05242013Headline:

វិវាទ​​​ទឹក​ដី​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ធ្វើ​ឲ្យ​ផ្ទៃ​ក្នុង​ថៃ​កាន់​​តែ​តានតឹង

ភ្នំពេញៈ ភាព​តានតឹង​កាន់​តែ​មាន​កម្រិត​ខ្លាំង​ឡើងៗ នៅ​ប្រទេស​ថៃ ​ទាក់​ទង​នឹង​វិវាទ​ទឹក​ដី​ព្រះ​វិហារ​ជាមួយ​នឹង​កម្ពុជា ​ព្រោះ​មេ​ដឹក​នាំ​ប្រឆាំង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ច្រាន​ចោល​សេចក្តី សម្រេច​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ ដែល​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ ខណៈ​លោក​ស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា នាយក​រដ្ឋ​មន្រ្តី​ថៃ កំពុង​ធ្វើ​ការ​អំពាវនាវ​ឲ្យ​នៅ​ស្ងាត់ស្ងៀម។

Wednesday, 09 January 2013
Joe Freeman
ភ្នំពេញ ប៉ុស្តិ៍

​ប្រាសាទព្រះ​វិហារ​ខ្មែរ ដែល​តុលាការ​អន្តរ​ជាតិសម្រេច​​​ក្នុងឆ្នាំ ១៩៦២ ថា ​ជាកម្ម​សិទ្ធិ​របស់​កម្ពុ​ជា​។ ហេង ជី​វ័ន

​ប្រាសាទព្រះ​វិហារ​ខ្មែរ ដែល​តុលាការ​អន្តរ​ជាតិសម្រេច​​​ក្នុងឆ្នាំ ១៩៦២ ថា ​ជាកម្ម​សិទ្ធិ​របស់​កម្ពុ​ជា​។ ហេង ជី​វ័ន

យោង​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថៃ​បាន​ឲ្យ​ដឹង​ថា លោក​ស្រី​នាយក​រដ្ឋ​មន្រ្តី ​បាន​ឆ្លើយ​តប​ទៅ​នឹង​ផែន​ការ​ដែល​សកម្មជន «ក្រុម​អាវ​លឿង» ​ចង់​រៀបចំ​បាតុកម្ម​នៅ​ចុង​ខែ​នេះ និង​ដោយ​សម្ព័ន្ធ​សមាជិក​សភា​គណបក្ស​ប្រឆាំង ដែល​ចោទ​សួរ​អំពី​សិទិ្ធ​អំណាច​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ​លើ ជម្លោះ​នេះ។

លោក​ស្រី យីងឡាក់ ត្រូវ​បាន​ដក​ស្រង់​សម្តី កាល​ពី​ម្សិលមិញ​ដោយ​កាសែត Pattaya Mail ថា៖ «សូម​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ហើយ​កុំ​យក​ករណី​នេះ​ធ្វើ​ជា​នយោបាយ​ដើម្បី​ដាក់​សម្ពាធ​មក​លើ រដ្ឋាភិបាល​»។

លោក​ស្រី​បន្ថែម​ថា ចំណង​ទាក់ទង​រវាង​លោក​ស្រី ជាមួយ​និង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ជា​មិត្តភក្តិ​បង​ប្រុស​គឺ​អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពុំ​មាន​សារៈ​សំខាន់​ ដូច​ផល​ប្រយោជន៍​ប្រជាជាតិ​ថៃ​នោះ​ទេ។

នេះ​ជា​ព្រឹត្តិការណ៍​ចុង​ក្រោយ​បង្អស់​នៅ​ថៃ ដែល​បញ្ឆេះ​កាល​ពី​សប្តាហ៍​មុន នៅ​ពេល​រដ្ឋ​មន្រ្តី​ការ​បរទេស​ថៃ​បាន​ប្រកាស​ផែន​ការ​ចាប់​ផ្តើម​យុទ្ធនាការ លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​រឿង​ក្តី​បូរណភាព​ ទឹក​ដី​ជិត​ប្រាសាទ​ព្រះ​វិហារ​នេះ ដើម្បី​ទប់ស្កាត់​ចលាចល ក្នុង​ករណី​ថៃ​ចាញ់​ក្តី​។ បន្ទាប់​ពី​មាន​ប្រតិកម្ម​​ចំពោះ​អ្វី​ដែល​មនុស្ស​ជា​ច្រើន​នាក់​យល់​ថា ជា​ការ​ទទួល​សារភាព​មុន​ពេល​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ថៃ ​បាន​ចាប់​ផ្តើម​​នីតិវិធី​ទប់ស្កាត់​លើ​ការ​ខូចខាត ដោយ​បាន​សន្យា​ថា នឹង​ធ្វើ​ដំណើរ​ទៅ​តុលាការ​ក្រុង​ឡាអេ​ដោយ​ផ្ទាល់ ហើយ​​សម្លឹង​ឲ្យ​ចំ​កែវ​ភ្នែក​ លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​លោក​ បាត់​​បង់​ការ​ផ្តោត​អារម្មណ៍។

តុលាការ​យុតិ្តធម៌​អន្តរ​ជាតិ​នឹង បើក​សវនាការ​នៅ​ខែ​មេសា​ដើម្បី​បំភ្លឺ​សេចក្តី​សម្រេច​ឆ្នាំ ១៩៦២ ដែល​សម្រេច​ផ្តល់​ប្រាសាទ​ព្រះវិហារ ជា​ស្ថាបត្យកម្ម​ក្នុង​សតវត្សរ៍​ទី​១១ ទៅ​ឲ្យ​កម្ពុជា ដោយ​មិន​បញ្ជាក់​អំពី​តំបន់​ទំហំ​ ៤,៦​គីឡូ​ម៉ែត្រ​ការ៉េ​ជុំវិញ​ប្រាសាទ​ឡើយ។ ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ ដែល​បាន​សម្លាប់​មនុស្ស​៥​ឆ្នាំ​កន្លង​មក​នេះ បាន​ជំរុញ​កម្ពុជា​សុំ​ការ​បំភ្លឺ​ពី​តុលាការ​នេះ​នៅ​ឆ្នាំ​២០១១ ​ទាក់​ទង​នឹង​សេចក្តី​សម្រេច​របស់​ខ្លួន។

បើ​យោង​តាម​លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​នយោបាយ បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ ដែល​ងាយ​បញ្ឆេះ​ចលាចល​នយោបាយ​នៅ​ថៃ ពុំ​សូវ​បង្កើត​អារម្មណ៍​ខ្លាំង​ចំពោះ​ប្រជាជន​កម្ពុជា ដែល​គិត​ថា ជា​កម្មសិទិ្ធ​លើ​ប្រាសាទ​នេះ​ ដូច​បាន​កំណត់​រួច​ហើយ​តាំង​ពី​ឆ្នាំ​១៩៦២។​

លោក​ស្រី ជា វណ្ណាត បាន​លើក​ឡើង​សំអាង​ថា៖ «​កម្ពុជា​យល់​ថា វា​មិន​មែន​ជា​បញ្ហា​ជាក់​លាក់​សម្រាប់​កម្ពុជា​នោះ​ទេ តែ​វា​ទាក់ទង​នឹង​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ច្រើន​ជាង​»។ គណបក្ស​ប្រជាជន​កម្ពុជា «គណបក្ស​កាន់​អំណាច បាន​ធ្វើ​កិច្ចការ​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​។ នោះ​ជា​មូលហេតុ​គ្មាន​ការ​តវ៉ា ពុំ​មាន​ក្តី​បារម្ភ​ទេ វា​ជា​ក្តី​បារម្ភ​របស់​ប្រជា​ជន ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់»៕ TK

What Next?

Recent Articles

9 Responses to "វិវាទ​​​ទឹក​ដី​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ធ្វើ​ឲ្យ​ផ្ទៃ​ក្នុង​ថៃ​កាន់​​តែ​តានតឹង"

  1. th says:

    អាលឿងនិងអាក្រហម=ថៃ=NOT GOOD!

  2. Kmeng Peal says:

    ចង់ដឹងដែរពីកម្លាំងរថក្រោះថ្មីរបស់សម្តេចតេជោយើងដែលទើបហូតពីហាងមកថ្មីៗខ្លាំឬខ្សោយ
    ដុះជូតៗទុកយូអត់ប្រើក្រែងពីងពាងរុំ។

  3. អាក្មេងពាល រថក្រោះម៉ែហ្ហែងទើបថ្មីជាង ប្រហែលជានៅឋានក្រោមជាមួយប៉ុល ពត
    អាឈាមឈ្លើងពាល អាក្បត់ជាតិខ្មែរ ។

  4. Kmeng Peal says:

    និយាយខ្មែរស្តាប់មិនយល់ បែបយួនទើបរៀនភាសារខ្មែរទេដឹង!។

  5. What’s make my friend Thai not happy?

  6. គំនិត says:

    ទោះតុលាការឡាអេកាត់ក្តីហើយយ៉ាងណាក៏ថៃនៅតែមិនសុខចិត្តដែរ ព្រោះវាឃ្លានដីខ្មែរខ្លាំងណាស់ ដីខ្មែរមានជីវជាតិ មិនដូចអាមួយនោះមិនទាន់អីផងយល់ព្រមទទួលស្គាល់ចោយួនប្លន់ដីខ្មែរ ថាជារបស់យួនស្របច្បាប់ទ៊ហើយ ខ្ញុំមិនដែលលឺទេប្លន់ស្របច្បាប់ ទើបតែសង្គមតេជោនេះមួយគត់និយាយចេញរួច ពិតជាមហាតេជោដែកពុករលួយមែនៗ។

  7. nara says:

    បើសិនបញ្ហារវាងសៀមនិងខ្មែរយើងមិនទាន់ចប់សព្វគ្រប់

    អ្នកដែលត្រូវរងគ្រោះគឺប្រជាជនទាំងពីរប្រទេសមិនខាន។

  8. តថ says:

    អ្នកដឹងទេ​ ខ្មែរមិនដែលចំណេញពីការឈ្លោះជាមួយប្រទេសជិតខាងទេ។
    វាចំណេញ​តែ​អាយួន​ និង​អាសៀមទេ។​ដីយើងបាត់ដោយសាបញ្ហានេះ។
    យួនឈ្លោះគ្នា ដុតផ្ទះខ្មែរ ​ៗមានសង្រ្គាម។​សៀមឈ្លោះគ្នាព្រោះដណ្តើមដី​ និងប្រសាទខ្មែរ។
    កូនខ្មែរត្រូវតែ​ ភ្ញាក់ខ្លួនឡើងៗៗ។