05232013Headline:

អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ចាត់ការ​លើ​បណ្តឹង​ប្រឆាំង​ថ្នាក់ដឹកនាំ ក្នុង​រឿង​អ្នកស្លាប់ នៅ​កោះ​ពេជ្រ​

ភ្នំពេញ: លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រកាស​ថា ពាក្យបណ្តឹង​ប្រឆាំង​ថ្នាក់ដឹកនាំ​កំពូលៗ ក្នុង​រឿង​អ្នកស្លាប់ នៅ​កោះ​ពេជ្រ នៅ​យប់​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ គឺ​អង្គភាព​របស់​លោក បាន​សម្រេច មិន​ចាត់ការ​ឡើយ​។​

ថ្ងៃទី 8 មករា 2013
ដោយ: លី សិលា
CEN

ចំពោះ​មុខ​អ្នកកាសែត កាលពី​ថ្ងៃ​ទី​៧​មករា ឆ្នាំ​២០១៣ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិន​ទៀង បាន​មានប្រសាសន៍ថា “​បណ្តឹង​នោះ ជា​បណ្តឹង​នយោបាយ​សុទ្ធ​តែ​ម្តង​។ គាត់​ថា រឿង​ស្លាប់​នៅ​កោះ​ពេជ្រ គាត់​ប្តឹង​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ ដោយ​សូម​ឲ្យ​ចាប់​នាយករដ្ឋមន្ត្រី និង​ចាប់​អភិបាល​រាជធានី​ភ្នំពេញ​ទៅ ចាប់​ស្នងការ​ទៅ​។ លើ​បញ្ហា​​នេះ​… ហើយ​ដើមបណ្តឹង​នោះ ដល់​ពេល​មក​តុលាការ យើង​ឃើញថា ជា​ប្រធាន​សមាគម​យុវជន​មួយ​ដែរ​។ ដល់​អីចឹង យើង​គិតថា យើង​មិន​បាន​យក​មក​ចាត់ការ​ទេ​។ យើង​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​វិញ​ថា នេះ​វា​មិន​មាន​តម្រុយ​អី​សោះ និង​មិន​មាន​ព័ត៌មាន​អ្វី​តិចតួច​សោះ ដែល​នាំឲ្យ​យើង បើក​ការស៊ើបអង្កេត​មួយ​បាន​”​។​

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ចាត់ទុកថា ពាក្យបណ្តឹង​នោះ ជា​រឿង​នយោបាយ​។ ដូច្នេះ​បណ្តឹង​ទាក់ទង​រឿង​នៅ​កោះ​ពេជ្រ គឺ​ខុស​ពី​អ្វី​តួនាទី និង​ភារកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រាជរដ្ឋាភិបាល​។

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១២ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទ​ពិសិដ្ឋ បានសម្រេច​តម្កល់​សំណុំរឿង មិន​ចាត់កា​រលើ​ពាក្យបណ្តឹង​ប្រឆាំង​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​មនុស្ស​ស្លាប់​នៅ​កោះ​ពេជ្រ​។ ពាក្យបណ្តឹង​នោះ ប្តឹង​ដោយ​លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី​។​

​លោក សួង សុភ័ណ្ឌ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​ដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​សម្តេច ហ៊ុន សែន ពីបទ មនុស្ស​ឃាត​គិតទុក​ជាមុន តាមរយៈ​ព្រឹត្តិការណ៍​មនុស្ស​ជាន់គ្នា​ស្លាប់ នៅលើ​ស្ពាន​ពេជ្រ នៅ​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​បង្ហើយ នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។​

​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បើសិន​ជា​តុលាការ រក​មិនឃើញ​កំហុស​របស់​សម្តេច​ទេ សម្តេច​នឹង​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​តប ដើម្បី​ការពារ​កិត្តិយស​របស់​សម្តេច និង​សេចក្តីថ្លៃថ្នូរ​របស់​រដ្ឋាភិបាល​។​

​យ៉ាងណាក៏ដោយ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១២ លោក សួង សុភ័ណ្ឌ បាន​ប្រាប់ CEN ថា លោក​មិន​បាន​សរសេរ​លិខិត ដាក់​ពាក្យបណ្តឹង​រឿង​អ្នកស្លាប់ នៅ​កោះ​ពេជ្រ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​។​

​ក្នុង​សំណុំរឿង​ក្តីប្រឆាំង​សម្តេ​ច ហ៊ុន សែន ពាក់ព័ន្ធ​នឹង​អ្នកស្លាប់ នៅ​កោះ​ពេជ្រ ដែល​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​មិន​ចាត់ការ​នោះ ក៏​ត្រូវបាន​លោក សួង សុភ័ណ្ឌ អះអាងថា លោក​បាន​សម្រេចចិត្ត មិន​ប្តឹង​ជំទាស់ ទៅកាន់​តុលាការ​សាលា​ឧទ្ធរណ៍​ឡើយ​។ មូលហេតុ មក​ពី​លោក អស់​ជំនឿ​លើ​តុលាការ ដែល​លោក​ថា កាត់ក្តី​មិន​យុត្តិធម៌ និង​បម្រើ​តែ​គណបក្ស​កាន់អំណាច​។​

​លោក សួង សុភ័ណ្ឌ បានឲ្យដឹងថា លោក​ប្តឹង​ទៅ​កាន់​តុលាការ​ប្រជាពលរដ្ឋ តាមរយៈ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ដើម្បី​ផ្លាស់ប្តូរ​នាយក​រដ្ឋមន្ត្រី​។​

​មកដល់ពេលនេះ លោក សួង សុភ័ណ្ឌ ក៏​បានឲ្យដឹងថា លោក​មិន​ទាន់​ទទួល​ដីកា​កោះហៅ​រូបលោក ពី​តុលាការ ឲ្យ​លោក​ចូល​បំភ្លឺ ក្នុង​បណ្តឹង​របស់​សម្តេច ហ៊ុន សែន ប្រឆាំង​រូប​លោក​ឡើយ​៕​

What Next?

Recent Articles

6 Responses to "អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ចាត់ការ​លើ​បណ្តឹង​ប្រឆាំង​ថ្នាក់ដឹកនាំ ក្នុង​រឿង​អ្នកស្លាប់ នៅ​កោះ​ពេជ្រ​"

  1. th says:

    ដើម្បីពង្រឹងនីតិរដ្ឋ តុលាការគួរតែអនុវត្តច្បាប់ទៅលើលោក សួង សុភណ្ឌ័ ក្នុងបទ បរិហារកេរិ្ត

  2. Pingpong says:

    ១. ចំណាត់ការណាមួយក៍ដោយ របស់អង្គភាពប្រឆាំងអំពើពុករលួយគួរអបអរសាទរ! ទោះបីយ៉ាងណា ការលើកឡើងនូវសង្គមសាំងហ្គាពួរ ជាឧទាហរណ៍គឺជារឿងមិនសមហេតុផល បើបៀ្របធៀបនឹងស្ថានភាពប្រាក់បៀតវត្សរ៍និងជីវភាពរស់នៅរបស់មន្រ្តីរាជការ យោធា បូលីសកម្ពុជា ដែលមានឋានៈទាប កំពុងរស់នៅក្នុងស្ថានភាពក្រលំបាក!!!!

    ២. សកម្មភាពរបស់មន្រ្តីអាជ្ញាធរនិងបូលីសតាមចិញ្ចើមផ្លូវបាន យកតួនាទីរដ្ឋបាលរបស់ខ្លួនដើម្បីកៀបស៊ី ប្រជារាស្រ្ត ឬអាចហៅថា ការចាប់ជម្រិតកណ្តាលថ្ងៃចែះ គឺជារឿងគួរអោយតក់ស្លត់!!!!

    ៣. យើងបានដឹង លឺ រួចមកហើយនូវរចនាសម្ព័ន្ធរដ្ឋបាលខ្លះ គឺបានបង្កើតឡើង គឺដើម្បីកាង ឬចាប់ជម្រិតនេះឯង!! ដូចជា ក្រសួងកសិកម្មបានបង្កើត អង្កភាពរដ្ឋបាលព្រៃឈើ និងអង្កភាពគ្រប់គ្រងការនេសាទ គឺ ដើម្បីកាងលើសកម្មភាពកាប់បំផ្លាញព្រៃឈើឬនេសាទត្រី !! មានន័យថា ក្រៅពីអង្គភាពទាំងពីនេះ គឺគ្មានថ្នាក់រដ្ឋបាលណាអាចមានសិទ្ធ លើការកាប់ព្រៃឈើ ឬបង្កើតឡូនេសាទបានទេ! ប៉ុន្តែសកម្មភាពជាក់ស្តែង គឺពួករដ្ឋបាលព្រៃឈើជាក្រុមចងអង្រឹងចាំយកលុយតែម្នាក់ឯង!!Sic ចំណែកឯក្រុមគ្រប់គ្រងការនេសាទគឺជាក្រុមដែលបង្កើតឡូនេសាទច្រើនរាប់មិនអស់និងគ្រប់រូបភាព ជាពិសេសការងាររបស់ពួកនេះគឺតាមកៀបយកលុយ!!!!

    ៤. រឿងមួយទៀត ដែលខ្ញុំចង់អោយរដ្ឋាភិបាលនិងអង្កភាពប្រឆាំងអំពើពុករលួយបានដឹងដែរ គឺអង្គការភាពប្រឆាំងការរត់ពន្ធ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្កភាពប្រឆាំងបទលើ្មសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ទាំងពីរអង្កភាពនេះគឺក៍ជារចនាសម្ព័ន្អរដ្ឋបាលដែលបង្កើតឡើងដើម្បីចាប់ជម្រិតដែរ!!!!
    ឧ. គ្រប់ទំនិញទាំងអស់ឆ្លងកាត់ព្រំដែនគោកនិងទឹកគឺឆ្លងកាត់គយទាំងអស់!!!ប៉ុន្តែពេលមកដល់ផ្ទះ គឺពួកប្រឆាំងការរត់ពន្ធនិងមកដល់ភ្លាម គឺត្រូវទូទាត់លុយម្តងទៀត ឬត្រូវបង់ខែ!!Sic ដូចករណីថ្មីៗនេះ គយបានទៅជម្រិតអោយពួកអ្នករកស៊ីនៅផ្តុំស្តាតចាស់ត្រូវបង់ឆ្នាំ គឺមួយឆ្នាំ ប្រមាណ៤០០០ដុល្លារ!!! រូបភាពនេះ មាននៅគ្រប់ខ័ណ្ឌ និងតំបន់រកស៊ីទាំងអស់!!!!!​ សម្តេចនាយករដ្ឋមន្រ្តីបាននិយាយច្រើនដង ជាពិសេសនៅឪកាស់បិទអង្គប្រជុំអាស៊ានថា​៖ ប្រទេសនីមួយៗមិនត្រូវដាក់របាំងពន្ធគយ ដើម្បីកំហិតបរិមាណទំនិញនាំចូលទេ!! ទឹកព្រះទ័យជ្រះថ្លានេះ ពិតជាបានកំពុងអនុវត្តនៅកម្ពុជា គឺមិនអោយពន្ធគយ(tariff) នាំអោយទំនិញឡើងថ្លៃនោះទេ។ ម្យ៉ាងប្រទេសកម្ពុជា ជាប្រទេសមិនទាន់មានផលិតកម្មគ្រប់ជ្រុងជ្រោយនៅឡើយ!! ដូច្នេះការសង្កត់កអ្នកនាំចូល មានន័យថា តម្លើងថ្លៃទំនិញ!!!! អ្នករកស៊ីនាំចូល តែងខិតខំយ៉ាងលំបាករកទំនិញថោក និងមានគុណភាពដែលត្រូវនិងទីផ្សារថ្លៃទាបរបស់កម្ពុជា!! ប៉ុន្តែត្រូវពួកប្រឆាំងការត់ពន្ធកៀបស៊ីម្តងៗ ស្ទើរក្ស័យជីវ៉ា!!! ចំពោះអង្កភាពប្រឆាំងបទលើសសេដ្ឋកិច្ចនេះ ក៍មិនខុសពីអង្កភាពប្រឆាំងអំពើរត់ពន្ធដែរ គឺដាក់ខែគ្រប់កន្លែងអាជីវកម្ម បើមិនដាក់ខែឬឆ្នាំទេ គឺមានដីកាឆែកឆេរ អាជីវកម្មរបស់ខ្លួននឹងឡុងចុងហើយ!!!

    ៥. ខ្ញុំសំណូមពរដល់គណៈបក្សប្រជាជន ដែលដឹកនាំរដ្ឋាភិបាល មេត្តាលុបបំបាត់អង្កភាពចាប់ជម្រិតទាំងពីរផង ប្រជារាស្រ្តនិងអ្នករកស៊ីល្ងង់ខ្លៅណាស់!!! ពួកគេមានកូន មានប្រពន្ធ មានឪពុកម្តាយ ។ ពួកគេខិតខំទាំងថ្ងៃ គិតនៅពេលយប់ នៅពេលពួកអង្កភាពទាំងពីរចាប់ជម្រិតម្តងៗ គឺយំមួយគ្រួសារ!!!!! ចំណែកពួកគយឬបូលីសទាំងនេះ បានលុយស្រួលៗ ទោះជួយដល់មូលដ្ឋានគណៈបក្សប្រជាជន ប៉ុន្តែលុយភាគច្រើនពួកវាស៊ីចាយលើស្រី ចូលបារ ផឹកស៊ី គ្មានត្រាប្រណី !!! នៅពេលពួកវាខ្វះលុយគឺដើរជម្រិត គំរាមគំហែងប្រជារាស្រ្តឬអ្នករកស៊ី!! ពួកវាមិនដឹងថា ប្រជារាស្រ្តនិងអ្នករកស៊ីទាំងនេះខិតខំសន្សំប៉ុណ្ណា ថ្ងៃសៅរ័ ថ្ងៃអាទិត្យក៍រកស៊ីដែរ!! សន្សំលុយតាំងពីរមួយកាក់មួយសេន ទើបអាចមានបាន បើសយត្រូវឡុងចុង!!!!

  3. ភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយចាប់អ្នកស៊ីសំណូក

  4. ហ៊ានប៉ះ ច្បាស់ច្រេស!
    ហាស ហាស ហាស…CIA CIA CIA CIA CIA CIA ពាស់ពេញពិភពលោកណា៎!
    ហាស! ហាស! ហាស! ៗ ៗ…តាមសម្រួល…

  5. Srey Khmer says:

    CIA? or Cock In Ass?

  6. ខ្វាងម្ខាក់ says:

    អាយិនទៀងបើហ្អែងហ៊ានចាត់ការ ក្រពើ ទួលក្រសាំងកំពុងខ្វះចំណី

    ផងវើុយ់។