ពេជ្រ អាវីហ្សា-អេនឌី ក្តៅ​សាច់​ក្នុង​អាង​ទឹក

ភ្នំពេញៈ ទទួល​រង​ការ​រិះ​គន់​ជុំវិញ​ការ​ថត​រូប​លែង​ខ្លួន​មួយ​ទំហឹង​ឱប​ថើប​យ៉ាង​សិចស៊ី​កាល​ពី​ប៉ុន្មាន​ខែ​មុន​មិន​ទាន់​នឹង​បាត់​ធុំ​ឈ្ងៀម​ក្លិន​ផង ស្រាប់​តែ​នៅ​ពេល​នេះ តារា​សម្តែង​ល្បី​មធ្យម​នាង ពេជ្រ អាវីហ្សា និង អេនឌី ហាក់​ដូច​ជា​មិន​រាង​ចាល ក៏​បាន​បង្ហាញ​រូប​ថត​សិច​ស៊ី​ស្រើប​ស្រាល​ប៉ុន្មាន​សន្លឹក​ទៀត ដែល​រូប​នោះ​ពួក​គេ​ទាំង​ពីរ​ថត​របៀប​ងូត​ទឹក​ក្នុង​អាង​ដោយ​គ្មាន​សម្លៀក​បំពាក់​។

Wednesday, 02 January 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ពេជ្រ អាវីហ្សា និង អេនឌី ថត​រូប​ស្រើប​ស្រាល​នៅ​ក្នុង​អាង​ទឹក​មើល​ទៅ​ដូច​គ្មា​ន​ស្លៀក​ពាក់​។ រូបថត សហ​ការី

ពេជ្រ អាវីហ្សា និង អេនឌី ថត​រូប​ស្រើប​ស្រាល​នៅ​ក្នុង​អាង​ទឹក​មើល​ទៅ​ដូច​គ្មា​ន​ស្លៀក​ពាក់​។ រូបថត សហ​ការី

មើល​ទៅ​ក្នុង​រូប​ថត​ដែល​បាន​បង្ហោះ​នៅ​ក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក​ចំនួន​៣​សន្លឹក​នោះ គេ​សង្កេត​ឃើញ​ថា នាង ពេជ្រ អាវីហ្សា បាន​បញ្ចេញ​សាច់​ដើម​ទ្រូង​ស​ខ្ចី​ដែល​ជា​ចំណី​ចក្ខុ​របស់​បុរស​ទាំង​ឡាយ។ នៅ​ពេល​ឃើញ​ភ្លាម​បុរស​មួយ​ចំនួន​ដែល​ស្ទើរ​តែ​ដក​ក​ចំហ​មាត់​ភ្លឹក​មើល​មិន​ចង់​ប៉ប្រិច​ភ្នែក​នោះ បាន​ចោទ​សួរ​ឡើង​ថា តើ អាវីហ្សា ពិត​ជា​ថត​ស្រាត​គ្មាន​សម្លៀក​បំពាក់​មែន​ឬ​? មាន​មតិ​ជា​ច្រើន​បាន​និយាយ​ថា ប្រាកដ​ណាស់ ពេជ្រ អាវីហ្សា គ្មាន​សម្លៀក​បំពាក់​បិទ​បាំង​ឡើយ​តែ​មាន​អ្នក​គាំទ្រ​តារា​ទាំង​ពីរ​មួយ​ចំនួន​បាន​និយាយ​ថា ប្រហែល​ជា​មិន​ដល់​ថ្នាក់​នោះ​ឡើយ យ៉ាង​ហោច​ណាស់​នាង​ក៏​មាន​ស្លៀក​ពាក់​បិទ​បាំង​បន្តិច​បន្តួច​ដែរ​។

តារា​ចម្រៀង​សម្តែង​ដែល​ទើប​តែ​ទទួល​រង​ការ​រិះ​គន់​រឿង​បង្ហោះ​រូប​សិច​ស៊ី​ជាមួយ អាវីហ្សា និង​ការ​ប្រើ​ពាក្យ​មិន​ពីរោះ​ស្តាប់​នៅ​លើ​ហ្វេសប៊ុក​លោក អេនឌី បាន​ឲ្យ​ដឹង​ថា រូប​ថត​ដែល​លោក​បាន​បង្ហោះ​ជា​ថ្មី​ជាមួយ​នឹង ពេជ្រ អាវីហ្សា នេះ​មិន​មែន​ទើប​តែ​ថត​នា​ពេល​ថ្មីៗ​ឡើយ ហើយ​លោក​គិត​ថា រូប​ដែល​លោក​ថត​នៅ​ក្នុង​អាង​ទឹក​ជាមួយ​នឹង​ពេជ្រ អាវីហ្សា នោះ ក៏​មិន​មែន​ជា​រូប​សិច​ស៊ី​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ខ្លាំង​នោះ​ដែរ ព្រោះ​នោះ​ជា​រូប​សិល្បៈ​ដែល​លោក និង​ពេជ្រ អាវីហ្សា បាន​ថត​លេង​ក្រោយ​ពេល​បញ្ចប់​ការ​ថត​ម៉ូដ​ឲ្យ​គេ​នោះ​។

អេនឌី បាន​និយាយ​ថា៖​«​កាល​ហ្នឹង ខ្ញុំ​ថត​ម៉ូដ​ឲ្យ​គេ ហើយ​ពេល​ដែល​ចប់​ក៏​ថត​លេង​ទៅ តែ​រូប​ហ្នឹង​ខ្ញុំ​គិត​ថា អត់​មាន​អី​ប្លែក​ទេ ព្រោះ​យើង​ថត​ធម្មតា មាន​ស្លៀក​ខោ​ខ្លី និង​ពាក់​អាវ​កាក់​ធម្មតា​គ្រាន់​តែ​យើង​ថត​នៅ​ក្នុង​អាង​ទឹក​មាន​ពពុះ​សាប៊ូ មើល​ទៅ​វា​ដូច​ជា​បិទ​បាំង​ខោ​អាវ​តែ​ប៉ុណ្ណឹង​»។

ដោយ​សារ​តែ​ធ្លាប់​ទទួល​មេ​រៀន​យ៉ាង​ចាស់​ដៃ​ពី​ការ​រិះ​គន់​លើក​មុន​រហូត​រត់​រក​ប៉ុស្តិ៍​ទូរទស្សន៍​ស៊ីធីអិន​ជួយ​ហើយ​ក្រសួង​វប្បធម៌​ប្រុង​ធ្វើ​ក​ផង​នោះ នៅ​ពេល​នេះ អេនឌី បាន​ឲ្យ​ដឹង​ថា លោក​ក៏​មាន​ការ​បារម្ភ​តិច​តួច​ដែរ តែ​លោក​គិត​ថា ទស្សនិកជន​នឹង​បាន​យល់​ពី​រូប​ថត​បែប​សិល្បៈ​ទាំង​នោះ​ហើយ​លោក​ក៏​មិន​បាន​ធ្វើ​អ្វី​ហួស​ហេតុ​ដែរ​។

ជាមួយ​នឹង​ឈុត​ឆាក​មើល​ទៅ​ក្តៅ​សាច់​មិន​ធម្មតា​បែប​នេះ អេនឌី បាន​និយាយ​ថា៖​«​ខ្ញុំ​ក៏​មាន​ការ​បារម្ភ​តិច​ដែរ​ចំពោះ​រូប​នោះ តែ​យើង​អ្នក​សិល្បៈ​រមែង​ជួប​នូវ​ការ​រិះ​គន់​មិន​ខាន។ តាម​ពិត​រូប​នោះ​មាន​យូរ​ដែរ​ហើយ​គ្រាន់​តែ​ខ្ញុំ​ទើប​បង្ហាញ​ប៉ុណ្ណឹង​»៕

What Next?

Recent Articles

5 Responses to "ពេជ្រ អាវីហ្សា-អេនឌី ក្តៅ​សាច់​ក្នុង​អាង​ទឹក"

  1. ???... says:

    មានអីអស្ចារ្យ បើនៅNudeឆ្នេរក្នុងពិភពលោកគេស្រាតដើរ,អង្គុយ,ដេកហាលនឹងចំតឹតហាលថ្ងៃ
    ឃើញស្រស់ពុ នឹងទ្រលុចពុគ្មានអីព្រឺផង …… ហា៎! ហា៎! អាញីហ្នឹងវាខ្ទើយក៏ភ្ញាក់ផ្អើលដែរ…
    ឆ្គួតហើយអ្នកកាសែតអើយល្មមឈប់យករឿងប៉ុណ្ណឹងដូចសម្បើមយក្ស!!!

  2. Daravuth says:

    តិចក្ដខឹង ទ្រាំមិនបាន!

  3. កាពិតអាមួយនេះ វាថាបានមក អូស្រ្តាលី បានសីុស្រីមេមាយ កូនពីរ ហើយបានលុយ ៣០០ ដុឡា ទៀត!
    ជាកាពិតណាស់ ស្រីនោះជាស្រីប្តីលែង ព្រោះពូជស្រីកើតខ្លង់ ស្រីនោះក៍កើតខ្លង់ដែរ ពេទ្យកំពង់ផ្ជាបាល់មិនងាយជាទេ
    ហើយអាមួយនេះជាប់រោគ ទៅជាមួយហើយ!!!!ហាស!!ហាស ហា! ចង់បានលុយពេកមិនសួរគេអែងសោះ!ល្អមុខហើយអាមិនរើសមុខ!
    កម្មពារ!ៗៗៗៗៗៗៗៗៗៗៗៗៗៗ ។

  4. Srey Khmer says:

    The widower is also a woman. She may have more sexual experience than the virgins. I am a widower too.

  5. Srey Khmer says:

    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!