ភ្នំពេញ: ស្របពេលកាន់តែមានឈ្មោះបោះសំឡេងនៅក្នុងស្រទាប់យុវវ័យនោះ តារាចម្រៀងនៅក្នុងផលិតកម្ម សាន់ដេ ជុំ លីណូ បានសម្លឹងឃើញសិល្បៈនាពេលបច្ចុប្បន្ននេះថា លោកគិតថាអ្នករិះគន់តែងតែមានជាធម្មតា តែអ្វីដែលសិល្បករខ្មែរយើងធ្វើបានដូចសព្វថ្ងៃនេះ វាជាការប្រសើរខ្លាំងទៅហើយ ពីព្រោះថាមានអ្នកលួចថតចម្លងឌីស (Copied Disc) ព្រោងព្រាតពេញទីផ្សារ។ ដូច្នេះខ្មែរនៅតែតស៊ូព្យាមយាមផលិតបទចម្រៀង សម្តែងផ្សេងៗដដែល ហើយប្រសិនបើជាខ្មែរយើងមិនធ្វើទេ អ្នកស្តាប់ អ្នកមើលបានអី្វនឹងមើល-ស្តាប់ទៅ។
ថ្ងៃទី 8 មករា 2013, ម៉ោង 11:06:AM
ដោយ: វឿន សាវុធ
CEN
មួយវិញទៀតសោត លោក លីណូ បានបន្តថា លោកផោ្តតសំខាន់ទៅលើអ្នករិះគន់ គួរតែពិចារណារឿងនេះឡើងវិញ និងជួយធ្វើយ៉ាងណាបិទឌីសថតចម្លងឲ្យបាន នោះយើងមិនចាំបាច់ចម្លងបទពីបរទេសមកធ្វើតាមគ្រប់គ្នានោះទេ។ គាត់បាននិយាយថា ប្រសិនជាយើងបិទឌីសថតចម្លងបានវិញ នោះយើងនឹងមានលទ្ធភាពថ្មីៗ ជាតួយ៉ាងដូចរូបគាត់មានបទល្បីៗដូចជា បទ “ហ៊ានស្រឡាញ់មិនហ៊ានសារភាព” បទ “ចន្ទខ្ពស់ហួសថ្នម” ជាដើមនោះ ដែលជាស្នាដៃរបស់លោកគ្រូ “អៀប សុផល” ដែលគាត់បានសរសេរថ្មី ហើយអាចល្បីបានដូចគេដែរ។ ត្រង់នេះ ដោយសារក្រុមហ៊ុនអត់មានលទ្ធភាពធ្វើបានត្រង់ថាមានគេលួចថតចម្លងឌីសហ្នឹងឯង។ បើគ្រូៗវិញ ត្រូវឈរជើងចោលសឹងទាំងអស់ហើយ ណាមួយ បើក្រុមហ៊ុនធ្វើអ្វីថ្មី ក៏អស់ថ្លៃ ព្រោះចង់បានអ្វីដែលថ្មី ប្លែក ត្រូវតែចំណាយពេលគិត ចំណាយលុយច្រើន តែដល់ពេលក្រុមហ៊ុនចេញលក់ មិនបានចំណេញទៅវិញ។ មួយទៀត លក់ឌីសបានតែកន្លះម៉ោង មួយម៉ោងក្រោយឃើញមានគេលួចថតចម្លងព្រោងព្រាតពេញទីផ្សារ។
តារាទើបនឹងរះថ្មី លីណូ បាននិយាយបន្តថា “ទោះបីជាយ៉ាងណាពួកខ្ញុំនៅតែប្រឹងធ្វើទៀត ពេលខ្លះពួកយើងហូបអីជុំគ្នា ដែលពេលខ្លះឆ្លុះបញ្ចាំងពីជីវិតរស់នៅប្រចាំថ្ងៃគ្រប់កាលទេសៈ គ្រប់វណ្ណៈទាំងអស់ ហើយយើងចេះធូរធារបានប៉ុណ្ណឹង ខ្ញុំគិតថាអ្នករិះគន់ទាំងនោះគួរតែលើកទឹកចិត្តសិល្បករខ្មែរយើងវិញ គឺគាត់អត់ត្រូវបន្ទោសបង្អាប់នោះទេ។ ពេលខ្ញុំឃើញមានវេបសាយមួយចំនួនអី បើមានចុះផ្សាយពីតារាម្នាក់ តាំងមានពាក្យរិះគន់បកមកវិញនៅខាងក្រោម យ៉ាងនេះ យ៉ាងនោះ។
គាត់បានបន្តទាំងសំឡេងហាក់អស់សង្ឃឹមថា “បើពូកែរិះគន់អ៊ីចឹង អ្នកទាំងហ្នឹង គួរតែឧបត្ថម្ភដល់តារាមក ដោយឲ្យមួយខែ២ពាន់ដុល្លារអីមក ដឹងតែអាចធ្វើឲ្យកាន់តែល្អដូចគេ អត់ចាំចាច់ចម្លងតាមគេទេ។ ត្រង់ចំណុចនេះខ្ញុំអត់ចង់និយាយអីទេ តែពេលខ្លះខ្ញុំនិយាយដើម្បីឲ្យធូរទ្រូងខ្លះ ព្រោះពេលខ្លះគាត់(ទស្សនិកជន) សរសើរសិល្បៈបរទេស ហើយខ្ញុំក៏គាំទ្រដែលសិល្បៈបរទេសធ្វើបានល្អជាងយើង ដោយសារគេថតក្នុងម៉ាបទជាទូទៅពីកន្លះខែ ទៅមួយខែ ឬយ៉ាងតិច១០ថ្ងៃឯណោះ។
លីណូ បានបន្ថែមថា “បើយើងវិញថតមួយថ្ងៃមួយបទ ឬពីរបទ បើគិតទៅយើងធ្វើបានប៉ុណ្ណឹង យើងខ្លាំងណាស់ បើបរទេសវិញ ពេលខ្លះគេធ្វើអត់បានដូចយើងទេ ព្រោះគេត្រូវការពេលច្រើនដើម្បីគិតស្តាយថ្មី ហើយធ្វើអីដែលថ្មី ដល់ពេលយើង(ខ្មែរ) ពេលមានតែមួយថ្ងៃសោះធ្វើបានជាខារ៉ាអូខេឲ្យបងប្អូនបានទស្សនាបានចប់ចុងចប់ដើមដែរ។ ដូច្នេះយើងគួរក្រឡេកមើលចំណុចខ្លាំងរបស់ខ្មែរយើងដែរ កុំចេះតែបន្ទោសបង្អាប់ខ្មែរគ្នាឯងពេក ហើយបើយើងសរសើរបរទេសក៏សរសើរទៅ ក៏ប៉ុន្តែសិល្បករខ្មែរយើងខំប្រឹងទៅនឹងល្អដូចគេ ហើយឥឡូវហ្នឹងល្អហើយ តែត្រូវខំប្រឹងបន្ថែមខ្លួនឯងទៀត។
គាត់ បានសង្កត់ធ្ងន់ថា “តែជាទូទៅខ្ញុំឃើញអ្នករិះគន់ គេរិះគន់សម្លាប់តែម្តង នៅតាមវេបសាយមួយចំនួនហ្នឹង ដូចជាហ្វេសប៊ុកអីហ្នឹង។ យើងត្រូវគិតថាខ្មែរយើងជាប្រទេសដើរក្រោយគេទៅហើយ ទោះបីអ្នកសិល្បៈដទៃទៀតខិតខំធ្វើអី្វដែលថ្មីក៏ដោយ ដូចជាក្បាច់រាំ ឬជាស្តាយស្លៀកពាក់ម៉េចក៏ដោយ ក៏ផ្នត់គំនិតខ្មែរនៅតែគិតថា “របៀបធ្វើអ៊ីចឹងៗគេធ្វើហើយ អស់ហើយ” ។ចំណុចនេះវាត្រឹមត្រូវហើយ ពីព្រោះយើងដើរក្រោយគេ ដូច្នេះយើងត្រូវធ្វើម៉េច?
យើងទៅធ្វើអីទៅ? ប៉ុន្តែអ្វីដែលសំខាន់បំផុត បើយើងបិទឌីសលួចថតចម្លងបាន គឺថាសិល្បៈយើងគឺអាចខ្លាំងដូចបរទេសបាន ខ្ញុំជឿជាក់ថាអ៊ីចឹង។
លោក ជុំ លីណូ បានបន្តទៀតថា “យើងគិតមើល មនុស្សស្រុកខ្មែរ មិនមែនអន់នោះទេ ក៏ប៉ុន្តែដោយសារទីផ្សារយើងទៅវិញទេ ដែលធ្វើឲ្យឡប់ឡែអស់ហើយ។ លើសពីហ្នឹង មានអ្នករិះគន់រហូតដល់ក្រុមហ៊ុនផលិតខ្សែភាពយន្តអីទៅទៀត ប៉ុន្តែយើងគិតមើលទៅ បើក្រុមហ៊ុនមិនធ្វើទេ យើងបានអីមើលរាល់ថ្ងៃនេះ។ ដូច្នេះប្រសិនបើក្រុមហ៊ុនទាំងនោះ អាក់អន់ស្រពន់ចិត្ត ឬបិទក្រុមហ៊ុនទៅវិញអស់ទៅ នោះយើងគិតយ៉ាងម៉េចវិញ? អ៊ីចឹងខ្ញុំគិតថាបងប្អូនខ្មែរយើងគួរតែគិតចំណុចនេះឡើងវិញទៅ ហើយរាល់ថ្ងៃនេះពួកខ្ញុំខំផលិតទាំងត្រដាបត្រដួសនោះទេ គ្រាន់បានល្អមើល តែបើប្រៀបធៀបនឹងបរទេសវាមិនដូចគេទេ បើប្រៀបធៀបទៅប្រទេសជិតខាងវិញ យើងខ្លាំងដែរតើ!”។
តារាចម្រៀងវ័យក្មេងទើបនឹងរះរូបនេះ លោក ជុំ លីណូ បាននិយាយថា “ខ្ញុំមានសំណូមពរតែមួយគត់ ហើយក៏ជាសំណូមពរដោយត្រង់ផងដែរ សំខាន់បំផុតគឺលុបបំបាត់អ្នកលួចថតចម្លងឌីស សូមឲ្យរដ្ឋាភិបាលលោកជួយ។ រាល់ថ្ងៃនេះលោកកំពុងតែអនុវត្តន៍ហើយ សូមលោកជួយចំណុចនេះបន្ថែមទៀត ដើម្បីឲ្យសិល្បៈខ្មែរយើងរស់បន្តទៀត។ ម្យ៉ាងអ្នកសិល្បៈនឹងមានគ្រប់គ្នាៗហើយ មិនត្រឹមតែមានខ្លួនឯងទេ បានជួយដល់សង្គមទៀត។ ដូចជាសិល្បករបទេសអ៊ីចឹងកាលណាមាន គេលែងចង់បានលុយហើយ គេយកលុយហ្នឹងទៅជួយដល់កុមារកំព្រា ឬអីផ្សេង៕

អាមោឃលីណូនិយាយដូចមិនដែលចូលសាលាចីង អាល្ងង់
ណែអា ជុំ លីណូ មិចហ្អែងមិនទៅប្រាប់ អាសែនទៅ !
“បើពូកែរិះគន់អ៊ីចឹង អ្នកទាំងហ្នឹង គួរតែឧបត្ថម្ភដល់តារាមក ដោយឲ្យមួយខែ២ពាន់ដុល្លារអីមក ដឹងតែអាចធ្វើឲ្យកាន់តែ
ល្អដូចគេ អត់ចាំចាច់ចម្លងតាមគេទេ។
នេះជាសំដីមនុស្សពាលបាតផ្សារគ្មានការទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ជាសំដីមនុស្សដែលមិនដែលចូលសាលា
មិនចេះស្រលាញ់ជាតិខ្លួន ជាធុនពពួកសំរាម ទៅទីណាស្អុយទីនោះ បើហ្អែងចង់អោយគេគាំទ្រ ដល់តែហ្អែងធ្វើដែល
មានតំលៃដល់ជាតិ បើម៉ាថ្ងៃគិតតែដើរសំអុយឈ្មោះជាតិ នោះគ្មានអាណាគេគាំហ្អែងទេអាវ៉ា
ជុំ លិណូបានចូលសាលាណូម ដូចនេះវប្បធម៏របស់គាតនូវមានកំរឹត។
សូមតារាទាំងអស់កុំគិតតែរកលុយដោយមិនមានពេលអានសៀវភៅ និងរៀនរកពាក្យល្អៗទៅវិញល្អជាជាង!!!
កុំថាឡើយ២ពាន់ដុល្លា សូម្បីតែ ១សែន ដុល្លា ក៏រាស្រ្តខ្មែរគេនាំគ្នារៃអង្គាស់ប្រាក់មកអោយពួកហ្អែងដែរ
អោយតែធ្វើអោយប្រទេសមានឈ្មោះល្បីល្បាញលើសកលលោកដូចគេ តែបើនៅតែតាប៉ែមិនមានគំនិត
ដូចសព្វថ្ងៃនេះសូម្បី១រយរៀលក៏គ្មានពីណាគេអោយដែរ ហើយបើហ្អែងបានអានអត្ថបទនេះ ត្រូវដឹងថា
មុនហ្នឹងអញនិយាយពាក្យគំរួសគំរើយបែបនេះ អញធ្លាប់និយាយបញ្ចេញទស្សនៈស្លូតបូត ទន់ភ្លន់រួចទៅហើយ
តែទង្វើបានមកវិញគឺខ្មែរនៅតែយ៉ាប់ដដែល ព្រោះពពួកមនុស្សធន់ចោរបែបនេះទាស់តែឌែលចំៗម៉ងទើបវាចេះស្តាប់
ឆាប់ប្រតិកម្ម ទោះយ៉ាងដូចហ្អែងហ្នឹងជាដើម ។
រឿងលួចចម្លងនេះ យើងធ្លាប់បានលើកឡើងម្តងហើយ។សាសន៍គេជិតខាងយើងនេះ
លួចយករចនាបថប្រាសាទអង្គរទៅធ្វើកូនប្រាសាទតូចមួយដាក់តាំងក្នុងប្រទេសខ្លួន
យ៉ាងងងើល។តែខ្មែរយើងជាពិសេសអ្នកដែលពូកែខាងរិះគន់នោះ ស្ងាត់មាត់ដូចគេ
ចុក។លុះដល់មានគេរិះគន់ជនជាតិខ្លួន ក៏តាំងជាន់កគ្នាថែមទឿត។នេះជាកំសោយ
មួយរបស់យើង។គួរណាស់តែយើងប្រឹងប្រែងវាយបកវិញ។
លីណូនេះឆ្កួតសុទ្ធ ទាលុយពីអ្នករិះគន់កែលំអមួយខែ២ពាន់ដុល្លា ហាស់ !
ម្នាក់នេះបែបចង់ទក់មុខដូចម្នាក់ឈ្មោះ ណុប បាយារិទ្ទ ដែរហើយ
រឿងចោរលួចថតចម្លង មកពីច្បាប់តុលាការស្រុកខ្មែរវាអន់គ្មានសមត្ថភាពកាត់ទោសពិន័យជនខិលខូច
ហើយក៍ជាកិច្ចការរក្សាសិទ្ធិរបស់ផលិតកម្មនិមួយៗដែរ អ្នករិះគន់គេរិះគន់កែលំអកុំឱ្យវាធ្លាក់ទឹកតើ
ម៉េចមិនយល់អីសោះចឹង ។
ម៉ូតសក់របស់តារាខ្មែរដូចខ្ទើយ ជាពិសេសសក់អាកាណូ។ និយាយចុះនិយាយឡើង ចង់អោយអ្នករិះគន់ចិញ្ចឺមវាមួយខែ២០០០ដុល្លា អានេះឆ្កួតសុទ្ធ។
ខ្ញុំគិតថាវាខុសទាំងពិរ គឺទាំងទស្សនិកជន និង អ្នកសិល្បះ។អ្នកសិល្បះខុសត្រង់ថាមិនព្រមបង្កើត
អ្វីជាស្នាដៃរបស់ខ្មែរទេគិតតែពីចំលងពីគេ មិនដូចសម័យលោកតា ស៊ិន ស៊ីសាមុត ដែលបទចំរៀង
និងភាពយន្តសុទ្ធតែផលិតដោយខ្មែរខ្លួនឯងផ្ទាល់។ចំណែកប្រជាជនខ្មែរសព្វថ្ងៃហៅថា ពួកអ្នក
បរទេសនិយមទៅហើយ មិនដែលជួយលើកស្ទួយផលិតផល ឬ ស្នាដៃរបស់ខ្មែរខ្លួនឯង ជាពិសេស
ពួកយុវវ័យ នៅពេលស្តាប់ចំរៀងដែលនិពន្ធដោយខ្មែរផ្ទាល់ ពួកគេតែងរិះគន់ថាមិនពិរោះមិនទាន់
សម័យ ជាក់ស្តែងផលិតកម្ម រ៉ក់ ដែលនិពន្ធដោយខ្លួនឯងផ្ទាល់ប៉ុន្តែបែរជាត្រូវបិទទ្វារទៅវិញដោយ
សារខ្វះការគាំទ្រ នេះសរបញ្ជាក់ថាខ្មែរយើងសព្វថ្ងៃគឺបរទេសនិយម ។ម្យ៉ាងអ្នកសិល្បះខ្មែរមួយ
ចំនួនធំសុទ្ធតែមានចំណេះដឹងខ្សោយដូចនេះពួកគេមិនបានគិតថាធ្វើយ៉ាងម៉េច
អោយប្រទេសជាតិមានកេរ្តិ៍ឈ្មោះល្បីនោះទេគេគិតតែម្យ៉ាងគត់គឺធ្វើយ៉ាងណាអោយ
តែពួកគេល្បីអាចរកលុយបានច្រើន
មានឡានទំនើបជិះ មានវីឡាស្កឹមស្កៃ ដូចនេះពួកគេមិនខ្វល់ថា ចំរៀងដែលគេច្រៀង ភាពយន្ត
ដែលគេសំដែងចំលងយកមកពីណានោះទេ។ចំណែកការកូពីចំលងវាមិនអាចកើតឡើងពីអ្នក
គ្មានជំនាញនោះទេ គឺអ្នកកូពីចំលង គឺជាផលិតកម្មផលិតចំរៀងដូចគ្នាហ្នឹងជាអ្នកធ្វើ។
សូមស្ថានីយ៍ទូរទស្សន៍ទាំងអស់ ជួយយកសំដី អាអ្នកសិល្បៈបាតផ្សារមួយនេះ
ចាក់បញ្ចាំងអោយដឹងទូទាំងប្រទេសផង
អានេះត្រូវបណ្តោះសង្គមយើងហើយ !
kumrou លោកហាក់បីដូចជាគាំទ្រទាំងងងឹតងល់ពេកហើយ បើពូជខ្មែរជាអ្នកសាងអង្គរ ម្តេចម្នាក់ៗមិនយកគំរូរ
តាមបុព្វបុរសយើងទៅ លោកកុំច្រឡប់អោយសល់ថាគេចំឡងពីខ្មែរទៅទាំងស្រុងនោះ ដូចជាសៀមជាដើម
អប្សរាខ្មែរពេលរាំទល់ភ្លន់រស់រាយរាក់ទាក់ តែសៀមវិញវារាំរាងពិបាកមើលច្រងេងច្រងាករឹងឆ្កើត មិនស្មើរខ្មែរ
ផង តែយើងមិនបកទៅគេវិញ ទី១ វាអន់ជាងយើង វាបានកែជារបស់គេទៅហើយ តែបករឿងសព្វថ្ងៃនេះវិញ
បើបកទៅគេវិញទាំង យើងយកពីគេទាំងដុលបែបនេះ មាននៃថាយើងកុំពុងបំផ្លាញពូជឈ្មោះខ្មែរសាងអង្គរ
ទៅជាខ្មែរចាំចំលងពីគេហើយ ចឹងទាំងអ្នកគាំទ្រនិងអ្នកលួចពីគេមានអីខុសគ្នាទៅ គឺចោរដូចតែគ្នាទេ .!
kumrou លោកហាក់បីដូចជាគាំទ្រទាំងងងឹតងល់ពេកហើយ បើពូជខ្មែរជាអ្នកសាងអង្គរ ម្តេចម្នាក់ៗមិនយកគំរូរ
តាមបុព្វបុរសយើងទៅ លោកកុំច្រឡប់អោយសោះថាគេចំឡងពីខ្មែរទៅទាំងស្រុងនោះ ដូចជាសៀមជាដើម
អប្សរាខ្មែរពេលរាំទល់ភ្លន់រសរាយរាក់ទាក់ តែសៀមវិញវារាំរាងពិបាកមើលច្រងេងច្រងាករឹងឆ្កើត មិនស្មើរខ្មែរ
ផង តែយើងមិនបកទៅគេវិញ ទី១ វាអន់ជាងយើង វាបានកែជារបស់គេទៅហើយ តែបករឿងសព្វថ្ងៃនេះវិញ
បើបកទៅគេវិញទាំង យើងយកពីគេទាំងដុលបែបនេះ មាននៃថាយើងកុំពុងបំផ្លាញពូជឈ្មោះខ្មែរសាងអង្គរ
ទៅជាខ្មែរចាំចំលងពីគេហើយ ចឹងទាំងអ្នកគាំទ្រនិងអ្នកលួចពីគេមានអីខុសគ្នាទៅ គឺចោរដូចតែគ្នាទេ .!
ជំនាន់លោកតាសាមុត ចំរៀងខ្មែរដែលចំលងពីគេក៏មានដែរ ប្រហែល ជា ៣៥ភាយរយ ហើយនិពន្វខ្លួន
ឯង ប្រមាណ ៦៥ភាគរយ តែការចំលងសម័យនោះមិនដូច យើងសព្វថ្ងៃទេ គឺគេចំលងតែ Melody ទេ
ហើយសាច់ភ្លេងទាំងមូលប្តូរជាតុងខ្មែរវិញ រឺដូរចង្វាក់ទៀតក៏មាន ដូចបទ ចិត្តផិតក្បត់ជាដើម ដែលបទ
ចិនក្បាលភ្លេងគេយក សាក់សូរមកលេង តែលោកតាសាមុតគាត់កែមកហួចខ្លួនឯងផ្ទាល់ អមនិងសំលេង
ហ្គីតាតុងខ្មែរទៅវិញ នេះគ្រាន់ជាផ្នែកមួយនៃចំរៀងជាច្រើនទៀតក្រោមការកែសំរួលរបស់កវីខ្មែរជំនាន់នោះតែ
ប៉ុណ្ណោះ ។
ខ្មែរសូមកុំបណ្តោយខ្លួន តាមកាលៈទេសៈជាអ្នកអូសទាញពេក ត្រូវគិតពីកិត្តិយស ជាតិជាប់ជានិច្ចក្នុងខ្លួន កុំឱ្យ លុយធ្វើជាចៅហ្វាយ គ្រប់ៗរឿង នោះ
វាល្អប្រសើរ ហើយពេល យើងអត់មានអ្វីមើល តែពេលនេះ គួរកែប្រែពីជំនាន់យើងហើយ កុំឱ្យក្មេងៗកាន់តែខ្សោយ មិនចូលរៀនដូចសព្វថ្ងៃ រួចរត់ទៅរកតែកន្លែងសប្បាយ ភ្លើតភ្លើនខ្វការពិចារណា នាំឱ្យប៉ះពាល់វឹកវរ ដល់សង្គមជាតិ ទៅថ្ងៃមុខ ។មានរឿងដ៏អស្ចារ្យជាច្រើន ដែលខ្មែរយើងអាចធ្វើបាន ដូចជា សាង អង្គរវត្ត ជាដើម ។ តើខ្មែរសម័យទំនើប មិនអាចប្រៀបបាន និងខ្មែរជំនាន់ដើមខ្លះទេ ? មិនមែន ទេ សម័យនេះមានមធ្យោបាយច្រើនណាស់ តែបើយើងគឹតមិនបានដិតដល់ យលអ្វីដែលងាយស្រួល នោះ វាក៏ងាយសាបសូន្យ ។ សូមបងប្អូនទាំងអស់គ្នា ខំប្រឹងបន្ថែម កុំទំលាប់បន្ទោសអ្នកណា ទាំងអស់ មុននឹងខ្លួនយើង ព្រោះយើងជាអ្នកធ្វើដោយខ្លួនឯង យើងពិតជាអាចកែប្រែបាន ដោយចាប់ពីយើងជាអ្នកថ្តើម ។
សម្ម្តីចោលម្សៀតអាលីអូ នៅជីតអាយះក្បាលហើយអ្ហែង
អាណុប ប៉ាយ៉ារិទ្ធ អានេះវាពូកែបានតែចម្លងពីយួន និងកូរ៉េ ទេ វាច្រៀងជាង១០ឆ្នាំហើយតែវាដូចជាមិនចេះស្អីសោះ
អារឿងលើកទឹកចិត្ត គឺត្រូវលើកទឹកចិត្តហើយ តែសំរាប់អារឿងខិតខំកែឆ្នៃ ផលិតខ្លួនឯងប៉ុណ្ណោះ តែអារឿងលួចចំលងពីគេ ថោកទាបណាស់ ប្រទេសអាប់អោនកិតិ្តយសដោយសារតែអស់លោកឯងហ្នឹង! ចេះនិយាយអញ្ចឹងកើត!
តារ៉ាចម្រៀងខ្មែរ គួតែបញ្ឈប់ចម្លងបទចម្រៀងពីគេទៅ
គុំប្រកាន់គាត់អី . មិត្តភក្ក័ខ្ញុំប្រាប់ថាជុំល៏ណូ នឹងពេលចូលខារាok ម្តងម្តង អត់ដែលមានលុយថិប អោយស្រីផងនឹង
ខ្ញុំពិតសោកស្តាយណាស់ដែលបានកើតមកជាខ្មែរ !
១- សង្គ្រាមជាង៣០ឆ្នាំធ្វើអោយរាស្រ្តវេទនា
២- ចប់សង្គ្រាម ប្រទេសក្លាយជាផ្តាចការ បក្សពួកនិយម ពុករលួយ អាយ៉ងយួនដាច់ថ្លៃ
៣- រាស្រ្តយំស្តាយដី និងភយ័ខ្លាចពីការអភិវឌ្ឍន៍ដ៏ឆ្កួតលីលា គ្មានចំនេះដឹង
៤- ជនអន្តោប្រវេសន៍នៅពេញស្រុកជាពិសេសយួន
៥- ក្រសួងការងារចោម្សៀត គ្មានច្បាប់កំណត់ប្រាក់ខែត្រឹមត្រូវ ធ្វើអោយឈ្មួញបរទេសមើលងាយខ្មែរ
៦- ប្រពន្ធ័តុលាការមិនឯងរាជ្យ
៧- ធ្វើអោយខ្មែរបាក់មុខបាក់មាត់លើឆាកអន្តជាតិ ក្លាយជាសាសន៍មួយដែលចាំតែលួចចំលង និង
ចាំប្រើរបស់គេស្រាប់ ដែលពុំមានសមត្ថភាពក្នុងការផលិតដោយខ្លួនឯង
៨- យុវជនយុវនារី ខ្មែរភាគច្រើនបាត់បង់គំនិតជាតិនិយមនៅក្នុងខ្លួន ដោយសារការហូរចូលនូវវប្បធម៌បរទេស
ដោយពុំមានការទប់ស្កាត់ហ្នឹងត្រួតពិនិត្យពីក្រសួងពត៌មាន និង ក្រសួងវប្បធម៌ ចោរម្សៀតទាំងនោះ ………ល
លោកយល់យ៉ាងម៉េចក៏ស្រេចតែលោក ប៉ុន្តែយើងមិនងងឹតងងល់ដូចលោកគិតទេ។
យើងឯណេះវិញ គិតថាលោកកំពុងកាន់ជើងសាសន៍គេហើយ។ដូនតាយើងបានទុក
ពំនោលជាស្លោកមួយថា សៀមមិនចោលក្បួន យួនមិនចោលពុត។តើក្បួនសៀមគឺអ្វី?
នោះគឺការចម្លងឬលួចយកនេះដែល មានច្រើនតាំងពីល្ខោន ណាំងស្បែក ចំរៀង និង
របាំច្រើនទំរង់។ធម្មតាទេ នេះជាល្បិចខូចរបស់សៀម ដែលខ្លាចម្ចាស់គេរករឿង។តែ
ខ្មែរយើងត្រង់ពេក គ្មានល្បិចទេ។ទោះជាយ៉ាងណាការរំលោភលើកម្មសិទ្ធិបញ្ញាគឺជា
ទង្វើខុសច្បាប់ ដែលជាការប្រឈមរបស់បុគ្គលអ្នកលួចចម្លង។អ្វីដែលយើងឈឺឆ្អាល
នោះគឺអ្នកនោះជាខ្មែរ។យើងមានអារម្មណ៍ថា គេក្តិចស្បែកយើង ប៉ុន្តែយើងឈឺចាប់ដល់
ឆ្អឹង ព្រោះខ្ញុំជាជនជាតិខ្មែរដូចគេម្នាក់នោះដែរ។
លោកម៉ែអាជាតិ នឹងលោកលង្វែក ជេគេសុតតែមិនដែលចូលសាលា តែពួកលោកបានចូលសាលាមែនទេ??? ចង់ដឹងថារៀននៅសាលាណាដែរ ដែលបង្រៀនឲ្យពួកអស់លោកប្រើពាក្យសុតតែអាមឹង អាល្ងង អាបាតផ្សារ… ខ្ញុំអានសំដីលីណូគេនិយាយ ដូចជាមិនទាន់ប្រើពាក្យអាមឹងអីចឹងទេ និងពួកលោកដៀលគេថាមិនបានចូលសាលាផង …ប្រហែលជាពួកលោករៀនចេះអស់សាលាហើយ បានជាប្រើសំដីបែបចឹងចឹង!!! ខ្មាសក្មេង!!!
កុំយល់សប្តិអី!!! ពាក្យថាតារា ? គឺជាផ្កាយ….. លោកជាមនុស្សដើរលើដីសោះថាខ្លួនជាតារា ។
ចំជាឆ្កួតមែន ហាស់ ហា..។
ចំពោះខ្ញុំយល់ថា អ្នកចម្រៀងបច្ចុប្បន្ននេះ សុទ្ឋតែពួកបាទផ្សារទាំងអស់ ចំរៀងច្រៀងមិនកើត ហើយអក្សរអានមិនត្រូវទៀត តើជួយវប្បធម៌ និងជាតិតាមរបៀបណា? ចំពោះសំលៀកបំពាក់ និងសកវិញ លែងនិយាយហើយ សុទ្ឋតែបំផ្លាញ់ជាតិមិនអាចប្រកែកបានទៅហើយ៕ ហា…….ពួកអាចង្រៃអើយ ឈប់បន្ត…………..ទៀត អញ……..និងប្រជារាស្រ្តខ្មែរមិនដែលខ្វល់ ស្គាល់ពួកឯងទេ ……ហើយមិនដែលនឹងចាប់អារម្មណ៌ដែរ………….