05242013Headline:

លោក ហេង សំរិន ថា​បក្ស​ប្រជាជន​កែប្រែ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីក​ចម្រើន​បែប​ទីផ្សារ​សេរី

ចាប់​តាំង​ពី​ថ្ងៃ​៧ មករា មក​ទល់​ឆ្នាំ​២០១៣ នេះ មាន​រយៈពេល ៣៤​ឆ្នាំ​ហើយ។ មន្ត្រី​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​កសាង​សមិទ្ធផល​យ៉ាង​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាន​រីក​ចម្រើន និង​សន្តិភាព​នា​ពេល​សព្វ​ថ្ងៃ​នេះ។

ដោយ វោហារ ជាតិ
2013-01-08
​វិទ្យុ​អាស៊ីសេរី

លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យ​ខួប​ថ្ងៃ​៧ មករា ខួប​ទី​៣៤ នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០១៣។ RFA/Uon Chhin

ក៏ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង អះអាង​ផ្ទុយ​ទៅ​វិញ​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ តុលា ទេ ដែល​បាន​កែប្រែ​សេដ្ឋកិច្ច​ខ្មែរ​ឱន​ថយ​គ្រប់គ្រង​បែប​កុម្មុយនីស្ត មក​ទីផ្សារ​សេរី​វិញ​នោះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី៧ មករា ថា ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ខ្ពស់​ខាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន​ឆាប់​រហ័ស​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ដូច​គ្នា។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យ​ខួប​ថ្ងៃ​៧ មករា ខួប​ទី​៣៤ ថា សេដ្ឋកិច្ច​កម្ពុជា បាន​លូតលាស់​ដូច្នេះ​ដោយ​សារ​គុណ​បុណ្យ​ថ្ងៃ​៧ មករា ដែល​ជា​ស្នាដៃ​របស់​គណបក្ស​ប្រជាជន៖ «តាម​រយៈ​លទ្ធផល​ដ៏​ល្អ​នេះ កម្ពុជា ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី១៥ ដែល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​លើ​ពិភពលោក​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ។ ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី៥ ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​នឹង​អាច​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស និង​ជា​ប្រទេស​មាន​ចំណាត់​ថ្នាក់​ទី១ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​សម្រេច​បាន​នូវ​វឌ្ឍនភាព​ល្អ​ប្រសើរ​ក្នុង​ការ​កែលំអ​សូចនាករ​ផ្នែក​សង្គមកិច្ច»

លោក ហេង សំរិន ដែល​ធ្វើ​សន្ទរកថា​ជំនួស​លោក ជា ស៊ីម ប្រធាន​បក្ស​ដែល​លោក​មាន​វ័យ​កាន់​តែ​ជរា​ទៅ​ហើយ​នោះ បន្ត​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា កំពុង​ប្រសើរ​ឡើង គឺ​ឆ្នាំ​២០១២ នេះ អត្រា​កំណើន​សេដ្ឋកិច្ច​មាន ៧% ហើយ​អត្រា​នេះ​នឹង​នៅ​មាន​លំនឹង​បន្ត​ទៅ​ឆ្នាំ​ក្រោយៗ​ទៀត។ ក្នុង​នោះ លោក​ឲ្យ​ដឹង​ថា ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​នៅ​ឆ្នាំ​២០១២ បាន​កើន​ដល់​ជិត ១ពាន់​ដុល្លារ ប្រៀបធៀប​ឆ្នាំ​២០០៨ មាន​ចំនួន​ជាង ៧០០​ដុល្លារ។ លោក​ថា នៅ​ឆ្នាំ​២០១៣ ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ម្នាក់ៗ​នឹង​កើន​ឡើង​ជាង ១​ពាន់​ដុល្លារ។ ចំណែក​ល្បឿន​កាត់​បន្ថយ​ភាព​ក្រីក្រ​វិញ ក៏​បាន​ធ្លាក់​ចុះ​ពី​ចំនួន​ជាង​២៥% នៅ​ឆ្នាំ​២០០៨ មក​ត្រឹម​២០% នៅ​ឆ្នាំ​២០១២ ហើយ​រំពឹង​ថា អត្រា​នេះ​នឹង​ធ្លាក់​ចុះ​ដល់​១៩% នៅ​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

ដោយ​ឡែក​ចំពោះ​សមិទ្ធផល​កសាង​ជាតិ ជា​ស្នាដៃ​របស់​បក្ស​ប្រជាជន​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​វិញ លោក ហេង សំរិន រំលេច​រឿង​ធំៗ​មួយ​ចំនួន​ដូចជា​បក្ស​ប្រជាជន​ផ្ដួល​រំលំ​របប ប៉ុល ពត រំដោះ​ប្រជាពលរដ្ឋ​ពី​របប​ប្រល័យ​ពូជ​សាសន៍ បង្កើត​សន្តិភាព​ពេញ​លេញ ផ្ដល់​សិទ្ធិ​សេរីភាព និង​សេចក្ដី​ថ្លៃ​ថ្នូរ​ដល់​ប្រជាពលរដ្ឋ ផ្សះផ្សា​ជាតិ ការពារ​អធិបតីភាព បូរណភាព​ដែនដី។ល។

ទាក់​ទង​សេចក្ដី​ថ្លែង​របស់​លោក ហេង សំរិន អំពី​ស្នាដៃ​បក្ស​ប្រជាជន​នេះ លោក សុន ឆ័យ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ជំទាស់ ហើយ​យល់​ផ្ទុយ​ពី​ការ​អះអាង​នេះ​ទៅ​វិញ។

លោក សុន ឆ័យ បន្ត​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​វៀតណាម បង្កើត​ក្រោយ​ថ្ងៃ​៧ មករា មិន​ត្រឹម​តែ​មិន​បាន​កសាង​សេដ្ឋកិច្ច​ជាតិ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ជំពាក់​បំណុល​ប្រទេស​អតីត​សហភាព​សូវៀត មក​ដល់​សព្វថ្ងៃ​ជិត ២​ពាន់​លាន​ដុល្លារ​ទៀត​ផង។

លោក សុន ឆ័យ បែរ​ជា​សរសើរ​ថ្ងៃ​២៣ តុលា វិញ ដោយ​បញ្ជាក់​ថា ដោយ​សារ​ថ្ងៃ​ទី​២៣ តុលា នេះ​ហើយ ទើប​កម្ពុជា បង្កើត​សេដ្ឋកិច្ច​ទីផ្សារ​សេរី ដែល​ពេល​មុន​នេះ​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​គ្រប់​គ្រង​ដោយ​សេដ្ឋកិច្ច​ផែនការ​តាម​បែប​កុម្មុយនិស្ត។ លោក​ថា រដ្ឋាភិបាល​គួរ​រៀបចំ​បុណ្យ​ថ្ងៃ​២៣ តុលា ឲ្យ​ធំ​ជាង​ថ្ងៃ​៧ មករា ទើប​ត្រូវ ព្រោះ​ថា​សេដ្ឋកិច្ច​កម្ពុជា រីក​ចម្រើន គឺ​ដោយ​សារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

កាល​ពី​ឆ្នាំ​១៩៧៩ កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម រាប់​ម៉ឺន​នាក់ បាន​លុកលុយ​ប្រទេស​កម្ពុជា វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ចេញ​ពី​អំណាច។ បន្ទាប់​មក រដ្ឋាភិបាល​ខ្មែរ​ដែល​ដឹក​នាំ​​ដោយ​លោក ហេង សំរិន ត្រូវ​បាន​បង្កើត​ឡើង។ រដ្ឋាភិបាល​លោក ហេង សំរិន ទាមទារ​ថា​ខ្លួន​ជា​អ្នក​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ក៏ប៉ុន្តែ អង្គការ​សហប្រជាជាតិ រួម​ទាំង​ប្រទេស​ប្លុក​ប្រទេស​សេរី កាល​នោះ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​នេះ​ទេ ហើយ​បាន​ចោទ​ថា​វៀតណាម ឈ្លាន​ពាន​កម្ពុជា ថែម​ទៀត។

គំនិត​ផ្ទុយ​គ្នា​ដូច្នេះ ក៏​នៅ​តែ​កើត​មាន​ឡើង​ក្នុង​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​មក​ទល់​សព្វ​ថ្ងៃ។ ក៏ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រជាជន នៅ​តែ​ទទូច​ថា​ថ្ងៃ​៧ មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​បក្ស​ប្រជាជន​ជា​អ្នក​រំដោះ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​មិន​អាច​ប្រកែក​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

18 Responses to "លោក ហេង សំរិន ថា​បក្ស​ប្រជាជន​កែប្រែ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីក​ចម្រើន​បែប​ទីផ្សារ​សេរី"

  1. អ្នកលេង says:

    ត្រិមត្រូវកែពីហេងសំរិនអត់ចេះអក្សរ មកចេះអានអក្ខរកម្ម ។

  2. សេរីភាព says:

    អីចឹងហើយបានជាប្រទេសមិនរីចចម្រើនលៀនដូចប្រទេសជិតខាង ដោយសារមេដឹកនាំមិនចេះអក្សរផងនឹង។​

  3. CAM BOY says:

    គ្រាន់តែប្តូររូបភាព ពីរដ្ឋអ្នកប្រមូលទិញ-លក់​ មកជា ឧកញ្ញ៉ា ជាអ្នកប្រមូលទីញ-លក់ ​ហើយឧកញ្ញ៉ា ជាដៃជើងរបស់រដ្ឋតែប៉ុណ្ណោះ ។ គ្រាន់តែពាក់អាវទីផ្សារសេរីបំភាន់មតិតែប៉ុណ្ណោះ ។​គ្មានទីផ្សារសេរីទេ អ្នករកស៊ីគេដឹងច្បាស់ណាស់

  4. កូនខ្មែ says:

    អ្នកចេះដឹងមានច្រើនណាស់ ដែលគេមិនបានបញ្ចេញសមត្ថភាពខ្លួន តើគិតយ៉ាងណាចំពោះប្រទេសជាតិ ដែលពីមួយថ្ងៃទៅមួយថ្ងៃហិនហោចខ្លោចផ្សារយ៉ាងនេះ ហេតុអ្វីមិនខំពង្រឹងការគ្រប់គ្រង ហេដ្ខារចនាសម្ព័ន្ធ ខ្សោយ
    អំពើពុករលួយក្លាយជាដង្កូវស៊ីរូង អ្នកមានកាន់តែមានដោយកេងប្រវ័ញ្ចឬលក់ជាតិ អ្នកក្រដើរដេកស្លាប់ដូចសត្តធាតុ។​ អាសូរខ្មែណាស់ ប្រទេសគេប្រជាជនគេរស់នៅសុខសប្បាយអស់ទៅហើយ ចុះកម្មអីខ្មែរនៅតែខ្លោចផ្សារ

  5. បក្ស​ប្រជាជន​កែប្រែ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីក​ចម្រើន​បែប​ទីផ្សារ​សេរី   ដែលទំនិញទាំងអស់

    មកពីប្រទេសេវៀតណាម វាទំនើបជាងគេនោះគឺ ម៉ូតូអាកន្ថោរ និងសាប៊ូដុំលាងចានមក

    ពីសហភាពសូវៀតតែប៉ុណ្ណោះ ។ ចេះភូតគេទៅកើត! ៕

  6. ស្តេចរិះគន់ says:

    ស្រុកខ្មែរពិតជាទីផ្សាសេរី មែនលក់ខ្ទេចលក់ខ្ទី នេះហើយទីផ្សារសេរីក្រោយ ៧មករា នោះ។

  7. ក្រោយ៧មករា កម្ពុជាបានខ្លាយជា ទីផ្សារលក់ព្រៃ ស្រីស្រា កញ្ឆារក្រឿងញៀន អាភានដោយសេរី ដោយប្រសិត្តភាព!

  8. ឪអញ says:

    សម្តចនិយាយត្រូវមែន!!! បន្លែ ផ្លែឈើ …………………. តាំងពីឈើចាក់ធ្មេញក៏ជារបស់យួន សៀមដែរ
    ស្មែរមិនបាច់ធ្វើទេចាំតែទិញទៅបានហើយ ពិតជាអស្ចារ្យណាស់លោកម្ចាស់។

  9. ខ្មែរ says:

    លោក ហេង សំរិន ថា​បក្ស​ប្រជាជន​កែប្រែ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីក​ចម្រើន​បែប​ទីផ្សារ​សេរី
    មែនដូចគាត់ថាមែនបងប្អូន! លក់សេរី លួចប្លន់សេរី ជនបរទេសមករស់នៅដោយសេរី
    តម្លៃមហាថោកដោយសេរី ដូចជាដីធ្លីជាដើម ១លានហិកតា ថ្លៃ ៩៩ ដុល្លារ=99 yrs.

  10. o យួនបាញ់មួយគ្រាប់ងាប់ខ្មែររាប់លាននាក់. . .
    o វាជាល្បិចបាញ់មួយគ្រាប់ឱ្យងាប់ចាបច្រើនជាងពីរ
    o របស់់យួន ។ វាឈ្លានពានខ្មែរ វាតយកដីខ្មែរ ។ កើប
    o យកភោគទ្រព្យធម្មជាតិរបស់ខ្មែរ ។ បំផ្លិចបំផ្លាញ
    o មច្ឆាជាតិរបស់ខ្មែរ ។ សម្លាប់ខ្មែរនៅក្នុងផែនការក-៥
    o ហើយឱ្យខ្មែរមើលឃើញថាវាជាអ្នកមានគុណទៀត ។
    o នេះជាល្បិចដ៏ឆ្លាតវាងវៃនៃអ្នកដឹកនាំយួន ។ វាស្គាល់
    o ក្រយៅថោករបស់មេដឹកនាំខ្មែរគ្រប់ជំនាន់៖ មេដឹកនាំ
    o ខ្មែរឱ្យតែបានយសស័ក្តិ, អំណាច, ទ្រព្យធនចង់នគរ
    o និងពលរដ្ឋវិនាសហិនហោចខ្លោចផ្សាយ៉ាងណាក៏មិន
    o ខ្វល់ឡើយ ។ ដោយសារយួនពូកែលេងល្បែងដ៏វាងវៃ
    o មួយក្តារនេះ ខ្មែរភាគច្រើនបានមើលឃើញថាយួន
    o រំដោះខ្មែរចេញពីក្រញាំខ្មែរក្រហម ដែលតាមពិតទៅ
    o យួនវាសងសឹកខ្មែរក្រហមសោះ ពីព្រោះខ្មែរក្រហម
    o បានដល់ត្រើយហើយក៏សើយគូថដាក់យួន ។ ថែមពី
    o លើនេះទៀត ខ្មែរក្រហមបានចូលសម្លាប់ពលរដ្ឋយួន
    o ជាច្រើនរយនាក់នៅភូមិហាទៀងនៅដើមឆ្នាំ១៩៧៨ ។
    o ហេតុការណ៍នោះបានកើតឡើងដោយសារប៉ុល ពត
    o មានការប្រាកដចិត្តហួសពេកណាស់ថាពលយោធាតែ
    o ម្នាក់របស់ខ្លួនអាចសម្លាប់ទាហានបាន៤០នាក់ ក៏សាក
    o ល្បងមើល ហើយក៏ឃើញថាខ្មែរក្រហមខ្លាំងមែន តែ
    o ខ្លាំងជាមួយពពួកភូមិករដែលគ្មានអាវុធ ដល់យួនដែល
    o មានអាវុធពេញដៃលេងវិញ ក៏វិនាសខ្លួន ។ វាជាបាប
    o កម្មដែលខ្មែរក្រហមបានប្រព្រឹត្តមកលើពលរដ្ឋខ្មែរ
    o និងបំផ្លាញព្រះពុទ្ធសាសនា ដែលជាអំពើបាបដ៏ធ្ងន់ធ្ងរ ។
    o វាជាសមិទ្ធិផលនៃពពួកបញ្ញវ័ន្តដែលភ័ន្តប្រែក្លាយជា
    o ជនពាល ។
    o
    o គិតទៅគំនិតនិងមនោគមន៍វាតទីរបស់អ្នកស្នេហាជាតិ
    o យួនដែលស្មោះត្រង់ចំពោះជាតិគេ អាចសម្លាប់បានទាំង
    o រូបកាយ បានទាំងផ្លូវគំនិត–លាងខួរ–ខ្មែរបានរាប់លាន
    o នាក់ ។ ការស្លាប់ខាងផ្លូវគំនិត គឺជាការស្លាប់ដួងព្រលឹង
    o មនសិការជាតិ ដូចយើងគំពុងឃើញសព្វថ្ងៃនេះស្រាប់ ។
    o យើងដើរក្រោយទៅអតីតកាលបន្តិចអំពីមហិច្ឆតានៃការ
    o ពង្រីកទឹកដីរបស់យួន ។ ខ្ញុំមិនមែនជាប្រវត្តិវិទូ មិនអាច
    o អះអាងឱ្យប្រាកដថាយួនចេលពីប្រភពណា តែធ្លាប់បាន
    o អានប៉ះសំណេរឯកសារខ្លះយួនគឺជាជនជាតិភាគតិច
    o ដែលចាកចេញពីប្រទេសចិន មិនមានទាំងអក្សរសាស្រ្ត
    o របស់ខ្លួនផង ។ ប៉ុន្តែអ្នកប្រាជ្ញយួនឆ្លាត ក៏លួចអក្សរបរ
    o ទេសយកមកតដៃ តជើង ដាក់សក់ វះពោះជាដើម ឱ្យ
    o កើតជាភាសារបស់ខ្លួនបាន ។ ប្រវត្តិសាស្រ្តសម័យទំនើប
    o បានប្រាប់យើងឱ្យដឹងថា យួនបានវាយយកប្រទេសចាម
    o ចំប៉ា ។ បន្ទាប់មកទៀត យួនយកខែត្រខ្មែរជាច្រើនខេត្ត
    o ដែលមានខ្មែររាប់លាននាក់កំពុងរស់នៅក្រោមការគាប
    o សង្កត់គ្រប់វិស័យពីអាជ្ញាធររបស់វា ។ ឥឡូវ វាឈានមក
    o យកកម្ពុជាកណ្តាល តាមរយៈអាយ៉ងជំនាន់ថ្មី តែតាម
    o មធ្យោបាយចាស់ដែលវាធ្លាប់ប្រើហើយបានផល ក៏ពេល
    o នេះឃើញថានៅតែបានផលរបស់វាដដែល ។ លើកនេះ
    o ខ្មែរមួយភាគធំបានស្លាប់គំនិត ជឿនិងដឹងគុណយួនរហូត
    o តទៅ ។ បើនៅតែបែបនេះ . . . បែបដែលត្រកូលស្តេចនិង
    o អ្នកចេះដឹងសំពះមនុស្សល្ងង់យង់ឃ្នងសុំរស់ ប្រទេស
    o យើងប្រហែលចៀសមិនរួចពីការត្រួតត្រារបស់យួនដូច
    o នៅកម្ពុជាក្រោមឡើយ ពីព្រោះល្បិចរបស់យួនខ្ពស់ណាស់ សូម្បីអតីតមហាក្សត្រខ្មែរដែលខ្មែរភាគច្រើនបានមើល
    o ឃើញថាមានបញ្ញាញាណឆ្លាតណាស់ ក៏គង់បានក្លាយ
    o ជាកូនចៀមដ៏ល្ងង់ខ្លៅរបស់ខ្មោចហូ ជីមិញដែរ ។
    o

  11. ...\|/... says:

    ចេះតែថាទៅណាស់…. ! កាលមុនអ៊ុនតាក់ចូលស្រុក រកតែបាយច្រះច្រំសឹងតែមិនបានផង !
    កុំតែខ្មែរៗនៅក្រៅស្រុក ផ្ញើរដុល្លាចូលស្រុកខ្មែរគ្រប់ទិសណឹង ម៉េះគ្មានពន្លឺបានដូចសព្វថ្ងៃទេតាចាស់ !!

  12. កញ្ចាស់សុំសិល says:

    Cppអ្នកត្រូវដឹងថា  ៧មករា១៩៧៩ដល់២៣តុលា១៩៩១ តើពួកឯងមិនហ៊ានសិីុ

    គុយទាវផង ពួកអាធំៗជិះឡានLadaសូវៀតចាស់ៗ ប្រាក់ខែ បើកអង្ករ សាប៊ូ ប្រេងកាត

    ដូចមន្រ្ទីរាជការទូទៅដែរតើ  ពួកហ្អែងឆាប់ភ្លេចម្លេះ?  ខំតែបាន២៣តុលា១៩៩១ទេតើ

    ដែលពួកអាក្បត់ជាតិអស់ឯងមានលុយរាប់រយពាន់លានដុល្លាដូចសព្វថ្ងៃនេះ ឬក៍ឯងភ្លេច

    ឬធ្វើជាភ្លេច?តើអាមួយណាល្មើសគុណជាងអាមួយណា? អាណិតតែអាcheath&

    អាJML  ទេជាឆ្កែបំរើគេតែធ្វើឫកដូចសេដ្ឋី  ខួរបង្កងពិតតែម្តង  ។

  13. កញ្ចាស់សុំសិល says:

    ៧មករា១៩៧៩ជាថ្ងៃកំណើតទី២របស់យួនហាណូយ ហើយជាកំណើតទី២

    របស់ខ្មែរដែលក្លាយជាកញ្ចះយួនដាច់ថ្លៃដែរ។

  14. BaBaBoo says:

    មិនដឹងទីផ្សារសេរីបែបណា ចិននិងយួនគេលេបសេដ្ឋកិច្ចខ្មែរទាំងរស់! សូម្បីតែប្រជនកម្ពុជាខ្លួនឯងក្នុងស្រុករកតែការងារ

    ធ្វើមិនបានផង! ។ ល្មមដូរនាយករដ្ឋមន្រ្តីថ្មីហើយ កុំប្រើសម្តេចហ៊ុន សែនដល់ចាស់ពេក ក្រែងថ្ងៃណាមួយសម្តេច

    វង្វេងវង្វាន់ ហើយបក្សប្រជាជនមិនអន់ពេក រកតែមនុស្សជំនួសគ្មានឯណា! ៕

  15. Khmerologist says:

    Congratulations ! free market economy ? Cambodia, a country for sale ! We welcome all foreign investors, so hurry up before it is too late.

  16. Kingdom Of Arch Yeak says:

    34 years it enough to talk about January 7. 1979 was the 2nd Birthday may be for GADASEN. GADASIM. GADARIN only. But not forCAMBODIA PEOPLE

  17. ដូនពេញ says:

    ទីផ្សារសេរីម៉ែ-ឪអាហេង-សំរិន ហៅអាហិន-សំរេង បក្សពួកហែងហ្នឹងហើយទើបយួនចូលពេញស្រុក,…!