ភ្នំពេញ: អស់ពីសហជីពរបស់លោក រ៉ុង ឈុន និងសហជីពកម្មកររបស់លោក ជា មុនី គឺដល់វេនសហជីពកម្មករ របស់លោក អាត់ ធន់ វិញម្តង។ សហជីព ស៊ីខៅឌូ របស់លោក អាត់ ធន់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ បានសរសេរលិខិតមួយច្បាប់ ដាក់ជូនលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំឲ្យពិនិត្យ និងកែសម្រួលពីថ្ងៃឈប់សម្រាក នៅថ្ងៃបុណ្យ ដែលមានប្រាក់ឈ្នួល សម្រាប់កម្មករ និងការអនុវត្តផ្តល់ប្រាក់រង្វាន់ការងារទៀងទាត់ ត្រូវតម្លើងដល់ ១០ ដុល្លារ ដល់កម្មករកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង។
ថ្ងៃទី 9 មករា 2013
ដោយ: លី សិលា
CEN
ក្នុងលិខិត លោក អាត់ ធន់ ប្រធានសហជីព ស៊ីខៅឌូ បានលើកឡើងថា ក្នុងពេលកន្លងមក មានភាពមិនប្រក្រតីក្នុងប្រកាស ស្តីពី ការឈប់សម្រាកបុណ្យ ដែលមានប្រាក់ឈ្នួល សម្រាប់ឆ្នាំ២០១៣ និងការអនុវត្តមិនច្បាស់លាស់ នៃសេចក្តីជូនដំណឹង ស្តីពី ការផ្តល់ប្រាក់រង្វាន់ការងារទៀងទាត់ ១០ ដុល្លារ ក្នុងមួយខែ។
លោក អាត់ ធន់ បានស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់បញ្ចូលបន្ថែមនូវថ្ងៃឈប់សម្រាកបុណ្យ ដែលចំលើថ្ងៃអាទិត្យ ដោយឲ្យឈប់បន្ថែមមួយថ្ងៃ នៅថ្ងៃបន្ទាប់ ព្រមទាំងមានប្រាក់ឈ្នួល។ ក្នុងនោះ សហជីពក៏បានស្នើឲ្យក្រសួងការងារ លុបចេញនូវឃ្លាថា “ដោយគ្មានអវត្តមាន” ចេញពីចំណុចទីពីរ នៃសេចក្តីជូនដំណឹង ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ ឬចេញសេចក្តីជូនដំណឹងជាថ្មីឡើងវិញ។
យ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបបែបណាពីលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជុំវិញលិខិតជាថ្មីរបស់លោក អាត់ ធន់ ប្រធានសហជីព ស៊ីខៅឌូ ជុំវិញការកែសម្រួលថ្ងៃឈប់សម្រាក និងបន្ថែមប្រាក់ខែដល់កម្មករ នៅឡើយទេ៕
ចង់អោយអាណាពិបាក ហត់នឿយយ៉ាងណា ក៏អញមិនខ្វល់ ពួលអាបរទេស អោយតែហ្អែងអោយលុយ
ក្រោមតុអញមក ចង់អាខ្មែរណាវេទនាគេជិះជាន់រំលោភច្បាប់ការងារយ៉ាងណារ ក៏កុំខ្វល់ នេះជាកម្មវាសាង
មកពីជាតិមុន !
ចប់ហើយខ្មែរ ! ល្មមឆ្អែតហ្នឹងរបបសព្វថ្ងៃហើយ បញ្ហា១០០ជំពូកមិនដែលឃើញដោះអោយស្រួលម្តង
ណាទេ
តិចទៀតថៅកែមិនចំនេញ ហើយបិទទ្វារ កម្មករមុខជាអត់ការងារធ្វើ ពួកហែងមានគិតដល់ចំនុចនេះអត់ ហែងមើលសៀមមើល ថៅកែបិទទ្វាបញ្ឍប់ កម្មករ ពាក់កណ្តាល ដោយ សារ ប្រាក់ឈ្នួលវាថ្លៃពេក អាមោក ពួកហែងកេងចំនេញ នយោបាយពីកម្មករមិនគិតពី កម្មករទេ អាញុះញង់
សូមមេត្តាកុំនាំគ្នាវ៉ៃចានឆ្នាំងកម្មករដោយសាររឿងនយោបាយ
សូមមេត្តាកុំនាំគ្នាវ៉ៃចានឆ្នាំងកម្មករដោយសាររឿងនយោបាយ កម្មករមិនគ្រាន់តែចិញ្ចឹមខ្លួនឯងទេ តែកម្មករនៅត្រូវចិញ្ចឹមកូន និងឪពុក ម្តាយចាស់ជរានៅឯផ្ទះទៀត
លោកឈុនអើយ លោកឈុន !លាងតែគូទខ្លួនឯងឱ្យជ្រះសិនទៅ!
កុំតាំងខ្លួនជាអ្នកចំណាប់ពេក។កុំឆ្លុះកញ្ចក់ថ្មេចនេត្រានោះ មើល
មុខខ្លួនឯងមិនឃើញទេ។
សុំណូមពរអោយរដ្ឋាភិបាលកម្ពុជាគិតគូអោយដិតដលចំពោះកម្មករ កុំជួយនៅពេលតែបោះឆ្នោតនោះទេ សូមេតា្តគិតអោយច្បាស់ មនុស្សអត់ការងារដោយសានណា
ត្រង់ចំណុចនេះគួរតែគិតលែលកដោះស្រាយអោយបានទៅ វិនិយោគមកច្រើនដោយសារតំលែ
ពលកម្មក្នុងស្រុកថោក បើពលកម្មក្នុងស្រុកថ្លៃនោះគេលែងវិនិយោគមើលថាបងប្អូនបានការងារ
មកពីណាធ្វើបានលុយមកពីណាផ្គត់ផ្គង់គ្រួសារ ការស្នើសុំតំឡើងសូមអោយសាកសមគួរទទួលយក
បានទាំងភាគីថៅកែរោងចក្រ និងកម្មករ ។ មានការងារប្រសើជាជាងអត់ការងារអញ្ចឹងសូមពិចារណា
អោយបានច្បាស់លាស់មុននិងធ្វើកុំធ្វើដើម្បីតែផលប្រយោជន៏នយោបាយរបស់អស់លោកអាណិត
ប្រជាពលរដ្ឋក្រីក្រផង