តារាចម្រៀង ជុំ លី​ណូ​៖ បិទ​ឌី​ស​ថតចម្លង និង​កុំ​រិះគន់​សិល្បៈ​ខ្មែរ​ពេក​

ភ្នំពេញ: ស្របពេលកាន់តែ​មានឈ្មោះ​បោះសំឡេង​នៅក្នុង​ស្រទាប់​យុវវ័យនោះ តារាចម្រៀង​នៅក្នុង​ផលិតកម្ម សាន់​ដេ ជុំ លី​ណូ បាន​​សម្លឹង​ឃើញ​សិល្បៈនាពេល​បច្ចុប្បន្ននេះ​ថា លោក​គិតថា​អ្នក​រិះគន់​តែងតែមាន​ជាធម្មតា តែ​អ្វីដែល​សិល្បករ​ខ្មែរ​យើង​ធ្វើបាន​ដូច​សព្វថ្ងៃនេះ វា​ជាការ​ប្រសើរ​ខ្លាំង​ទៅហើយ ពីព្រោះថា​មាន​អ្នក​លួច​ថតចម្លង​ឌី​ស (Copied Disc) ព្រោងព្រាត​ពេញទី​ផ្សារ​។ ដូច្នេះ​ខ្មែរ​នៅតែ​តស៊ូ​ព្យាម​យាម​ផលិត​បទ​ចម្រៀង សម្តែង​ផ្សេងៗ​ដដែល ហើយ​ប្រសិនបើជា​ខ្មែរ​យើង​មិន​ធ្វើ​ទេ អ្នក​ស្តាប់ អ្នកមើល​បាន​អី្វ​នឹង​មើល​-​ស្តាប់ទៅ​។

ថ្ងៃទី 8 មករា 2013, ម៉ោង 11:06:AM
ដោយ: វឿន សាវុធ​
CEN

លោក ជុំ លី​ណូ

លោក ជុំ លី​ណូ

មួយវិញទៀត​សោត លោក លី​ណូ បាន​បន្តថា លោក​ផោ្ត​ត​សំខាន់​ទៅលើ​អ្នក​រិះគន់ គួរតែ​ពិចារណា​រឿងនេះ​ឡើងវិញ និង​ជួយ​ធ្វើយ៉ាងណា​បិទ​ឌី​ស​ថតចម្លង​ឲ្យ​បាន នោះ​យើង​មិនចាំបាច់​ចម្លង​បទ​ពី​បរទេស​មក​ធ្វើតាម​គ្រប់គ្នា​នោះទេ​។ គាត់​បាន​និយាយថា ប្រសិនជា​យើង​បិទ​ឌី​ស​ថតចម្លង​បាន​វិញ នោះ​យើង​នឹងមាន​លទ្ធភាព​ថ្មីៗ ជា​តួ​យ៉ាងដូច​រូបគាត់​មាន​បទ​ល្បីៗ​ដូចជា បទ “​ហ៊ាន​ស្រឡាញ់​មិន​ហ៊ាន​សារភាព​” បទ “​ចន្ទ​ខ្ពស់​ហួស​ថ្នម​” ជាដើម​នោះ ដែលជា​ស្នាដៃ​របស់លោក​គ្រូ “​អៀ​ប សុផល​” ដែល​គាត់​បាន​សរសេរ​ថ្មី ហើយ​អាច​ល្បី​បាន​ដូច​គេ​ដែរ​។ ត្រង់នេះ ដោយសារ​ក្រុមហ៊ុន​អត់​មានលទ្ធភាព​ធ្វើបាន​ត្រង់​ថា​មាន​គេ​លួច​ថតចម្លង​ឌី​ស​ហ្នឹងឯង​។ បើ​គ្រូៗ​វិញ ត្រូវ​ឈរជើង​ចោលសឹង​ទាំង​អស់ហើយ ណាមួយ បើ​ក្រុមហ៊ុន​ធ្វើ​អ្វី​ថ្មី​ ក៏​អស់ថ្លៃ ព្រោះ​ចង់បាន​អ្វីដែល​ថ្មី​ ប្លែក ត្រូវតែ​ចំណាយពេល​គិត ចំណាយលុយ​ច្រើន តែ​ដល់ពេល​ក្រុមហ៊ុន​ចេញលក់ មិនបាន​ចំណេញ​ទៅវិញ​។ មួយទៀត លក់​ឌី​ស​បានតែ​កន្លះ​ម៉ោង មួយ​ម៉ោង​ក្រោយ​ឃើញ​មាន​គេ​លួច​ថតចម្លង​ព្រោងព្រាត​ពេញទី​ផ្សារ​។​

​តារា​ទើបនឹង​រះ​ថ្មី លី​ណូ បាន​និយាយ​បន្តថា “​ទោះបីជា​យ៉ាងណា​ពួក​ខ្ញុំ​នៅតែ​ប្រឹង​ធ្វើ​ទៀត ពេលខ្លះ​ពួកយើង​ហូប​អី​ជុំគ្នា ដែល​ពេលខ្លះ​ឆ្លុះបញ្ចាំង​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​គ្រប់​កាលទេសៈ គ្រប់​វណ្ណៈ​ទាំងអស់ ហើយ​យើង​ចេះ​ធូរធារ​បាន​ប៉ុណ្ណឹង ខ្ញុំ​គិតថា​អ្នក​រិះគន់​ទាំងនោះ​គួរតែ​លើកទឹកចិត្ត​សិល្បករ​ខ្មែរ​យើង​វិញ គឺ​គាត់​អត់​ត្រូវ​បន្ទោស​បង្អាប់​នោះទេ​។ ពេល​ខ្ញុំ​ឃើញ​មាន​វេ​ប​សាយ​មួយចំនួន​អី បើ​មាន​ចុះផ្សាយ​ពី​តារា​ម្នាក់​ តាំង​មាន​ពាក្យរិះគន់​បក​មកវិញ​នៅ​ខាងក្រោម យ៉ាងនេះ យ៉ាងនោះ​។

​គាត់​បាន​បន្ត​ទាំង​សំឡេង​ហាក់​អស់​សង្ឃឹមថា “​បើ​ពូកែ​រិះគន់​អ៊ីចឹង ​អ្នក​ទាំង​ហ្នឹង គួរតែ​ឧ​ប​ត្ថម្ភ​ដល់​តារា​មក ដោយ​ឲ្យ​មួយខែ​២​ពាន់​ដុល្លារ​អី​មក ដឹង​តែ​អាចធ្វើ​ឲ្យ​កាន់តែ​ល្អ​ដូច​គេ អត់​ចាំ​ចាច់​ចម្លង​តាម​គេ​ទេ​។ ត្រង់ចំណុច​នេះ​ខ្ញុំ​អត់​ចង់​និយាយ​អី​ទេ តែ​ពេលខ្លះ​ខ្ញុំ​និយាយ​ដើម្បី​ឲ្យ​ធូរទ្រូង​ខ្លះ ព្រោះ​ពេលខ្លះ​គាត់​(​ទស្សនិកជន​) សរសើរ​សិល្បៈ​បរទេស ហើយ​ខ្ញុំ​ក៏​គាំទ្រ​ដែល​សិល្បៈ​បរទេស​ធ្វើបាន​ល្អ​ជាង​យើង ដោយសារ​គេ​ថត​ក្នុង​ម៉ា​បទ​ជាទូទៅ​ពី​កន្លះ​ខែ ទៅមួយ​ខែ ឬ​យ៉ាងតិច​១០​ថ្ងៃ​ឯណោះ​។

​លី​ណូ បាន​បន្ថែមថា “​បើ​យើង​វិញ​ថត​មួយថ្ងៃ​មួយ​បទ ឬ​ពីរ​បទ ​បើ​គិត​ទៅ​យើង​ធ្វើបាន​ប៉ុណ្ណឹង យើង​ខ្លាំងណាស់ បើ​បរទេស​វិញ ពេលខ្លះ​គេ​ធ្វើ​អត់​បាន​ដូច​យើង​ទេ ព្រោះ​គេ​ត្រូវការ​ពេល​ច្រើន​ដើម្បី​គិត​ស្តាយ​ថ្មី ហើយ​ធ្វើ​អី​ដែល​ថ្មី ដល់ពេល​យើង​(​ខ្មែរ​) ពេល​មានតែ​មួយថ្ងៃ​សោះ​ធ្វើ​បានជា​ខារ៉ាអូខេ​ឲ្យ​បងប្អូន​បាន​ទស្សនា​បាន​ចប់​ចុង​ចប់​ដើម​ដែរ​។ ដូច្នេះ​យើង​គួរ​ក្រឡេកមើល​ចំណុចខ្លាំង​របស់​ខ្មែរ​យើង​ដែរ កុំ​ចេះតែ​បន្ទោស​បង្អាប់​ខ្មែរ​គ្នាឯង​ពេក ហើយ​បើ​យើង​សរសើរ​បរទេស​ក៏​សរសើរ​ទៅ ក៏ប៉ុន្តែ​សិល្បករ​ខ្មែរ​យើង​ខំប្រឹង​ទៅនឹង​ល្អ​ដូច​គេ ហើយ​ឥឡូវ​ហ្នឹង​ល្អ​ហើយ តែ​ត្រូវ​ខំប្រឹង​បន្ថែម​ខ្លួនឯង​ទៀត​។

​គាត់ បាន​សង្កត់ធ្ងន់ថា “​តែ​ជាទូទៅ​ខ្ញុំ​ឃើញ​អ្នក​រិះគន់ គេ​រិះគន់​សម្លាប់​តែម្តង នៅតាម​វេ​ប​សាយ​មួយចំនួន​ហ្នឹង ដូចជា​ហ្វេ​ស​ប៊ុ​ក​អីហ្នឹង​។ យើង​ត្រូវ​គិតថា​ខ្មែរ​យើង​ជា​ប្រទេស​ដើរ​ក្រោយ​គេ​ទៅហើយ ទោះបី​អ្នកសិល្បៈ​ដទៃទៀត​ខិតខំ​ធ្វើ​អី្វ​ដែល​ថ្មី​ក៏ដោយ ដូចជា​ក្បាច់​រាំ ឬ​ជា​ស្តាយ​ស្លៀកពាក់​ម៉េច​ក៏ដោយ ក៏​ផ្នត់គំនិត​ខ្មែរ​នៅតែ​គិតថា “​របៀប​ធ្វើ​អ៊ីចឹងៗ​គេ​ធ្វើ​ហើយ ​អស់ហើយ​” ។​ចំណុច​នេះ​វា​ត្រឹមត្រូវ​ហើយ ពីព្រោះ​យើង​ដើរ​ក្រោយ​គេ ដូច្នេះ​យើង​ត្រូវធ្វើ​ម៉េច​?

​យើង​ទៅធ្វើ​អី​ទៅ​? ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត បើ​យើង​បិទ​ឌី​ស​លួច​ថតចម្លង​បាន ​គឺថា​សិល្បៈ​យើង​គឺអាច​ខ្លាំង​ដូច​បរទេស​បាន ខ្ញុំ​ជឿជាក់ថា​អ៊ីចឹង​។​

​លោក ជុំ លី​ណូ បាន​បន្តទៀតថា “​យើង​គិត​មើល មនុស្ស​ស្រុក​ខ្មែរ មិនមែន​អន់​នោះទេ ក៏ប៉ុន្តែ​ដោយសារ​ទីផ្សារ​យើង​ទៅវិញ​ទេ ដែល​ធ្វើ​ឲ្យ​ឡប់ឡែ​អស់ហើយ​។ លើសពី​ហ្នឹង មាន​អ្នក​រិះគន់​រហូតដល់​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​អី​ទៅទៀត ប៉ុន្តែ​យើង​គិត​មើលទៅ បើ​ក្រុមហ៊ុន​មិន​ធ្វើ​ទេ យើង​បាន​អី​មើល​រាល់ថ្ងៃនេះ​។ ដូច្នេះ​ប្រសិនបើ​ក្រុមហ៊ុន​ទាំងនោះ អាក់អន់ស្រពន់ចិត្ត ឬ​បិទ​ក្រុមហ៊ុន​ទៅវិញ​អស់​ទៅ នោះ​យើង​គិត​យ៉ាងម៉េច​វិញ​? អ៊ីចឹង​ខ្ញុំ​គិតថា​បងប្អូន​ខ្មែរ​យើង​គួរតែ​គិត​ចំណុច​នេះ​ឡើងវិញ​ទៅ ហើយ​រាល់ថ្ងៃនេះ​ពួក​ខ្ញុំ​ខំ​ផលិត​ទាំង​ត្រដាបត្រដួស​នោះទេ គ្រាន់​បានល្អ​មើល តែបើ​ប្រៀបធៀប​នឹង​បរទេស​វា​មិន​ដូច​គេ​ទេ បើ​ប្រៀបធៀប​ទៅ​ប្រទេសជិតខាង​វិញ យើង​ខ្លាំង​ដែរ​តើ​!”។

​តារាចម្រៀង​វ័យក្មេង​ទើបនឹង​រះ​រូបនេះ លោក ជុំ លី​ណូ បាន​និយាយថា “​ខ្ញុំ​មាន​សំណូមពរ​តែមួយគត់ ហើយក៏​ជា​សំណូមពរ​ដោយ​ត្រង់​ផងដែរ សំខាន់បំផុត​គឺ​លុបបំបាត់​អ្នក​លួច​ថតចម្លង​ឌី​ស សូម​ឲ្យ​រដ្ឋាភិបាល​លោក​ជួយ​។ រាល់ថ្ងៃនេះ​លោក​កំពុងតែ​អនុវត្តន៍​ហើយ សូម​លោក​ជួយ​ចំណុច​នេះ​បន្ថែមទៀត ដើម្បី​ឲ្យ​សិល្បៈ​ខ្មែរ​យើង​រស់​បន្តទៀត​។ ម្យ៉ាង​អ្នកសិល្បៈ​នឹងមាន​គ្រប់គ្នាៗ​ហើយ មិន​ត្រឹម​តែមាន​ខ្លួនឯង​ទេ បាន​ជួយ​ដល់​សង្គម​ទៀត​។ ដូចជា​សិល្បករ​បទេស​អ៊ីចឹង​កាលណា​មាន គេ​លែង​ចង់បាន​លុយ​ហើយ គេ​យកលុយ​ហ្នឹង​ទៅ​ជួយ​ដល់​កុមារកំព្រា ឬអី​ផ្សេង​៕​

What Next?

Recent Articles

25 Responses to "តារាចម្រៀង ជុំ លី​ណូ​៖ បិទ​ឌី​ស​ថតចម្លង និង​កុំ​រិះគន់​សិល្បៈ​ខ្មែរ​ពេក​"

  1. អាមោឃលីណូនិយាយដូចមិនដែលចូលសាលាចីង អាល្ងង់

  2. ណែអា ជុំ លី​ណូ​ មិចហ្អែងមិនទៅប្រាប់ អាសែនទៅ !

  3. “​បើ​ពូកែ​រិះគន់​អ៊ីចឹង ​អ្នក​ទាំង​ហ្នឹង គួរតែ​ឧ​ប​ត្ថម្ភ​ដល់​តារា​មក ដោយ​ឲ្យ​មួយខែ​២​ពាន់​ដុល្លារ​អី​មក ដឹង​តែ​អាចធ្វើ​ឲ្យ​កាន់តែ​

    ល្អ​ដូច​គេ អត់​ចាំ​ចាច់​ចម្លង​តាម​គេ​ទេ​។

    នេះជាសំដីមនុស្សពាលបាតផ្សារគ្មានការទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ជាសំដីមនុស្សដែលមិនដែលចូលសាលា

    មិនចេះស្រលាញ់ជាតិខ្លួន ជាធុនពពួកសំរាម ទៅទីណាស្អុយទីនោះ បើហ្អែងចង់អោយគេគាំទ្រ ដល់តែហ្អែងធ្វើដែល

    មានតំលៃដល់ជាតិ បើម៉ាថ្ងៃគិតតែដើរសំអុយឈ្មោះជាតិ នោះគ្មានអាណាគេគាំហ្អែងទេអាវ៉ា

  4. ស្តេចវិចសៃ says:

    ជុំ លិណូបានចូលសាលាណូម ដូចនេះវប្បធម៏របស់គាតនូវមានកំរឹត។
    សូមតារាទាំងអស់កុំគិតតែរកលុយដោយមិនមានពេលអានសៀវភៅ និងរៀនរកពាក្យល្អៗទៅវិញល្អជាជាង!!!

  5. កុំថាឡើយ២​ពាន់​ដុល្លា សូម្បីតែ ១សែន ដុល្លា ក៏រាស្រ្តខ្មែរគេនាំគ្នារៃអង្គាស់ប្រាក់មកអោយពួកហ្អែងដែរ

    អោយតែធ្វើអោយប្រទេសមានឈ្មោះល្បីល្បាញលើសកលលោកដូចគេ តែបើនៅតែតាប៉ែមិនមានគំនិត

    ដូចសព្វថ្ងៃនេះសូម្បី១រយរៀលក៏គ្មានពីណាគេអោយដែរ ហើយបើហ្អែងបានអានអត្ថបទនេះ ត្រូវដឹងថា

    មុនហ្នឹងអញនិយាយពាក្យគំរួសគំរើយបែបនេះ អញធ្លាប់និយាយបញ្ចេញទស្សនៈស្លូតបូត ទន់ភ្លន់រួចទៅហើយ

    តែទង្វើបានមកវិញគឺខ្មែរនៅតែយ៉ាប់ដដែល ព្រោះពពួកមនុស្សធន់ចោរបែបនេះទាស់តែឌែលចំៗម៉ងទើបវាចេះស្តាប់
    ឆាប់ប្រតិកម្ម ទោះយ៉ាងដូចហ្អែងហ្នឹងជាដើម ។

  6. kumrou says:

    រឿងលួចចម្លងនេះ យើងធ្លាប់បានលើកឡើងម្តងហើយ។សាសន៍គេជិតខាងយើងនេះ
    លួចយករចនាបថប្រាសាទអង្គរទៅធ្វើកូនប្រាសាទតូចមួយដាក់តាំងក្នុងប្រទេសខ្លួន
    យ៉ាងងងើល។តែខ្មែរយើងជាពិសេសអ្នកដែលពូកែខាងរិះគន់នោះ ស្ងាត់មាត់ដូចគេ
    ចុក។លុះដល់មានគេរិះគន់ជនជាតិខ្លួន ក៏តាំងជាន់កគ្នាថែមទឿត។នេះជាកំសោយ
    មួយរបស់យើង។គួរណាស់តែយើងប្រឹងប្រែងវាយបកវិញ។

  7. លីណូនេះឆ្កួតសុទ្ធ ទាលុយពីអ្នករិះគន់កែលំអមួយខែ២ពាន់ដុល្លា ហាស់ !
    ម្នាក់នេះបែបចង់ទក់មុខដូចម្នាក់ឈ្មោះ ណុប បាយារិទ្ទ ដែរហើយ
    រឿងចោរលួចថតចម្លង មកពីច្បាប់តុលាការស្រុកខ្មែរវាអន់គ្មានសមត្ថភាពកាត់ទោសពិន័យជនខិលខូច
    ហើយក៍ជាកិច្ចការរក្សាសិទ្ធិរបស់ផលិតកម្មនិមួយៗដែរ អ្នករិះគន់គេរិះគន់កែលំអកុំឱ្យវាធ្លាក់ទឹកតើ
    ម៉េចមិនយល់អីសោះចឹង ។

  8. មានត says:

    ម៉ូតសក់របស់តារាខ្មែរដូចខ្ទើយ ជាពិសេសសក់អាកាណូ។​​ និយាយចុះនិយាយឡើង ចង់អោយអ្នករិះគន់ចិញ្ចឺមវាមួយខែ២០០០ដុល្លា អានេះឆ្កួតសុទ្ធ។

  9. កូនខ្មែរសុទ្ធសាធ says:

    ខ្ញុំគិតថាវាខុសទាំងពិរ គឺទាំងទស្សនិកជន និង អ្នកសិល្បះ។អ្នកសិល្បះខុសត្រង់ថាមិនព្រមបង្កើត
    អ្វីជាស្នាដៃរបស់ខ្មែរទេគិតតែពីចំលងពីគេ មិនដូចសម័យលោកតា ស៊ិន ស៊ីសាមុត ដែលបទចំរៀង
    និងភាពយន្តសុទ្ធតែផលិតដោយខ្មែរខ្លួនឯងផ្ទាល់។ចំណែកប្រជាជនខ្មែរសព្វថ្ងៃហៅថា ពួកអ្នក
    បរទេសនិយមទៅហើយ មិនដែលជួយលើកស្ទួយផលិតផល ឬ ស្នាដៃរបស់ខ្មែរខ្លួនឯង ជាពិសេស
    ពួកយុវវ័យ នៅពេលស្តាប់ចំរៀងដែលនិពន្ធដោយខ្មែរផ្ទាល់ ពួកគេតែងរិះគន់ថាមិនពិរោះមិនទាន់
    សម័យ ជាក់ស្តែងផលិតកម្ម រ៉ក់ ដែលនិពន្ធដោយខ្លួនឯងផ្ទាល់ប៉ុន្តែបែរជាត្រូវបិទទ្វារទៅវិញដោយ
    សារខ្វះការគាំទ្រ នេះសរបញ្ជាក់ថាខ្មែរយើងសព្វថ្ងៃគឺបរទេសនិយម ។ម្យ៉ាងអ្នកសិល្បះខ្មែរមួយ
    ចំនួនធំសុទ្ធតែមានចំណេះដឹងខ្សោយដូចនេះពួកគេមិនបានគិតថាធ្វើយ៉ាងម៉េច
    អោយប្រទេសជាតិមានកេរ្តិ៍ឈ្មោះល្បីនោះទេគេគិតតែម្យ៉ាងគត់គឺធ្វើយ៉ាងណាអោយ
    តែពួកគេល្បីអាចរកលុយបានច្រើន
    មានឡានទំនើបជិះ មានវីឡាស្កឹមស្កៃ ដូចនេះពួកគេមិនខ្វល់ថា ចំរៀងដែលគេច្រៀង ភាពយន្ត
    ដែលគេសំដែងចំលងយកមកពីណានោះទេ។ចំណែកការកូពីចំលងវាមិនអាចកើតឡើងពីអ្នក
    គ្មានជំនាញនោះទេ គឺអ្នកកូពីចំលង គឺជាផលិតកម្មផលិតចំរៀងដូចគ្នាហ្នឹងជាអ្នកធ្វើ។

  10. សូមស្ថានីយ៍ទូរទស្សន៍ទាំងអស់ ជួយយកសំដី អាអ្នកសិល្បៈបាតផ្សារមួយនេះ

    ចាក់បញ្ចាំងអោយដឹងទូទាំងប្រទេសផង

  11. ស្តេចរិះគន់ says:

    អានេះត្រូវបណ្តោះសង្គមយើងហើយ !

  12. kumrou លោកហាក់បីដូចជាគាំទ្រទាំងងងឹតងល់ពេកហើយ បើពូជខ្មែរជាអ្នកសាងអង្គរ ម្តេចម្នាក់ៗមិនយកគំរូរ

    តាមបុព្វបុរសយើងទៅ លោកកុំច្រឡប់អោយសល់ថាគេចំឡងពីខ្មែរទៅទាំងស្រុងនោះ ដូចជាសៀមជាដើម

    អប្សរាខ្មែរពេលរាំទល់ភ្លន់រស់រាយរាក់ទាក់ តែសៀមវិញវារាំរាងពិបាកមើលច្រងេងច្រងាករឹងឆ្កើត មិនស្មើរខ្មែរ

    ផង តែយើងមិនបកទៅគេវិញ ទី១ វាអន់ជាងយើង វាបានកែជារបស់គេទៅហើយ តែបករឿងសព្វថ្ងៃនេះវិញ

    បើបកទៅគេវិញទាំង យើងយកពីគេទាំងដុលបែបនេះ មាននៃថាយើងកុំពុងបំផ្លាញពូជឈ្មោះខ្មែរសាងអង្គរ

    ទៅជាខ្មែរចាំចំលងពីគេហើយ ចឹងទាំងអ្នកគាំទ្រនិងអ្នកលួចពីគេមានអីខុសគ្នាទៅ គឺចោរដូចតែគ្នាទេ .!

  13. kumrou លោកហាក់បីដូចជាគាំទ្រទាំងងងឹតងល់ពេកហើយ បើពូជខ្មែរជាអ្នកសាងអង្គរ ម្តេចម្នាក់ៗមិនយកគំរូរ

    តាមបុព្វបុរសយើងទៅ លោកកុំច្រឡប់អោយសោះថាគេចំឡងពីខ្មែរទៅទាំងស្រុងនោះ ដូចជាសៀមជាដើម

    អប្សរាខ្មែរពេលរាំទល់ភ្លន់រសរាយរាក់ទាក់ តែសៀមវិញវារាំរាងពិបាកមើលច្រងេងច្រងាករឹងឆ្កើត មិនស្មើរខ្មែរ

    ផង តែយើងមិនបកទៅគេវិញ ទី១ វាអន់ជាងយើង វាបានកែជារបស់គេទៅហើយ តែបករឿងសព្វថ្ងៃនេះវិញ

    បើបកទៅគេវិញទាំង យើងយកពីគេទាំងដុលបែបនេះ មាននៃថាយើងកុំពុងបំផ្លាញពូជឈ្មោះខ្មែរសាងអង្គរ

    ទៅជាខ្មែរចាំចំលងពីគេហើយ ចឹងទាំងអ្នកគាំទ្រនិងអ្នកលួចពីគេមានអីខុសគ្នាទៅ គឺចោរដូចតែគ្នាទេ .!

  14. ជំនាន់លោកតាសាមុត ចំរៀងខ្មែរដែលចំលងពីគេក៏មានដែរ ប្រហែល ជា ៣៥ភាយរយ ហើយនិពន្វខ្លួន

    ឯង ប្រមាណ ៦៥ភាគរយ តែការចំលងសម័យនោះមិនដូច យើងសព្វថ្ងៃទេ គឺគេចំលងតែ Melody ទេ

    ហើយសាច់ភ្លេងទាំងមូលប្តូរជាតុងខ្មែរវិញ រឺដូរចង្វាក់ទៀតក៏មាន ដូចបទ ចិត្តផិតក្បត់ជាដើម ដែលបទ

    ចិនក្បាលភ្លេងគេយក សាក់សូរមកលេង តែលោកតាសាមុតគាត់កែមកហួចខ្លួនឯងផ្ទាល់ អមនិងសំលេង

    ហ្គីតាតុងខ្មែរទៅវិញ នេះគ្រាន់ជាផ្នែកមួយនៃចំរៀងជាច្រើនទៀតក្រោមការកែសំរួលរបស់កវីខ្មែរជំនាន់នោះតែ
    ប៉ុណ្ណោះ ។

  15. យល់ៗៗៗ says:

    ខ្មែរសូមកុំបណ្តោយខ្លួន តាមកាលៈទេសៈជាអ្នកអូសទាញពេក ត្រូវគិតពីកិត្តិយស ជាតិជាប់ជានិច្ចក្នុងខ្លួន កុំឱ្យ លុយធ្វើជាចៅហ្វាយ គ្រប់ៗរឿង នោះ
    វាល្អប្រសើរ ហើយពេល យើងអត់មានអ្វីមើល តែពេលនេះ គួរកែប្រែពីជំនាន់យើងហើយ កុំឱ្យក្មេងៗកាន់តែខ្សោយ មិនចូលរៀនដូចសព្វថ្ងៃ រួចរត់ទៅរកតែកន្លែងសប្បាយ ភ្លើតភ្លើនខ្វការពិចារណា នាំឱ្យប៉ះពាល់វឹកវរ ដល់សង្គមជាតិ ទៅថ្ងៃមុខ ។មានរឿងដ៏អស្ចារ្យជាច្រើន ដែលខ្មែរយើងអាចធ្វើបាន ដូចជា សាង អង្គរវត្ត ជាដើម ។ តើខ្មែរសម័យទំនើប មិនអាចប្រៀបបាន និងខ្មែរជំនាន់ដើមខ្លះទេ ? មិនមែន ទេ សម័យនេះមានមធ្យោបាយច្រើនណាស់ តែបើយើងគឹតមិនបានដិតដល់ យលអ្វីដែលងាយស្រួល នោះ វាក៏ងាយសាបសូន្យ ។ សូមបងប្អូនទាំងអស់គ្នា ខំប្រឹងបន្ថែម កុំទំលាប់បន្ទោសអ្នកណា ទាំងអស់ មុននឹងខ្លួនយើង ព្រោះយើងជាអ្នកធ្វើដោយខ្លួនឯង យើងពិតជាអាចកែប្រែបាន ដោយចាប់ពីយើងជាអ្នកថ្តើម ។

  16. Mi Yas says:

    សម្ម្តីចោលម្សៀតអាលីអូ នៅជីតអាយះក្បាលហើយអ្ហែង

  17. ចុយ ប៊ុន រានី says:

    អាណុប ប៉ាយ៉ារិទ្ធ អានេះវាពូកែបានតែចម្លងពីយួន និងកូរ៉េ ទេ វាច្រៀងជាង១០ឆ្នាំហើយតែវាដូចជាមិនចេះស្អីសោះ

  18. th says:

    អារឿងលើកទឹកចិត្ត គឺត្រូវលើកទឹកចិត្តហើយ តែសំរាប់អារឿងខិតខំកែឆ្នៃ ផលិតខ្លួនឯងប៉ុណ្ណោះ តែអារឿងលួចចំលងពីគេ ថោកទាបណាស់ ប្រទេសអាប់អោនកិតិ្តយសដោយសារតែអស់លោកឯងហ្នឹង! ចេះនិយាយអញ្ចឹងកើត!

  19. កន្តួយ ប៊ុន រានី ហ៊ុនសែន ចុយមិនរើសមុខ says:

    តារ៉ាចម្រៀងខ្មែរ គួតែបញ្ឈប់ចម្លងបទចម្រៀងពីគេទៅ

  20. Nandakava says:

    គុំប្រកាន់គាត់អី . មិត្តភក្ក័ខ្ញុំប្រាប់ថាជុំល៏ណូ នឹងពេលចូលខារាok ម្តងម្តង អត់ដែលមានលុយថិប អោយស្រីផងនឹង

  21. ខ្ញុំពិតសោកស្តាយណាស់ដែលបានកើតមកជាខ្មែរ !

    ១- សង្គ្រាមជាង៣០ឆ្នាំធ្វើអោយរាស្រ្តវេទនា

    ២- ចប់សង្គ្រាម ប្រទេសក្លាយជាផ្តាចការ បក្សពួកនិយម ពុករលួយ អាយ៉ងយួនដាច់ថ្លៃ

    ៣- រាស្រ្តយំស្តាយដី និងភយ័ខ្លាចពីការអភិវឌ្ឍន៍ដ៏ឆ្កួតលីលា គ្មានចំនេះដឹង

    ៤- ជនអន្តោប្រវេសន៍នៅពេញស្រុកជាពិសេសយួន

    ៥- ក្រសួងការងារចោម្សៀត គ្មានច្បាប់កំណត់ប្រាក់ខែត្រឹមត្រូវ ធ្វើអោយឈ្មួញបរទេសមើលងាយខ្មែរ

    ៦- ប្រពន្ធ័តុលាការមិនឯងរាជ្យ

    ៧- ធ្វើអោយខ្មែរបាក់មុខបាក់មាត់លើឆាកអន្តជាតិ ក្លាយជាសាសន៍មួយដែលចាំតែលួចចំលង និង

    ចាំប្រើរបស់គេស្រាប់ ដែលពុំមានសមត្ថភាពក្នុងការផលិតដោយខ្លួនឯង

    ៨- យុវជនយុវនារី ខ្មែរភាគច្រើនបាត់បង់គំនិតជាតិនិយមនៅក្នុងខ្លួន ដោយសារការហូរចូលនូវវប្បធម៌បរទេស

    ដោយពុំមានការទប់ស្កាត់ហ្នឹងត្រួតពិនិត្យពីក្រសួងពត៌មាន និង ក្រសួងវប្បធម៌ ចោរម្សៀតទាំងនោះ ………ល

  22. kumrou says:

    លោកយល់យ៉ាងម៉េចក៏ស្រេចតែលោក ប៉ុន្តែយើងមិនងងឹតងងល់ដូចលោកគិតទេ។
    យើងឯណេះវិញ គិតថាលោកកំពុងកាន់ជើងសាសន៍គេហើយ។ដូនតាយើងបានទុក
    ពំនោលជាស្លោកមួយថា សៀមមិនចោលក្បួន យួនមិនចោលពុត។តើក្បួនសៀមគឺអ្វី?
    នោះគឺការចម្លងឬលួចយកនេះដែល មានច្រើនតាំងពីល្ខោន ណាំងស្បែក ចំរៀង ​និង
    របាំច្រើនទំរង់។ធម្មតាទេ នេះជាល្បិចខូចរបស់សៀម ដែលខ្លាចម្ចាស់គេរករឿង។តែ
    ខ្មែរយើងត្រង់ពេក​ គ្មានល្បិចទេ។ទោះជាយ៉ាងណាការរំលោភលើកម្មសិទ្ធិបញ្ញាគឺជា
    ទង្វើខុសច្បាប់ ដែលជាការប្រឈមរបស់បុគ្គលអ្នកលួចចម្លង។អ្វីដែលយើងឈឺឆ្អាល
    នោះ​គឺអ្នកនោះជាខ្មែរ។យើងមានអារម្មណ៍ថា គេក្តិចស្បែកយើង ប៉ុន្តែយើងឈឺចាប់ដល់
    ឆ្អឹង ព្រោះខ្ញុំជាជនជាតិខ្មែរដូចគេម្នាក់នោះដែរ។

  23. Anonymous says:

    លោកម៉ែអាជាតិ នឹងលោកលង្វែក ជេគេសុតតែមិនដែលចូលសាលា តែពួកលោកបានចូលសាលាមែនទេ??? ចង់ដឹងថារៀននៅសាលាណាដែរ ដែលបង្រៀនឲ្យពួកអស់លោកប្រើពាក្យសុតតែអាមឹង អាល្ងង អាបាតផ្សារ… ខ្ញុំអានសំដីលីណូគេនិយាយ ដូចជាមិនទាន់ប្រើពាក្យអាមឹងអីចឹងទេ និងពួកលោកដៀលគេថាមិនបានចូលសាលាផង …ប្រហែលជាពួកលោករៀនចេះអស់សាលាហើយ បានជាប្រើសំដីបែបចឹងចឹង!!! ខ្មាសក្មេង!!!

  24. សំឡាញ់! says:

    កុំយល់សប្តិអី!!! ពាក្យថាតារា ? គឺជាផ្កាយ….. លោកជាមនុស្សដើរលើដីសោះថាខ្លួនជាតារា ។
    ចំជាឆ្កួតមែន ហាស់ ហា..។

  25. ទេពីរូ says:

    ចំពោះខ្ញុំយល់ថា អ្ន​កចម្រៀងបច្ចុប្បន្ននេះ សុទ្ឋតែពួកបាទផ្សារទាំងអស់ ចំរៀងច្រៀងមិនកើត ហើយអក្សរអានមិនត្រូវទៀត តើជួយវប្បធម៌ និងជាតិតាមរបៀបណា?​ ចំពោះសំលៀកបំពាក់ និងសកវិញ លែងនិយាយហើយ សុទ្ឋតែបំផ្លាញ់ជាតិមិនអាចប្រកែកបានទៅហើយ៕ ហា…….ពួកអាចង្រៃអើយ ឈប់បន្ត…………..ទៀត អញ……..និងប្រជារាស្រ្តខ្មែរមិនដែលខ្វល់ ស្គាល់ពួកឯងទេ ……ហើយមិនដែលនឹងចាប់អារម្មណ៌ដែរ………….