ក្រុងញូវយ៉ក : ថ្វីដ្បិតតែអវយវៈភេទរបស់អ្នកគឺជាវត្ថុដ៏កៀកកិតនឹងរាងកាយ តើអ្នកជាបុរសបានស្វែងយល់ពីអាប្អូនរបស់ខ្លួនច្រើនប៉ុនណាហើយ?
Wednesday, 02 January 2013
ភ្នំពេញប៉ុស្ត៍
ភ្នំពេញ ប៉ុស្តិ៍
១.លិង្គអាចរួញ ឬរីកមាឌតាមបរិយាកាស : អាកាសធាតុត្រជាក់ខ្លាំងគឺជាសត្រូវចម្បងរបស់លិង្គ។ បណ្តុំពងស្វាសមនុស្សប្រុសត្រូវការតែលក្ខខណ្ឌអាកាសធាតុក្តៅឧណ្ហប៉ុណ្ណោះក្នុងការបង្កើតទឹកស្ពែម។ ដូច្នេះពេលចុះងូតទឹកត្រជាក់ ឬដើរហាលខ្យល់ ប្រដាប់ភេទបុរសនឹងរួញប្រកៀកប្រកិតសាច់ដើម្បីស្វែងរកភាពកក់ក្ដៅ។
២. ការប្រើស្រោមអនាម័យធំជាងលិង្គ : បុរសទូទាំងពិភពលោកមានត្រឹមតែ៦ភាគរយប៉ុណ្ណោះដែលមានលិង្គស្ថិតក្នុងខ្នាត«យក្ស» ឬធំអស្ចារ្យ។ នេះបើយោងតាមស្ថិតិរបស់ក្រុមហ៊ុនផលិតស្រោមអនាម័យបានឲ្យដឹង។ បុរសជាង៩០ភាគរយតែងយល់ខុសថាលិង្គរបស់ខ្លួនស្ថិតក្នុងលំដាប់ «ធំអស្ចារ្យ» ហើយសុទ្ធតែប្រើប្រាស់ស្រោមអនាម័យធំជាងទំហំលិង្គរបស់ខ្លួន។
៣. កម្រិតរីកមាឌនៃលិង្គបុរសមិនលើសខ្វះគ្នា : ជាទូទៅលិង្គមនុស្សប្រុសពេញវ័យមានទំហំចាប់ពី៧ទៅ១០សង់ទីម៉ែត្រនៅពេលវាមិនទាន់ឡើងរឹង និងមានទំហំពី១២ទៅ១៥សង់ទីម៉ែត្រ ខណៈពេលវាឡើងរឹង។ ក្នុងសមរភូមិលើគ្រែ ភាគច្រើនបុរសដែលមានលិង្គពេលមិនទាន់រឹងតូចនោះ អាចពង្រីកមាឌបានស្មើ ឬប្រហាក់ប្រហែលនឹងអ្នកមានអាវុធទំហំធំតែនៅទន់ដែរ។
៤. ទំហំជើងមិនអាចកំណត់ពីទំហំលិង្គ : វាជាការយល់ខុសទាំងស្រុង។គ្មានភស្តុតាងណាមួយបញ្ជាក់ថាបុរសមានជើងធំប្រាកដជាមានអាប្អូនធំនោះទេ។ ជាងនេះទៅទៀត ទំហំម្រាមដៃ និងច្រមុះ ក៏មិនអាចសន្មតពីមាឌរបស់អាប្អូនតូចនៅក្នុងខោរបស់បុរសបានដែរ។
៥.ទំហំលិង្គមិនពាក់ព័ន្ធនឹងកត្តាហ្សែនទេ : ទំហំតូចឬធំ វែងឬខ្លីយ៉ាងណានោះពុំមកពីកត្តាហ្សែនឡើយ។ តាមពិតទំហំនិងប្រវែងលិង្គនេះគឺជាអំណោយធម្មជាតិទេ។ ដូច្នេះបុរសទាំងឡាយមិនត្រូវមានការអាក់អន់ចិត្ត ហើយបន្ទោសមេបាថាបានបង្កើតឲ្យខ្លួនមានទំហំលិង្គមិនសមសួននឹងរាងកាយខ្លួននោះទេ។
៦. លិង្គអត់ឆ្អឹង តែក៏អាចរងរបួសបាក់គ្រេច : ថ្វីបើលិង្គបុរសគ្មានឆ្អឹងទ្រទ្រង់ក្តីក៏វាអាចមានការដាច់រលាត់ឈឺចុកចាប់ដែរ។ នៅពេលមានសកម្មភាពរួមភេទដ៏កម្រោលម្តងៗសរសៃ និងជាលិកាអាចដាច់រលាត់ ឬភ្លាត់ ធ្វើឲ្យការរីកមាឌ ឬរួមភេទលើកក្រោយមានការឈឺចាប់រហូតដល់ចេញឈាមក៏ថាបាន។
៧. បុរសងាយឡើងឋានសួគ៌ក្នុងមួយប៉ប្រិចភ្នែក : ប្រសិនបើបុរសមិនចេះទប់អារម្មណ៍អំឡុងពេលប្រយុទ្ធនោះទេ ពួកគេទំនងជាអាចតស៊ូបានត្រឹមតែ២-៣នាទីប៉ុណ្ណោះគឺនាគរាជក្អែលពិសចេញក្រៅបាត់ហើយ។
៨.លិង្គក៏មានវិញ្ញាណដែរ : តាមពិតលិង្គមានប្រព័ន្ធសរសៃវិញ្ញាណតភ្ជាប់ពីសំណុំសរសៃប្រសាទនានានៃសព៌ាង្គកាយមនុស្សប្រុស ដែលអាចឲ្យវាទទួលបានអារម្មណ៍រំញោចបាន។ ជាឧទាហរណ៍នៅពេលព្រឹកព្រលឹមបុរសប្រាកដជាមានអារម្មណ៍ពុះកញ្ជ្រោលក្នុងរឿងសិចណាស់ពីការបញ្ជារបស់សំណុំខួរក្បាល។
៩. ការសម្រេចកាមដោយខ្លួនឯងជារឿងល្អ : អ្នកជំនាញខាងសិចសាស្រ្តបានឲ្យដឹងថាការសម្រេចកាមដោយខ្លួនឯងមានប្រយោជន៍ជួយឲ្យបុរសកាត់បន្ថយនូវអារម្មណ៍ក្រហល់ក្រហាយនិងភាពតានតឹង។ ការសម្រេចកាមដោយដៃក៏អាចបង្រៀនឲ្យបុរសចេះគ្រប់គ្រងអារម្មណ៍ ស្គាល់កន្លែងសម្រើបនៃលិង្គ និងបង្កើនសមត្ថភាពរួមភេទឲ្យបានយូរជាមួយដៃគូ។
១០. ដំណាក់កាលលិង្គឈប់លូតលាស់ : លិង្គមានការលូតលាស់ទៅតាមអាយុកាល។ ប៉ុន្តែគួរឲ្យសោកស្តាយដែរ ដំណើរធំធាត់នេះនឹងបញ្ឈប់នៅពេលដែលបុរសឈានដល់វ័យចាប់ពី២០ឆ្នាំ។
១១. លិង្គមានរាងកោងច្រើនសណ្ឋាន : លិង្គមនុស្សប្រុសមានរាងកោងច្រើនសណ្ឋានដោយខ្លះវាមានរាងកោងទៅខាងឆ្វេង ឬស្តាំ ខ្លះកោងឡើងលើ ឬចុះក្រោម។ សណ្ឋានកោងទាំងនេះគឺជារឿងធម្មតាទេ។ ប៉ុន្តែក្នុងករណីកោងខ្លាំង វាក៏អាចធ្វើឲ្យសកម្មភាពរួមភេទមានការឈឺចាប់ដែរ។ ក្នុងករណីលិង្គកោង និងរីកមាឌដោយកន្លែងនោះ សភាពបែបនេះវាត្រូវបានគេហៅវាថាជាប្រភេទជំងឺម្យ៉ាងគឺពីរ៉ូនី (Peyronie)។
១២.សម្បុរលិង្គ : តាមធម្មតាលិង្គមានពណ៌សម្បុរស្រអាប់ជាងពណ៌សម្បុររាងកាយមនុស្សបន្តិច។ ការសម្រេចកាមដោយដៃកាន់តែច្រើន សម្បុររបស់លិង្គកាន់តែស្រអាប់ឬងងឹតជាងមុន។
១៣. គ្រឿងស្រវឹងមានឥទ្ធិពលដល់លិង្គ : មនុស្សប្រុសកាលណាពួកគេផឹកស្រវឹងជោកជាំហើយនោះ អាប្អូនតូចពួកគេក៏ស្រវឹងដែរ គឺវាមិនមានកម្លាំងកំហែងអាចប្រយុទ្ធលើគ្រែបានឡើយ។ ការស្រវឹងស្រឿងៗ ធ្វើឲ្យបុរសក្លាហានក្នុងការរួមភេទ តែបើស្រវឹងជោកហើយ មានតែងងុយដេក ច្រើនជាងចំណង់តណ្ហា៕ PR

Srey Khmer is watching Mr. Khmerologist’d penis inside his blue jean. Wow, Srey Khmer is a bad shemale!
ស្អីគេទេហា៎…!?
ដាក់អាចឹងមកធ្វើស្អី!?
យូៗទៅវាកាន់តែ ឡប់ឡែអស់ហើយ ស្ទើណាស់រករូបណា ដែលមីស្រីចាប់ទាញ អាល្អិតហ្នឹង ចេញមកក្រៅ ដាក់ចូលមាត់តាម្រងទៅ ល្អមើលជាង—អូយសៀវៗៗ!!!