05242013Headline:

ពែកមី​ បញ្ជាក់​រឿង​អ្នក​ភូមិ​ថា​ឈ្លើយ

ភ្នំពេញៈ ក្រៅ​ពី​មាន​សំណាង​ដ៏​មហា​សាល​មិន​នឹក​ស្មាន ទទួល​បាន​កាដូ​ផ្ទះ​មួយ​ល្វែង​និង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហាយ​លែន​ឌ័រ​មួយ​គ្រឿង​ពី​ម្ចាស់​សម្អាង​ការ​សុខ​គាបូ​តា​ថ្មីៗ​នេះ តារា​កំប្លែង​ស្ងួត​មាន​កំណើត​នៅ​ខេត្ត​ស្វាយ​រៀង​នាយ ពែកមី​ក៏​ទទួល​បាន​កាដូ​ថ្មី​ពី​អ្នក​ភូមិ​ម្តុំ​គីឡូ​ម៉ែត្រ​លេខ៦​ពិសេស​អ្នក​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ចូល​ផ្ទះ​នាយ​ដែរ​ដោយ​ពួក​គេ​សុទ្ធ​តែ​ថ្លែង​ថា នៅ​ពេល​ឡើង​កូដ​ល្បី​ខ្លាំង​ពែកមី មាន​ចរិត​ឈ្លើយ​។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​នាយ​ពែកមី បាន​បដិសេធ​។

Wednesday, 02 January 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​កំប្លែង​នាយ​ពែកមី និង​នាង ខ្ញុង នៅ​ក្នុង​ពេល​សម្ពោធ​រឿង​អាប​ពាក់​មួក​សុវត្ថិភាព ស្នាដៃ​ទី​១​របស់​ខ្លួន​​។ រូបថត សេត គឹមសឿន

តារា​កំប្លែង​នាយ​ពែកមី និង​នាង ខ្ញុង នៅ​ក្នុង​ពេល​សម្ពោធ​រឿង​អាប​ពាក់​មួក​សុវត្ថិភាព ស្នាដៃ​ទី​១​របស់​ខ្លួន​​។ រូបថត សេត គឹមសឿន

អ្នក​ភូមិ​ដែល​មាន​លំនៅ​ជាប់​នឹង​ផ្លូវ​ចូល​ក្នុង​បុរី​ពិភព​ថ្មី​ស្ថិត​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ៦​ខណ្ឌ​ឫស្សីកែវ​នៅ​ជិត​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​តារា​កំប្លែង​ដែល​កំពុង​ពេញ​និយម​នាយ ពែកមី ទាក់​ទិន​ទៅ​នឹង​សកម្មភាព​នៅ​ក្រៅ​ឆាក​។

ពួក​អ្នក​ភូមិ​នោះ​បាន​និយាយ​ថា​៖

«នាយ ពែកមី តាំង​ពី​មក​រស់​នៅ​ផ្ទះ​ល្វែង​ថ្មី នៅ​ក្នុង​បុរីពិភព​ថ្មី​និង​មាន​ឡាន​ទំនើប​ម៉ាក​ហាយ​លែន​ឌ័រ​នោះ​គេ​ហាក់​សម្តែង​នូវ​ចរិត​មិន​មែន​ជា​អ្នក​សិល្បៈ​អ៊ីចឹង​បើក​ឡាន​លឿន​បែប​ចរិត​ក្មេង​ស្ទាវ​រាល់​ថ្ងៃ​ពួក​ខ្ញុំ​តាំង​ពី​នាយ​ពែកមី មក​រស់​នៅ​ទីនេះ​បារម្ភ​ពី​សុវត្ថិភាព​កូន​ចៅ​ណាស់​ព្រោះ​ថា ពែកមី នេះ​បើក​ឡាន​លឿនៗ​ពេក​»។

ស្រ្តី​វ័យ​ចំណាស់​មួយ​ក្រុម​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖​«តាម​ពិត​ពួក​ខ្ញុំ​ស្រឡាញ់​និង​គាំទ្រ​ណាស់​អ្នក​សិល្បៈ​ពិសេស​សិល្បៈ​បែប​ប្រជា​ប្រិយ​និង​កំប្លែង​តែ​ម្តង​ពិសេស​គឺ​ក្រុម​កំប្លែង​របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន​នេះ​តែ​ម្តង​ដែល​មើល​ទៅ​ក្រុម​នេះ​កំប្លែង​ពោរ​ពេញ​ដោយ​ការ​អប់រំ​»​។ ពួក​គេ​បាន​បន្ត​លើក​ឡើង​ថា៖​«ពួក​ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​ចរិត​នាយ ពែកមី នៅ​ខាង​ក្រៅ​ឆាក​ទេ មើល​ទៅ​គេ​ដូច​ជា​មិន​មែន​ជា​ចរិត​អ្នក​សិល្បៈ​បើក​ឡាន​លឿន​ចរិត​ដូច​ជា​ក្មេង​ស្ទាវ»​។

បើ​ទោះ​ជា​យ៉ាង​ណា អ្នក​ភូមិ​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​និយាយ​នេះ​មិន​មែន​ជា​ការ​ស្អប់​ឬ​ក្នុង​ន័យ​ផ្ចាញ់​ផ្ចាល នឹង​លោក ពែកមី ទេ​តែ​នេះ​ជា​ពាក្យ​សម្តី​ដើម្បី​ស្ថាបនា​មួយ​ឲ្យ​លោក ពែកមី ដែល​ជា​តារា​កំប្លែង​ក្នុង​ចិត្ត​មហាជន​នេះ ឲ្យ​លោក​កែប្រែ​ដើម្បី​កេរ្ដិ៍​ឈ្មោះ​ល្បី​ជាង​នេះ​ទៀត​ដែរ​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មហាជន​នោះ នាយ ពែកមី ហាក់​មិន​សូវ​ជា​សប្បាយ​ចិត្ត​នោះ​ឡើយ​ហើយ​និយាយ​ទាំង​កំហឹង​ថា​៖​«ខ្ញុំ​មិន​ចង់​និយាយ​រឿង​កំប៉ិក​កំប៉ុក​នេះ​ទេ​តែ​បើ​និយាយ​រឿង​ការងារ​សិល្បៈ​ឆ្នាំ​ថ្មី​២០១៣​ពែកមី មាន​អ្វី​ប្លែក​នោះ​ខ្ញុំ​និយាយ​បាន​ហើយ​អនុញ្ញាត​ឲ្យ​ថត​រូប​ទៀត​។ ខ្ញុំ​ចង់​ដឹង​ណាស់​ថា​តើ​អ្នក​ភូមិ​ថា​ខ្ញុំ​បើក​ឡាន​លឿន​ហើយ​បើក​ឈ្លើយ​នោះ​គាត់​ឃើញ​ខ្ញុំ​ពេល​ណា​មាន​គ្នា​ប៉ុន្មាន​នាក់​ហើយ​នៅ​កន្លែង​ណា​»។

ក្រៅ​ពី​ប្រើ​ភាសា​ខ្លាំងៗ​ទទូច​បែប​ចម្ងល់​នោះ​តារា​កំប្លែង​ដែល​ធ្លាប់​បួស​ជា​សង្ឃ​កាល​ពី​នៅ​អាយុ​ក្រោម​២០ឆ្នាំ​រូប​នេះ​បាន​ទាំង​និយាយ​ទៀត​ថា៖​«រឿង​នេះ​កើត​ចេញ​មក​ពី​មនុស្ស​ពីរ-បី​នាក់​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​សិល្បៈ​ខ្ញុំ​ខ្លាំង​ណាស់​ហើយ​ខ្ញុំ​ក៏​ចង់​ដឹង​ណាស់​អ្នក​និយាយ​រឿង​នេះ​ជា​ការ​បរិហារកេរ្តិ៍​ខ្ញុំ​អាច​ប្តឹង​អ្នក​ថា​ខ្ញុំ​បើក​ឡាន​លឿន​នោះ​បាន​»។

នាយ ពែកមី មិន​បាន​និយាយ​ច្រើន​ទេ​ដោយ​ឲ្យ​អ្នក​គ្រប់​គ្រង​ក្រុម​កំប្លែង​ខ្លួន​លោក សុវណ្ណ​រិទ្ធី​ហៅ វិចទ័រ បាន​ចូល​ខ្លួន​មក​បញ្ជាក់​វិញ​ម្តង។ លោក​សុវណ្ណ រិទ្ធី បាន​ប្រាប់​ក្នុង​ភាសា​ទន់​ភ្លន់​សម​ជា​អ្នក​និពន្ធ​ថា៖​«រឿង​លោក ពែកមី កូន​ចៅ​ខ្ញុំ​បើក​ឡាន​លឿន​ឬ​យ៉ាង​ណា ឆ្ងាយ​ពី​ភ្នែក​ខ្ញុំ ខ្ញុំ​មិន​ដឹង​ទេ។​តែ​បើ​និយាយ​ពី​ខ្ញុំ​មើល​ឃើញ​ពួក​យើង​នៅ​ជុំ​គ្នា​បុរី​ពិភពថ្មី​នោះ​ខ្ញុំ​ឃើញ​ថា ពែកមី បើក​បរ​គោរព​ច្បាប់​ចរាចរណ៍​បាន​ល្អ​ណាស់ »។

អ្នក​ដឹក​នាំ​កម្មវិធី និង​ជា​អ្នក​និពន្ធ​រឿង​កំប្លែង​ដ៏​ពេញ​និយម​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា៖​«​ពែកមី គេ​ក៏​មាន​កូន​អាយុ​បី​បួន​ឆ្នាំ​លេង​នៅ​មុខ​ផ្ទះ​ដូច​អ្នក​ភូមិ​ដែរ​ហើយ​គេ​ក៏​យល់​ដឹង​ពី​សុខ​សុវត្ថិភាព​ពី​រឿង​នេះ​ដែរ​»។

ជា​មួយ​ហេតុ​ផល​នោះ លោក សុវណ្ណ រិទ្ធី ក៏​បាន​លើក​ពី​គុណ​សម្បត្តិ និង​សុជីវធម៌ របស់​ពែកមី ចំពោះ​អ្នក​ភូមិ​ឲ្យ​ដឹង​ផង​ដែរ​ថា៖​«ពែកមី និង​អ្នក​ជិត​ខាង​សព្វ​ថ្ងៃ​គេ​មិន​ដែល​វាយ​ឫក​ឆ្មើង​ឆ្មៃ​នោះ​ទេ​ជួប​ចាស់​ទុំ​ក្នុង​ភូមិ​ដប់​ដង​ពែកមី​សំពះ​ទាំង​ដប់​ដង​ហ្នឹង​ហើយ​មួយ​ទៀត​គេ​ក៏​តែង​តែ​និយាយ​ណែ​នាំ​ដល់​ក្មេងៗ​ក្នុង​ភូមិ​សុំ​កុំ​ឲ្យ​បើក​បរ​លឿន​ឬ​ឈ្លើយ​មាន​តែ​ស្នើ​ឲ្យ​គេ​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​និង​សិទ្ធិ​អ្នក​ដទៃ​មិន​ដូច​គេ​និយាយ​ទេ​»៕

What Next?

Recent Articles

17 Responses to "ពែកមី​ បញ្ជាក់​រឿង​អ្នក​ភូមិ​ថា​ឈ្លើយ"

  1. ខ្ញុំមិនចង់បញ្ចេញ មតិ សំរាប់ ពត័មាន នេះសោះ ប៉ុន្តែ ទ្រាំមិនបាន នឹង ការ និយាយ​ បែបឈ្លើយ​ របស់នាយ ពែកមី ដែលអាងអី អាងប្តឹង អាងតុលាការ….ហេតុអ្វីគាត់មិនឆ្លើយតប ដោយកិរិយា ទន់ភ្លន់ និង អរគុណចំណោះ មតិរិះគន់….ត្រឹមតែ កាយវិកា​រ​ ប៉ុណ្ណេះ គេមិនចាំបាច់ នៅឆ្ញល់ថា ពត៌មាននេះ ពិត ឬអត់ទេ..គឺ ពិតជា ឈ្លើយមែន ទាំងក្នុងឆាក និងជីវិត ខាងក្រៅ…។ លោកវិចទ័រក៏ អញ្ចឹង ពូកែណាស់ ខាងនិយាយ កាន់ជើង កូនចៅ….វិចទ័រនិយាយថា ឃើញជួប​ចាស់​ទុំ​ក្នុង​ភូមិ​ដប់​ដង​ពែកមី​ សំពះ​ទាំង​ដប់​ដង,,,,,,ហាហាហាហា អញ្ចឹងលោក វិចទ័រឯង ជាប្រពន្ធលោកពែកមី មែនទេ?? បានដឹងគ្រប់សព្វអញ្ចឹង..។ មានកម្មវិធីថ្មីៗ របស់ លោកវិចទ័រ មិនតិចជាង 4 ទៅ 5 កម្មវិធី ដែល មិនទទួល បានជោគជ័យ ហើយ ត្រូវបាន បិទវិញ..ដូចជា កម្មវីធី ដំណឹងហួសចិត្ត..(ដូចឡប់) ហើយកម្មវិធី ដែល ល្បី ដែលលោកវិចទ័រ ដឹកនាំសព្វថ្ងៃ គឺជាកម្មវិធីដែល បន្តពី លោក ខេវិន ដែលផ្លាស់ទៅ ដឹកនាំ SEATV..។ ពូកែនិពន្ធ និងដឹកនាំអី ធ្វើបន្ត តែពីគេ ហ្នឹង….!!!

  2. kumrou says:

    លោកពែកមី គួរយកមតិគេទៅពិចារណា ឆ្លុះបញ្ចាំងមើលកំហុសរបស់ខ្លួនផងទៅ។​វាមិនទាន់ខាតបង់អ្វីនៅឡើយទេ។លោកកុំគិតថាលោកអាចយកកូនចង្អេរទៅបាំងខ្មោចដំរី
    បានឱ្យសោះ​ ហើយកុំព្យាយាមបន្តរឿងឱយវែងឆ្ងាយធ្វើអ្វី។ការអត់ធ្មត់នឹង​អាចនាំ​មក​នូវ​ភាពល្អប្រសើរឡើងវិញ។រូបលោកដូចជាខ្លែង ដែលអាចហោះឡើងក្នុងលំហអាកាស​លុះ​ណាតែមានខ្យល់។តាមការកត់សំគាល់ផ្ទាល់របស់ខ្ញុំ លោកកំពុងតែភ្លាវហើយ។

  3. ឃាតក says:

    ពែកមីមិនយូរទេ និង……………….ស្ងាត់ទៅវិញហើយ

  4. Daravuth says:

    បងពាក់មីគាត់ធ្វើឬកអញ្ចឹង! ភ្លេចក្ដាមខ្ចងកាលនៅកំសត់តាមភូមិហើយ។

  5. ឆ្មាស says:

    តាមចំឡើយរបស់លោកពែកមីខាងលើ សបញ្ជាក់ចាមនុស្សេនេះពិតជាមានបញ្ហាខាងសិលធម៌មែន

  6. Ly Seanteur says:

    នាយអាពាក់ំមី ប្រហែលជាយកតម្រាប់តាមសម្តេច ហ៊ុន សែន របស់យើងហើយ។ គាត់មិនដែលទទួលស្គាល់ថា ខ្លួនឯងមានចំនុចខ្វះខាតទេ ហើយមិនត្រឹមតែមិនអរគុណ ដល់អ្នកដែលរិះគន់ដើម្បីស្ថាបនានោះទេ ថែមទាំងចង់គំនុំជាមួយអ្នករិះគន់ទៀត។ ចរិតបែបនេះ បង្ហាញពីភាពល្ងង់ខ្លៅរបស់បុគ្គលនោះ ហើយថែមទាំងមិនអាចស្គាល់គតិបណ្គិតអស់មួយជីវិត។
    បើសម្តេច ហ៊ុន សែន របស់យើងមិនអាចទទួលយកការរិះគន់ពេញមួយជីវិតទៅហើយ អោយវាទៅផុតទៅចុះ ហេតុអ្វីបានជាក្មេងៗជំនាន់ក្រោយដូចជានាយ ពាក់មីនេះ បណ្តែតបណ្តោយខ្លួនអោយទៅជាបែបនេះដែរ។ គួរអោយសោកស្តាយ។ សូមអស់លោកពិចារណា និង រិះគន់តែជាមួយអ្នកណាដែលទទួលយកនូវការរិះគន់របស់យើងបានហើយ ទើបមានប្រយោជន៏ចំពោះយើង និង ចំពោះបុគ្គលនោះផ្ទាល់ ក៏ដូចជាសង្គមជាតិទាំងមូល។ បើពុំដូច្នោះទេ អ្នករិះគន់ទាំងឡាយនឹងនាំទុក្ខវេទនាដល់ខ្លួនជាមិនខាន។ នេះជាបរិបទក្នុងសង្គមខ្មែរបច្ចុប្បន្ន។

  7. Nanda kava says:

    ខ្ញុំគិតថាពូពាក់មី កំពុងវៃបំបែកឆ្នាំងបាយហើយ,មិន ដឹងជាកំប្លែងត្រង់ណាផង ជ ជ ចាញ់នាយកុយដាច់ ហើយអត់ចេះវៃរឹកទៀត

  8. ABC says:

    ពែកមីចៅសំលាញ់ ចៅស្តាប់តាណា ភាពល្បីរបស់ចៅមិនមែនកើតឡើងដោយសារតែ 

    ការដឹកនាំរបស់អ្នកនយោបាយណាមួយទេ  គឺដោយសារចារឹកធម្មជាតិចៅនិងអ្នកដឹកនាំ

    ផ្នែកកំប្លែងណាម្នាក់  ជាពិសេសគឺពលរដ្ឋខ្មែរនេះឯង។ ឯនាយកុយនាយក្រឹមសព្វថ្ងៃការ

    គាំទ្រសល់២០%ឯ ៨០%គឺចៅពែកមីហើយ  តែបើចៅឯងធ្វើចារឹកដូចអាក្រឹមអាកុយ

    (ចារឹកពាលខ្វាងម្ខាក់) មិនយូទេនឹងរលាយភាពល្បីនេះជាក់ជាមិនខាន  ជឿតាចុះអាចៅ ។

  9. ក្មេងវត្ត says:

    នេះគឺជាចរឹករបស់ខ្មែរមួយចំនួនធំ ឲ្យតែបានបុណ្យស័ក្តិឫមានមុខមាត់លុយកាក់ហ៊ឺហាបន្តិច គឺភ្លេច
    ធាតុដើមមួយរំពេច មើលឃើញអ្នកឯទៀតតូចនិងទាបជាងខ្លួន ជាសារធាតុមនុស្សឆាប់ឈ្លក់ទឹក
    ម៉ាស៊ីន ភ្លេចថាខ្លួនមានប្រភពចេញមកពីណា។

  10. តាបារំាង says:

    សម័យតេជោគឺ អព្ចឹាង។ ព្រោះបន្តិចទៀត នាយពាកម៉ី នឹងក្លាយជា អង្គរក្ស រឺ ជាទីប្រឹក្សាផ្ទាល់របស់លោកនាយកស៊ីជោ ហ៊ុន សែន ផងក៏មិនដឹង។

  11. ជិនណាស់ says:

    អោយតែមានដែលគេអោយធើឬកធើពារ

  12. ^-^ says:

    បានឡើងកូដបន្ដិចដូចខ្ចងក្ដក់ តែកុំភ្លេចថាខ្លួនជាអាខ្ចងស្រែពពែតណា៎ អាខ្ចងស្រែ!!!!

  13. Vichet says:

    សម័យតេជោគឺ អព្ចឹាង។

  14. 18 Mars says:

    អាក្រូចដូចអាពោន

  15. Anonymous says:

    no one is perfect

  16. My Parents says:

    ?????????

  17. ហត់ says:

    ស្រុកខ្មែរវាអញ្ចឺងមិនថាអ្នកធំមិនថាពែ​មី​ ទេ ឈ្លើយនៅពេលបានឡើងកូដ​ ។​មូយដំបរ ស្មើរ ៤