Wednesday, 09 January 2013
ភ្នំពេញប៉ុស្ត៍
តើសុភាពនារីទាំងឡាយប្រាកដទេថាខ្លួនស្គាល់ច្បាស់ពីអវយវៈកេរដំណែលម្ដាយចែកឲ្យនិងយល់ដឹងពីវិធីថែទាំវានោះ? ប្រសិនបើអ្នកចង់ស្គាល់ពីទ្រព្យជាប់នឹងកាយនេះឲ្យកាន់តែច្បាស់ សូមស្វែងយល់ឲ្យកាន់តែបានស៊ីជម្រៅដូចតទៅ៖
ឆ្តេញមិនមែនជាដុំសាច់ពកធម្មតា
ចំណុចឆ្តេញរបស់ស្ត្រីជាបណ្ដុំនៃសរសៃប្រសាទរាប់រយ ដែលវាជាគន្លឹះនៃរំញោចត្រេកត្រអាលខាងសិចមិនចាញ់ក្បាលលិង្គរបស់មនុស្សប្រុសនោះទេ។នេះបើយោងតាមអ្នកជំនាញខាងសិចសាស្ត្របានអះអាង។
តាមពិតចំណុចឆ្តេញនៃយោនីរបស់ស្រ្តីដែលមានសណ្ឋានជាដុំពកតូចមួយពណ៌ស៊ីជម្ពូនេះជាប្រភពផ្តល់ថាមពលនៃអារម្មណ៍សិចត្រេកត្រអាលខ្លាំងបំផុតដោយអ្នកស្រាវជ្រាវមួយចំនួនជឿថា ឆ្ដេញជាសាច់តភ្ជាប់នឹងដុំសាច់ជីស្ប៉ត (G-spot) ដ៏ស្រៀវស្រើបបំផុតក្នុងប្រដាប់ភេទរបស់ស្ត្រី។
យោនីជាបណ្តុំបាក់តេរីល្អនិងអាក្រក់
ជាធម្មតាផ្នែកនៃទ្វារមាសឬរន្ធយោនីរបស់ស្រ្តីតែងមានវត្តមាននៃបាក់តេរីល្អនិងអាក្រក់។ ប្រសិនបើចំនួននៃបាក់តេរីទាំងពីរប្រភេទមានតុល្យភាពនោះ វាមិនមានបញ្ហាចោទឡើយ។ ប៉ុន្តែក្នុងករណីបាក់តេរីអាក្រក់កកើតច្រើនពេករន្ធយោនីនឹងបង្កើតនូវក្លិនឆ្អេះឆ្អាបចេញមកក្រៅមានអាការរមាស់ ឈឺចុកផ្សា ឬមានសារធាតុរាវក្លិនមិនល្អធ្លាក់ចេញមក។
ដើម្បីកែបញ្ហាស្រ្តីទាំងឡាយអាចលាងសម្អាតប្រដាប់ភេទខ្លួនដើម្បីរក្សាតុល្យភាពនៃបាក់តេរីទាំងពីរប្រភេទនេះ។
ការលាងសម្អាតបរិវេណទ្វារមាស
អ្នកជំនាញណែនាំឲ្យប្រើសាប៊ូលាងសម្អាតនៅបរិវេណមានសក់ដុះនិងប្រើទឹកធម្មតា ឬទឹកអនាម័យគ្មានក្លិនលាងសម្អាតនៅមាត់ទ្វារមាស។ ដាច់ខាតមិនត្រូវប្រើសាប៊ូលាងសម្អាតក្នុងរន្ធយោនីឡើយ។វាក៏អាចបង្កគ្រោះថ្នាក់នៃការបំផ្លាញដល់តុល្យភាពកម្រិត PH (អាស៊ីត និងបាស) ដែលជាប្រព័ន្ធរារាំងការរីករាលដាលរបស់បាក់តេរីនោះ។
សិចធ្វើឲ្យយោនីមានសុខភាពល្អ
គិតទៅស្រ្តីពិតជាមានការប្រែប្រួលអ័រម៉ូនគ្រប់ដំណាក់កាលនៃឆាកជីវិតខ្លួនដូចជាការផ្តល់កំណើតកូនការបំបៅកូននិងមានបម្រែបម្រួលនៃរដូវតាមវ័យកាលទៀតផង។ កត្តាប្រែប្រួលនៃអ័រម៉ូនបានធ្វើឲ្យយោនីស្រ្តីស្ងួត។ អ្នកជំនាញខាងសិចបាននិយាយថា ការរួមភេទគឺជាមធ្យោបាយមួយអាចជួយការពារនូវស្ថានភាពខុសប្រក្រតីនៃរន្ធយោនីបាន ជាពិសេសសម្រាប់ស្ត្រីអស់រដូវ។
សារធាតុរាវចេញពីទ្វារមាស
បរិមាណនៃការធ្លាក់សនេះវាអាស្រ័យទៅតាមកត្តាផ្ទាល់ខ្លួនរបស់ស្រ្តីនីមួយៗ និងកត្តាវដ្តនៃរដូវប្រចាំខែ។ស្រ្តីខ្លះត្រូវតែប្រើសំឡីអនាម័យរាល់ថ្ងៃដើម្បីការពារការធ្លាក់ស ខណៈស្រ្តីខ្លះទៀតស្ទើរតែគ្មានការធ្លាក់សនេះឡើយ។ ការធ្លាក់សតិចៗរាល់ថ្ងៃមិនមានអ្វីគួរឲ្យបារម្ភឡើយ ប្រសិនបើស្ត្រីគ្មានអាការរមាស់ឬឈឺក្រហល់ក្រហាយទ្វារមាសឬទឹកដែលធ្លាក់ចេញមកសាយភាយក្លិនមិនល្អ។
ទម្រង់ប្រដាប់ភេទស្ត្រីពិសេសខុសគ្នា
ទ្វារមាសនិងយោនីរបស់ស្រ្តីអាចមានទំហំផ្សេងគ្នា ដោយស្រ្តីខ្លះទទួលបាននូវកំណប់ត្រង់ផ្នែកនេះធំ និងខ្លះទៀតមិនសូវធំឡើយ។ តែទោះបីជាវាមានទំហំខុសគ្នាយ៉ាងណាក្តីគឺវាមានលក្ខណៈល្អពិសេសរៀងៗខ្លួន។
ដូច្នេះសុភាពនារីទាំងឡាយកុំតូចចិត្ត ឬ ក៏យកការប្រៀបទំហំនៃទ្វារមាសឬ យោនីរបស់ខ្លួនទៅប្រដូចជាមួយស្រ្តីជាតួកុនថតរឿងកូនជ្រូកឲ្យសោះ។
ការស៊កបញ្ចូល និងឡើងឋានសួគ៌
ស្រ្តីភាគច្រើនសឹងតែមិនដែលទទួលបាននូវក្តីតម្រេកដល់កំពូល ឬការឈានដល់ត្រើយតាមរយៈការស៊កបញ្ចូលលិង្គតែម៉្យាងនោះទេ។ ការឈានដល់ចំណុចកំពូលទាមទារសម្រើបពីឆ្ដេញ បូករួមនឹងការប៉ះកកិតនៃចំណុច ជីស្ប៉ត ដែលជាដុំសាច់ស្ថិតនៅក្នុងជញ្ជាំងទ្វារមាសផ្នែកខាងមុខ ត្រង់ប្រវែង១ ឬពីរថ្នាំងដៃពីច្រកទ្វារមាស។ ដូច្នេះហើយបានជាដៃគូរួមភេទព្យាយាមស្វែងរកចំណុច ជីស្ប៉ត របស់ស្ត្រីនេះឯង ដើម្បីងាយដឹកដៃនាងឡើងឋានសួគ៌។ ប៉ុន្តែប្រសិនបើរកវាមិនឃើញទេ ស្ត្រីក៏គួរកុំអស់សង្ឃឹមដែរ ព្រោះការរួមភេទក៏នៅតែដំណើរការបានស្រួលបើទោះជាមិនស្គាល់ ជីស្ប៉តក្ដី។
សន្ទះព្រហ្មចារីមិនកកើតសាថ្មី
ការស្រមៃចង់បាននូវសន្ទះព្រហ្មចារីលើកទី២នោះពិតជាមិនអាចកើតទៅរួចបានឡើយ។ សន្ទះព្រហ្មចារីស្រ្តីមិនអាចកកើតឡើងវិញជាដាច់ខាតបន្ទាប់ពីស្រ្តីបានដាច់រហែកដោយចៃដន្យពេលលេងកីឡា ឬបានប្រឡូកនៅក្នុងការរួមភេទដំបូងហើយនោះ។ ប្រសិនបើមានលើកទី២មែននោះ គឺវាជាសន្ទះព្រហ្មចារីក្លែងក្លាយប៉ុណ្ណោះ។
ខ្យល់ចេញពីទ្វារមាសជារឿងធម្មតា
ស្ត្រីមួយចំនួនតែងរងការអាម៉ាស់នៅពេលដែលមានសំឡេងខ្យល់ចេញពីទ្វារមាស ជាពិសេសនៅពេលដែលបុរសកំពុងវាយប្រហារ ឬខ្លួនកំពុងជិះសេះសឡើងឋានសួគ៌។ តាមការពិតទៅ សំឡេងខ្យល់ចេញពីទ្វារមាស មិនមែនជារឿងអ្វីចម្លែកទេ។ ការឮសូរសំឡេងនេះច្រើនតែកើតឡើងនៅពេលមានការលេងកីឡានានាពេលរួមភេទឬជួនកាលពេលស្រ្តីលុតជង្គង់អង្គុយក៏មានលេចឮសំឡេងដែរ។
ស្ត្រីមិនមានទឹកបាញ់ពីប្រដាប់ភេទ
ការបាញ់ទឹករំអិលចេញពីរន្ធនោមរបស់ស្ត្រី វាជារឿងមួយដែលអ្នកស្រាវជ្រាវខ្លះជឿថាជារឿងប្រឌិត។ តាមការពិតស្ត្រីទូទៅមិនមានការបាញ់ទឹករំអិលចេញពីរន្ធនោម ដូចកាលដែលបុរសបាញ់ទឹកកាមចេញពីរន្ធលិង្គនៅពេលដល់ឋានស្រណុកសុខស្រួលនោះទេ។ វាជាករណីដ៏កម្រ និងភាគច្រើនមានតែក្នុងកុនកូនជ្រូកតែប៉ុណ្ណោះ៕ PR
