ភ្នំពេញ: លោកចាបចៀនបាននិយាយថា លោកមានបំណងបង្កើតសមាគមមួយ ដើម្បីជួយដល់អ្នកក្រីក្រ កម្ពុជា ដូចជាពេលមានទឹកជំនន់ ឬ គ្រោះ មហន្តរាយណាមួយ កើតមានឡើង។
ថ្ងៃទី 5 មករា 2013
ដោយ: វឿន សាវុធ
CEN
លោកបានប្រាប់សារព័ត៌មាន CEN ថា លោកមានបំណងចូលរួមជួយដល់សង្គមតាមសមត្ថភាពរបស់លោក។
លោក “អ៊ុក សុវណ្ណរិទ្ធ” ហៅនាយ “ចាប ចៀន” បាននិយាយថា ដូចជាសព្វថ្ងៃនេះក៏មានសមាគមសិល្បៈដែរ។ ប៉ុន្តែ វាធំពេក។ លោកចង់បំបែកឲ្យទៅជាតូចវិញទៅថ្ងៃក្រោយទៀត។
គាត់បានបញ្ជាក់ថា “ខ្លាចគ្នាច្រើនអន្សមខ្លោច ហើយច្រើនតែប្រចាំគ្នា។ ដូច្នេះបានខ្ញុំចង់ចែកជាក្រុមតូចវិញ។
ឧទាហណ៍ថាក្រុមខ្ញុំមានមគ្នា៥០នាក់ ដោយម្នាក់យក១ដុល្លារក្នុងមួយខែ បើសិនជាមាន១០០នាក់ក្នុង១ខែក៏មាន១០០ដុល្លារដែរ។ ហើយខ្ញុំ ចង់ឲ្យធ្វើការ ផ្នែកតូចៗអ៊ីចឹងបានសង្គមរីកចម្រើន នឹងដោះស្រាយសង្គមធំមួយបានទៅរួច តែទាំងនេះជាគំនិតរបស់ខ្ញុំទេមិនដឹងថា ធ្វើបាន ដូចចិត្ត ឬយ៉ាងណានៅឡើយទេ”។
ជាមួយនឹងពិសោធន៍យូរឆ្នាំលោកក៏មានគោលបំណង ចង់បណ្តុះបណ្តាល កូនក្មួយ ជំនាន់ក្រោយៗ ដែលស្រឡាញ់ អាជីព ដូចជាលោក ផងសដែរ៕

ខ្ញុំគាំទ្រលោកចាប ចៀន ការបង្កើតសមាគម៍នេះវាជារឿងមួយល្អស្រាប់ហើយ ហើយបើបង្កើតកាន់តែច្រើនទៀតនោះគឺរឹតតែល្អ ដែលល្អនោះគឺកាលណាយើងមានច្រើនយើងនឹងធ្វើការប្រកួតប្រជេងគ្នា នៅពេលដែលការប្រកួតប្រជែងគ្នាកើតឡើងនោះគឺទាមទារឲ្យការស្វែងរកជុំនួយកាន់តែច្រើន ហើយពេលដែលមានជុំនួយច្រើនយើងក៏អាចយកវាទៅប្រើប្រាស់ក្នុងការជួយសង្រ្គោះបានច្រើនទៅតាមនិងដែរ
ពួកនេះបើបង្កើតសមាគម៍ផឹកបែបសម!!
ជាគំនិតផ្តួចផ្តើមដ៏ល្អ គួរគោរព និង កោតសរសើរ។ជូនពរឱ្យសម្រេចតាមគោលបំណង។
តាអាចារ្យខ្ញុំសូមគាំទ្រគំនិតលោកក្មួយ ចាប ចៀន ខ្ញុំធ្លាប់តែឃើញតារាគេបង្អួតពិឡាន លុយ និងភាព
ឡូយឆាយ មិនដែលបានឃើញតារាណាមានគំនិតបង្កើតអ្វីសំរាប់ជួយសង្គមសោះមានតែចៅចាប
ចាប ចៀន មួយល្អណាស់ចៅធ្វើទៅតាចូលរួមគាំទ្រចៅ ។ អាគាំងចៅតា ល្អណាស់