់នាងជាបណ្តើរៗ។ ជាបន្តទៀតសោត នាងក៏បានចេញថតសម្តែងជាចម្រៀងខារ៉ាអូខេ ដែលមានបទ “បងខុសហើយ” និង បទ “ស្រីខ្មែរទៅយកប្តីបារាំង” ថែមទាំងបានសម្តែងជាតួឯកក្នុងរឿង “ផ្កាក្នុងផ្កា” ដែលក្នុងចន្លោះនោះដែរ នាងក៏ចាប់ផ្តើមល្បីកាន់ខ្លាំងជាងមុន។
ឱកាសដែលនាងបានចេញទៅក្រៅប្រទេសជាលើកដំបូងនោះ គឺប្រទេសអូស្ត្រាលី និងប្រទេសបារាំង។ ម្យ៉ាងទៀតមុន្នីនាថ មានគម្រោងនឹងទៅប្រទេសផ្សេងទៀតដូចជាប្រទេសកាណាដា នៅឆ្នាំក្រោយ។ ពីព្រោះថា នៅឆ្នាំនេះនាងបានលើកគម្រោងអស់ទៅហើយ ដោយមមាញឹកនឹងកិច្ចការក្នុងស្រុកពេក។
មុន្នីនាថ បានប្រាប់ថា ខ្លួនថតរឿងបានចំនួនបីក្នុងមួយខែ ជាបន្តបន្ទាប់ ពីព្រោះរឿងទាំងនោះវែង ដែលរឿងភាគខ្លះថតរយៈពេល៣ខែ បើរឿងដុំវិញ ថតតែរយៈពេល១ ទៅ២ខែប៉ុណ្ណោះ។ ប៉ុន្តែរឿងដែលកញ្ញា កំពុងតែថតនេះ អាចមានរយៈពេលដល់ទៅមួយឆ្នាំ។
កញ្ញា បាននិយាយថា “ខ្ញុំបានជាប់ថតឲ្យទូរទស្សន៍បាយ័ន ទូរទស្សន៍ MyTV និង ផលិតកម្មមេគង្គ រឿងដែលខ្ញុំកំពុងថតឲ្យផលិតកម្មនេះ ហើយនិង ទូរទស្សន៍MyTV មិនទាន់អាចប្រាប់ចំណងជើងរឿងបានទេ លុះត្រាថតចប់បានពាក់កណ្តាលរឿងសិនបានអាចប្រាប់បាន”។
ស្នេហាមិនទាន់គូរ
ចំណែកឯជិវិតស្នេហាវិញ នាងប្រាប់ថា គឺបេះដួងរបស់នាងនៅទទេស្អាត ដោយសារជាប់រវល់នឹងការងារច្រើនពេក ដូច្នេះហើយមិនទាន់បានគិតពីរឿងស្នេហានៅឡើយទេ ។ នាង បាននិយាយបន្តថា “ខ្ញុំអត់ធ្លាប់មានគូដណ្តឹងទេ ហើយក៏អត់មានអ្នកមកចូលដណ្តឹងដែរ ទោះបីជាយ៉ាងណាក៏ខ្ញុំមិទាន់គិតគូរពីរឿងគូស្រករនេះដែរ”។
ម្យ៉ាងទៀត នាងបានប្រាប់ថា មួយរយៈពេលកន្លងមកនេះ ចេះតែមានពាក្យចចាមអារ៉ាមទៅលើនាងថា មានអ្នកជួយឧបត្ថម្ភទិញផ្ទះ ក្នុងតម្លៃ៤ ទៅ៥ម៉ឺនដុល្លារ ប៉ុន្តែចំពោះពាក្យមិនពិតទាំងនេះ នាងមិនបានយកមកដាក់ក្នុងខួរនាំតែឈឺក្បាលនោះទេ ព្រោះនាងគិតថា ជារឿងគ្មានប្រយោជន៍។
សម្រាប់គោលបំណងទៅអនាគតវិញនោះ តារាសម្តែងរាងតូចទ្រមែរូបនេះ ចង់បានមុខរបរថ្មីមួយទៀតតែមិនអាចប្រាប់បាននៅឡើយទេ ដោយនាងបាននិយាយថា “ចាំមើលមានលុយច្រើនបន្តិចសិនចាំគិតគូរបន្តទៀត។ នៅពេលថ្មីៗនេះ ខ្ញុំត្រូវការលុយបង់រម្លស់ផ្ទះឲ្យដាច់ស្រេចមួយសិន។ បើសិនជាមិនទាន់មានថវិកាគ្រប់គ្រាន់ផង យើងមិនទាន់អាចធ្វើអ្វីបាននៅឡើយទេ”៕ S




សូមកោតសរសើរដល់កញ្ញា នី មុន្នីនាថ ដែលហ៊ានបង្ហាញពីជីវប្រវត្តិពិតរបស់ខ្លួនដែលជាក្មេងរត់
កាសែត និងជីវភាពគ្រួសារពិតប្រាកដ។មិនដូចតារាមួយចំនួនទេឪពុកម្តាយជាអ្នកស្រែ ជាកម្មករ
ប៉ុន្តែនៅពេលមានលុយរាប់ម៉ឺនដុល្លាទិញផ្ទះ បើកហាង នៅពេលអ្នកសារពត៍មានសួរ និយាយថា
លុយទាំងនេះជារបស់ប៉ាម៉ាក់(ពីមុនហៅថា ឪម៉ែ) ពួកតារាអស់នេះគេហៅថាក្រពើវង្វេងបឹង។
good job ,
សំណាងមើលមិនឃើញ! នាងអាចរកបាន ៥០០០ ដុល្លារក្នុង ១ខែ បានកំរ៉ៃច្រើនជាង មីងស្រីខ្មែរធ្វើការលុយសុទ្ធនៅអាមេរិកទៀត!
The money from sweat and blood is better than corruption Hun Sen and his
fellow workers who are selling Cambodia to the foreigner and hurt innocent
people for its own greed.
Do not judge people by your blindfold opinion.
ហ៊ានស្បថមុខព្រះអង្គដងកើថា លុយដែលនាងរកបាន សុទ្ធតែបានមកដោយសុចរិតទេ????
មន្រ្តីរាជការ ស្អី អានេះជាសត្វឆ្កែហ្នឹង វាព្រុសព្រោះចង់ស៊ីឆ្អឹង
អាច្រឡោងខាម សុំអោយព្រះអង្គដងកើ បរាមុខឯងចុះ អញមិនដែលចង់ស៊ិឆ្អឹងដូចឯងព្រុសនុះទេ!