ភ្នំពេញៈ មួយឆ្នាំបន្ទាប់ពីផ្ទះរាប់រយគ្រួសារ ត្រូវបានបំផ្លាញ ក្នុងអំឡុងការបណ្តេញចេញដ៏ហិង្សា នៅបុរីកីឡា ក្រុមប្រជាជនដែលត្រូវបានបណ្តេញចេញជាង១០០នាក់ នៅកំពុងបន្តរស់នៅក្រោមជណ្តើរ និងកៅស៊ូតង់ ក្បែរគំនរសំរាមស្អុយរលួយចោមរោមទៅដោយហ្វូងរុយរាប់លានក្បាល នៅឡើយ។
Friday, 04 January 2013
Shane Worrell និង ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

គ្រឿងចក្ររបស់ក្រុមហ៊ុនផានអ៊ីម៉ិច ឈូសបំផ្លាញផ្ទះអ្នកបុរីកីឡាពីឆ្នាំមុន។ រូបថត គឹមឡុង
ក្រុមអ្នកភូមិ ដែលត្រូវបានបណ្តេញចេញ រួមទាំងស្រ្តីដែលផ្ទុកវីរុសហ៊ីវ ដែលកាលពីឆ្នាំមុន បានបង្ខំចិត្តទៅរស់នៅទីតាំងថ្មី នៅកណ្តាលវាល ទៅតាមការកំណត់របស់ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រីស៊ុយ សុផាន នោះ នៅពេលនេះ បានវិលត្រឡប់មករស់នៅបុរីកីឡាវិញហើយ ដោយសារតែនៅទីតាំងថ្មីនោះ មិនមានសេវាសុខាភិបាល មិនមានទឹកប្រើប្រាស់ មិនមានការងារ មុខរបរ និងហេដ្ឋារចនាសម្ព័ន្ធ ហើយនៅឆ្ងាយពីទីក្រុង។
មួយថ្ងៃ មុនថ្ងៃខួបមួយឆ្នាំ នៃការបណ្តេញចេញ អ្នកស្រី ទឹម សាក់មុន្នី អាយុ៦៥ ឆ្នាំ ដែលដេកនៅនឹងជណ្តើរ ជាមួយអ្នកភូមិចំនួន២០នាក់ទៀត រួមទាំងកូនប្រុសពិការ និងចៅៗរបស់អ្នកស្រី បានឆ្លុះបញ្ចាំងកាលពីថ្ងៃពុធ អំពីរយៈពេលមួយឆ្នាំ ដែលដូចរស់នៅក្នុងនរក។ ស្រ្តីចំណាស់រូបនេះ ថ្លែងថា៖ «ឆ្នាំ ២០១២ គឺជាឆ្នាំអាក្រក់បំផុត នៃជីវិតរបស់ខ្ញុំ និងសម្រាប់ប្រជាជនក្រីក្រទាំងអស់ នៅក្នុងសហគមន៍របស់ខ្ញុំ»។
« យើងរស់នៅក្រោមកៅស៊ូតង់ នៅលើគម្រប់លូ ហើយព័ទ្ធជុំវិញទៅដោយគំនរសំរាមស្អុយរលួយ ដែលមានហ្វូងរុយរាប់លានក្បាល»។
អ្នកស្រីបន្តថា៖ «ខ្ញុំមិនដឹងថា តើខ្ញុំអាចរស់នៅដូច្នេះបានយូរប៉ុនណាទេ ពីព្រោះខ្ញុំ មិនដឹងថា តើនៅពេលណា អាជ្ញាធរ និងក្រុមហ៊ុន ផាន អ៊ីម៉ិច នឹងផ្តល់ដំណោះស្រាយដល់ពួកយើងទេ»។
កាលពី ថ្ងៃទី៣ ខែមករា ឆ្នាំមុន ក្រុមហ៊ុន ផានអ៊ីម៉ិច រួមជាមួយនឹងនគរបាល កងរាជអាវុធហត្ថរាជធានី និងសន្តិសុខក្រុមហ៊ុនបាននាំគ្នាសម្រុកចូលសហគមន៍បុរីកីឡា ដើម្បីបណ្តេញប្រជាជនរាប់រយនាក់ ដែលមិនព្រមទទួលយកសំណងតិចតួច ជាថ្នូរនឹងការឲ្យពួកគេ ទៅរស់នៅក្រៅក្រុង ឬនៅក្នុងខេត្តកណ្តាល។
កម្មករដែល ត្រូវបានជួលដោយក្រុមហ៊ុន មានពូថៅ ញញួរ និងដែកគាស់ បានធ្វើការរុះរើផ្ទះប្រជាជន បង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សា នៅក្នុងនោះអ្នកភូមិ និងនគរបាល បានរងរបួសទាំងសងខាង ហើយអ្នកភូមិ១០នាក់ ត្រូវបានចាប់ខ្លួន។ គ្រួសារជាច្រើន ភ្លាមៗ បន្ទាប់ពីការបាត់បង់ផ្ទះ និងទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងការបណ្តេញចេញនោះ បានមករស់នៅក្រោមជណ្តើរ នៅជិតអគារនៅបុរីកីឡា ដែលជាអគារក្រុមហ៊ុន ផានអ៊ីម៉ិច ដែលកាលពីដំបូងក្រុមហ៊ុននេះបានសន្យាសាងសង់ចែកជូនពលរដ្ឋ ទាំងនេះ ជាថ្នូរនឹងការយកដីរបស់ពួកគេ។
អ្នកស្រី ទឹម សាក់មុន្នី ដែលជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ នៃការបណ្តេញចេញ ដែលបដិសេធមិនព្រមចេញ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន ទៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ អស់រយៈពេលមួយសប្តាហ៍ កាលពីខែមករា ដោយសារការតវ៉ា បន្ទាប់ពីការបណ្តេញចេញនោះ និងត្រូវចាប់ឃុំខ្លួនម្តងទៀត មុនការកាត់ទោស តាំងពីខែកញ្ញា រហូតដល់កាលពីសប្តាហ៍មុន ពីបទចោទប្រកាន់មួយ ដែលក្រុមអ្នកគាំទ្រអ្នកស្រី និងក្រុមសិទ្ធិមនុស្សនិយាយថា ជាបទចោទប្រកាន់ប្រឌិតឡើង ដើម្បីបំបាក់ស្មារតីក្រុមអ្នកតវ៉ា។ អ្នកស្រីថ្លែងបន្តថា៖ «វាអស់រយៈពេលមួយឆ្នាំហើយឥឡូវនេះ រដ្ឋាភិបាល មិនបានស្វែងរកដំណោះស្រាយសម្រាប់យើងទេ»។
អ្នក ស្រីបន្តថា៖«ដំណោះស្រាយរបស់រដ្ឋាភិបាល គឺការចាប់ខ្លួនមនុស្សដូចជាខ្ញុំ ហើយដាក់ខ្ញុំនៅក្នុងពន្ធនាគារ ឬនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ»។
កញ្ញា ស៊ុន វាន្នី អាយុ ១៨ ឆ្នាំ ដែលកំពុងកាន់ទារកអាយុ៩ខែ ខណៈកំពុងឈរនៅក្រោមកៅស៊ូតង់តូចមួយ ព័ទ្ធជុំវិញទៅដោយសំរាម ចោមរោមទៅដោយរុយ បានថ្លែងថា នាងបានបោះបង់ចោលការសិក្សា ចាប់តាំងពីការបណ្តេញចេញនោះមក។ នាងបានថ្លែងបន្តថា៖ «បន្ទាប់ពីការបណ្តេញចេញនោះមក យើងឈប់ទៅសាលារៀន។ ឪពុកម្តាយរបស់ខ្ញុំបានចាប់ផ្តើមធ្វើការតវ៉ា ហើយគ្មាននរណាម្នាក់ នៅមើលផ្ទះ និងក្មេងៗ ដូច្នេះខ្ញុំត្រូវតែនៅមើល»។ វាន្នី បានថ្លែងបន្តថា គ្រួសាររបស់នាង ដែលបានបាត់បង់អ្វីៗនៅក្នុងការបណ្តេញចេញនោះ ឥឡូវនេះរស់នៅក្រោមតង់តូចមួយ និងមិនមានបំណងចាកចេញពីបុរីកីឡាទេ។ នាងបន្តថា៖ «អាជ្ញាធរបាននិយាយថា ពួកគេនឹងមក ហើយរុះរើកៅស៊ូតង់នេះទៀត។ យើងមិនចង់ចាកចេញពីកន្លែងនេះទេ យើងគ្រាន់តែចង់ឲ្យពួកគេ សាងសង់ផ្ទះមួយសម្រាប់យើង»។
ប្រជាជនផ្សេងទៀត បានត្អូញត្អែរ អំពីបញ្ហាសុខភាព ដូចជាជំងឺរបេង និងជំងឺផ្លូវដង្ហើមផ្សេងៗ និងការលំបាកលក់ម្ហូបអាហារ ដោយសារកន្លែងនោះ មានរុយច្រើន ហើយអ្នករស់នៅទីនោះ បោះសំរាមចោល និងមានការបោះកន្ទុយបារីលើតង់របស់ពួកគេផងដែរ។
ក្រុម ហ៊ុន ផាន អ៊ីម៉ិច បាននិយាយថា ខ្លួនបានផ្តល់សំណងគ្រប់គ្រាន់ដល់គ្រួសារចំនួន ១៧៧៦ គ្រួសារ ដែលមានសិទ្ធិទទួលបាន ក្រោមកិច្ចសន្យាដោះដូរដី ដែលចុះកាលពីឆ្នាំ២០០៤ បើទោះបីជាខ្លួន មិនទាន់បានសាងសង់អគារចំនួនពីរទៀត ឲ្យគ្រប់ទៅតាមការសន្យាចំនួន ១០អគារ ដែលខ្លួនបានសន្យាកាលពីពេលនោះក៏ដោយ។
ទោះយ៉ាងណាក្តី អ្នកស្រី ខន ម៉ាលីន ជាស្រ្តីម្នាក់ទៀត ដែលរស់នៅក្រោមជណ្តើរ បាននិយាយថា លក្ខខណ្ឌនៅកន្លែងដែលឲ្យទៅរស់នៅភ្នំឧដុង្គ ដែលមានចម្ងាយ៥០គីឡូម៉ែត្រ ពីទីក្រុង មិនមានលក្ខណៈគ្រប់គ្រាន់ហើយមិនអាចរស់នៅបានទេ ជាពិសេសសម្រាប់ក្មួយស្រីពីរនាក់របស់អ្នកស្រី ដែលមានផ្ទុកវីរុសហ៊ីវ។ អ្នកស្រីបានថ្លែងបន្តថា៖ «ម្តាយ របស់ខ្ញុំ បានទៅរស់នៅ នៅឧដុង្គ បន្ទាប់ពីក្រុមហ៊ុនបានបង្ខំគាត់ឲ្យទៅ ប៉ុន្តែពួកគេមិនបានផ្តល់ឲ្យគាត់ នូវដីមួយប្លង់ទេ ពីព្រោះគេនិយាយថា ខ្ញុំបានតវ៉ាប្រឆាំងនឹងពួកគេ»។
អ្នក ស្រីបន្តទៀតថា៖ «បន្ទាប់ពីថ្ងៃទី៣ ខែមករា ក្មួយស្រីរបស់ខ្ញុំមិនមានលទ្ធភាពទទួលបានសេវាសុខាភិបាលទេ ដូច្នេះពួកគេឥឡូវនេះ កំពុងរស់នៅជាមួយខ្ញុំ នៅក្រោមជណ្តើរ»។
លោក ទូច ខន មានផ្ទះមួយនៅបុរីកីឡា ប៉ុន្តែ លោកបានជួយអ្នកដែលត្រូវបានឲ្យទៅនៅឧដុង្គ បានថ្លែងថា មានតែប្រជាពលរដ្ឋចំនួន៦០ ក្នុងចំណោម ១០០គ្រួសារប៉ុណ្ណោះ ដែលត្រូវបានផ្តល់ឲ្យនូវដីនៅតំបន់នោះ ពួកគេតស៊ូរស់នៅលំបាកស្វែងរកម្ហូបអាហារ និងថែមទាំងនៅឆ្ងាយពីប្រភពរកប្រាក់ចំណូលចិញ្ចឹមជីវិត។ លោកបន្តថា៖ «ពួកគេមានបញ្ហាជីវភាពធ្ងន់ធ្ងរនៅទីនោះ។ ក្រុមហ៊ុន ផានអ៊ីម៉ិច អាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល សូមមេត្តានាំយកម្ហូបអាហារ ជួយដល់ប្រជាជននៅទីនោះផង»។
លោក សៀ ភារម្យ ប្រធានលេខាធិការដ្ឋាន នៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានថ្លែងថា ស្ថានភាពនៅទួលសំបួរ ដែលមានចម្ងាយ២០គីឡូម៉ែត្រ ពីបុរីកីឡា គឺនៅមានស្ថានភាពអាក្រក់ និងធ្ងន់ធ្ងរសម្រាប់គ្រួសារជាច្រើន ដែលបានទៅរស់នៅទីនោះ។ លោកបន្តថា៖ «ពួកគេ មានការលំបាកយ៉ាងខ្លាំង ដោយសាររស់នៅឆ្ងាយពីទីក្រុង។ ពួកគេបាត់បង់ការងារ និងប្រាក់ចំណូលរបស់ខ្លួន ហើយកូនៗរបស់ពួកគេបោះបង់ការសិក្សា»។
លោក បន្តទៀតថា៖ «នៅឧដុង្គ ពួកគេក៏មិនមានការងារ និងប្រាក់ចំណូលដែរ។ ពួកគេគ្មានអ្វីទាំងអស់នៅទីនោះ។ ខ្ញុំគិតថា ប្តីក្នុងគ្រួសារភាគច្រើនបំផុតបានត្រឡប់មក ទីក្រុងវិញ ដើម្បីស្វែងរកការងារ។ លោកបន្តទៀតថា៖ «គ្រួសារនៅទីនោះត្រូវបានផ្តល់ឲ្យនូវបង្កាន់ដៃដី ប៉ុន្តែត្រូវរង់ចាំរយៈពេល ៥ ឆ្នាំសម្រាប់ប័ណ្ណកម្មសិទ្ធិដី »។ លោកបន្តថា៖ «សម្រាប់ឆ្នាំថ្មីនេះខ្ញុំមិនចង់ឃើញករណីលំបាកធ្ងន់ធ្ងរដូច នេះកើតឡើងទៀតទេ។ ខ្ញុំចង់ឲ្យរដ្ឋាភិបាលយល់ពីការឈឺចាប់របស់ប្រជាជនទាំង នោះ»។ «អគារថ្មីពីរ ដែលក្រុមហ៊ុន ផានអ៊ីម៉ិច បានយល់ព្រមផ្តល់ឲ្យប្រជាជន ចាំបាច់ត្រូវតែសាងសង់»។
អ្នកនាំពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ ដែលទើបកាន់តួនាទីរបស់លោក មិនទាន់បានមួយឆ្នាំ បានថ្លែងថា លោកមិនដឹងលម្អិត អំពីការបណ្តេញចេញ កាលពីឆ្នាំមុនទេ ហើយលោកមិនស្ថិតក្នុងឋានៈ ធ្វើអត្ថាធិប្បាយអំពីបញ្ហានេះឡើយ។ លោកបានថ្លែងថា៖ «ខ្ញុំគ្រាន់តែដឹងតិចតួច អំពីករណីនេះប៉ុណ្ណោះ ដូច្នេះខ្ញុំមិនអាចប្រាប់អំពីបញ្ហានេះទេ។ ខ្ញុំនឹងប្រាប់នៅពេលក្រោយ នៅពេលខ្ញុំដឹងច្រើនជាងនេះ»។
បុរសម្នាក់ដែលឆ្លើយទូរស័ព្ទរបស់អ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុន ផានអ៊ីម៉ិច បានថ្លែងថា អ្នកស្រីស៊ុយ សុផាន កំពុងទៅប្រទេសសិង្ហបុរី ហើយមិនអាចធ្វើអត្ថាធិប្បាយបានទេ៕ PS
រាយការណ៍បន្ថែមដោយម៉ៃ ទិត្យថារ៉ា

អ្នកស្រី ទឹមសាក់មុនី្ន អង្គុយនៅកន្លែងស្នាក់នៅក្រោមកៅស៊ូតង់ក្បែរជណ្តើរអគារបុរីកីឡា។ រូបថត ហុង មិនា

ស្ត្រីអតីតអ្នកភូមិបុរីកីឡា កំពុងចម្អិនអាហារនៅកន្លែងតាំងទីលំនៅថ្មី ក្បែរភ្នំឧដុង្គ កាលពីថ្ងៃពុធ។ រូបថត ផា លីណា
how they live and support from government >?
why they get like this ?
who responsibilities as Khmer ?
I believe governor will be help them as well but now not good ?
ថ្ងៃប្រាំពីរ (៧) មករា
១- ថ្ងៃប្រាំពីរមករា–ហ៊ុន សែនថាថ្ងៃរំដោះ
យើងខ្មែរដែលរងគ្រោះ–ព្រោះរបបខ្មែរក្រហម ។
២- ថ្ងៃប្រាំពីរមករា–ហ៊ុន សែនថា ភរយកសម
ចង់បានគុណឧត្តម–វាយបន្លំ ខ្មែរជឿស្លុង ។
៣- ថ្ងៃប្រាំពីរមករា–ថ្ងៃអស្ចារ្យបនយៀកកុង
សម្រេចតាមបំណង–ដែលអុងហូគ្រោងឱ្យដើរ ។
៤- ថ្ងៃប្រាំពីមករា–ដូចផ្លែល្វាជាស្បែកសើ
ខាងក្នុងមិនគួរបើ–ល្បិចយួនប្រើយកដីខ្មែរ ។
៥- ថ្ងៃប្រាំពីរមករា–អស់ខេមរាក្រែងដឹងដែរ?
ហេតុអ្វីមិនកែប្រែ?–ថែទឹកដីកេរដូនតា ។
៦- យើងបាត់បង់អ្វីៗ–ចាញ់សម្តីពួកហ្វូងស្វា
ថ្ងៃប្រាំពីរមករា–ថាជាថ្ងៃត្រូវដឹងគុណ ។
៧- ខ្មែរអើយឈប់ល្ងង់ទៅ–នៅមិននៅអរគុណយួន
ប្លន់យើងអស់ពីខ្លួន–នៅមិនទាន់ភ្ញាក់ខ្លួនទៀត ។
៨- ថ្ងៃប្រាំពីរមករា–ជាថ្ងៃចារជ័យយួនវៀត
មិនសែនរំដោះជាតិ–តែថ្ងៃវៀតផ្តើមកេងខ្មែរ ។
៩- ខ្មែរអើយស្តាយដីទឹក–បើដេកស្ពឹកមិនសល់ទេ
ចាញ់កលអាយ៉ងហ្វេ–ខ្លួនជាខ្មែរ តែខួរយួន!
លោកហ៊ុនសែននិយាយត្រូវណាស់ យុទ្ធសាស្រ្តចាស់ សកម្មភាពថ្មី ព្រោះនៅថ្ងៃ១៧មេសា១៩៧៥ ទាហានអាវខ្មៅខ្មែរក្រហមបណ្តេញពលរដ្ឋខ្មែរចេញពីក្រុងដោយប្រកាសថាត្រូវតែចេញកុំឲ្យអាមេរិកទំលាក់គ្រាប់ត្រូវស្លាប់ ហើយបើមិនចេញគឺពួកវាបាញ់សម្លាប់តែម្តង មិនចាំបាច់ឲ្យត្រូវគ្រាប់ទាន់ឡើយតែមិនកំទេចផ្ទះសម្បែងទេ ដល់ពេលសម័យតេជោសែនបច្ចុប្បន្នឥឡូវវិញសូមមើលរូបភាពខាងលើគឺគេបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដើម្បីយកដីលក់ឲ្យឈ្មួញ ព្រោះជាកន្លែងត្រូវប៉ាន់ បើមិនចេញត្រូវឈូសនិងកាយកំទេចផ្ទះចោលដោយគ្រឿងចក្រតែម្តងហើយបើម្ចាស់រឹងទទឹងត្រូវចាប់វាយដំនិងយកទៅដាក់គុក។ យុទ្ធសាស្រ្តសឹងតែដូចគ្នាទាំងអស់ ប៉ុន្តែសកម្មភាពខុសគ្នាដាច់ ព្រោះគេធ្វើតាមតំបន់ណាដែលដីមានហាងឆេងប៉ុណ្ណោះ ពិសេសដីក្នុងក្រុងនិងរាជធានី ដោយឡែកដីព្រៃសម្បត្តិធម្មជាតិខ្មែរគេដែលត្រូវរក្សា គេបែរជាចែកឲ្យប្រជាពលរដ្ឋធ្វើស្រែចំការដោយជួយគាស់គុលឈើធំៗដែលកូនចៅបក្សពួកគេកាប់បំផ្លាញយកឈើលក់កន្លងមកនោះ ព្រោះដើម្បីបំបាត់ដាននិងដាក់កំហុសថាប្រជាពលរដ្ឋជាអ្នកបំផ្លាញទៅវិញ នេះគេហៅថាស្វាស៊ីបាយពពែលាបមាត់ស្វា ទៅលាក់ឯណាជិតលោកអើយល្បិចថោកម្រៀលៗបែបនេះ គ្រាន់តែមិនហ៊ាននិយាយព្រោះខ្លាចដាច់កតែប៉ុណ្ំោះ។
នគរថ្កើងថ្កានក្នុងឋានសុខុដុម្យ
នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
មន្រ្តីឩកញ៉ា-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
ពួកអាប្រឆាំងអត់មានប្រាក់ ព្រោះវាស្លើតស្លាក់ទាំងយប់ថ្ងៃ
ខ្ជិលអត់រកអ្វីស្តួចកំរៃ កើតទុក្ខរីងរៃលក់ស្រែស៊ី។
នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -អន់ផោកចង្រែបក្សប្រឆាំង។
ពួកអាស្មោកគ្រោកបក្សប្រឆាំង ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -ប្រជាឥឡូវរស់ធូរធារ។
ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល ស ខៀវ និងហ្គោលដប់គ្រឿងប្លាយ
ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ ប្រជាសប្បាយគ្មានអ្វីផ្ទឹម។
មើលទៅផ្ទះឈើដំបូលក្បឿង -ប្រជារស់សឿងគ្រប់គ្រួសារ
មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានសួគ៏។
រាស្រ្តមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រឆាំង
កំជិលអាំងផេះមុខស្លេកស្លាំង- លក់ដីប្រណាំងចង់បានលុយ។
លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
អាចធ្វើអ្នកមាន ? ។
អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
តែអួតហួសឃ្លាន ។
គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
ជេរ ព្រោះអត់ស៊ី ។
អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
ញឹងប្រពន្ធចូល ។
កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
ត្រូវក្បាលវែកឆា ។
ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
ចង់សង្គ្រោះស្អី ? ។
ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។
ខ្យល់ផាត់កំចាត់មា
ខ្យល់ផាត់ពីជើង – សូមផាត់បំប៉ើង – ពួកអារង្សី
អាកឹមសុខា-ជនទមិឡ អប្រីយ៏– – ចិត្តឬស្យាក្រៃ – ដូចសត្វតិរច្ឆាន ។
ខ្យល់ផាត់ពីត្បូង – សូមផាត់អាហ្វូង – ឆ្កែចចកស្វាន
រង្សី-សុខា-វិនាសកុំរំខាន – ទើបភាពសុខសាន – បានដល់ប្រជា។
ខ្យល់ផាត់ពីកើត – កុំនាំពួកស្លើត – មកឲ្យចងពា
ជនខ្មែរស្លូតត្រង់ – ឲ្យរងវេទនា – ទ្រូងចុកគ្រាំគ្រា – ព្រោះវាភូត បោក។
ខ្យល់ផាត់ពីលិច – សូមជួយពន្លិច – ពួកអាអប្រីយ៍
រង្សី-សុខា – ឲ្យងាប់ក្សិនក្ស័យ– វានៅធ្ងន់ដី– បំផ្លាញសុខរាស្ត្រ។
ខ្យល់ផាត់គ្រប់ទិស – ផាត់ឲ្យអាម្នឹះ – ចង្រៃរុលរុក
រង្សី-សុខា– អារន្ទះបាញ់បុក – កុំឲ្យវាសុខ – អោយងាប់តៃហោង។
ក្រុមអ្នកតាមដាន ស្ថានការណ៍ នយោបាយ នៅក្នុងប្រទេសកម្ពុជា បានវាយតម្លៃថា (បក្សសង្គ្រោះជាតិ) ដែលបង្កើតឡើង ដោយគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺជារឿងឥតន័យ ។ ដោយហេតុថាចលនានេះ មិនអាចទាក់ ទាញការ គាំទ្រតាមមហិច្ឆតា របស់ គណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានទេ ហើយគ្រាន់ តែជាការ សាកល្បង សម្រាប់ល្បែងនយោបាយ របស់គណបក្សទាំងពីរ តែប៉ុណ្ណោះ។
សូមបញ្ជាក់ថាការរស្ទង់មតិ របស់វិទ្យាស្ថាន សាធាណរដ្ឋអន្តរជាតិ (IRI)នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០១២ បានបង្ហាញ ឲ្យឃើញថាប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ គាំទ្រ ការដឹកនាំត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា រួចទៅហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្សមិនមែនជារឿងងាយស្រួលទេ ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងធាតុពិត នៃគណ បក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួចទៅហើយហេតុនេះការលេងល្បែងប្រជាភិថុតិ មិនមែនជា រឿងសាមញ្ញពេកឡើយ។
ប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចបង្ហើបឲ្យដឹងថា ថ្វីបើ គណបក្សទាំងពីរ បង្កើតចេញជាបក្ស សង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការទាក់ទាញ សំឡេងគាំទ្រពីប្រជាពលរដ្ឋ មិនមែនជារឿងធម្មតាទេ។ ម្យ៉ាងទៀត សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី គឺជាទណ្ឌិត ដែលពុំអាចចូលរួមបោះឆ្នោត ឬឃោសនាបោះឆ្នោត បានឡើយ ដូច្នេះសម រង្ស៊ី ក៏មិនអាច ចូលរួមក្នុង ការបោះឆ្នោត ឆ្នាំ២០១៣ ខាងមុខបានដែរ។ មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចខ្សឹបឱ្យដឹងទៀតថា ការរំលាយ បញ្ចូលគ្នា រវាងគណបក្សទាំងពីរ ជាបក្សសង្គ្រោះជាតិ គឺជាការសាកល្បងមួយ ដើម្បីពិនិត្យមើលសន្ទុះ គាំទ្រ ប៉ុន្តែពួគគេបាននិយាយដោយក្តីអស់សង្ឃឹមថា វាពិបាកសង្ឃឹមឈ្នះCPPណាស់ ។ អ្នកវិភាគនយោបាយបានអះអាងថា ទោះបីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមគ្នា ក៏ពុំមានជះឥទ្ធិពលអ្វី ដល់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះ ឆ្នោតជាតិ អាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ដែរ ។ ផ្ទុយទៅវិញនៅពេលដែល គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមគ្នាបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ វាបានធ្វើឱ្យសំឡេងគាំទ្រ គណបក្សទាំងពីរនេះ ត្រូវបែកខ្ញែកកាន់តែខ្លាំង ។ មានន័យថា សកម្មជននិងអ្នក គាំទ្រគណបក្ស សមរង្ស៊ី ដែលមិនចូលចិត្ដគណបក្សសិទ្ធិមនុស្ស របស់ កឹម សុខា ត្រូវតែដើរចេញពីគណបក្សសមរង្ស៊ី ហើយសកម្មជននិងអ្នកគាំទ្រគណបក្ស សិទ្ធិមនុស្ស ដែលមិនពេញចិត្ដ គណបក្សសមរង្ស៊ី ក៏លែងគាំទ្រគណបក្សសិទ្ធិមនុស្សតទៅ ទៀតដែរ ។ ដូច្នេះអ្វីដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យល់ថា ការរួមកម្លាំងគ្នា ធ្វើឱ្យមានការគាំទ្រច្រើន គឺមិនបានទទួលលទ្ធផលដូចការស្មានទុកឡើយ ព្រោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ប្រជាពលរដ្ឋបានដឹង ការពិត ជុំវិញការដឹកនាំត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រួចទៅហើយ ។
សរុបសេចក្ដីមក បក្សសង្គ្រោះជាតិ ដែលគណបក្សសមរង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតឡើង គឺជាចលនាគ្មានតម្លៃ ដែលប្រជាពលរដ្ឋ និងអ្នកប្រជា ធិបតេយ្យពិតប្រាកដ គេមិនចូលរួមគាំទ្រនោះទេ ។ បក្សសង្គ្រោះជាតិ ដែលគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួម គ្នាបង្កើត ឡើង គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អ មើលប៉ុណ្ណោះ ក្នុងខណៈដែល ត្រូវការពេលវេលាជាច្រើន ឆ្នាំ ដើម្បីសម្រេច គោលដៅ ។ មានន័យថា បក្សសង្គ្រោះជាតិ គឺជាការ ផ្សងព្រេងរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងខណៈដែលសំឡេង គាំទ្រនៃ គណបក្សទាំងពីរ មិនអាចប្រៀបធៀបជាមួយសំឡេងគាំទ្រ របស់គណបក្សប្រជា ជនកម្ពុជាបាន ។ លើសនេះទៅទៀត គម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ ប្រទេសកម្ពុជាវិញ រហូតមកដល់ពេលនេះ ពុំទាន់ មានមធ្យោបាយណាមួយសម្រាប់មេដឹកនាំគណបក្សប្រឆាំង អាចវិលចូលស្រុក ដូចអ្វី ដែលខ្លួនសន្យាកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២បានឡើយ ៕
អាជាតិអើយ!អាហ្អែងមិនស្តាប់ប្រសាសន៏លោកនាយករដ្ឋមន្រ្តីហុ៑ន សែន អំពីការមិនអាចតំឡើងប្រាក់ខែដល់មន្រ្តីរាជការឱយបានគ្រប់គ្រាន់។
នេះមានន័យថាស្រុកយើងនៅក្រ។សូមអាឯងឈប់ព្រុះទៀតទៅ។
អាជាត អាចោម្សៀត ហ្អែងមានបើកភ្នើកមើលអត់ បើសិនជាពួកគេទាំងនោះជាសាច់ញាត្តិ ឬក៏
ម៉ែ ឪ ហ្អែងវិញ តើហ្អែងមានអារម្មណ៍យ៉ាងណាដែរហ្អា? អានេះមើលទៅប្រហៃលជាមិនចេះឈឹ
ចាប់ទេបានជាវាខ្វាក់ភ្នែកហើយមិនបើកភ្នែកមើលសោះអញ្ចឹង
អាថោកទាបនេះមុខក្រាស់អត់កេរ្តិខ្មាស់មែនវើយឃើញរូបថតនេះហើយវានៅសរសេរកំនាព្យអញ្ចឹងចេញទៀត
ហ្ហែងនេះសាកសម្យនិងធ្វើឆ្កែអាខ្វាក់មែនហ្ហា!
អ្វីដែលឆ្ងល់ត្រង់ថា តើម៉ែឪអាCheath ដឹងថាឈាមខ្មៅមួយតំណក់ដែលចេញពីផ្ទៃខ្លួននោះ គឺអាឈាមខ្មៅCheathទេ?
រាល់អំពើអាក្រក់ទាំងឡាយនៅក្នុងសង្គម វាតែងយល់ថាល្អ និងតែងការពារជានិច្ច។ តើរកសត្វអី មកប្រដូចនឹងអាតិរិច្ឆាននេះទៅ?
ខ្ញុំថាមនុស្សដូចអាcheathទាល់តែឃើញក្តារម្ឆូសទើបវាដឹងថាកម្មពារ៍ពិតជាមានមែននៅលើលោកនេះ
ចំពោះបច្ចុបន់វិញបើប្រៀបប្រដូចវាទៅជាមួយនិងសត្វអ្វីឲ្យសម្យនោះ ខ្ញុំថាឆ្កែសាកសមជាមួយវាបំផុតព្រោះឆ្កែនិមួយគឺភ្លើរដូចវាចឹង
តើខ្ញុំថាចឹងត្រូវទេលោកចុច( . )?
Cheath, your poem is so great! We need to read some more……..
This poem which is written by an evil person is so disgusting me.
I will be puke if I read the disgusting copy and past of the ruthless writer poem.
Ruthless (adj) : lacking all mercy