06192013Headline:

តុលាការ​ខ្មែរក្រហម​នឹង​បើក​សវនាការ​អំពី​សុខភាព​នួន​ ជាអៀង សារី​

គង់ សុឋានរិទ្ធ
11 មករា 2013
VOA

​ភ្នំពេញ​៖ ក្រុម​មេធាវី​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា ​កូនក្តី​របស់​ពួកខ្លួន​ដែលជា​អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរក្រហម​មាន​សុខភាព​កាន់តែ​ទ្រុឌទ្រោម​និង​បាត់បង់​ការ​ចងចាំ​សម្រាប់​ចូលរួម​សវនាការ។​

ការ​លើកឡើង​នេះ​ធ្វើឡើង​​ស្រប​ពេល​ដែល​សាលាក្តី​ខ្មែរក្រហម​គ្រោង​នឹង​បើក​សវនាការ​នៅ​ខែ​មិនា​ឆ្នាំ២០១៣នេះ​ស្តីពី​សុខភាព​និង​កាយ​សម្បទា​របស់​ជន​ជាប់​ចោទ​នួន ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​ និង​អៀង សារី ​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​ និងជា​រដ្ឋ​មន្ដ្រី​ការ​បរទេស​ខ្មែរក្រហម។​

លោក​សុន អារុណ ​សហ​មេធាវី​ជាតិ​តំណាង​ឲ្យ​របស់​នួន ជា​បាន​អះអាង​ថា ​កូនក្តី​របស់ខ្លួន​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​ ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។​

«មួយ​​អាទិត្យ​​ ពីរ​អាទិត្យ​​​នេះ ​ឃើញ​គាត់​ទារុណ​ទរា​ខ្លាំង​ ខុសប្លែក។​ ខ្ញុំ​សួរ​ទៅ​ខាង​គ្រូពេទ្យ ​ក៏​គេ​ឃើញ​អញ្ចឹង​ ហើយ​ប្រាប់​ខ្ញុំ​អញ្ចឹង​ដែរ។​ ព្រោះ​មួយអាទិត្យ​ពីរ​នេះ ​ឃើញ​គាត់​ចុះ​ខ្សោយ​ខ្លាំង។ ​ព្រឹក​មិញ​នេះ​ គ្រូពេទ្យ​គេ​សាកល្បង​ឲ្យ​ឡើង​អង្គុយ​ ទៅ​អង្គុយ​ឥត​បាន»។​

លោក​សុន អារុណ​អធិប្បាយ​បន្ថែម​ថា​ អតីត​បងធំ​ទី២​ខ្មែរក្រហម ​នៅ​ពេលនេះ​បាន​ចាប់ផ្តើម​បាត់បង់​ការ​ចងចាំ។​

«នួន ជា​ ទី១​គាត់​ឈឺ​ចង្កះ​ ​ទី២​ជើង​គាត់​ដើរ​ឥត​រួច។ ​ដល់​ពេល​ដេក​យប់​ទៅ​ជើង​គាត់​ញាក់ៗ។​ ខួរក្បាល​គាត់​ឥឡូវ​មើល​អី​ឥត​ចាំ​ទេ។​ គាត់​មើល​ទៅ​ប្រហែល​ជា៥​ភាគរយ​អី​ទេ ​អាច​ចាំ»។​

នួន ជា ​អាយុ​៨៦​ឆ្នាំ ​និង​អៀង សារី ​អាយុ៨៧​ឆ្នាំ​ស្ថិត​ក្នុង​ចំណោម​ជន​ជាប់ចោទ​បីនាក់​ក្នុង​សំណុំរឿង​០០២​ដែល​មាន​វត្តមាន​ក្នុង​សវនាការ។​ អៀង ធីរិទ្ធ ​ប្រពន្ធ​របស់​អៀង សារី ​និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ខ្មែរ​ក្រហម​ត្រូវបាន​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ឆ្នាំមុន​ដោយសារ​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់​ធ្ងរ។​

អៀង សារី​ធ្លាប់បាន​ចូល​ពេទ្យ​អស់​រយៈ​ពេល​ជាង​មួយ​ខែ ​ដោយ​អាការៈ​ហត់​ហេវ​ខ្លាំង​ ប៉ុន្តែ​ក្រោយ​មក​គ្រូពេទ្យ​ឯកទេស​ជំងឺ​មនុស្ស​ចាស់​អះអាង​ថា​ ជន​ជាប់ចោទ​រូប​នេះ​មិនមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​រារាំង​រូបគាត់​មិន​ឲ្យ​ចូលរួម​សវនាការ​នោះ​ទេ ​ហើយ​ជនជាប់ចោទ​នៅ​មាន​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ការ​កាត់​ទោស។​

សហ​មេធាវី​កម្ពុជា​របស់​អៀង សារី​គឺ​លោក​អាង ឧត្តម​​មាន​ប្រសាសន៍​ថា​ កូនក្តី​របស់​លោក​មាន​សភាព​កាន់តែ​ជរា​ជាង​មុន។​

«ឥឡូវ​នៅ​ដំណាក់កាល​គាត់​ស្តាប់​យល់​បាន​អន្លើរៗ។ ​អញ្ចឹង ​ម្តង​ម្កាលៗ​ស្តាប់​យល់​ទៅ! ​ហើយ​បន្ទាប់ពី​ស្តាប់​យល់ ​ពេល​ទៅ​សួរ​ទៀត​ស្តាប់​លែង​យល់​ម្តង»។​

លោក​នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​ថា​ សាលាក្តី​ខ្មែរក្រហម​គ្រោង​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ពី​បញ្ហា​សុខភាព​លើ​ជន​ជាប់ចោទ​ទាំងពីរ​នេះ​ពី​​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​១៩​ខែ​មិនា។​

លោក​នេត្រ ភក្ត្រា​ បញ្ជាក់​បន្ថែម​ថា ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​បើក​សវនាការ​ស្តីពី​បញ្ហា​សុខភាព ​និង​កាយ​សម្បទា​ជន​ជាប់​ចោទ​ទាំង​នេះ​នៅ​ថ្ងៃ​បន្ទាប់។​

«សវនាការ​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព ​និង​កាយ​សម្បទា​របស់​លោក​អៀង សារី ​គឺ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២១​ ខែ​មិនា ​ឆ្នាំ​២០១៣។​ ហើយ​សវនាការ​បញ្ហា​កាយសម្បទា​សុខភាព​របស់លោក​នួន ជា​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃ​ទី២២​ ខែ​មិនា​ឆ្នាំ​២០១៣​ ដោយ​អ្នក​ជំនាញ​ចំនួន​បី​រូប​ហ្នឹង​គ្រោង​នឹង​វាយ​តម្លៃ​សុខភាព​របស់​លោក​នួន​ពីថ្ងៃ​ទី១៧​ដល់​ថ្ងៃ១៩​ខែ​មិនា​ឆ្នាំ​២០១៣»។

សូម​បញ្ជាក់​ថា​ សព្វថ្ងៃ​ជនជាប់ចោទ​ដែល​មាន​វ័យចាស់​ជរា​ទាំងពីរ​គឺ​នួន ជា និង​អៀង សារី​ ​ធ្វើដំណើរ​ចូល​បន្ទប់​សវនាការ​ដោយ​សារ​រទេះរុញ ​ហើយ​ភាគច្រើន​នៃ​ជន​ជាប់ចោទ​ទាំង​ពីរ​មិន​អាច​ចូលរួម​សវនាការ​ដោយ​ផ្ទាល់​ពេញ​មួយ​ថ្ងៃ​បាន​ទេ៕​

What Next?

Recent Articles

7 Responses to "តុលាការ​ខ្មែរក្រហម​នឹង​បើក​សវនាការ​អំពី​សុខភាព​នួន​ ជាអៀង សារី​"

  1. th says:

    អាឡែងតែសវនាការ បន្តិចសុខភាព បន្តិចសុំនៅក្រៅឃុំ បន្តិចសតិនឹងនរឬមិននឹងនរ រួចកាលណាបានចូលដល់អង្គសេចក្តី ? រួចតាំងស្រកថាខ្វះលុយ ៗ ៗ ៗ

  2. សមសារឿន(ប្រទេសកូរ៉េ) says:

    ទោះឈឺឬសុខភាពទ្រុឌទ្រោមយ៉ាងណាក៏ដោយត្រូវតែកាត់ទោស។បើស្លាប់ទៅជាខ្មោចក៏ត្រូវ
    តែគាស់ខ្មោចពួកឃាតករស្រេកឈាមទាំងនេះមកកាត់ទោសដែរ។នៅសហរដ្ឋអាមេរិកជនម្នាក់
    (ឆ្នាំ២០១១)បានបាញ់សម្លាប់សិស្សសាលា៤ឬ៥នាក់(ភ្លេច)ត្រូវតុលាការកាត់ទោស២០០ឆ្នាំ។
    ខ្ញុំមានឪពុកជិតាជិដូនស្លាប់នៅក្នុងរបបឃាតករអាវខ្មៅនេះដែរ។កាលនោះខ្ញុំអាយុ៣ឆ្នាំអត់ស្គាល់
    មុខពុកផង៕

  3. these animals are crab of shit, like a crime dog useless eviller.
    just care them in and out for money s chit-ting of international watch.

  4. Daravuth says:

    អ្វីទៅដែលហៅថា ឆាកកំប្លែង?

  5. cheath says:

    គំរូបំផ្លាញប្រទេសជាតិតាម ប៉ុល ពត
    ត្រូវបានកឹមសុខា ត្រៀមអនុវត្តន៏
    ********************************

    បើចាំមិនភ្លេចទេគំនិតផ្តាច់ការរបស់ សម រង្ស៊ីនិងកឹមសុខា បានកើតមាន តាមរយៈការ និយាយបោកប្រាស់ប្រជារាស្ត្រម្ចាស់ឆ្នោត ក្នុងខណៈពេលដែលសមរង្សីអស់សិទ្ធិជាអ្នកតំណាងរាស្ត្រ អស់សិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ បន្ទាប់ពីត្រូវបានខ្ទប់ទ្វារនយោបាយដោយអំណាចតុលាការឯករាជ្យរបស់កម្ពុជា និងកឹមសុខាបាន ចំណេញលើផ្នែកខ្លះនៃនយោបាយបោកប្រាស់របស់ខ្លួនទៅលើគណបក្សសមរង្សី ហើយបង្កើតគណបក្សសង្គ្រោះជាតិក្នុងខណះដែលកឹមសុខាដឹងថាសមរង្សីដួលលែងក្រោក ដោយការត្រៀមខ្លួនទុកជាមុនយ៉ាងជាក់លាក់ដើម្បីនឹងអនុវត្តនូវនយោបាយរបៀបផ្តាច់ការតាមបែបប៉ុល ពត ដ៏សាហាវយង់ឃ្នង ប្រសិនបើគណបក្សរបស់សង្គ្រោះជាតិឈ្នះឆ្នោត។
    ជានិច្ចកាលការនិយាយ របស់កឹមសុខា គឺផ្តោតទៅលើការផ្សព្វផ្សាយនូវពាក្យស្លោកនៃគោលនយោបាយរបស់ខ្លួន ដែលថានឹងប្រគល់សងប្រជាពលរដ្ឋវិញនូវទ្រព្យសម្បត្តិដែលខ្មែរបាត់បង់ដោយសារការជំរិតយក។

    នៅពីក្រោយការចោទដោយគ្មានភស្តុតាងថា អ្នកដ៏ទៃបានធ្វើបាបប្រជាពលរដ្ឋ កឹមសុខា បាននិយាយថា «រដ្ឋាភិបាលអនាគតដឹកនាំដោយ កឹម សុខា នឹងលុបចោលរាល់ការធ្វើសម្បទានអភិវឌ្ឍ ដែលបានផ្តល់ឲ្យក្រុមហ៊ុនឯកជន ដោយរដ្ឋាភិបាលបច្ចុប្បន្ន នឹងប្រកាសថា ទ្រព្យសម្បត្តិជាតិ និងត្រូវប្រគល់សងជូនប្រទេសជាតិវិញ » ។

    ឥឡូវនេះភាសាបំផុសនូវចលនាបះបោរប្រឆាំងសន្តិភាព ស្ថេរភាពនយោបាយ គឺជាល្បែងប្រជាភិថុតដ៏គ្រោះថ្នាក់ត្រូវបានកឹមសុខាកំពុងប្រើប្រាស់យ៉ាងសកម្មក្នុង របស់ដែលហៅថាបក្សសង្គ្រោះជាតិស្អីណានោះ។ កឹមសុខាបាននិងកំពុងដើរបញ្ច្រាស់ទិសនៃគោលការណ៍ពង្រឹងនិតិរដ្ឋការបង្រួបបង្រួមជាតិ ឯកភាពទឹកដី មិនត្រឹមតែប៉ុណ្ណោះ វាគឺជាការបំផ្លាញសុខដុមនីយកម្មសង្គម ។ អ្នកវិភាគនយោបាយជាច្រើនបានដាក់សំនួរថា តើការបាត់បង់ដោយសារការជំរិតយកពីអ្នកដ៏ទៃនោះជាអ្វី ? នេះឬនយោបាយរបស់បក្សប្រឆាំង? ហើយបើ កឹមសុខាយកមកអនុវត្តនៅពេលដែលខ្លួនឈ្នះឆ្នោត តើសង្គមជាតិនឹងធ្លាក់ចូលក្នុងស្ថានភាពវឹកវរកំរិតណា?
    និយាយដោយពិតទៅវិធានការរបស់គណបក្ស សង្គ្រោះជាតិស្អីណានោះ ដែលថានឹងប្រគល់សងប្រជាពលរដ្ឋវិញនូវទ្រព្យសម្បត្តិដែលខ្មែរបាត់បង់ដោយសារការជំរិតយកពីអ្នកដ៏ទៃ ដែល អំណះអំណាងនេះ វាមិនអាចកើតមាននៅកម្ពុជានោះទេ ពីព្រោះសព្វថ្ងៃសង្គមត្រូវបានគ្រប់គ្រងដោយច្បាប់ មិនមែនអាណាធិបតេយ្យបែបអារម្មណ៍រវើរវាយដូច កឹមសុខា គិតនោះទេ សមដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រនៅទីក្រុងភ្នំពេញនៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១១ កន្លងទៅនោះដែរថា « នៅពេលដែលពួកគេឈ្នះឆ្នោត ពួកគេនឹងដកហូតទ្រព្យសម្បត្តិ និងដីធ្លីពីឧកញ៉ា ដូច្នេះ បក្សមួយនេះ កំពុងធ្វើសង្គ្រាមជាមួយអ្នកមាន ហើយបើបក្សនេះឈ្នះឆ្នោត អ្នកមាននៅស្រុកខ្មែរច្បាស់ជាមានបញ្ហា»។

    ម្យ៉ាងវិញទៀតការថ្លែងរបស់ កឹមសុខា ដែលថា នឹងប្រមូលទ្រព្យសម្បត្តិរដ្ឋ ប្រជារាស្ត្រពីឈ្មួញ ប្រគល់អោយប្រជារាស្ត្រវិញ តើ កឹមសុខា ស្គាល់ពីតម្លៃនៃច្បាប់ គោរព និងអនុវត្តច្បាប់ ដើម្បីការអភិវឌ្ឍ និងឯកភាពជាតិដែរទេ? ដូច្នេះ ការប្រកាសរបស់ កឹមសុខា គឺបាន ប្រកាន់យកនូវទ្រឹស្តីបែបការគ្រប់គ្រងក្នុងរបប ប៉ុល ពតមកអនុវត្តន៏ គឺថា«អ្នកដែលប្រឆាំងជាមួយអង្គការត្រូវតែសម្លាប់»។
    គេនៅចាំបានថា របបកម្ពុជាប្រជាធិបតេយ្យនៃបនប្រល័យពូជសាសន៍ប៉ុល ពត ប្រជាពលរដ្ឋខ្មែរទាំងចាស់ ទាំងក្មេង ត្រូវបានបង្ខំឲ្យធ្វើការធ្ងន់ហួសកម្លាំង បង្អត់អាហារ កាប់សម្លាប់អ្នកចេះដឹង បញ្ញាវន្ត ពលរដ្ឋស្លូតត្រង់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីអស់ ។ ក្នុងរបបខ្មៅងងឹតអត់ច្បាប់ទម្លាប់ ចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ការរស់នៅរបស់ពលរដ្ឋកម្ពុជាគ្មានទេ សិទ្ធិ សេរីភាព គឺប្រៀបបាននឹងរស់នៅក្នុងឋានរកអវចីយ៍។ ប៉ុន្តែ ដោយសារគុណបំណាច់នៃថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ក្រោមចលនារំដោះជាតិបង្កើតឡើងដោយឥស្សរជនស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា បានជួយប្រជាពលរដ្ឋឲ្យរួចផុតពីរបបផ្តាច់ការនោះ និងបានស្តារ កសាង អភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមានការរីកចំរើនស្ទើរគ្រប់វិស័យ ហើយបច្ចុប្បន្នមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម បាននិងកំពុងស្ថិតនៅក្នុងការប្រព្រឹត្តទៅនៃដំណើរការនិតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញនៃសាលាក្តីខ្មែរក្រហម ដើម្បីបញ្ចប់និទណ្ឌភាព និងផ្តល់នូវយុត្តិធម៌សង្គម។

    ដើម្បីរក្សាបាននូវ សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ រាជរដ្ឋាភិបាលបច្ចុប្បន្នមានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ នឹងមិនអនុញ្ញាត្តឲ្យបក្សប្រឆាំងរុញច្រានពលរដ្ឋកម្ពុជា និងសង្គមជាតិទាំងមូលធ្លាក់ចូលទៅក្នុងមហិច្ចតាអំណាចផ្តាច់ការនៃដានប្រវត្តិសាស្ត្រ ដែលធ្លាប់ប្រព្រឹត្តិឡើងដោយពួក ប៉ុលពតរស់ឡើងវិញបានទេ៕
    ដោយ.សុជាតិ

  6. cheath says:

    អ្នកខ្លាំងក្លែងក្លាយតែងតែភ័យខ្លាច?
    ១- អ្នកខ្លាំងក្លែងក្លាយ តែងភ័យខ្លាច?–ខ្លាំងដូចបិសាច អារង្សី
    អាកឹមសុខាខ្មោចទូរភី–ខ្លាំងកំសាកញីសុំលិទ្ធគូថ។
    ២- សភាវៈអ្នកខ្លាំងតែងតែរាបសារ–មិនអាងអាជ្ញា ហក់ដូចយក្ខ
    សម្តេចហ៊ុនសែនចិត្តត្រជាក់–ប្រជារួមស្ម័គ្រស្មោះគាំទ្រ ។
    ៣- អ្នកខ្លាំងក្លែងក្លាយ តែងភ័យខ្លាច–ចិត្តមិនអង់អាច ខ្លាំងសម្តី
    អួតអាងប្រូ-ភូតពូកែក្រៃ?–ចេះតែច្បាប់ព្រៃ គ្មានខ្លឹមសារ ។
    ៤- អ្នកខ្លាំងក្លែងក្លាយ រស់ភ័យខ្លាច–ស្រមោលក៏គៀចប្រាសចូលព្រៃ
    ថាគេសម្លុតគម្រាមក្រៃ–សម្តីអត់ន័យបោកខ្លួនឯង។
    ៥- អ្នកខ្លាំងក្លែងក្លាយ ខ្លាចពេកកូវ–រស់ធ្វើសត្រូវ នឹងជនល្អ
    ធ្វើទុក្ខខេមរា អោយវឹកវរ–ធាតុជាឃាតករ ដូចប៉ុលពត ។
    ៦- អ្នកខ្លាំងបិសាច ខ្លាចអ្នកជា–ដូចអាសុខាខ្លាំងអាចម៏អី
    វាខ្លាំងក្លែងក្លាយខ្លាចទាំងស្រី–ក្បាលវារាល់ថ្ងៃគ្របសំពត់ ។
    ៧- អ្នកខ្លាំងក្លែងក្លាយខ្លាចអ្នកមែន–ខ្លាំងបែបគង់ហ៊ានរស់ព្រោះស្រី
    ម៉ាក្សអារង្សី-សុខាក្តី–កន្ថោរវាច្នៃពាក់ធ្វើម្កុដ។

  7. Daravuth says:

    If they died, where would they go? Hell or Heaven?