កម្ពុជា​សង្ឃឹម​ឈ្នះ​មេដាយ​មាស​១០​គ្រឿង​ក្នុង​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣

ដោយ ដែន អយុធ្យា
2013-01-10
RFA

កម្ពុជា ត្រៀម​បញ្ជូន​កីឡាករ​ចំនួន ២០​ប្រភេទ​កីឡា ដើម្បី​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម (Sea Games) លើក​ទី២៧ នៅ​ប្រទេស​មីយ៉ាន់ម៉ា (ភូមា) ចាប់​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​២០១៣។មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រំពឹង​ថា​នឹង​អាច​ឈ្នះ​មេដាយ​មាស​ចំនួន ១០​គ្រឿង​ពី​ការ​ប្រកួត​នេះ។

កម្ពុជា កំពុង​ត្រៀម​ហ្វឹកហាត់​កីឡាករ​ជាង ២០​ប្រភេទ ដើម្បី​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី២៧ នៅ​ប្រទេស​មីយ៉ាន់ម៉ា ចុង​ឆ្នាំ​២០១៣។
លោក វ៉ាត់ ចំរើន ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី៩ ខែ​មករា ថា ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​នេះ កម្ពុជា អាច​ដណ្ដើម​បាន​មេដាយ​មាស​យ៉ាង​តិច ១០​គ្រឿង​ពី​ការ​ប្រកួត​នេះ។ លោក​ថា ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​អាច​ឈ្នះ​មេដាយ​មាស មាន​ដូច​ជា​ប្រដាល់ ចំបាប់ តេក្វាន់ដូ វាយ​កូន​បាល់ ប៉េតង់ និង​វ៉ូវីណាម ជាដើម។

លោក វ៉ាត់ ចំរើន៖ «ជា​ការ​កំណត់​យុទ្ធសាស្ត្រ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក គឺ​បាន​កំណត់​ថា ស៊ីហ្គេម​លើក​ទី២៧ ហ្នឹង ក្នុង​ឆ្នាំ​ហ្នឹង ធ្វើ​យ៉ាង​ណា​ឲ្យ​បាន ១០​មេដាយ​មាស ឬ​ឲ្យ​បាន​ពីរ​ខ្ទង់​ឡើង។ កាល​ស៊ីហ្គេម​លើក​មុន យើង​បាន​មេដាយ​មាស​ចំនួន ៤​ប្រភេទ​កីឡា ប៉ុន្តែ​បើ​រាប់​គ្រឿង​យើង​បាន ៨​គ្រឿង។ ឆ្នាំ​នេះ យើង​កំណត់​ថា ឲ្យ​បាន​មេដាយ​ពី ១០​គ្រឿង​ឡើង​ទៅ»។

មាន​កីឡា​ចំនួន ៣៥​ប្រភេទ បាន​កំណត់​ក្នុង​បញ្ជី​ប្រកួត​បឋម​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​មករា ឆ្នាំ​២០១៣។
លោក វ៉ាត់ ចំរើន ឲ្យ​ដឹង​ថា ប្រភេទ​កីឡា​ដែល​ត្រូវ​ដាក់​ចូល​ក្នុង​វិញ្ញាសា​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​នេះ មិន​ទាន់​ប្រកាស​ផ្លូវ​ការ​មាន​ចំនួន​ប៉ុន្មាន​ប្រភេទ​ឲ្យ​ពិត​ប្រាកដ​ទេ ព្រោះ​រង់ចាំ​កិច្ច​ប្រជុំ​របស់​បណ្ដា​ប្រទេស​អាស៊ាន នៅ​ចុង​ខែ​មករា នេះ។

ក្រុម​កីឡាករ​ជម្រើស​ជាតិ​ដែល​រំពឹង​ថា​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី២៧ សុទ្ធ​តែ​មាន​ជំនឿ​ថា ពួក​គេ​អាច​ប្រកួត​ឈ្នះ និង​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​តែ​រៀងៗ​ខ្លួន។ ពួក​គេ​ឲ្យ​ដឹង​ថា ការ​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពី​រាជ​រដ្ឋាភិបាល និង​វិស័យ​ឯកជន ជា​ដើម​ហេតុ​ជំរុញ​ឲ្យ​ពួក​គេ​ខំ​ហ្វឹកហាត់​ទ្វេដង ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ។ ត្រង់​ចំណុច​នេះ លោក វ៉ាត់ ចំរើន បញ្ជាក់​ថា ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ទទួល​បាន​ក្រោយ​កីឡាករ​ប្រកួត​ឈ្នះ​មេដាយ ផ្តល់​ជូន​ដោយ​រាជ​រដ្ឋាភិបាល និង​វិស័យ​កន្លង​មក គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​កីឡាករ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ហ្វឹកហាត់។

លោក វ៉ាត់ ចំរើន៖ «ឆ្នាំ​មុន​កីឡាករ​ទទួល​បាន​មេដាយ​មាស​ជា​ដើម​ហ្នឹង គេ​បាន​ប្រាក់​រង្វាន់​របស់​រាជ​រដ្ឋាភិបាល ប្រាក់​រង្វាន់​សម្ដេច​តេជោ និង​វិស័យ​ឯកជន​សរុប​ចូល​គ្នា។ មាន​កីឡាករ​ម្នាក់​នោះ​ទទួល​បាន​ប្រាក់​រង្វាន់​ជាង ៣​ម៉ឺន​ដុល្លារ​ជាង អាច​ធ្វើ​ឲ្យ​ជីវភាព​កីឡាករ​ដែល​ទទួល​បាន​មេដាយ គឺ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ជា​ខ្លាំង»។

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ប្រាក់​រង្វាន់​ជូន​កីឡាករ​ប្រកួត​ឈ្នះ​កីឡា​ស៊ីហ្គេម​លើក​ទី២៦ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ឆ្នាំ​២០១១ មេដាយ​មាស ១​គ្រឿង ទទួល​បាន​ប្រាក់ ២៤​លាន​រៀល ឬ​ស្មើ ៦​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។ មេដាយ​ប្រាក់​ចំនួន ១៦​លាន​រៀល ឬ​ស្មើ ៤​ពាន់​ដុល្លារ និង​មេដាយ​សំរឹទ្ធិ​ទទួល​បាន ៨​លាន​រៀល ឬ​ស្មើ ២​ពាន់​ដុល្លារ។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ប្រាក់​រង្វាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី និង​ពី​វិស័យ​ឯកជន​ក្នុង​មេដាយ ១​គ្រឿងៗ​ទទួល​បាន​ថវិកា​ចាប់​ពី ១​ពាន់​ដុល្លារ ដល់ ៦​ពាន់​ដុល្លារ​ថែម​ទៀត។

មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ការ​ប្រមូល​ផ្ដុំ​កីឡា​ជម្រើស​ជាតិ នឹង​ធ្វើ​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា ត​ទៅ និង​បាន​ត្រៀម​កន្លែង​ស្នាក់​នៅ​សម្រាប់​ផ្តល់​ជូន​គ្រូ​ជម្រើស​ជាតិ​ជា​ជន​បរទេស និង​អ្នក​ពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "កម្ពុជា​សង្ឃឹម​ឈ្នះ​មេដាយ​មាស​១០​គ្រឿង​ក្នុង​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣"

  1. says:

    ស្រណោះកីឡាករខ្មែរណាស់ មើលក្នុងរូបភាពនេះទៅសូម្បីតែស្បែក ជើងក៏អត់ដែរ។ ព្រោះតែចង់លើកមុខប្រទេសជាតិទោះបីជើងទទេក៏ស៊ូទ្រាំដែរ។

  2. Kmeng Peal says:

    មួយៗឃើញតែឆ្អឹង សុីមិនគ្រប់ស្រាប់តែស្រែកថានឹងយកមេដាយប៉ុណ្ណេះប៉ុណ្ណោះ អួតនោះវាហួសមាឌ។
    វាជារឿងធម្មតាសំរ៉ាប់ទារលុយពីថ្នាក់លើ សម្រាប់ហោរប៉ៅខ្លះនឹងអ្នកកីឡាករខ្លះ។

  3. th says:

    បើតាមស្ថានភាពកីឡាករយើងសព្វថ្ងៃ ខ្ញុំមិនទាន់មានសុទិដ្ធិនិយមទេ តែយ៉ាងណា យើងក៏គួរតែលើកទឹកចិត្តគ្នា

  4. ជាទូទៅ, អ្នកហាត់ផ្សេង អ្នកទៅប្រឡងផ្សឹង បានអីជាប់។ យកតែបក្សពួកឯងទៅប្រឡងនិងដើរលេង ដូច្នោះបានអីជាប់ ស្រុកយើងគ្មានប្រព័ន្ធឯករាជទេ។

  5. Srey Khmer says:

    មីខ្ទើយ ស្រីខ្មែរ នៅអាមេរិក is a whore whose sexual orgasm is two-way one. She-he is a shemale with abnormal hormone. She-he likes to suck Ah Khmerologist’s yoyo and kiss the negro ass! Her-his mother is also a whore too…….Her-his father is rapist!

  6. អន្លង់វិល(បាត់ដំបង) says:

    សូម្បីតែស្បែកជើងក៏អត់ដែរ ដល់គេរិះគន់ដោះសារឲ្យវិលមិនដែលទទួលខុសសោះ។

  7. វាមិនអាចម៍ អា! បើនូវតែពុករលួយ យកមនុស្សគ្មានចំនេះដឹងត្រឹមត្រូវមកដឹងនាំនោះវានៅតែជាអាចម៍ជាដដែលៗទេ

    ពួកអាអាចម៍ !

  8. Anonymous says:

    មិនទាន់ឃើញគូប្រកួតផង ម្តេចក៍ហ៊ានពោលយ៉ាងនេះ? កីឡាករខ្មែរមិនអន់ទេ បើមានការហ្វឹកហាត់

    ល្អ និងមានការលើកទឹកចិត្តពីប្រជាជាតិរបស់ខ្លួន។ កាលពីសម័យសម្តេចតា សីហនុ កីឡាកររបស់

    យើងមិនចាញ់កីឡាករនៅជិតខាងយើងទេ។ តែសម័យសម្តេច តេជោ ហ៊ុន សែន រដ្ជាភិបាលមិនសូវ

    យកចិត្តទុកដាក់ទេ រវល់យកចិត្តទុកដាក់តែ កងអង្គរក្ស និងកងប្រដាប់អាវុធ ដើម្បីការពារអំណាច

    របស់ខ្លួន ទោះជាជាតិរលាយក្រោមការត្រួតត្រារបស់បក្សខ្លួ្លនក៍ដោយ។