06192013Headline:

ការ​អះអាង​ផ្ទុយ​គ្នា​អំពី​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​អះអាង​ថា កំណើន​សេដ្ឋកិច្ច​បាន​ជំរុញ​ឲ្យ​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា ថយ​ចុះ​ខ្លាំង​គួរ​កត់​សំគាល់​រហូត​ដល់​បច្ចុប្បន្ន។ ផ្ទុយ​ទៅ​វិញ​ការ​ស្រាវជ្រាវ​​នានា បាន​រក​ឃើញ​ថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា បាន​កើន​ឡើង ដោយសារ​ការ​កើន​ឡើង​ខ្ពស់​នៃ​តម្លៃ​ស្បៀង​អាហារ ប្រេង​សាំង ជា​ដើម។

ដោយ អាន ស៊ីថាវ
2013-01-08
​វិទ្យុ​អាស៊ីសេរី

អ្នក​ប្រកប​របរ​ធាក់​ស៊ីក្លូ និង​សុំ​ទាន សម្រាក​នៅ​ក្រោម​ម្លប់​ឈើ ក្បែរ​ព្រះ​បរម​រាជវាំង នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Mom Sophon

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​៧ មករា ២០១៣ ថា អត្រា​ភាព​ក្រីក្រ​​កម្ពុជា បាន​ថយ​ចុះ​រហូត​ដល់​ពេល​បច្ចុប្បន្ន ហើយ​បាន​ព្យាករ​អត្រា​នេះ ដោយ​រំពឹង​ថា នឹង​ថយ​ចុះ​ទៀត​នៅ​ពេល​អនាគត។

ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន មាន​ប្រសាសន៍​នា​ឧកាស​ប្រារព្ធ​ខួប​លើក​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ៧ មករា ថា អត្រា​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ទូទាំង​ប្រទេស​បាន​ធ្លាក់​ចុះ​ពី ២២,៩ ភាគរយ ក្នុង​ឆ្នាំ​២០០៩ មក​នៅ​ត្រឹម​រង្វង់ ២០ ភាគរយ នៅ​ឆ្នាំ​២០១២ ហើយ​រំពឹង​ថា នឹង​ចុះ​មក​នៅ​ត្រឹម​ប្រមាណ ១៩ ភាគរយ នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

លោក ហេង សំរិន មាន​ប្រសាសន៍​បន្ត​ថា កម្ពុជា​ត្រូវ​បាន​វាយ​តម្លៃ​ថា ជា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី ១៥ ដែល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​លើ​ពិភពលោក ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ និង​ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​នឹង​អាច​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស និង​ជា​ប្រទេស​មាន​ចំណាត់​ថ្នាក់​ទី​១ នៅ​អាស៊ី-​ប៉ាស៊ីហ្វិក ដែល​សម្រេច​បាន​នូវ​វឌ្ឍនភាព​ល្អ​ប្រសើរ ក្នុង​ការ​កែ​លម្អ​សូចនាករ​ផ្នែក​សង្គមកិច្ច ដោយ​សារ​តែ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​កំណែ​ទម្រង់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ។

ទោះ​ជា​យ៉ាង​ណា​​ប្រធាន​ក្រុម​​តំណាងរាស្ត្រ​របស់​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​ប្រើ​និយមន័យ​ភាព​ក្រីក្រ​មាន​ភាព​ខុស​គ្នា ដោយ​លោក​បញ្ជាក់​យោង​លើ​របាយការណ៍​របស់​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ថា ចំនួន​ភាព​ក្រីក្រ​មាន​ប្រមាណ​ជាង ៥​លាន​នាក់ ដែល​មិន​អាច​រក​ចំណូល​ច្រើន​ជាង ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។

ការ​អះអាង​ក៏​ស្រប​​ទៅ​នឹង​របាយការណ៍​របស់​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី បាន​បង្ហាញ​ថា ដោយ​ផ្អែក​លើ​និយមន័យ​ភាព​ក្រីក្រ​​ប្រមាណ ១.២៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ មាន​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៤០% ស្ថិត​​ក្រោម​ភាព​ក្រីក្រ ហើយ​អត្រា​នេះ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​នានា​ក្នុង​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់ អាស៊ាន។

លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ថែម​ថា ការ​លើក​​ឡើង​របស់​រដ្ឋាភិបាល​​អំពី​អត្រា​ភាព​ក្រីក្រ​នោះ គឺ​ជា​នយោបាយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ។

លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ត​ថា ភាព​​ក្រីក្រ​នៅ​​កម្ពុជា កាន់​តែ​លំបាក​ទៅ ដែល​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​សែន​នាក់​ធ្វើ​ការ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។

ទោះ​ជា​យ៉ាង​ណា ការ​ប្រើប្រាស់​សន្ទស្សន៍​ដើម្បី​វាស់​អំពី​ការ​រីក​ចម្រើន​របស់​ប្រទេស​នីមួយៗ គឺ​គេ​ប្រើ​ចំណូល​របស់​មនុស្ស​ម្នាក់ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ផ្ទុយ​ទៅ​វិញ ការ​អះអាង​ដោយ​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន ដូចជា​អង្គការ​សម្រាប់​សហ​ប្រតិបត្តិ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) ធនាគារ​ពិភពលោក និង​អង្គការ​សហប្រជាជាតិ ថា​សន្ទស្សន៍​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។

ការ​អភិវឌ្ឍ​ពិត​ប្រាកដ​ត្រូវ​បញ្ចូល​ផ្នែក​ជា​ច្រើន​ទៀត ដូច​ជា​អត្រា​មរណមាតា ការ​សិក្សា​អប់រំ​សុខភាព អនាម័យ ទឹក​ស្អាត និង​លទ្ធភាព​ទទួល​បាន​គ្រប់គ្រាន់​សេវា​សាធារណៈ ហើយ​គោលដៅ​សំខាន់​នៃ​ការ​អភិវឌ្ឍ គឺ​រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​អាច​រស់​បាន​ដោយ​សេចក្ដី​ថ្លៃថ្នូរ ទទួល​បាន​តម្រូវ​ការ​មូលដ្ឋាន និង​មាន​សេរីភាព។

ប្រធាន​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​ ធានា​ឲ្យ​ប្រជាពលរដ្ឋ​​គ្រប់​រូប​រស់​នៅ​ដោយ​សមរម្យ និង​ថ្លៃថ្នូរ។

លោក អ៊ូ វីរៈ មាន​ប្រសាសន៍​​បន្ថែម​ថា ការ​អភិវឌ្ឍ​គឺ​មិន​ត្រឹម​តែ​ធានា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ត្រូវ​គិត​អំពី​​ការ​លើក​កម្ពស់​ជីវភាព​របស់​​ប្រជាពលរដ្ឋ​ប្រសើរ​ជាង​មុន​ផង​ដែរ ដោយ​​លោក​បញ្ជាក់​ថា តួលេខ​កំណើន​សេដ្ឋកិច្ច ៧% ប្រចាំ​ឆ្នាំ​ គឺ​ចំនួន​សម្រាប់​អ្នក​សេដ្ឋកិច្ច​វិភាគ​ប៉ុណ្ណោះ។

របាយការណ៍​របស់​គម្រោង​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​ឆ្នាំ​២០១២ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​បង្ហាញ​ថា ការ​បែង​ចែក​ចំណូល​ពី​​ការ​អភិវឌ្ឍ​មិន​​ស្មើ​ភាព​គ្នា​ឡើយ​រវាង​អ្នក​មាន និង​អ្នក​​ក្រ ដែល​ស្ថិត​នៅ​ក្រោម​មធ្យម​នៅ​ឡើយ។ ចំពោះ​គោល​នយោបាយ​គាំទ្រ​ដល់​អ្នក​ក្រ​តិច​ជាង​គាំទ្រ​ដល់​អ្នក​មាន​ប្រមាណ​ពីរ​ដង ហើយ​កម្ពុជា មាន​ប្រជាពលរដ្ឋ​ជិត ២​លាន​នាក់ ប្រឈម​នឹង​​​ការ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ពី​ការ​កើន​ឡើង​​តម្លៃ​ចំណី​អាហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

12 Responses to "ការ​អះអាង​ផ្ទុយ​គ្នា​អំពី​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា"

  1. ឪអញ says:

    នេះហើយជាការអភិវឌ្ឍន៏លើគ្រប់វិស័យរបស់៧មករា។នេះមកពីអាណា? តើទាំងយើងទាំងគេចង់មក
    ដេកតាមចញ្ចើមថ្នល់បែបនេះឬ? ជាតិដូចគ្នា ឈាមដូចគ្នា ឃើញបែបនេះមានអារម្មណ៏យ៉ាងណាដែរ?
    មានតែពួកអាខួរឆ្កែកញ្ជះយួនទេដែលវាមិនឈឺក្បាលព្រោះវាចង់ឲ្យខ្មែរងាប់អស់ទុកដីឲ្យយួនចៅហ្វាយ
    វា។កូនវាកើតង៉ាមកមានលុយរាប់លាន តែយើង យើងជំពាក់បំណុលបរទេសតចៅ ក្រ តចៅ ដោយ
    សារអ្វី?ការដឹកនាំដ៏ឈ្លាសវៃ?

  2. ស្ពាន់ជោរ says:

    ដេកមុខកន្លែងពួកអ្នកបំរើគាត់ប្រជុំតែមិនឃើញអាកញ្ជះគាត់ណាមួយយកសារុងប៊ីចេងមកឲ្យដូចមុន។

  3. _/\/\/\_ says:

    គាត់អានអក្សរបញ្ច្រះជើងទេដឹង ? ឬមួក៍គាត់គិតពីអត្រាភាពក្រីក្រកម្ពុជា
    ដោយយកពីជីវភាពរស់នៅរបស់គ្រួសារមន្រ្តីធំៗបូមយប់បូមថ្ងៃរបស់គាត់មកនិយាយ?

  4. រដ្ឋាភិបាលនៃហ្វូងចោប្លន់បានឈូសឆាញលំនៅស្ថាន
    ពលរដ្ឋ យកដីត្រូវប៉ាន់យកប្រាក់ដាក់ហៅប៉ៅធ្វើមាន
    រៀងខ្លួន ហើយដេញពលរដ្ឋទាំងនោះចេញពីទីក្រុង ពួក
    គេក៏នាំគ្នាធ្វើការស្ទង់មតិស្វែងរកអត្រាផាគរយនៃប្រជា
    ជនក្រីក្រ…គួរឱ្យចង់សើច…វានាំគ្នារកអ្នកក្រគ្រម្តេចឃើញ
    បើអ្នកទាំងនោះគ្នាទៅដេកនៅក្រោមដើមឈើក្រៅទីក្រុង
    អស់ហើយ!ពួកអាបិសាច…ប្រើល្បិចគ្មានថ្ងៃបញ្ចប់…
    វាគង់មានវេនរបស់ពួកឯងមិនខាន!

  5. ah Cheath says:

    សភាពការណ៍ទូទៅទៅកម្ពុជា៖
    ប្រទទសកម្ពុជាជាប្រទទសប្ររ់ប្រងទោយរោាភិបាលកុម្មុយនីសតផ្តតច់ការបររទាសភាពទៅទប្កាម្កនឹម្អាណានិរិម្យួនផ្តតច់ម្ុខយកទារណកម្មឃាតកម្ម និងទភរវកម្មជាឧរករណ៏សំទរចសុរិនតររស់ទោកហូ-ជីម្ិញទៅកនុងការទលរប្តបាក់ប្រទទសកម្ពុជា និងរំបាត់ពូជសាសន៏បខមរទ ើម្បីបប្រកាាយប្រទទសកម្ពុជាទៅជាអាណាទខតតររស់យួន។
    2
    កនុងរររវាលពិឃាតទី២ប ល ឹកនំទោយសទម្តចហ ុន-បសនទនេះរឺទប្ៅពីប្រម្ូលពនធ ជំរិតលួចឆក់រាន់ពីប្រជារាស្រសតបខមរ រឺមានបតលក់ធនធានធម្មជាតិប្ររ់បររយ៉ាង រួម្ទាំងប្បាសាទរុរាណផងប រ ទ ើម្បីយកលុយទៅចិញ្ចឹម្ទ័ពយួនជាង៦បសននក់ ប លកំពុងរងករ់ខាួនទៅកនុងប្រទទសកម្ពុជានិងជួយផគត់ផគង់ឧរតថម្អាណិកជនយួនជាង៥ោននក់ប លកំពុងរស់ទៅកនុងប្រទទសកម្ពុជា។ ចំបណកតួនទីររស់កងកំោំងប្រោរ់អាវុធ ម្ិនបានរំទពញភារកិចចការពារប្រជាពលរ ាបខមរទ ើយ ផទុយទៅវិញ ពួកទរកាាយជាឧរករណ៍ឃាតករផ្តតច់ម្ុខររស់រោាភិបាលប្កុងហាណូយ និងកាាយជាឧរករណ៏ឃាតករររស់សទម្តចហ ុនបសនទៅកនុងប្ករខណ័ឌបាញ់សំោរ់ប្រជាជនបខមរ វាយរង្កា្ករប្រជាជនបខមរ រាន់ជំរិតនិងរំរាម្កំបហងរំភិតរំភ័យប្រជាជនបខមរបតរ៉ាុទណាណេះ។ កនុងនម្ខ្ុំជាអតីតទាហា នទៅម្នទីរថទប្កាេះទៅកនុងកងពលអុឺ-៧០ ទប្កាយម្កប្តូវបានសទម្តចហ ុនបសនរញ្ជូលខ្ុំជាប្កុម្អតថឃាតពិទសស(ទៅប្កុម្អាវទមម) ទធវើការជាម្ួយពួកប្កុម្ឃាតករយួន ខ្ុំបតងបតនឹកទលាចផារកនុងចិតតជាលាំង ប លកនុងតួនទីជាកងកំោំងប្រោរ់អាវុធ ម្ិនបានការពារប្រជាពលរ ាបខមរទទ រឺការពារបតអាណិកជនយួន និងប្កុម្រងធំរងតូចទោរហារយបតរ៉ាុទណាណេះ ទប្ពាេះពួកទររកលុយទអាយរកស។ ទប្ៅពីទនេះរឺមានបតបាញ់សំោរ់អងគរកសគ្ននឯង បាញ់សំោរ់សកម្មជនរកសប្រឆំង ឬអនកកបត់រកសប្រជាជនកម្ពុជា ប្ពម្ទាំងបាញ់សំោរ់ប្កុម្រងតូចរងធំប្កុម្ទោរហារយទ ើម្បីរំរិទមាត់រំបាត់ភសតុតាងទៅតាម្រញ្ជជររស់សទម្តចអរគម្ហាទសនរតីទតទជាហ ុនបសនបតរ៉ាុទណាណេះ។ ទប្ៅពីទនេះពួកខ្ុំមានតួនទីការពារទស ាីថ្នំទញៀនទៅប្រទទសកម្ពុជា ូចជាទោកឧកញ៉ាម្៉ាុងរិទធី, ទោកឧកញ៉ាទថងរ ុនមា៉ា, ទោកឧកញ៉ាហ ុនតូ,ទោកឧកញ៉ារិតទម្៉ាងនិងទោកឧកញ៉ាលីយ៉ាុងផ្តត់……..។ល។ ប្ពម្ទាំងការពាប្កុម្ទៅបករាយរងនិងឈ្មួញថ្ំនទញៀនធម្មតា។ ករណីបាញ់រំរិទមាត់រឺទលើកបលងបតពួកទរកបត់រកស(រណករសប្រជាជនកម្ពុជា)។

  6. True Khmer says:

    ខ្ញុំទទួលស្គាល់ថាប្រទេសកម្ពុជាពិតជាមានកំណើនសេដ្ឋកិច្ចមែន ប៉ុន្តែកំនោះគឺជាកំណើនសេដ្ឋកិច្ច សម្រាប់អ្នកមានមួយក្តាប់តូចប្រហែលតែ១៥%ប៉ុណ្ណោះ ហើយ៨៥%នៃពលរដ្ឋដ៍ទៃទៀតកំពុងតែ ស្ថិតនៅក្នុងភាពក្រីក្រតោកយ៉ាកដែលរដ្ឋាភិបាលមើលមិនឃើញព្រោះមានភ្នែកតែម្ខាង។

  7. រាជការ CPP says:

    សូម មាន សុភា ជួន វន សឺន សូថា ជួយពន្យល់ផង!

  8. th says:

    ឆ្នាំ​ ២០១៣ ប្រទេសកម្ពុជានឹងចាកផុតពីប្រទេសដែលមានចំណូលកំរិតទាប មកជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប

  9. th says:

    លោក ah Cheath សរសេរអីខ្លះខ្ញុំមើលមិនយល់សោះ!

  10. ខ្មែរម្ចាស់ស្រុក says:

    កំណើនសេដ្ឋកិច្ចកើនឡើងខ្លាំងកប់ពពកទើបប្រជាពលរដ្ឋខែ្មរនាំគ្នាទៅរកការងារធ្វើនៅស្រុកគេ
    ,លក់សម្បត្តិធម្មជាតិស្ឨើគ្មានសល់ (ពូកែអ៊ូតណាស់ពួកអាcpp)

  11. kumrou says:

    ល្អទេតើ!នេះជាឱកាសដែលពួកលោកគួរខំប្រឹងប្រែងយកស្នាដៃហើយ។
    កុំបានតែថា ខំធ្វើ ខំជួយពួកគាត់ទៅ។លោកនឹងបានបុណ្យច្រើន ហើយបាន
    ទាំងសន្លឹកឆ្នោតទៀត។បុណ្យ និង កុសលបានមកដោយការសន្សំ។

  12. Tommy says:

    មកពីវាមើលជីវភាពតែគ្នាវាមួយដំបរស្វា ហើយជឿតែពួកឯបអបដើម្បីលាភសក្ការៈប៉ុណ្ណោះ។