06192013Headline:

សែ​រាជវង្ស​គ្រោង​កោរ​ព្រះ​កេសា​បួស​មុខ​ភ្លើង​ថ្វាយ​ព្រះ​បរម​សព

សែ​រាជវង្ស​គ្រោង​នឹង​កោរ​ព្រះ​កេសា ឬ​កោរ​សក់ បួស​មុខ​ភ្លើង និង​បួស​នាគ ថ្វាយ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ​នេះ។

ដោយ សេក បណ្ឌិត
2013-01-08
​វិទ្យុ​អាស៊ីសេរី

ព្រះ​បរម​សព​ត្រូវ​បាន​ដង្ហែ​តាម​ព្រះ​ទីន័ង​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​មក​ព្រះ​បរម​រាជវាំង នៅ​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១២។ RFA/Mom Sophon

ក្រៅ​ពី​សែ​រាជ​វង្ស ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​គ្រោង​កោរ​សក់​បូជា​ថ្វាយ​ព្រះ​បរម​សព​ដែរ ដើម្បី​សម្ដែង​ពី​ស្វាមីភក្ដិ ការ​គោរព​ស្រឡាញ់​ព្រះ​មហា​វីរក្សត្រ។

សែ​រាជវង្ស​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ ទី​៨ មករា ថា រហូត​មក​ដល់​ពេល​នេះ​មាន​សមាជិក​រាជវង្ស​ជាង ១០​អង្គ​ហើយ ដែល​ត្រៀម​កោរ​ព្រះ​កេសា ឬ​កោរ​សក់ បួស​នាគ​ក្នុង​ឱកាស​បូជា​ព្រះ​បរម​សព​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ដើម​ខែ​កុម្ភៈ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ អាច​ជា​រាជបុត្រ​មួយ​ព្រះអង្គ​គត់​ដែល​នឹង​ត្រូវ​បាន​កោរ​ព្រះ​កេសា បួស​មុខ​ភ្លើង៖ «ព្រោះ​បួស​មុខ​ភ្លើង​តាម​ប្រពៃណី​មាន​តែ​មួយ​អង្គ​ទេ ហើយ​មួយ​អង្គ​ហ្នឹង​ប្រហែល​សម្ដេច​ក្រុមព្រះ​ហើយ​មើល​ទៅ ព្រោះ​ព្រះអង្គ​ជា​ស្ដេច​ធំ​ជាង​គេ»

ចំណែក​មន្ត្រី​ដែល​ស្និទ្ធ​នឹង​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ បាន​ថ្លែង​បញ្ជាក់​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ហើយ​ចំនួន​រាជវង្ស​កោរ​ព្រះ​កេសា អាច​មាន​ចំនួន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ពីព្រោះ​សមាជិក​រាជវង្ស​ខ្លះ​នៅ​ក្រៅ​ប្រទេស​មិន​ទាន់​ជូន​ដំណឹង​ច្បាស់លាស់​ពី​បញ្ហា​នេះ​នៅ​ឡើយ។

តាម​គម្រោង រដ្ឋាភិបាល​នឹង​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​បូជា​ព្រះ​បរម​សព​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​វាល​ព្រះ​មេរុ ស្ថិត​នៅ​ខាង​ជើង​ជាប់​ព្រះ​បរម​រាជវាំង។

អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ថា នឹង​មាន​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ជា​ច្រើន​ម៉ឺន​នាក់​មក​ចូល​រួម​ដង្ហែ​​ព្រះ​បរម​សព​ចេញ​ពី​ព្រះ​បរម​រាជ​វាំង ហើយ​ដង្ហែ​តាម​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ រួច​តម្កល់​ទុក​នៅ​វាល​ព្រះ​មេរុ ហើយ​នឹង​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​សព​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ។

ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ គ្រោង​ដាក់​ពង្រាយ​កម្លាំង​នគរបាល​ចំរុះ​ចំនួន​ជាង ១​ម៉ឺន​នាក់ ដើម្បី​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​នេះ។

អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា និង​ជា​អនុ​ប្រធាន​នៃ​ក្រុម​ការងារ​គ្រប់គ្រង​ព័ត៌មាន និង​ផ្សព្វផ្សាយ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព បាន​មាន​ប្រសាសន៍​ថា ផ្លូវ​ថ្នល់​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ នឹង​ត្រូវ​បិទ​បណ្ដោះអាសន្ន។

លោក កែប ជុតិមា៖ «ក្បួន​ហែ​ទាំង​មន្ត្រី​រាជការ ទាំង​សមាសភាព​ស្រទាប់​ប្រជាជន​ទាំង​អស់ វា​ចូល​ដល់​ថ្នាក់​ម៉ឺន​ហើយ អ៊ីចឹង​ប្រជាពលរដ្ឋ​ចូល​រួម​នេះ នឹង​មាន​លក្ខណៈ​ច្រើន។ ជា​ទូទៅ​យើង​មាន​ផែនការ​បង្វែង​ចរាចរណ៍​សំរាប់​រថយន្ត ហើយ​ផ្លូវ​ហែ​នោះ ដូច​បាន​ដឹង​ហើយ​ថា គឺ​យើង​ត្រូវ​បិទ​ទាំង​ស្រុង​ហើយ គឺ​ផ្លូវ​សុធារស ផ្លូវ​ព្រះ​នរោត្តម ហើយ​និង​ជុំវិញ​វិមាន​ឯករាជ្យ ផ្លូវ​សុរាម្រិត យើង​ត្រូវ​បិទ​ទាំង​ស្រុង ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​ថ្ងៃ​ហែ​ជា​ថ្ងៃ​ធំ គឺ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែល​យើង​ត្រូវ​ធ្វើ​ការ​បិទ ពង្វាង​រថយន្ត​ផ្សេងៗ​ចូល​ក្រុង»

នៅ​មុន​ការ​ឈាន​ដល់​ពិធី​ប្រារព្ធ​បុណ្យ​ព្រះ​បរម​សព និង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នោះ រដ្ឋមន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​សម្រេច​មួយ ចុះ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​គ្រប់គ្រង​ព័ត៌មាន និង​ផ្សព្វផ្សាយ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរម​សព​នៃ​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ សិស្សានុសិស្ស ឈប់​សម្រាក​ជា​ផ្លូវ​ការ​ចំនួន​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១ និង​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "សែ​រាជវង្ស​គ្រោង​កោរ​ព្រះ​កេសា​បួស​មុខ​ភ្លើង​ថ្វាយ​ព្រះ​បរម​សព"

  1. Kmeng Peal says:

    សម្តេចតេជោគួរតែកោរដែរព្រោះលោកត្រូវជាកូនដែរគ្រាន់មួយក្នុងខោ មួយក្រៅខោប៉ុណ្ណោះ។

  2. ^v^ says:

    Ranarith save his head but night time go to sleep with young girl…..

  3. Anonymous says:

    -​ ការគោរពវាគឺជាគុណធម៌​ ដែលវាជាគំរូសំរាប់ អ្នកជំនាន់ក្រោយ
    -​​ សូមអោយ​ខែ្មរចេះសាមគ្គីគ្នា

  4. th says:

    ស្តេចណាធំជាងគេ មិនមែនស្ថិតនៅលើបន្ទូលព្រះអង្គម្ចាស់ធម្មិកោទេ! នណាប្រកាស? នណាទទួលស្គាល់ ?សូមព្រះរាជទានទោស

  5. ខ្មែរម្ចាស់ស្រុក says:

    មន្រ្តីធំៗបក្សប្រជាជនគូរតែកោសក់ទាំងអស់​ដើម្បីស្រួលមើលក្បាល និងងាយស្រួលខោក 
    កុំអោយចេះតែនាំគ្នាបំផ្លាញជាតិ និងលក់ជាតិដូចសព្វថ្ងៃនេះ។

  6. កញ្ចាស់សុំសិល says:

    មានបុត្រ១អង្គនោះកោរសក់ទុករាប់សិបឆ្នាំហើយ កាន់ទុក្ខយូរហើយរង់ចាំព្រះបិតា

    សោយទីវង្គត។ រាជវង្សដ៍ទៃមិនបាច់កោរសក់ក៍បានដែរ។