06182013Headline:

ចំណង​ស្នេហ៍​ឆ្លង​ដែន​ក្តៅ​គគុក​ដើម​ឆ្នាំ​

ភ្នំពេញៈ គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០១២ មាន​អ្នក​សិល្បៈ​ជា​ច្រើន​រូប​បាន​សម្រេច​ចិត្ត​ទទួល​យក​ពន្លឺ​អាពាហ៍​ពិពាហ៍ ហើយ​មាន​អ្នក​សិល្បៈ​ជា​ច្រើន​រូប​ក៏​ជួប​រឿង​បែក​បាក់​ស្នេហា។ ដោយ​ឡែក​បើ​គិត​នៅ​ដើម​ឆ្នាំ​២០១៣​នេះ គេ​ក៏​សង្កេត​ឃើញ​អ្នក​សិល្បៈ​មួយ​ចំនួន​ធំ​ក៏​កំពុង​ផ្តើម​ស្នេហ៍​ក្តៅ​គគុក​ជាមួយ​នឹង​អាណិកជន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

Tuesday, 08 January 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

សុគន្ធ និសា ដែល​កំពុង​សង្ស័យ​ជាប់​ចំណង​ស្នេហ៍​ប្រុស​អាមេរិក។ រូបថត ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង សុគន្ធ និសា

ឈាន ចូល​ឆ្នាំ​២០១៣​នេះ គេ​បាន​ដឹង​ថា សុគន្ធ និសា កំពុង​មាន​អ្នក​អាមេរិក​ជា​ច្រើន​រូប​បាន​ដាក់​ពាក្យ​សុំ​ស្នេហ៍​នាង ហើយ​គេ​ក៏​ដាក់​ការ​សង្ស័យ​ផង​ដែរ​ថា ការ​ចែក​ផ្លូវ​របស់​នាង​ជាមួយ​លោក សុខ ជំនោរ ក៏​អាច​បណ្តាល​មក​ពី​រឿង​នេះ​ដែរ​។ ជាមួយ​គ្នា​នោះ លោក សុខ ជំនោរ ក៏​បាន​បង្ហើប​ប្រាប់​សារ​ព័ត៌មាន​មួយ​ថា ក្រោយ​ពេល និសា មក​ពី​អាមេរិក​កាល​ពី​ឆ្នាំ​២០១១ នាង​ក៏​បាន​បែក​ពី​លោក​។

ការ​ចាក​ចេញ​ទៅ​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​របស់​តារា​ចម្រៀង​ស្រស់​សោភា​នាង សុគន្ធ និសា បាន​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​ចាប់​អារម្មណ៍​របស់​ប្រិយមិត្ត​ទស្សនិកជន​មិន​តិច​ទេ ព្រោះ​ជា​ញឹក​ញយ​គេ​តែង​បាន​ដឹង​ថា តារា​រូប​នេះ​មាន​មន្ត​ស្នេហ៍ ហើយ​អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​នោះ គឺ​នៅ​ពេល​ដែល សុគន្ធ និសា ទៅ​ដល់​សហរដ្ឋ​អាមេរិក​ភ្លាម​ស្រាប់​តែ​គេ​បាន​ឃើញ​រូប​ថត​មួយ​សន្លឹក​របស់​នាង​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​ប្រព័ន្ធ​ហ្វេស​ប៊ុក​ដោយ​អង្គុយ​ទទួល​ទាន​អាហារ​ជាមួយ​បុរស​ម្នាក់​យ៉ាង​ជិត​ស្និទ្ធ​ដែល​គេ​សង្ស័យ​ថា បុរស​រូប​នោះ​ជា​អ្នក​ជួយ​ស្អំ​បេះដូង​របស់​នាង​។ ថ្វី​ដ្បិត​តែ​មាន​បញ្ជាក់​ស្ទើរ​ច្បាស់​បែប​នេះ​ក្តី តែ សុគន្ធ និសា មិន​ធ្លាប់​ហើប​មាត់​និយាយ​រឿង​នេះ​ទេ​។

ម៉េង កែវ​ពេជ្ជតា គេ​សង្ស័យ​ថា​មាន​ស្នេហា​ជាមួយ​អាណិក​ជន​បារាំង​។ រូបថត គឹមសឿន

តារា​ចម្រៀង ម៉េង កែវ​ពេជ្ជតា

មក​ទល់​នឹង​ដើម​ឆ្នាំ​២០១៣​នេះ សាច់​ញាតិ​គ្រួសារ​មួយ​នៅ​ប្រទេស​បារាំង​នៅ​តែ​អះ​អាង​ថា ម៉េង កែវ​ពេជ្ជតា នៅ​តែ​មាន​ទំនាក់​ទំនង​ស្នេហា​មិន​ដាច់​ជាមួយ​នឹង​បុរស​អ្នក​មាន​ទ្រព្យ​ម្នាក់ ហើយ​បុរស​ម្នាក់​នោះ​ក៏​ជា​ដុំ​លុយ​របស់​នាង​ដែរ​។

បុរស​ដែល​ជា​អាណិកជន​ខ្មែរ​នៅ​បារាំង​ចង់​ក្រេប​រស​ជាតិ​មេ​ម៉ាយ​កូន​ពីរ​ជា​តារា​ចម្រៀង​រូប​នោះ ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ វឌ្ឍនា ហៅ​វាត់។ បុរស​រូប​នោះ​មិន​មែន​ជា​កំលោះ ហើយ​ក៏​មិន​មែន​ជា​ពោះ​ម៉ាយ​ដែរ ពោល​គឺ​បុរស​រូប​នោះ​មាន​ប្រពន្ធ និង​កូន​ពីរ​នាក់​រួច​ទៅ​ហើយ​។ តាម​ប្រភព​ពី​សមាជិក​សែ​ស្រឡាយ​របស់​លោក វឌ្ឍនា បាន​ឲ្យ​ដឹង​បន្ថែម​ថា លោក វឌ្ឍនា ជា​អ្នក​មាន​ទ្រព្យ​ធន​ម្នាក់​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។

ប៉ុន្តែ​នៅ​ពេល​ចោទ​សួរ​បញ្ហា​នេះ​ដល់​តារា​ចម្រៀង​ម៉េង កែវ​ពេជ្ជតា កាល​ពី​ចុង​ឆ្នាំ​២០១២​នាង​បែរ​ជា​សម្តែង​ភាព​ភ្ញាក់​ផ្អើល ហើយ​បដិសេធ​មិន​បក​ស្រាយ​វែង​ឆ្ងាយ​ឡើយ ដោយ​នាង​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​ប្រភព​អ្នក​នៅ​ប្រទេស​បារាំង​រូប​នោះ​ជា​ការ​និយាយ​ក្នុង​បំណង​បង្ខូច​កិត្តិយស​របស់​នាង​ក្នុង​នាម​ជា​តារា​មាន​មុខ​មាត់​ប្រចាំ​ប្រទេស​ម្នាក់​។

សូដា នីតា ដែល​កំពុង​មាន​ស្នេហា​ជាមួយ​អាណិក​ជន​បែលហ្ស៊ិក។ រូបថត សេត គឹមសឿន

ពិធី​ការិនី សូដា នីតា

ដ្បិត​តែ​មុន​នេះ មាន​ការ​លើក​ឡើង​ពី​ការ​វិល​ទៅ​ជួប​មុខ​អតីត​គូ​ស្នេហ៍​ចាស់​ឡាយ​អ៊ិន តែ​ពិធី​ការិនី​នាង សូដា នីតា នៅ​តែ​អះ​អាង​ថា ស្នេហា​នាង​ជាមួយ​នឹង​អណិកជន​លោក ឆាយ វិបុល នៅ​ប្រទេស​បែល​ហ្ស៊ិក នៅ​តែ​ឆេះ​ថ្គោល​រាប់​ម៉ឺន​អង្សា​គ្មាន​ការ​ប្រែ​ប្រួល​ដដែល​។

កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១២ ស្នេហា​របស់​នាង សូដា នីតា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​ដូច​ជា​មាន​ភាព​ស្ងាត់​ស្ងៀម​ដែល​នាំ​ឲ្យ​មាន​ការ​លើក​ឡើង​ថា ពួក​គេ​បាន​ចែក​ផ្លូវ​គ្នា។ តែ​លុះ​ឈាន​មក​ដល់​ចុង​ឆ្នាំ​២០១២ ទើប​គេ​ឃើញ​ស្នេហា​របស់​ពួក​គេ​បាន​ដើរ​លើ​ផ្លូវ​ផ្អែម​ល្ហែម​ឡើង​វិញ​។ ឈាន​ចូល​ដល់​ឆ្នាំ​២០១៣​នេះ ត្រូវ​បាន​គេ​ដឹង​ថា ស្នេហា​របស់​នាង​កាន់​តែ​ពុះ​កញ្ជ្រោល​ជាង​មុន ខណៈ​ដែល​កាល​ចុង​ឆ្នាំ​២០១២ សូដា នីតា ធ្លាប់​ប្រាប់​ថា នាង​មាន​គម្រោង​រៀប​ការ​ក្នុង​ឆ្នាំ​២០១៣​នេះ​។

តារា​សម្តែង​ស្វែង សុជាតា កំពុង​មាន​ស្នេហា​ជាមួយ​បុរស​អូស្ត្រាលី។ រូបថត សហ​ការី

តារា​សម្តែង ស្វែង សុជាតា

ក្រោយ​បែក​បាក់​ស្នេហា​ជាមួយ​នឹង​មន្ត្រី​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​លោក គង់ សុផារ៉ា មិន​បាន​ប៉ុន្មាន​ផង​នៅ​ពេល​នេះ គេ​បាន​ដឹង​ថា តារា​សម្តែង​នាង ស្វែង សុជាតា កំពុង​ជំពាក់​ស្នេហា​ជាមួយ​នឹង​អ្នក​ជំនួញ​អូស្ត្រាលី​ម្នាក់។

គេ​សង្កេត​ឃើញ​ថា តារា​រូប​នេះ​មាន​ភាព​ផ្អែម​ល្ហែម​យ៉ាង​ខ្លាំង​ក្នុង​ន័យ​ស្នេហា​ជាមួយ​នឹង បុរស​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​រូប​នោះ ហើយ​នាង​ក៏​ធ្លាប់​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា នាង​មាន​ភាព​កក់​ក្តៅ​ដូច​រស់​រាន​ជា​ថ្មី នៅ​ពេល​បាន​ជួប​នឹង​បុរស​រូប​នោះ។ ថ្វី​ដ្បិត​តែ​នាង​មិន​បាន​សារភាព តែ​១០០​ភាគ​រយ​នាង​ពិត​ជា​កំពុង​កក់​ក្តៅ​នឹង​ភ្លើង​ស្នេហ៍​ឆ្លង​ដែន​មួយ​នេះ​។

ក្រៅ​ពី​អ្នក​សិល្បៈ​ខាង​លើ​គេ​ក៏​សង្កេត​ឃើញ​មាន​សិល្បករ​មួយ​ចំនួន​ទៀត​កំពុង​តែ​មាន​ស្នេហា​ឆ្លង​ទ្វីប​ដែរ​ដូច​ជា អឿន ស្រីមុំ ជា​ដើម ហើយ នី មុន្នី​នាថ ក៏​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​ដែរ​៕

What Next?

Recent Articles

12 Responses to "ចំណង​ស្នេហ៍​ឆ្លង​ដែន​ក្តៅ​គគុក​ដើម​ឆ្នាំ​"

  1. Anonymous says:

    ហេតុតែគេមានរបស់​​​​ តែកុំភេ្លចណាសូមជួយ​លើក​តម្លៃជាតិសាសន៌ខ្លូន

  2. chourn says:

    អស់ទាស់តែម្តងហើយស្នេហសុទ្ធតែជាមួយបរទេស ចុះខ្ញុំជាបុរសនៅស្រុកខ្មែរនឹងសល់អស់ហើយ​ មើលទៅ!!! ប៉ុន្តែមិនថ្វីទេខ្ញុំប្រហែលជាទៅរកដៃគូរក្រៅប្រទេសដែរហើយដូចជាថៃ សឹង្ហបុរី ឥណ្ឌា បាគីស្ថាន អាហ្វិក គឺមិនខ្វះទេ។

  3. Srey Khmer says:

    Chourm
    How about Srey Khmer, why don’t you see Srey Khmer who has
    the same culture as you? There is no one sweeter as Srey Khmer.
    You would not feel comfortable with the different kind of culture.
    There is no place like home, I feel homesick while living far from
    home.

  4. ^v^ says:

    A cheath as srey khmer , I know you’re gay.Chourm not interest gay like U. ha.ha.
    Srey khmer dos koy…ha.ha.

  5. Srey Khmer says:

    A well-known educated gentlement, he would never assaulted
    the women in the society. Because women is the mother of the
    world, and she is the mother of everyone also.
    Don’t judge women by its blindford.

  6. ដំណឹងក្តៅសាច់…អានលេង!

  7. តារាស្រីសិល្បះប្រៀប ដូចសាច់គោចង្កាកសំរាប់តាតា wow គីឡួផឹកស្រាតាប៉េត ស៊ីសាច់ឆ្កែនណាគេមើល

  8. U guy are so funny man? Ah…….ha

    .

  9. . says:

    This season is cold and srey khmer need warm blanket.
    Hey! Srey khmer sponsor me to live with. I can warm U up all times.
    I have many experience for love, I can make U warm and scream ,as well.

  10. Srey Khmer says:

    (.)

    Of course, I am looking for love, but not for make love in my life style.
    I need a man to be a part of my life, but is not for thinking about sex only.

  11. Srey Khmer says:

    Srey Khmer in the US is Katoeuy (dossing koy or a penis). If you want to fuck her, you must use her butt hole. I advise you that human butt holes are so smelly, especially Srey Khmer in the US!

  12. broken says:

    ?????