គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើឲ្យសង្គមស៊ីវិល និងគណបក្សនយោបាយ ឲ្យចូលរួមជំរុញសកម្មភាពបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ មានដំណើរល្អ។
ដោយ ដែន អយុធ្យា
2013-01-04
វិទ្យុអាស៊ីសេរី
(ពីឆ្វេង) លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប លោក ហាវ៉ាណ ស៊ីវិល័យ សមាជិក គ.ជ.ប ក្នុងសន្និសីទកាសែតនៅទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣។ RFA/Den Ayuthea
ប៉ុន្តែសំណើនេះ ត្រូវបានមន្ត្រីបក្សប្រឆាំងប្រតិកម្មថា ស្ថាប័ន គ.ជ.ប ទៅវិញទេដែលត្រូវដើរតួសំខាន់ក្នុងការអនុវត្តច្បាប់ ដើម្បីឲ្យដំណើរការបោះឆ្នោតបានស្មើភាពគ្នារវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង។
សមាជិក គ.ជ.ប លោក ហាវ៉ាណ ស៊ីវិល័យ មានប្រសាសន៍ក្នុងសន្និសីទកាសែត ព្រឹកថ្ងៃសុក្រ ទី៤ ខែមករា ថា បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ គ.ជ.ប បានផ្តល់សុពលភាព និងប្រកាសផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។
លោកថា មានអ្នកបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ បានចុះឈ្មោះបោះឆ្នោត ក្នុងនោះមានស្ត្រីចំនួន ៥.០៨១.៨៤៣នាក់។ លោកបន្តថា បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ ដែល គ.ជ.ប ផ្តល់សុពលភាព គឺជាបញ្ជីឈ្មោះសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ រីឯអ្នកគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ គ្មានសិទ្ធិបោះឆ្នោតទេ។
លោក ហាវ៉ាណ ស៊ីវិល័យ៖ «បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១២ នេះ គ.ជ.ប នឹងបង្ហោះតាមវេបសាយ (Website) ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ តាមអាសយដ្ឋាន www.voterlist.org.kh ហើយវេបសាយ នេះ នឹងបិទនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនីតិកាលទី៥ មានការិយាល័យបោះឆ្នោតសរុបចំនួន ១៩.០០៩ ការិយាល័យទូទាំងប្រទេស»។
បន្ថែមលើនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក៏បានអំពាវនាវទៅគ្រប់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ត្រូវចូលរួមជំរុញឲ្យការងារបោះឆ្នោតនេះមានភាពរលូន៖ «និចហ្វិក (Nicfec) នឹងត្រៀមធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតនេះ ដើម្បីពិនិត្យរកកម្រិតត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតនេះ។ ក្នុងនោះ គឺមាន ៤១៥ឃុំ-សង្កាត់ ដែលនិចហ្វិក នឹងធ្វើសវនកម្ម។ ហើយការចូលរួមផ្សេងទៀត ក៏និចហ្វិក នឹងរៀបចំឲ្យមានការផ្សព្វផ្សាយនូវព័ត៌មាន និងនីតិវិធីមួយចំនួន ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ព្រមទាំងឃ្លាំមើលការសង្កេតការណ៍បោះឆ្នោតនៅទូទាំងប្រទេសផងដែរ»។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិក មានប្រសាសន៍ថា និចហ្វិក បានត្រៀមបុគ្គលិកជាង ៣ពាន់នាក់ ដើម្បីចូលរួមអង្កេតការណ៍បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥។
ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ មន្ត្រីគណបក្សប្រឆាំងបានជំរុញឲ្យមន្ត្រីដឹកនាំស្ថាប័ន គ.ជ.ប ត្រូវអនុវត្តច្បាប់បោះឆ្នោតឲ្យបានស្មើភាពគ្នារវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង។
លោក អ៊ូ ចន្ទឫទ្ធិ មន្ត្រីនាំពាក្យ និងជាសមាជិកសភាគណបក្ស សិទ្ធិមនុស្ស បានថ្លែងថា ការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ មន្ត្រីដឹកនាំស្ថាប័ន គ.ជ.ប មិនត្រូវធ្វើសកម្មភាពបម្រើឲ្យផលប្រយោជន៍បក្សកាន់អំណាចដូចអាណត្តិកន្លងមកនោះទេ។
លោក អ៊ូ ចន្ទឫទ្ធិ៖ «កន្លងមកយើងបានស្នើសុំឲ្យជ្រើសរើសសមាសភាពចេញមកពីសាធារណជនដែលមិនមែនជាអ្នកមកពីគណបក្សនយោបាយ ដើម្បីមានការទុកចិត្តពីប្រជាពលរដ្ឋ។ យើងសង្ឃឹមថាការបោះឆ្នោតខាងមុខនេះ នឹងមានការបោះឆ្នោតមួយដោយរលូន ដើម្បីឲ្យគ្រប់គណបក្សទាំងអស់ទទួលយកបាន។ ទាំងគណបក្សឈ្នះ ឬគណបក្សចាញ់ក៏ដោយ យើងសុំឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយកុំឲ្យមានការលួចបន្លំសន្លឹកឆ្នោតដូចពេលកន្លងមក»។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣។ ការផ្តល់ប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ រីឯការឃោសនាបោះឆ្នោត ចាប់ផ្ដើមនៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ថ្ងៃប្រាំពីរ (៧) មករា
១- ថ្ងៃប្រាំពីរមករា–ហ៊ុន សែនថាថ្ងៃរំដោះ
យើងខ្មែរដែលរងគ្រោះ–ព្រោះរបបខ្មែរក្រហម ។
២- ថ្ងៃប្រាំពីរមករា–ហ៊ុន សែនថា ភរយកសម
ចង់បានគុណឧត្តម–វាយបន្លំ ខ្មែរជឿស្លុង ។
៣- ថ្ងៃប្រាំពីរមករា–ថ្ងៃអស្ចារ្យបនយៀកកុង
សម្រេចតាមបំណង–ដែលអុងហូគ្រោងឱ្យដើរ ។
៤- ថ្ងៃប្រាំពីមករា–ដូចផ្លែល្វាជាស្បែកសើ
ខាងក្នុងមិនគួរបើ–ល្បិចយួនប្រើយកដីខ្មែរ ។
៥- ថ្ងៃប្រាំពីរមករា–អស់ខេមរាក្រែងដឹងដែរ?
ហេតុអ្វីមិនកែប្រែ?–ថែទឹកដីកេរដូនតា ។
៦- យើងបាត់បង់អ្វីៗ–ចាញ់សម្តីពួកហ្វូងស្វា
ថ្ងៃប្រាំពីរមករា–ថាជាថ្ងៃត្រូវដឹងគុណ ។
៧- ខ្មែរអើយឈប់ល្ងង់ទៅ–នៅមិននៅអរគុណយួន
ប្លន់យើងអស់ពីខ្លួន–នៅមិនទាន់ភ្ញាក់ខ្លួនទៀត ។
៨- ថ្ងៃប្រាំពីរមករា–ជាថ្ងៃចារជ័យយួនវៀត
មិនសែនរំដោះជាតិ–តែថ្ងៃវៀតផ្តើមកេងខ្មែរ ។
៩- ខ្មែរអើយស្តាយដីទឹក–បើដេកស្ពឹកមិនសល់ទេ
ចាញ់កលអាយ៉ងហ្វេ–ខ្លួនជាខ្មែរ តែខួរយួន!
នគរថ្កើងថ្កានក្នុងឋានសុខុដុម្យ
នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
មន្រ្តីឩកញ៉ា-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
ពួកអាប្រឆាំងអត់មានប្រាក់ ព្រោះវាស្លើតស្លាក់ទាំងយប់ថ្ងៃ
ខ្ជិលអត់រកអ្វីស្តួចកំរៃ កើតទុក្ខរីងរៃលក់ស្រែស៊ី។
នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -អន់ផោកចង្រែបក្សប្រឆាំង។
ពួកអាស្មោកគ្រោកបក្សប្រឆាំង ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -ប្រជាឥឡូវរស់ធូរធារ។
ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល ស ខៀវ និងហ្គោលដប់គ្រឿងប្លាយ
ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ ប្រជាសប្បាយគ្មានអ្វីផ្ទឹម។
មើលទៅផ្ទះឈើដំបូលក្បឿង -ប្រជារស់សឿងគ្រប់គ្រួសារ
មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានសួគ៏។
រាស្រ្តមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រឆាំង
កំជិលអាំងផេះមុខស្លេកស្លាំង- លក់ដីប្រណាំងចង់បានលុយ។
លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
អាចធ្វើអ្នកមាន ? ។
អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
តែអួតហួសឃ្លាន ។
គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
ជេរ ព្រោះអត់ស៊ី ។
អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
ញឹងប្រពន្ធចូល ។
កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
ត្រូវក្បាលវែកឆា ។
ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
ចង់សង្គ្រោះស្អី ? ។
ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។
ខ្យល់ផាត់កំចាត់មា
ខ្យល់ផាត់ពីជើង – សូមផាត់បំប៉ើង – ពួកអារង្សី
អាកឹមសុខា-ជនទមិឡ អប្រីយ៏– – ចិត្តឬស្យាក្រៃ – ដូចសត្វតិរច្ឆាន ។
ខ្យល់ផាត់ពីត្បូង – សូមផាត់អាហ្វូង – ឆ្កែចចកស្វាន
រង្សី-សុខា-វិនាសកុំរំខាន – ទើបភាពសុខសាន – បានដល់ប្រជា។
ខ្យល់ផាត់ពីកើត – កុំនាំពួកស្លើត – មកឲ្យចងពា
ជនខ្មែរស្លូតត្រង់ – ឲ្យរងវេទនា – ទ្រូងចុកគ្រាំគ្រា – ព្រោះវាភូត បោក។
ខ្យល់ផាត់ពីលិច – សូមជួយពន្លិច – ពួកអាអប្រីយ៍
រង្សី-សុខា – ឲ្យងាប់ក្សិនក្ស័យ– វានៅធ្ងន់ដី– បំផ្លាញសុខរាស្ត្រ។
ខ្យល់ផាត់គ្រប់ទិស – ផាត់ឲ្យអាម្នឹះ – ចង្រៃរុលរុក
រង្សី-សុខា– អារន្ទះបាញ់បុក – កុំឲ្យវាសុខ – អោយងាប់តៃហោង។
ក្រុមអ្នកតាមដាន ស្ថានការណ៍ នយោបាយ នៅក្នុងប្រទេសកម្ពុជា បានវាយតម្លៃថា (បក្សសង្គ្រោះជាតិ) ដែលបង្កើតឡើង ដោយគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺជារឿងឥតន័យ ។ ដោយហេតុថាចលនានេះ មិនអាចទាក់ ទាញការ គាំទ្រតាមមហិច្ឆតា របស់ គណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានទេ ហើយគ្រាន់ តែជាការ សាកល្បង សម្រាប់ល្បែងនយោបាយ របស់គណបក្សទាំងពីរ តែប៉ុណ្ណោះ។
សូមបញ្ជាក់ថាការរស្ទង់មតិ របស់វិទ្យាស្ថាន សាធាណរដ្ឋអន្តរជាតិ (IRI)នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០១២ បានបង្ហាញ ឲ្យឃើញថាប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ គាំទ្រ ការដឹកនាំត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា រួចទៅហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្សមិនមែនជារឿងងាយស្រួលទេ ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងធាតុពិត នៃគណ បក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួចទៅហើយហេតុនេះការលេងល្បែងប្រជាភិថុតិ មិនមែនជា រឿងសាមញ្ញពេកឡើយ។
ប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចបង្ហើបឲ្យដឹងថា ថ្វីបើ គណបក្សទាំងពីរ បង្កើតចេញជាបក្ស សង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការទាក់ទាញ សំឡេងគាំទ្រពីប្រជាពលរដ្ឋ មិនមែនជារឿងធម្មតាទេ។ ម្យ៉ាងទៀត សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី គឺជាទណ្ឌិត ដែលពុំអាចចូលរួមបោះឆ្នោត ឬឃោសនាបោះឆ្នោត បានឡើយ ដូច្នេះសម រង្ស៊ី ក៏មិនអាច ចូលរួមក្នុង ការបោះឆ្នោត ឆ្នាំ២០១៣ ខាងមុខបានដែរ។ មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចខ្សឹបឱ្យដឹងទៀតថា ការរំលាយ បញ្ចូលគ្នា រវាងគណបក្សទាំងពីរ ជាបក្សសង្គ្រោះជាតិ គឺជាការសាកល្បងមួយ ដើម្បីពិនិត្យមើលសន្ទុះ គាំទ្រ ប៉ុន្តែពួគគេបាននិយាយដោយក្តីអស់សង្ឃឹមថា វាពិបាកសង្ឃឹមឈ្នះCPPណាស់ ។ អ្នកវិភាគនយោបាយបានអះអាងថា ទោះបីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមគ្នា ក៏ពុំមានជះឥទ្ធិពលអ្វី ដល់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះ ឆ្នោតជាតិ អាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ដែរ ។ ផ្ទុយទៅវិញនៅពេលដែល គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមគ្នាបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ វាបានធ្វើឱ្យសំឡេងគាំទ្រ គណបក្សទាំងពីរនេះ ត្រូវបែកខ្ញែកកាន់តែខ្លាំង ។ មានន័យថា សកម្មជននិងអ្នក គាំទ្រគណបក្ស សមរង្ស៊ី ដែលមិនចូលចិត្ដគណបក្សសិទ្ធិមនុស្ស របស់ កឹម សុខា ត្រូវតែដើរចេញពីគណបក្សសមរង្ស៊ី ហើយសកម្មជននិងអ្នកគាំទ្រគណបក្ស សិទ្ធិមនុស្ស ដែលមិនពេញចិត្ដ គណបក្សសមរង្ស៊ី ក៏លែងគាំទ្រគណបក្សសិទ្ធិមនុស្សតទៅ ទៀតដែរ ។ ដូច្នេះអ្វីដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យល់ថា ការរួមកម្លាំងគ្នា ធ្វើឱ្យមានការគាំទ្រច្រើន គឺមិនបានទទួលលទ្ធផលដូចការស្មានទុកឡើយ ព្រោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ប្រជាពលរដ្ឋបានដឹង ការពិត ជុំវិញការដឹកនាំត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រួចទៅហើយ ។
សរុបសេចក្ដីមក បក្សសង្គ្រោះជាតិ ដែលគណបក្សសមរង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតឡើង គឺជាចលនាគ្មានតម្លៃ ដែលប្រជាពលរដ្ឋ និងអ្នកប្រជា ធិបតេយ្យពិតប្រាកដ គេមិនចូលរួមគាំទ្រនោះទេ ។ បក្សសង្គ្រោះជាតិ ដែលគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួម គ្នាបង្កើត ឡើង គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អ មើលប៉ុណ្ណោះ ក្នុងខណៈដែល ត្រូវការពេលវេលាជាច្រើន ឆ្នាំ ដើម្បីសម្រេច គោលដៅ ។ មានន័យថា បក្សសង្គ្រោះជាតិ គឺជាការ ផ្សងព្រេងរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងខណៈដែលសំឡេង គាំទ្រនៃ គណបក្សទាំងពីរ មិនអាចប្រៀបធៀបជាមួយសំឡេងគាំទ្រ របស់គណបក្សប្រជា ជនកម្ពុជាបាន ។ លើសនេះទៅទៀត គម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ ប្រទេសកម្ពុជាវិញ រហូតមកដល់ពេលនេះ ពុំទាន់ មានមធ្យោបាយណាមួយសម្រាប់មេដឹកនាំគណបក្សប្រឆាំង អាចវិលចូលស្រុក ដូចអ្វី ដែលខ្លួនសន្យាកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២បានឡើយ ៕
ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានប្រកាស ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៣ ដោយបញ្ជាក់ជាថ្មី អំពីអវត្តមានរបស់លោក សម រង្ស៊ី ដែលសព្វថ្ងៃ ជាប្រធានគណបក្សសង្គ្រោះជាតិ គឺមិនអាចឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ អាណតិ្តទី៥ សម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ បានទេ។ មូលហេតុ មកពីលោក សម រង្ស៊ី ជាអ្នកទោស ដែលត្រូវបានតុលាការ ផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារ សរុប ១២ ឆ្នាំ ក្នុងសំណុំរឿងក្តីដកតម្រុយព្រំដែនកម្ពុជា និងវៀតណាម ព្រមទាំងរឿងក្លែងផែនទី ចាប់តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩
៣៤ឆ្នាំ អភិវឌ្ឍន៍តាមបែបជំហ៊ានគីង្គក់ ពិតជាអស់ចាមែន!
អស់ឈើ
ពុករលួយ ទីណាក៏មាន
លក់អង្គរវត្តអោយយួន
តុលាការ អាយ៉ង
រាស្រ្តកាន់តែក្រទៅៗ
អន្តោប្រវាសន៍ខុសច្បាប់កាន់តែច្រើន
ប្រទេសកម្ពុជាបើទៅក្រៅវិញ គឺគ្មានតំលៃ គឺមានតំលៃបានតែជាមួយចិន និង យួន
អគារខ្ពស់ៗ សុទ្ធតែលុយខ្ចីគេទាំងអស អ្នកដែលសងគឺ រាស្រ្តគ្រប់ៗរូប
យួនពេញស្រុក ទីណាក៏មានដែរ ហេត្តអ្វីអ្នកទាំងអស់គ្នាមិនមើល ខ្ញុំជាកូនខ្មែរមួយរូបគឺពិតជាឈឺ ចាប់ណាស់ ដែលមានមេដឹកនាំបែបនេះ
វាច្រើនណាស់ សូមជួយសរសេរបន្ថែមទៀតផង
ម្តេចមិនក្រលេកមើលទៅខាងក្រៅបន្តិចមើលទៅប្រទេសថៃ ដែលនៅជិតយើង
ប្រជាជនគេមានប្រាក់ខែសមរម្យ កម្មករធ្មតាក៏ 1លាន់រៀលដែរ ចុះយើងវិញ បានតែ 200000 រៀល
កម្មកររោងចក្រ ៤៥$ ។
គិតទៅខ្មាស់គេណាស់
មិនមែនធ្វើមិនកើតទេគឺមិនធ្វើ រាជរដ្ឋាភិបាលមិនធ្វើ
៣០ឆ្នាំជាង!!!!!!!!!!!
Without 7 Makara, we are all die off.
After 7 Makara, how much land we lost to Yuon? Some!
Are you willing to:
A- lose some land to Yuon or
B- all Khmer die off from the world ???
Witch one you take, A or B ?
ខ្មែរអើយភ្ញាក់ខ្លួន ឈប់ល្ងង់ទៅ!
អាCheath, អ្ហែងសរសេរអានខ្លួនឯងទៅ អាកញ្ជះយួន!
ផ្ញើរជូនលោកអ្នកលេងនិងប្រិយមិត្ត!
ដោយខ្ញុំជាប់រវល់មិនបានប្រាប់កាលពីប៉ុន្មានថ្ងៃមុន ហើយចង់ជំរាបការពិតខ្លះពីអង្គរក្សស្ពឹកខ្លាំងរបស់លោកហ៊ុន សែន។
សូមជំរាបប្រិយមិត្ត លោកម៉ក់ សំអុល ខ្ទាតចេញពីអង្គរក្សការពារផ្ទាល់លោកហ៊ុន សែន ហើយមកដើរលឺសខឺសៗនេះក៏ព្រោះតែគាត់អំណួតពេកនេះឯង ថ្ងៃមួយនោះចង់សាកក្បាច់គុណជាមួយជនជាតិកូរ៉េ ដែលជាអង្គរក្សសម្តេចតា ព្រោះចង់បង្ហាញថ្វីដៃគំរាមសម្តេចតា ថាខ្លួនជាអង្គរក្សលោកហ៊ុន សែន មិនខ្លាចញញើតពួកអ្នកលេងកូរ៉េម្រៀលៗនោះទេ។ តែមានដូចអំណួតឯណា ចូលមិនទាន់បានមួយក្បាច់ស្រួលបួលផងអង្គរក្សសម្តេចតាទាត់មួយជើង ទល់ផ្អក ដង្ហើមចរឹតបាត់ទៅហើយ បន្ទាប់មកមិនអស់ចិត្តសុំសាកម្តងទៀត ម្តងនោះកូរ៉បន្ធូឲ្យបានពីរតឹក ក៏ជូនគាត់ពីរជើងតាមសំណូមពរ គឺកណ្តាលទ្រូងមួយជើង កញ្ចឹងកមួយជើង ដេកបាត់ឈឹងស្មានថាស្លាប់បាត់ទៅហើយ ក្រោយមកទៀតពេលមានពិធីសម្តេចតេជោជួបជាមួយសម្តេចតា គាត់ឃើញប្រជាពលរដ្ឋហក់មកចាប់ដៃសម្តេចតា គាត់ចង់យកបុងក៏ហក់ចូលទៅពាំងប្រជាពលរដ្ឋ ប៉ុន្តែខុសភារកិច្ច អង្គរក្សសម្តេចតាក៏វាយមួយដៃដាច់ផ្ងាជិត៥ម៉ែតដួលអុកក្តិតធ្វើមាត់ស្ញេញ ពេលនោះលោកហ៊ុន សែន ខ្មាស់គេជាលេចអាច៍ដាក់ខោទៀត ព្រោះមានអង្គរក្សជាមាន់សម្លនេះ ចាយតែរាង ដល់ចូលសៃវៀន ដេកក្រោមជើងគេរហូត. ដល់អញ្ចឹងទៅលោកហ៊ុន សែន ក៏បណ្តេញចេញពីផ្ទះតាំងពីពេលនោះមក ឥឡូវហ៊ានមកអួតទៀត សង្ស័យតែតេជោឲ្យ ចូលនិវត្តមុនអាយុទេមើលទៅ។
គ.ជ.ប ប្រែថា: គណកម្មការជួយបន្លំបាន ប្រកាសបញ្ជីឈ្មោះផ្លូវការសម្រាប់បោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣
េជរ មឹន ដ៣ ជាតិ អាចោរ េមសៀត េជរ គនា ែដរ