ភ្នំពេញ: ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រកាសថា នៅឆ្នាំ២០១៣ រាជរដ្ឋាភិបាល ក៏ដូចជាអង្គភាពរបស់លោក បានដាក់ចេញនូវផែនការលុបបំបាត់ រូបភាពមន្ត្រីឃុំសង្កាត់ យកលុយពីប្រជាពលរដ្ឋ ក្នុងការធ្វើលិខិតស្នាម និងករណីប៉ូលិសចរាចរណ៍ យកលុយតាមចិញ្ចើមផ្លូវ។
ថ្ងៃទី 9 មករា 2013
ដោយ: លី សិលា
CEN
ចំពោះមុខអ្នកកាសែត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ ដែលជាទិវារំឭកខួប ៣៤ ឆ្នាំ នៃថ្ងៃជ័យជំនះ ៧មករា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានមានប្រសាសន៍ថា “ទៅសង្កាត់មានការទារលុយ នៅតាមដងផ្លូវមានការទារលុយ មានស្អីៗ ធ្វើឲ្យមានអារម្មណ៍មួយថា អំពើពុករលួយមួយធ្ងន់ណាស់ លើបញ្ហានេះ។ ប៉ុន្តែយើងខ្ញុំជឿថា ឆ្នាំ២០១៣នេះ គឺជាឆ្នាំមួយ ដែលយើងតស៊ូប្រយុទ្ធ ប្តូរផ្តាច់ណាស់ដែរ ដើម្បីធ្វើម៉េច បំបាត់ការយកលុយនឹងឯង។ អីចឹង យើងខ្ញុំជឿជាក់ថា នៅសាំងហ្គាពួរ ដែលធ្វើឲ្យគេមានអារម្មណ៍ថា សង្គមគេល្អបាន គឺគេលុបបានអានឹងឯង”។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានបន្ថែមថា “យើងខ្ញុំជឿជាក់ថា ការលុបបំបាត់ការយកកម្រៃក្រៅផ្លូវការ នៅក្នុងឆ្នាំ២០១៣នេះ។ នៅខែមករានេះ យើងខ្ញុំជាប់ដៃខ្លាំង មួយខែមករានេះ ប្រកាសទ្រព្យសម្បត្តិ។ អីចឹងផុតពីខែមករានេះ កម្លាំងទាំងអស់ បុកទៅលើការងារ ( យកកម្រៃក្រៅផ្លូវការ ) អីចឹងអាចចាប់ហើយ សូមជម្រាបប៉ុណ្ណេះ។ អីចឹងតាមរយៈអ្នកកាសែត ខ្ញុំសូមប្រកាសជម្រាបជូនដល់សង្គមយើងជ្រាបដែរថា ចាប់ មិនមែនមិនចាប់ទេ។ មួយរៀល មួយសេនក៏ដោយ តែលើសការកំណត់ ( បង់ថ្លៃសេវា ) គឺចាប់ហើយ”។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានបន្ថែមថា មកដល់ពេលនេះ មានក្រសួងរបស់រាជរដ្ឋាភិបាល ចំនួន ១៨ ក្រសួងហើយ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម ដែលបានស៊ីញ៉េយល់ព្រមជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការព្រមព្រៀង មិនយកថ្លៃសេវានានា លើសការកំណត់។
ក្នុងនោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឲ្យដឹងថា ក្រសួងរបស់រដ្ឋាភិបាល ដែលយឺតយ៉ាវ មិនទាន់ស៊ីញ៉េលើកិច្ចព្រមព្រៀង មិនយកកម្រៃលើសកំណត់នោះ រួមមាន៖ ក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងប៉ូលិស និងអាជ្ញាធរឃុំសង្កាត់ ស្រុកខណ្ឌ រាជធានីខេត្ត ដែលមហាជន តែងតែជួបប្រទះក្នុងរឿងយកលុយលើសកំណត់ ទៅលើថ្លៃសេវា ធ្វើលិខិតស្នាម ពិសេសសៀវភៅស្នាក់នៅ ជាដើម។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា ការកំណត់ មិនឲ្យយកថ្លៃសេវា លើសការកំណត់ ក្នុងស្ថាប័នរដ្ឋនោះ គឺត្រូវចាប់ផ្តើមអនុវត្ត តាមពីថ្ងៃទី១ ខែ១ ឆ្នាំ២០១៣។ ប៉ុន្តែដោយសារតែនៅខែ១ ខែមករានេះ អង្គភាពប្រឆាំងអំពើពុករលួយ ជាប់រវល់នឹងកិច្ចការមន្ត្រីរដ្ឋាភិបាល ត្រូវប្រកាសទ្រព្យសម្បត្តិ ជាលើកទី២ ដូច្នេះកិច្ចការនេះ នឹងត្រូវអនុវត្តក្រោយពីខែមករានេះ។
អំពីមន្ត្រីដែលជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល លើកទី២ ក្នុងរយៈពេល ២ ឆ្នាំ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ គឺនៅសល់តែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ តែពីរក្រសួងប៉ុណ្ណោះ មិនទាន់បានផ្ញើសម្រង់ឈ្មោះមន្ត្រី ដែលត្រូវប្រកាសទ្រព្យសម្បត្តិ មកកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ មន្ត្រីដែលត្រូវប្រកាសទ្រព្យសម្បត្តិនោះ ចាប់ពីប្រធាននាយកដ្ឋានឡើងទៅ។
តាមលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង គិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៧មករា គឺមានមន្ត្រីប្រហែលជា ៦០០ នាក់ហើយ បានមកប្រកាសទ្រព្យសម្បត្តិ។
កាលពីឆ្នាំ២០១១ ក្នុងពេលប្រកាសទ្រព្យសម្បតិ្ត និងបំណុល លើកទី១ មានមន្ត្រីជាង ២ ម៉ឺននាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល រាប់ទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក៏ប៉ុន្តែការប្រកាសទ្រព្យសម្បត្តិ និងបំណុលនោះ ត្រូវបានធ្វើឡើង ជាសម្ងាត់។
ចាប់តាំងពីពេលប្រកាសទ្រព្យសម្បត្តិ នៅឆ្នាំ២០១១ មកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់វិធានការតាមផ្លូវច្បាប់ លើសំណុំរឿងជាច្រើន។ ក្នុងនោះ ក៏មានការចាប់ព្រះរាជអាជ្ញា ពុករលួយ នៅតុលាការខេត្តពោធិ៍សាត់ លោក តុប ចាន់សេរីវុឌ្ឍ និងឧត្តមសេនីយ៍ប៉ូលិសជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រួមមាន៖ លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាង អតីតស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ឯក ម៉ឹក ដារ៉ា អតីតអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន កាត់ទោស ដាក់ពន្ធនាគារមួយជីវិតផងដែរ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន និងពុករលួយ ស៊ីសំណូក៕
អោមយឺនទៀងអាគីងគក់លក់ថ្នាំស្រែង ពុករលួយតែខ្លួនឯងហើយធ្វើអ្នកប្រឆាំងអំពើរពុករលួយតែ ខ្លួនឯង វាមិនខ្មេះទេអាអើយ។ បើមានឆន្ទៈចង់កំចាត់អំពើរពុករលួយមែនទែនរង់ចាំគ្លាំមើលតែ ក្រសួងសេដ្ឋកិច្ចមួយទៅបានហើយ កន្លៃនោះហើយដែលកាន់លុយថវិកាជាតិមិនបាច់ទៅមើលអី មន្ត្រីតូចតាចតាមចញ្ចើមថ្នល់នោះទេអាអើយ។
អើ ខ្ញុំចាំមើល ! តែតិចលរ មិនបាន ដូរឈ្មោះ ឱម យ៉ិនទៀង នេះ ចេញទៅ ?
យើងនឹងរង់ចាំមើលលទ្ឋផល! ជាពិសេសពពួកប៉ូលីសចរាចរសី្អគេនោះ ហាឡើងម្ភៃម៉ឺន សាមសិបម៉ឺនឬស្ទូចដាក់ឡាន
១. ចំណាត់ការណាមួយក៍ដោយ របស់អង្គភាពប្រឆាំងអំពើពុករលួយគួរអបអរសាទរ! ទោះបីយ៉ាងណា ការលើកឡើងនូវសង្គមសាំងហ្គាពួរ ជាឧទាហរណ៍គឺជារឿងមិនសមហេតុផល បើបៀ្របធៀបនឹងស្ថានភាពប្រាក់បៀតវត្សរ៍និងជីវភាពរស់នៅរបស់មន្រ្តីរាជការ យោធា បូលីសកម្ពុជា ដែលមានឋានៈទាប កំពុងរស់នៅក្នុងស្ថានភាពក្រលំបាក!!!!
២. សកម្មភាពរបស់មន្រ្តីអាជ្ញាធរនិងបូលីសតាមចិញ្ចើមផ្លូវបាន យកតួនាទីរដ្ឋបាលរបស់ខ្លួនដើម្បីកៀបស៊ី ប្រជារាស្រ្ត ឬអាចហៅថា ការចាប់ជម្រិតកណ្តាលថ្ងៃចែះ គឺជារឿងគួរអោយតក់ស្លត់!!!!
៣. យើងបានដឹង លឺ រួចមកហើយនូវរចនាសម្ព័ន្ធរដ្ឋបាលខ្លះ គឺបានបង្កើតឡើង គឺដើម្បីកាង ឬចាប់ជម្រិតនេះឯង!! ដូចជា ក្រសួងកសិកម្មបានបង្កើត អង្កភាពរដ្ឋបាលព្រៃឈើ និងអង្កភាពគ្រប់គ្រងការនេសាទ គឺ ដើម្បីកាងលើសកម្មភាពកាប់បំផ្លាញព្រៃឈើឬនេសាទត្រី !! មានន័យថា ក្រៅពីអង្គភាពទាំងពីនេះ គឺគ្មានថ្នាក់រដ្ឋបាលណាអាចមានសិទ្ធ លើការកាប់ព្រៃឈើ ឬបង្កើតឡូនេសាទបានទេ! ប៉ុន្តែសកម្មភាពជាក់ស្តែង គឺពួករដ្ឋបាលព្រៃឈើជាក្រុមចងអង្រឹងចាំយកលុយតែម្នាក់ឯង!!Sic ចំណែកឯក្រុមគ្រប់គ្រងការនេសាទគឺជាក្រុមដែលបង្កើតឡូនេសាទច្រើនរាប់មិនអស់និងគ្រប់រូបភាព ជាពិសេសការងាររបស់ពួកនេះគឺតាមកៀបយកលុយ!!!!
៤. រឿងមួយទៀត ដែលខ្ញុំចង់អោយរដ្ឋាភិបាលនិងអង្កភាពប្រឆាំងអំពើពុករលួយបានដឹងដែរ គឺអង្គការភាពប្រឆាំងការរត់ពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្កភាពប្រឆាំងបទលើ្មសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ទាំងពីរអង្កភាពនេះគឺក៍ជារចនាសម្ព័ន្អរដ្ឋបាលដែលបង្កើតឡើងដើម្បីចាប់ជម្រិតដែរ!!!!
ឧ. គ្រប់ទំនិញទាំងអស់ឆ្លងកាត់ព្រំដែនគោកនិងទឹកគឺឆ្លងកាត់គយទាំងអស់!!!ប៉ុន្តែពេលមកដល់ផ្ទះ គឺពួកប្រឆាំងការរត់ពន្ធនិងមកដល់ភ្លាម គឺត្រូវទូទាត់លុយម្តងទៀត ឬត្រូវបង់ខែ!!Sic ដូចករណីថ្មីៗនេះ គយបានទៅជម្រិតអោយពួកអ្នករកស៊ីនៅផ្តុំស្តាតចាស់ត្រូវបង់ឆ្នាំ គឺមួយឆ្នាំ ប្រមាណ៤០០០ដុល្លារ!!! រូបភាពនេះ មាននៅគ្រប់ខ័ណ្ឌ និងតំបន់រកស៊ីទាំងអស់!!!!! សម្តេចនាយករដ្ឋមន្រ្តីបាននិយាយច្រើនដង ជាពិសេសនៅឪកាស់បិទអង្គប្រជុំអាស៊ានថា៖ ប្រទេសនីមួយៗមិនត្រូវដាក់របាំងពន្ធគយ ដើម្បីកំហិតបរិមាណទំនិញនាំចូលទេ!! ទឹកព្រះទ័យជ្រះថ្លានេះ ពិតជាបានកំពុងអនុវត្តនៅកម្ពុជា គឺមិនអោយពន្ធគយ(tariff) នាំអោយទំនិញឡើងថ្លៃនោះទេ។ ម្យ៉ាងប្រទេសកម្ពុជា ជាប្រទេសមិនទាន់មានផលិតកម្មគ្រប់ជ្រុងជ្រោយនៅឡើយ!! ដូច្នេះការសង្កត់កអ្នកនាំចូល មានន័យថា តម្លើងថ្លៃទំនិញ!!!! អ្នករកស៊ីនាំចូល តែងខិតខំយ៉ាងលំបាករកទំនិញថោក និងមានគុណភាពដែលត្រូវនិងទីផ្សារថ្លៃទាបរបស់កម្ពុជា!! ប៉ុន្តែត្រូវពួកប្រឆាំងការត់ពន្ធកៀបស៊ីម្តងៗ ស្ទើរក្ស័យជីវ៉ា!!! ចំពោះអង្កភាពប្រឆាំងបទលើសសេដ្ឋកិច្ចនេះ ក៍មិនខុសពីអង្កភាពប្រឆាំងអំពើរត់ពន្ធដែរ គឺដាក់ខែគ្រប់កន្លែងអាជីវកម្ម បើមិនដាក់ខែឬឆ្នាំទេ គឺមានដីកាឆែកឆេរ អាជីវកម្មរបស់ខ្លួននឹងឡុងចុងហើយ!!!
៥. ខ្ញុំសំណូមពរដល់គណៈបក្សប្រជាជន ដែលដឹកនាំរដ្ឋាភិបាល មេត្តាលុបបំបាត់អង្កភាពចាប់ជម្រិតទាំងពីរផង ប្រជារាស្រ្តនិងអ្នករកស៊ីល្ងង់ខ្លៅណាស់!!! ពួកគេមានកូន មានប្រពន្ធ មានឪពុកម្តាយ ។ ពួកគេខិតខំទាំងថ្ងៃ គិតនៅពេលយប់ នៅពេលពួកអង្កភាពទាំងពីរចាប់ជម្រិតម្តងៗ គឺយំមួយគ្រួសារ!!!!! ចំណែកពួកគយឬបូលីសទាំងនេះ បានលុយស្រួលៗ ទោះជួយដល់មូលដ្ឋានគណៈបក្សប្រជាជន ប៉ុន្តែលុយភាគច្រើនពួកស៊ីចាយលើស្រី ចូលបារ ផឹកស៊ី គ្មានត្រាប្រណី !!! នៅពេលពួកវាខ្លះលុយគឺដើរជម្រិត គំរាមគំហែងប្រជារាស្រ្តឬអ្នករកស៊ី!! ពួកវាមិនដឹងថា ប្រជារាស្រ្តនិងអ្នករកស៊ីទាំងនេះខិតខំសន្សំប៉ុណ្ណា ថ្ងៃសៅរ័ ថ្ងៃអាទិត្យក៍រកស៊ីដែរ!! សន្សំលុយតាំងពីរមួយកាក់មួយសេន ទើបអាចមានបាន បើសយត្រូវឡុងចុង!!!!
បើចង់លុបបំបាត់អំពើបុករលួយគេមិនមែនធ្វើដូច្នេះទេ!!!អាទៀងអើយអាទៀង!!!
ទី១»ស្ថាប័នតុលាការគឺឯងករាជ!មានមុន្រ្តីតុលាការទាំងអស់មិនមែនជាសមាជិបក្សនយោ
បាយ!!!។
ទី២»ស្ថាប័នក្រុមព្រឹក្សាធម្មនុញក៏ដូច្នោះដែរ។។។
ចេះតែកោកៗសឹកមាត់ត្រដោកឆ្នែតពោះក្របី!!!ហាហាហា។។។
សុតែពួកគីងគក់លក់ថ្នាំស្រែង!!!
ពិនិត្យមើលការិយាល័យច្រកចេញចូលរបស់ក្រសួងមហាផ្ទៃ រឿងរៀបការជាមួយជនបរទេសផង មានករណីរញ៉េរញ៉ៃច្រើនណាស់ រាប់តាំងពីបង់លុយឯកសារមួយច្បាប់ ២០០ដុល្លា បង់ថែម ពី៥ ទៅ ២០ដុល្លា កន្លែងដាក់ពាក្យចូលរបស់លោកជំទាវនៅក្រសួងមហាផ្ទៃ បង់អោយអន្តោប្រវេស ២០ ទៅ ៥០ដុល្លា បង់អោយ ភ្នាក់ងារសំភាស្តពាក់ព័ន្ធការជួញដូរ ៣០ ទៅ ៥០ ក្នុងករណីតឹងតែងអាចរហូតដល់ ១០០ ទៅ ២០០ដុល្លា ករណីខ្លះទៀតគ្រាន់តែរឿងសំបុត្រកំណើតមួយពួកគេអាចគោះយកលុយបានពី ១០០ ទៅ ៥០០ដុល្លា(សុំសួរខាងនាយកដ្ឋានរដ្ឋបាល) សរុបមួយរឿងមិនក្រោម ៧០០ ទៅ ១.២០០ដុល្លាទេ នេះគិតតែកន្លែងច្រកចេញចូលមួយរបស់ក្រសួងមហាផ្ទៃ មិនទាន់គិត. បពា្ចូលកន្លែងផ្សេងទៀតផង ។. សួរថាខាងអង្គភាពប្រឆាំងអំពើពុករលួយមានដែលដឹង ឬសើុបអង្កេតមើលទេ ? ។ កំហុសទាំងនេះជាចរិកមិនល្អដែលជះឥទ្ធពលដល់ប្រទេសជាតិ ព្រោះវាពាក់ព័ន្ធនឹងជនបរទេសដែលពួកគាត់មករៀបការជាមួយជនជាតិខ្មែរហើយតាមរយះស្ថានទូតជនជាតិពួកគេដែលប្រចាំនៅស្រុកយើង ។ ព្រោះពេលមានករណីរញ៉េរញ៉ៃ យឺតយ៉ាវរយះពេលចុះហត្ថលេខាយូរ បង់លុយច្រើនយ៉ាងនេះ ពួកគេហ្នឹងប្តឹងស្ថានទូត ។.
សូមអរគុណណាស់ ឯកឧត្តម! បងប្អូនខ្មែរ ជួយគិតមើល តើគួរជឿអោយ លើពាក្យដែលគាត់និយាយ ឬ អត់?
មើលឃើញតែអាម្កាក់ម៉ាសេនតាមចញ្ចើមថ្នល់ តែធ្វើខ្វាក់អាពាន់,មុឺនលានដុល្លា។មើលទៅអត់ហ៊ានលូកព្រោះខ្លាចឆេះ
ដឹងតែធ្វើមិនដឹងព្រោះគ្មានភ្លើងខៀវពីសំដាចម៍ខ្វាង។
រឿងពុករលួយ រលួយវុលគគោកមិនយកភ្នែកមើលទេអាថោក បែរជាធើឯងមកគិតគូរអារឿងកំប៉េកកំប៉ុកតាមចិញ្ចើមផ្លូវទៅវិញ ។
គ្មានអាណាជឿទេ
អ្នកComment នៅក្នុងនេះពិតជាមានកំហឹងខ្លាំងណាស់ហើយ។ខ្ញុំសូមគាំទ្រគំនិតដែលចង់ឲ្យជាតិបានប្រសើរ តែខ្ញុំមិនគាំទ្រទេពេលដែលអស់លោកប្រើពាក្យមិនសមជាអ្នកយលការ។ អញ្ចឹងខ្មែរក៏មិនត្រូវការអស់លោកអសីលធម៌ដែរ។ រួមគ្នាជេរគ្នាមែនទេ???
នេះគេហៅថាស្នៀត បោសសំរាមបញ្ច្រាសស្រកី ធម្មតាសំរាមគេបោសពីថ្នាក់លើនៃកាំចណ្តើរមកក្រោមទើបវាស្អាត តែលោកយិន ទៀង(លុយជាភាសាយួន)លោកបោសពីក្រោមទៅលើវិញ រួចហើយគាត់ចុះមកបោសអាក្រោមសារចុះសារឡើងដដែល ៗ អាហ្នឹងវាជា Cambodian Stylewonderful. hehe..
ទៀង(ភាសាយួន) ប្រែជាភាសាខ្មែរថា លុយ បើគ្មានលុយក៍គ្មានយិនទៀងដែរ។
មានមន្រ្តីរាជការខ្លះដូរពីក្រសួងផ្សេងចូលទៅជាមួយឱមយិនទៀង ឮថាបើគ្មានពី
១៥០០ទៅ២០០០$ទេមិនបានចូលឡើយ។ បើគ្មានទៀង(លុយ)មិនអាចនៅជាមួយទៀង។
នេះឬអ្នកប្រឆាំងអំពើពុករលួយ? ពួកឃុំ សង្កាត់ អើយលុយ១០០០ឬ២០០០រៀល
ប្រយត្ន័ជាប់គុកវើយ បើយករាប់រយពាន់មុឺនដុល្លាដូចមេធំៗ មិនអីទេណា ។
director of multilateral trade department and director of international trade are the most corrupted officials.
Director of Multilateral Trade Department and Director General of International Trade of the Ministry of Commerce of Cambodia are the most corrupted officials. Please ACU does investigation. Report by factory owners.
អ្នកដែលពុករលួយជាងគេនៅស្រុកខ្មែរគឺសុទ្ធសឹងជាមន្ត្រីបក្សប្រជាជន តាំងពីថ្នាក់មូលដ្ថានដល់ថ្នាក់កំពូល ព្រោះពួកនេះភាគច្រើនសុទ្ធតែជាសមាជិករបស់បក្សប្រជាជន
ពលរដ្ឋសាមញ្ញឯណាទៅពុករលួយកើត ផ្ទុយទៅវិញពួកគាត់ទេជាអ្នករងគ្រោះ ដូច្នេះការបំបាត់អំ
ពើពុករលួយនៅស្រុកខ្មែរ ដរាបណាសម្ដេចខ្វាងនៅកាន់អំណាច អំពើពុករលួយនៅតែមានជានិច្ច
និយាយកុហកបោកប្រាស់ឲ្យតែល្អស្ដាប់តែប៉ុណ្ណោះ តែខ្មែរដឹងក្រយ៉ៅពួកនេះច្បាស់ណាស់ឥឡូវ។
បង្រាបពីធំមកតូចមិនមែនពីតូចទៅធំទេ
បំបាត់អំពើពុករលួយគឺល្អសំរាប់ជាតិ
តែមានបញ្ហាខ្លះៗចង់និយាយ
ខ្ញុំជាមន្រ្តីនៅសង្កាត់ ប្រាក់ខែ ១០០០០០រៀល=២៥ដុល្លាអាមេរិក
បើមិនអោយខ្ញុំរកក្រៅ តើខ្ញុំអាចរស់ម្តេចបាន
ឆ្នាំ២០១៣ បំបាត់ការយកលុយតាមសង្កាត់ ចុះលោកធំៗ? គាត់ចូលបារចូលខារាអូខេ១ដងអស់រាប់រយដុល្លា=ប្រាក់ខែខ្ញុំរាប់រយដង គិតយ៉ាងម៉េចវិញ ?
បើមិនអោយខ្ញុំរកក្រៅតោះអោយខ្ញុំមានលទ្ធភាពណាទៅចិញ្ចឹមប្រពន្ធកូន ហើយការរកក្រៅរបស់ខ្ញុំយ៉ាងច្រើនណាស់ ៥០០០រៀល ទៅ ២០០០០រៀល ។
អង្គភាពប្រឆាំងអំពើពុករលួយគួរចាប់ផ្តើមពីលោកធំៗមុន មុននិងចាប់ផ្តើមពួកកូនក្អាត់ដូចជាខ្ញុំ
សុំទោសខ្ញុំមានមតិដើម្បីកែលំអរទេ
ពីមន្រ្តីឃុំ សង្កាត់ក្រខ្សត់
ការចេះធ្វើកាេប្រៀបធៀបស្វែងរកគំរូល្អគំរូអាក្រក់ចំណុចខ្សោយចំណុចខ្លាំងពីអ្នកទទៃហើយយកមកសិក្សាដើម្បីអនុវត្តន៏អំពីអំពើពុករលួយគឹអាចការពារខ្លួនអោយរួចផុតពីអន្លុងគ្រោះថ្នាក់ យ៉ាងណាមិញដោយយកប្រទេស សាំងហ្គាពួ មកធ្វើជាគំរូហើយនាំគ្នាអនុវត្តន៏តាមគឺការទាញចេញពីភាពអវីចី បងទៀងគួតែនឹកឃើញយូរហើយ ព្រោះប្រទេសដ៏តូចមួយនេះមិនត្រឹមតែគ្មានអំពើពុករលួយទេថែមទាំងគ្មានចោរលួចចោរប្លន់ថែមទៀត សួរថាតើប្រទេសមួយនេះគេធ្វើដូចម្ដេច? ហើយសំណួរទាំងនេះមិនពិបាកសួរតាមរយះអ្នកដឹកនាំប្រទេសកំពូលរបស់ប្រទេសនោះទេ គឹសួរត្រឹមតែអ្នកបើកឡានតាក់សុី ឬក៏ជាអ្នករត់តុក៏អាចឆ្លើយនិងបងបានដែរ ពួកគេទាំងនោះនឹងឆ្លើយថា ៉គេនាំគ្នាគោរពច្បាប់ ៉គឹពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ម្យា៉ងវិញទៀតរឿងស្រុកយើងពិបាកហើយព្រោះនាំគ្នាអោយរលួយទាល់តែមានដង្កូវចោះហើយមានក្លិនស្អុយសាយភាយទូទាំងប្រទេសទៅហើយ ដឹងទេថាថ្នាក់ក្រោមៗនាំគ្នាពុករលួយដោយរៀនតាមថ្នាក់លើហើយថ្នាក់ក្រោមពុករលួយដើម្បីរស់ ចំណែកថ្នាក់លើនាំគ្នាពុករលួយដណ្ដើមគ្នាធ្វើសេដ្ធី ចិញ្ចិមស្រស្នេហ៏ ប្រជែងឡានទំនើប ប្រជែងគ្នាអួតវិមានទំនើប…។ល។ ប៉ុន្តែសូមសរសើរដោយស្មោះព្រោះដាក់ខ្លួនរៀនសូត្រដោយលើកប្រទេស សាំងហ្គាពួ មកធ្វើជាឧទាហណ៏ ដូច្នេះសូមប្រញាប់ឡើងដើម្បីអោយទាន់សភាពការណ៏ដើម្បីជួយចៅហ្វាយអោយកាន់តែមានភាពអវជ័យ។ ខ្មែរត្រូវចេះស្រឡាញ់ខ្មែរ!!
សង្ឃឹមថា លោក អោម យិនទៀង ធ្វើបានល្អ ។ ដើមឈើមានគល់មានមែក និងស្លឹក អញ្ចឹងលោកជា
មន្រ្តីទទួលបន្ទុកអំពើពុករលួយ មើលមិនឃើញទេរឺ ប្រាក់បៀវត្តប៉ុន្មាន ហេតុអ្វីមានឡាន មានផ្ទះវីឡា
លុយដាក់នៅក្នុងធនាគារ ឡានជិះសុទ្ទតែទំនើប ផ្ទះវីឡាសុទ្ទតែឈើប្រណិតនៅខាងក្នុង ។ ចំណុច
មួយនៅបាត់ដំបងប៉ូលីសល្បីពូកែធ្វើបាបអ្នកក្រីក្រ ណាស់ ពិន័យអត់មានវិក័យប័ត្រ ។ សូមជួយបើក
ភ្នែកមើលផងមើល ហេតុដូចម្តេចបណ្តោយអោយធ្វើដដែលៗ គ្មានសណ្តាប់ធ្នាប់ជាមន្រ្តីរក្សា
ប្រជាពលរដ្ឋ បែជាយកការងារធ្វើអាជីពរកលុយទៅវិញ ។
បង្រ្កាបពីធំមកតូច ទំរាំដល់អាតូច អាតូចគ្រប់ បង្រ្កាបពីតូចទៅធំ ទំរាំដល់អាធំ អាធំហ៊ារ ដាក់ពេញធនាគារ
អរគុណ ណាស់លោកដែលបានបំបាត់តែអំពើពុករលួយ តាមចិញចើមថ្នល់ទេ……..?ប្រ/ព ចាំមើលហើយ ខ្មេះ ប្ញ មិនខ្មេះ អោយដូចឈ្មោះលោក ទៀង ទាត់ កុំចេះតែថាល្អមើល …../
belive or belive NO ……………ជឿ…….?
មានអ្នករត់ការត្រូវការលុយ អ្នកកាន់ត្រាវាយមួយប៉ូកលុយ បើអត់លុយរុញទៅនេះទៅនោះ
ចុះហត្ថលេខាលុយ(ដាក់នៅក្នុងសឺមី ស្រោមសំបុត្រ ) វាយត្រាមូលរួចរុញទៅវាយត្រាឈ្មោះលុយ
និយាយបានល្អ តែការអនុវត្ត គឺសូន្យ មានភ្នែកគ្មានប្រស្រី មានទ្រីស្តីគ្មានការអនុវត្ត។
If people do not pay for corruption fee the process will wait longer such as tax payment for motor, car, house… otherway, services for family identification, Birth Certificate and so on. So, Mr. Yintieng would you assign your team to follow with these cases at all commune, sangkat, khan and police station.
សុំបង្កើតកន្លែងសំរាប់ផ្តឹងឲ្យបានច្រើនផង…