គ្រាប់មីននិងយុទ្ធភណ្ឌ នៅតែជាក្ដីបារម្ភរងគ្រោះ : ឆ្នាំ២០១២ មនុស្ស១០នាក់ស្លាប់ ៧នាក់របួស នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: ​កងឯកភាព​កំពុង​ប្រតិបត្តិការ​បោសសម្អាត​មីន នៅលើ​ផ្ទៃដី​សរុប​៤.១៣៨​ហិច​តា ស្ថិតក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ជា​លទ្ធផល​សង្គ្រោះបាន​ផ្ទៃដី ៣៩០​ហិច​តា រកឃើញ​មីន​ប្រឆាំង​ថ្មើរជើង​៣​គ្រាប់ ប្រឆាំងនឹង​រថក្រោះ​១​គ្រាប់​។

ថ្ងៃទី 4 មករា 2013
ដោយ: សូផុន
CEN

ឆ្នាំ​២០១២ អង្គភាពស៊ីម៉ាក់ រកឃើញ​មីន​ប្រឆាំង​នឹង​មនុស្សជាតិ ១.៥៤៦​គ្រាប់ មីន​ប្រឆាំង​នឹង​រថក្រោះ ១៣​គ្រាប់ គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ២.៧៨៩​គ្រាប់ គ្រាប់កាំភ្លើង​ដៃ ១៨២​គ្រាប់​ នៅខេត្តបន្ទាយមានជ័យ

ឆ្នាំ​២០១២ អង្គភាពស៊ីម៉ាក់ រកឃើញ​មីន​ប្រឆាំង​នឹង​មនុស្សជាតិ ១.៥៤៦​គ្រាប់ មីន​ប្រឆាំង​នឹង​រថក្រោះ ១៣​គ្រាប់ គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ២.៧៨៩​គ្រាប់ គ្រាប់កាំភ្លើង​ដៃ ១៨២​គ្រាប់​ នៅខេត្តបន្ទាយមានជ័យ

ដោយឡែក​សម្រាប់​ឆ្នាំ​២០១២ ផ្ទៃដី​ដែល​សង្គ្រោះបាន​ពី​គ្រាប់មីន​ទូទាំង​ខេត្តបន្ទាយមានជ័យ បាន​ចំនួន ៥.៥៥៦.០៩៦​ហិច​តា រកឃើញ​មីន​ប្រឆាំង​និង​មនុស្សជាតិ ១.៥៤៦​គ្រាប់ មីន​ប្រឆាំង​និង​រថក្រោះ ១៣​គ្រាប់ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ២.៧៨៩​គ្រាប់ គ្រាប់កាំភ្លើង​ដៃ ១៨២​គ្រាប់​។ ក្នុងនោះ​ឆ្លើយតប​តាម​សំណើសុំ​ជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ​លើ​ករណី​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​បាន ៣៥៨​លើក​។​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី អម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា សរសើរ​និង​ទទួលស្គាល់​ដល់​ការប្រឹងប្រែង លះបង់​សាច់​ស្រស់​ឈាម​ស្រស់ របស់​មន្ត្រី និង​បុគ្គលិក​ស៊ីម៉ាក់ នៅក្នុង​ចំការមីន​។ សង្គ្រោះ​ផ្ទៃដី​សម្រាប់​ឆ្នាំ​២០១២ ជូន​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​បាន​រហូតដល់​ទៅជិត ៦.០០០.០០០​ហិច​តា និង​បាន​បោសសម្អាត​ប្រមូល​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល​ប្រឆាំងនឹង​មនុស្ស បាន​រាប់សិប​ម៉ឺន​គ្រាប់​។ រាល់​ការលះបង់​ខ្ពស់​នេះ ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ដោះមីន​ប្រគល់​ដី ដើម្បី​បង្កបង្កើនផល​និង​បាន​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់ និង​ហានិភ័យ​ផ្សេងៗ ដែល​នឹង​កើតមានឡើង​ជាយថាហេតុ លើ​ពលរដ្ឋ​ស្លូតត្រង់​។

លោក ប្រាក់ សុខុន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ និង​កំពុង​បង្កបង្កើនផល​នៅលើ​ផ្ទៃដី ដែលជា​ទឹកដី​សមរភូមិ​ចាស់ សូម​បង្កើន​ការប្រុងប្រយ័ត្ន និង​ចូលរួម​សហការ​ជាមួយ​កំលាំង​សមត្ថកិច្ច ត្រូវ​រាយការណ៍​បន្ទាន់ ករណី​ដែល​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​និង​មីន​។​

ប្រតិភូ​អមបាន​ចុះទៅ​ដល់ទី​តាំង​រុករក និង​បោសសំអាត​គ្រាប់មីន​ផ្ទាល់ ដើម្បី​ពិនិត្យ​ការរស់នៅ និង​សកម្មភាព​ការងារ​ស៊ីម៉ាក់ និង​បាន​ចូលរួម​កំទេច​គ្រាប់មីន​ផងដែរ​។ លោក និង ប្រតិភូ បាន​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ពិការ ដោយសារ​គ្រាប់មីន និង​គ្រាប់​មិន​ផ្ទុះ​ចំនួន​៥២​នាក់ ក្នុង​ម្នាក់​ទទួលបាន សារុង​១ អាវយឺត​១ ថវិកា ១០.០០០​រៀល និង ឧបត្ថម្ភ​ដល់​អង្គភាព​កំចាត់មីន​ទី​១​ខេត្ត​នូវ​ទឹក​សុទ្ធ​វី​តា​ល់ ៣០​កេស មី​៣០​កេស ត្រីខ​៣០​យួរ​៕

គ្រាប់មីននិងយុទ្ធភណ្ឌ នៅតែជាក្ដីបារម្ភរងគ្រោះ : ឆ្នាំ២០១២ មនុស្ស១០នាក់ស្លាប់ ៧នាក់របួស នៅបន្ទាយមានជ័យ
អង្គភាពស៊ីម៉ាក់ ធ្វើការកម្ទេចគ្រាប់មីន​និង​យុទ្ធ​ភណ្ឌ

គ្រាប់មីននិងយុទ្ធភណ្ឌ នៅតែជាក្ដីបារម្ភរងគ្រោះ : ឆ្នាំ២០១២ មនុស្ស១០នាក់ស្លាប់ ៧នាក់របួស នៅបន្ទាយមានជ័យ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី អម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា បាន​ចុះទៅ​ដល់ទី​តាំង​រុករក និង​បោសសម្អាត​គ្រាប់មីន​ផ្ទាល់ ដើម្បី​ពិនិត្យ​ការរស់នៅ និង​សកម្មភាព​ការងារ​ស៊ីម៉ាក់ និង​បាន​ចូលរួម​កំទេច​គ្រាប់មីន

What Next?

Recent Articles

2 Responses to "គ្រាប់មីននិងយុទ្ធភណ្ឌ នៅតែជាក្ដីបារម្ភរងគ្រោះ : ឆ្នាំ២០១២ មនុស្ស១០នាក់ស្លាប់ ៧នាក់របួស នៅបន្ទាយមានជ័យ"

  1. Khmerologist says:

    These ammunition should be kept in Ah Cheat’s house, but please keep them out of reach of children…

  2. Khmerologist, you are right! These ammunitions will be used to welcome you whenever you arrive in Cambodia. Oh, bring Srey Khmer with penis with you too. I really appreciate that if you do so. Do not forget to bring the whole family members along with you………Remember, buy just one-way airple tickets!