05212013Headline:

អ្នក​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​​លើ​អ្នក​កាប់​រាន​ព្រៃ

ដោយ រដ្ឋា វីសាល
2013-01-13
RFA

ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ អាជ្ញាធរ​ខេត្ត​រតនគិរី ទទួល​ស្គាល់​ថា ដី​ព្រៃ​ឈើ​រាប់​ម៉ឺន​ហិកតារ ត្រូវ​បាន​គេ​កាប់​រាន​ដើម្បី​យក​ដី បើ​ទោះ​បី​ច្បាប់​ព្រៃ​ឈើ​បាន​ចែង​ថា នេះ​ជា​ករណី​រំលោភ​ច្បាប់​យ៉ាង​ណា​ក្ដី។

នៅ​ស្រុក​អណ្ដូងមាស មាន​សេចក្ដី​រាយការណ៍​ថា តំបន់​ព្រៃ​ឈើ​បន្ថែម​ទៀត នឹង​ត្រូវ​គេ​កាប់​រាន​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ប្រសិន​បើ​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​ទប់​ស្កាត់​ទាន់​ពេល​វេលា​នោះ​ទេ។

អ្នក​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចាត់​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ចំពោះ​ចលនា​លក់​ដី​តំបន់​ព្រៃ​ឈើ និង​គម្រោងការ​កាប់​រាន​ព្រៃ​រំលោភ​ច្បាប់ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ហៅ​កាត់​ថា អាដហុក (ADHOC) ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី នៅ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​មករា ឆ្នាំ​២០១៣ ឲ្យ​ដឹង​ថា ដី​តំបន់​ព្រៃ​ឈើ​នៅ​សង​ខាង​ផ្លូវ​ធ្វើ​ដំណើរ​ពី​ស្ពាន​ដែក​ឆ្លង​ទន្លេ​សេសាន ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ប្រមាណ ៣​គីឡូម៉ែត្រ ត្រូវ​គេ​ចូល​ទៅ​បោះ​បង្គោល​ចាប់​យក​លើ​ដី​ព្រៃ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​សម្ពោធ​ស្ពាន​ឆ្លង​កាត់​ទន្លេ​នេះ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១២។

លោក​បន្ត​ថា ដី​ព្រៃ​នៅ​តំបន់​នោះ ត្រូវ​គេ​លក់​ដូរ​ដោយ​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ទទួល​ស្គាល់​ហើយ​នៅ​រដូវ​ប្រាំង​នេះ ព្រៃ​ឈើ​នោះ​នឹង​ត្រូវ​គេ​កាប់​ដុត​រាន ប្រសិន​មន្ត្រី​ជំនាញ និង​មន្ត្រី​មូលដ្ឋាន មិន​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់៖ «ក្នុង​រដូវ​ប្រាំង​នេះ ចលនា​កាប់​រាន​ដី​ព្រៃ​សឹង​កើត​មាន​ទូទាំង​ខេត្ត​តាម​ព័ត៌មាន យើង​ក្ដាប់​បាន។ អ៊ីចឹង​សូម​ឲ្យ​ស្ថាប័ន​ជំនាញ​ព្រៃ​ឈើ និង​អាជ្ញាធរ​ខេត្ត​លោក​មេត្តា​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ចៀស​វាង​ការ​កាប់​រាន​ព្រៃ​ដោយ​អនាធិបតេយ្យ»។

អាជ្ញាធរ​ស្រុក​អណ្ដូងមាស ឲ្យ​ដឹង​ថា ផ្លូវ​ចាប់​ពី​គល់​ស្ពាន​ឆ្លង​ទន្លេ​សេសាន ក្នុង​ភូមិ​កាជូត ឃុំ​ញ៉ាង គឺ​ជា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​របស់​អាជ្ញាធរ​ស្រុក តាម​រយៈ​ជំនួយ​សាងសង់​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ទ្រីភាព នីហរណ អាហរណ។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ទី​រួម​ស្រុក​អណ្តូងមាស ទៅ​តំបន់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ភូមិ​ចង និង​ភ្ជាប់​ទៅ​ឧទ្យានជាតិ​វីរជ័យ រហូត​ដល់​ចំណុច​កន្ទុយ​នាគ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​បី​ប្រទេស គឺ​ប្រទេស​ឡាវ វៀតណាម និង​កម្ពុជា។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មេ​ឃុំ​ញ៉ាង លោក រចំ សឿន សុំ​អធិប្បាយ​ពី​ករណី​នេះ​បាន​ទេ។ យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ព្រៃ​នៅ​តំបន់​នោះ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​កាជូត។

លោក​បន្ត​ថា អ្នក​ចូល​ទៅ​បោះ​បង្គោល​របង​ហ៊ុមព័ទ្ធ​ដី​ព្រៃ​នោះ អាជ្ញាធរ​មិន​បាន​អនុញ្ញាត​ទេ ក៏​ប៉ុន្តែ​ប្រសិន​ជន​ណា​ហ៊ាន​កាប់​រាន​ព្រៃ​នោះ គឺ​ជា​ការ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់៖ «បើ​ថា គាត់​គ្រាន់​តែ​លក់​ទិញៗ មិន​ដឹង​ម៉េច​គាត់​ផ្ទេរ​គ្នា​តាម​រឿង​របស់​គាត់ ប៉ុន្តែ​បើ​ថា កាប់​យើង​ចាប់​តែម្ដង។ មាន​ច្បាប់​ឯ​ណា​ឲ្យ​កាប់​ព្រៃ។ បើ​ត្រឹម​តែ​លក់​ស្ងាត់ៗ ពី​ណា​ទៅ​ដឹង​ពួកគាត់»។

នាយ​ផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ស្រុក​អណ្ដូងមាស លោក ឡេង យុគ មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ព្រៃ​នៅ​តំបន់​នោះ​ក្រសួង​កសិកម្ម​បាន​ផ្ដល់​ជា​ដី​សម្បទាន​ដល់​ក្រុមហ៊ុន ដើម្បី​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម ដូច្នេះ​មិន​អាច​នរណា​ម្នាក់​ទៅ​លក់​ដូរ ឬ​កាន់​កាប់​ដី​នោះ​បាន​ឡើយ។ លោក​បន្ត​ថា នឹង​ចាត់​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​មើល​ករណី​នេះ៖ «ខ្ញុំ​អត់​ទាន់​បាន​ដឹង​ទេ ចាំ​មើល​ឲ្យ​ខាង​សង្កាត់​គេ​ចុះ​ស៊ើប​អង្កេត​សិន​មើល៍ បើ​សិន​ឮ​បែប​ហ្នឹង។ ប៉ែក​ខាង​ហ្នឹង​ភាគ​ច្រើន​ដី​ក្រុមហ៊ុន​អស់​ហើយ​ណា!»។

អភិបាល​ខេត្ត​រតនគិរី បាន​ផ្សព្វផ្សាយ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ហាម​មិន​ឲ្យ​កាប់​រាន​ព្រៃ​ឈើ ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​យក​ដី​ជា​កម្មសិទ្ធិ​ត​ទៅ​ទៀត​ទេ ហើយ​ក្រុម​អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​តុលាការ ចំពោះ​ជន​ណា​នៅ​តែ​បន្ត​កាប់​រាន​ព្រៃ​ឈើ។

ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន របាយការណ៍​របស់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម​ជិត ២០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ពី​បទ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់៕

What Next?

Recent Articles

18 Responses to "អ្នក​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​​លើ​អ្នក​កាប់​រាន​ព្រៃ"

  1. ខ្ញុំពិតសោកស្តាយណាស់ដែលបានកើតមកជាខ្មែរ !

    ១- សង្គ្រាមជាង៣០ឆ្នាំធ្វើអោយរាស្រ្តវេទនា

    ២- ចប់សង្គ្រាម ប្រទេសក្លាយជាផ្តាចការ បក្សពួកនិយម ពុករលួយ អាយ៉ងយួនដាច់ថ្លៃ

    ៣- រាស្រ្តយំស្តាយដី និងភយ័ខ្លាចពីការអភិវឌ្ឍន៍ដ៏ឆ្កួតលីលា គ្មានចំនេះដឹង

    ៤- ជនអន្តោប្រវេសន៍នៅពេញស្រុកជាពិសេសយួន

    ៥- ក្រសួងការងារចោម្សៀត គ្មានច្បាប់កំណត់ប្រាក់ខែត្រឹមត្រូវ ធ្វើអោយឈ្មួញបរទេសមើលងាយខ្មែរ

    ៦- ប្រពន្ធ័តុលាការមិនឯងរាជ្យ

    ៧- ធ្វើអោយខ្មែរបាក់មុខបាក់មាត់លើឆាកអន្តជាតិ ក្លាយជាសាសន៍មួយដែលចាំតែលួចចំលង និង

    ចាំប្រើរបស់គេស្រាប់ ដែលពុំមានសមត្ថភាពក្នុងការផលិតដោយខ្លួនឯង

    ៨- យុវជនយុវនារី ខ្មែរភាគច្រើនបាត់បង់គំនិតជាតិនិយមនៅក្នុងខ្លួន ដោយសារការហូរចូលនូវវប្បធម៌បរទេស

    ដោយពុំមានការទប់ស្កាត់ហ្នឹងត្រួតពិនិត្យពីក្រសួងពត៌មាន និង ក្រសួងវប្បធម៌ ចោរម្សៀតទាំងនោះ ………ល

  2. th says:

    ច្បាប់មានហើយ អាជ្ញាធរឆ្លើយដាក់ជំនាញ​ ជំនាញឆ្លើយដាក់អាជ្ញាធរ តើបាននរណាជាអ្នកអនុវត្តន៏ច្បាប់? ឯការលក់ដូរ ផ្ទេរកម្មសិទ្ធ បើអាជ្ញាធរមូលដ្ឋានមិនស៊ីញ៉េទទួលស្គាល់ទេ តើវាអាចទៅរួចដែរទេ?ដល់ពេលទៅគោះយកលុយ មានទាំង ប៉ូលីស ទាហាន ប៉េអឹម មេព្រៃ អង្គការការពារបរិស្ថាន អ្នកសាពត៏មាន ……………​។ល។

  3. cheath says:

    គំរូបំផ្លាញប្រទេសជាតិតាម ប៉ុល ពត
    ត្រូវបានកឹមសុខា ត្រៀមអនុវត្តន៏
    ********************************

    បើចាំមិនភ្លេចទេគំនិតផ្តាច់ការរបស់ សម រង្ស៊ីនិងកឹមសុខា បានកើតមាន តាមរយៈការ និយាយបោកប្រាស់ប្រជារាស្ត្រម្ចាស់ឆ្នោត ក្នុងខណៈពេលដែលសមរង្សីអស់សិទ្ធិជាអ្នកតំណាងរាស្ត្រ អស់សិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ បន្ទាប់ពីត្រូវបានខ្ទប់ទ្វារនយោបាយដោយអំណាចតុលាការឯករាជ្យរបស់កម្ពុជា និងកឹមសុខាបាន ចំណេញលើផ្នែកខ្លះនៃនយោបាយបោកប្រាស់របស់ខ្លួនទៅលើគណបក្សសមរង្សី ហើយបង្កើតគណបក្សសង្គ្រោះជាតិក្នុងខណះដែលកឹមសុខាដឹងថាសមរង្សីដួលលែងក្រោក ដោយការត្រៀមខ្លួនទុកជាមុនយ៉ាងជាក់លាក់ដើម្បីនឹងអនុវត្តនូវនយោបាយរបៀបផ្តាច់ការតាមបែបប៉ុល ពត ដ៏សាហាវយង់ឃ្នង ប្រសិនបើគណបក្សរបស់សង្គ្រោះជាតិឈ្នះឆ្នោត។
    ជានិច្ចកាលការនិយាយ របស់កឹមសុខា គឺផ្តោតទៅលើការផ្សព្វផ្សាយនូវពាក្យស្លោកនៃគោលនយោបាយរបស់ខ្លួន ដែលថានឹងប្រគល់សងប្រជាពលរដ្ឋវិញនូវទ្រព្យសម្បត្តិដែលខ្មែរបាត់បង់ដោយសារការជំរិតយក។

    នៅពីក្រោយការចោទដោយគ្មានភស្តុតាងថា អ្នកដ៏ទៃបានធ្វើបាបប្រជាពលរដ្ឋ កឹមសុខា បាននិយាយថា «រដ្ឋាភិបាលអនាគតដឹកនាំដោយ កឹម សុខា នឹងលុបចោលរាល់ការធ្វើសម្បទានអភិវឌ្ឍ ដែលបានផ្តល់ឲ្យក្រុមហ៊ុនឯកជន ដោយរដ្ឋាភិបាលបច្ចុប្បន្ន នឹងប្រកាសថា ទ្រព្យសម្បត្តិជាតិ និងត្រូវប្រគល់សងជូនប្រទេសជាតិវិញ » ។

    ឥឡូវនេះភាសាបំផុសនូវចលនាបះបោរប្រឆាំងសន្តិភាព ស្ថេរភាពនយោបាយ គឺជាល្បែងប្រជាភិថុតដ៏គ្រោះថ្នាក់ត្រូវបានកឹមសុខាកំពុងប្រើប្រាស់យ៉ាងសកម្មក្នុង របស់ដែលហៅថាបក្សសង្គ្រោះជាតិស្អីណានោះ។ កឹមសុខាបាននិងកំពុងដើរបញ្ច្រាស់ទិសនៃគោលការណ៍ពង្រឹងនិតិរដ្ឋការបង្រួបបង្រួមជាតិ ឯកភាពទឹកដី មិនត្រឹមតែប៉ុណ្ណោះ វាគឺជាការបំផ្លាញសុខដុមនីយកម្មសង្គម ។ អ្នកវិភាគនយោបាយជាច្រើនបានដាក់សំនួរថា តើការបាត់បង់ដោយសារការជំរិតយកពីអ្នកដ៏ទៃនោះជាអ្វី ? នេះឬនយោបាយរបស់បក្សប្រឆាំង? ហើយបើ កឹមសុខាយកមកអនុវត្តនៅពេលដែលខ្លួនឈ្នះឆ្នោត តើសង្គមជាតិនឹងធ្លាក់ចូលក្នុងស្ថានភាពវឹកវរកំរិតណា?
    និយាយដោយពិតទៅវិធានការរបស់គណបក្ស សង្គ្រោះជាតិស្អីណានោះ ដែលថានឹងប្រគល់សងប្រជាពលរដ្ឋវិញនូវទ្រព្យសម្បត្តិដែលខ្មែរបាត់បង់ដោយសារការជំរិតយកពីអ្នកដ៏ទៃ ដែល អំណះអំណាងនេះ វាមិនអាចកើតមាននៅកម្ពុជានោះទេ ពីព្រោះសព្វថ្ងៃសង្គមត្រូវបានគ្រប់គ្រងដោយច្បាប់ មិនមែនអាណាធិបតេយ្យបែបអារម្មណ៍រវើរវាយដូច កឹមសុខា គិតនោះទេ សមដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រនៅទីក្រុងភ្នំពេញនៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១១ កន្លងទៅនោះដែរថា « នៅពេលដែលពួកគេឈ្នះឆ្នោត ពួកគេនឹងដកហូតទ្រព្យសម្បត្តិ និងដីធ្លីពីឧកញ៉ា ដូច្នេះ បក្សមួយនេះ កំពុងធ្វើសង្គ្រាមជាមួយអ្នកមាន ហើយបើបក្សនេះឈ្នះឆ្នោត អ្នកមាននៅស្រុកខ្មែរច្បាស់ជាមានបញ្ហា»។

    ម្យ៉ាងវិញទៀតការថ្លែងរបស់ កឹមសុខា ដែលថា នឹងប្រមូលទ្រព្យសម្បត្តិរដ្ឋ ប្រជារាស្ត្រពីឈ្មួញ ប្រគល់អោយប្រជារាស្ត្រវិញ តើ កឹមសុខា ស្គាល់ពីតម្លៃនៃច្បាប់ គោរព និងអនុវត្តច្បាប់ ដើម្បីការអភិវឌ្ឍ និងឯកភាពជាតិដែរទេ? ដូច្នេះ ការប្រកាសរបស់ កឹមសុខា គឺបាន ប្រកាន់យកនូវទ្រឹស្តីបែបការគ្រប់គ្រងក្នុងរបប ប៉ុល ពតមកអនុវត្តន៏ គឺថា«អ្នកដែលប្រឆាំងជាមួយអង្គការត្រូវតែសម្លាប់»។
    គេនៅចាំបានថា របបកម្ពុជាប្រជាធិបតេយ្យនៃបនប្រល័យពូជសាសន៍ប៉ុល ពត ប្រជាពលរដ្ឋខ្មែរទាំងចាស់ ទាំងក្មេង ត្រូវបានបង្ខំឲ្យធ្វើការធ្ងន់ហួសកម្លាំង បង្អត់អាហារ កាប់សម្លាប់អ្នកចេះដឹង បញ្ញាវន្ត ពលរដ្ឋស្លូតត្រង់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីអស់ ។ ក្នុងរបបខ្មៅងងឹតអត់ច្បាប់ទម្លាប់ ចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ការរស់នៅរបស់ពលរដ្ឋកម្ពុជាគ្មានទេ សិទ្ធិ សេរីភាព គឺប្រៀបបាននឹងរស់នៅក្នុងឋានរកអវចីយ៍។ ប៉ុន្តែ ដោយសារគុណបំណាច់នៃថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ក្រោមចលនារំដោះជាតិបង្កើតឡើងដោយឥស្សរជនស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា បានជួយប្រជាពលរដ្ឋឲ្យរួចផុតពីរបបផ្តាច់ការនោះ និងបានស្តារ កសាង អភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមានការរីកចំរើនស្ទើរគ្រប់វិស័យ ហើយបច្ចុប្បន្នមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម បាននិងកំពុងស្ថិតនៅក្នុងការប្រព្រឹត្តទៅនៃដំណើរការនិតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញនៃសាលាក្តីខ្មែរក្រហម ដើម្បីបញ្ចប់និទណ្ឌភាព និងផ្តល់នូវយុត្តិធម៌សង្គម។

    ដើម្បីរក្សាបាននូវ សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ រាជរដ្ឋាភិបាលបច្ចុប្បន្នមានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ នឹងមិនអនុញ្ញាត្តឲ្យបក្សប្រឆាំងរុញច្រានពលរដ្ឋកម្ពុជា និងសង្គមជាតិទាំងមូលធ្លាក់ចូលទៅក្នុងមហិច្ចតាអំណាចផ្តាច់ការនៃដានប្រវត្តិសាស្ត្រ ដែលធ្លាប់ប្រព្រឹត្តិឡើងដោយពួក ប៉ុលពតរស់ឡើងវិញបានទេ៕
    ដោយ.សុជាតិ

  4. Srey Khmer says:

    It is disgusting to see the traitor Ar Cheath comment in this web.

  5. អ្នកខ្លាំងក្លែងក្លាយតែងតែភ័យខ្លាច?
    ១- អ្នកខ្លាំងក្លែងក្លាយ តែងតែភ័យខ្លាច?–ខ្លាំងអាងអំណាច តែខ្វះខ្លឹមខ្លួន
    មិនបានខ្លួនឯង តែដោយសារយួន–ទើបអ្នកខ្លាចខ្លួន ពួនក្រោយអង្គរ័ក្ស ។
    ២- សភាវៈអ្នកខ្លាំងតែងតែរាបសារ–មិនអាងអាជ្ញា ហក់ហេដូចយក្ខ
    សារធាតុចេះពិត នាំចិត្តត្រជាក់–មិនបាច់អង្គរ័ក្ស ចោមយាមរញ៉ៃ ។
    ៣- អ្នកខ្លាំងក្លែងក្លាយ តែងតែភ័យខ្លាច–គ្មានចិត្តអង់អាច តតាំងសម្តី
    បើចូលប្រឡូក សម្តែងរឿងអី?–ចេះតែច្បាប់ព្រៃ គ្មានថ្លៃខ្លឹមសារ ។
    ៤- អ្នកខ្លាំងក្លែងក្លាយ រស់ទាំងភ័យខ្លាច–ថ្ងៃអស់អំណាច តើគិតយ៉ាងណា
    ទើបតម្លើងស័ក្តិតែក្រុមគ្រួសារ–សុទ្ធចោរឫស្យា ខ្វះមេត្តាធម៌ ។
    ៥- អ្នកខ្លាំងក្លែងក្លាយ តែងខ្លាចពេកកូវ–រស់ធ្វើសត្រូវ នឹងពួកជនល្អ
    ធ្វើទុក្ខខេមរា ចលាវឹកវរ–មេធាតុឃាតករ ខ្លាំងខ្លៅព្រៃផ្សៃ ។
    ៦- អ្នកខ្លាំងបិសាច ខ្លាចអ្នកប្រឆាំង–អាវុធតតាំង គ្នាមានសម្តី
    អ្នកខ្លាំងក្លែងក្លាយខ្លាចសូម្បីស្រី–គ្មានកំហុសអី ក៏ចោទចាប់ចង ។
    ៧- អ្នកខ្លាំងក្លែងក្លាយខ្លាចអ្នកមែនទែន–ខ្លាំងបែបហ៊ុន សែន បានត្រឹមអាយ៉ង
    ពួកអ្នកមែនទែនគ្មានអាវុធផង–គង់គេចិត្តសឿងក្នុងនាមជាខ្មែរ ។

  6. Srey Khmer says:

    In order to protect our Rainforest, we have to throw out the ignorant
    Hun Sen from his power.
    ignorant (adj): lacking knowledge

  7. Daravuth says:

    មីងស្រីខ្មែរ បើប្រុសទេខំធ្វើឬកជាស្រីធ្វើអី? នៅក្នុងបក្សប្រឆាំងយូរកាន់តែឡប់ឡើង! មួយថ្ងៃៗខ្ញុំឃើញមីងជេរតែសម្ដេច តេជោ តើមីងកើតរោគចឹត្ដ ឬ ឆ្កួត? ឬមីងខ្វះជាតិប្រុសក្នុងខ្លួន? មីងទៅអោយអាពូមួយសរសេរតែអង់គ្លេសនោះ ដាក់ ២ ឬ ៣ គឹបទៅធូរខ្លួនបន្ដិចហើយ!!!!

  8. cheath says:

    អ្នកខ្លាំងក្លែងក្លាយតែងតែភ័យខ្លាច?
    ១- អ្នកខ្លាំងក្លែងក្លាយ តែងភ័យខ្លាច?–ខ្លាំងដូចបិសាច អារង្សី
    អាកឹមសុខាខ្មោចទូរភី–ខ្លាំងកំសាកញីសុំលិទ្ធគូថ។
    ២- សភាវៈអ្នកខ្លាំងតែងតែរាបសារ–មិនអាងអាជ្ញា ហក់ដូចយក្ខ
    សម្តេចហ៊ុនសែនចិត្តត្រជាក់–ប្រជារួមស្ម័គ្រស្មោះគាំទ្រ ។
    ៣- អ្នកខ្លាំងក្លែងក្លាយ តែងភ័យខ្លាច–ចិត្តមិនអង់អាច ខ្លាំងសម្តី
    អួតអាងប្រូ-ភូតពូកែក្រៃ?–ចេះតែច្បាប់ព្រៃ គ្មានថ្លៃខ្លឹមសារ ។
    ៤- អ្នកខ្លាំងក្លែងក្លាយ រស់ភ័យខ្លាច–ស្រមោលក៏គៀចប្រាសចូលព្រៃ
    ថាគេសម្លុតគម្រាមក្រៃ–សម្តីអត់ន័យបោកខ្លួនឯង។
    ៥- អ្នកខ្លាំងក្លែងក្លាយ ខ្លាចពេកកូវ–រស់ធ្វើសត្រូវ នឹងជនល្អ
    ធ្វើទុក្ខខេមរា អោយវឹកវរ–ធាតុជាឃាតករ ដូចប៉ុលពត ។
    ៦- អ្នកខ្លាំងបិសាច ខ្លាចអ្នកជា–ដូចអាសុខាខ្លាំងអាចម៏អី
    វាខ្លាំងក្លែងក្លាយខ្លាចទាំងស្រី–ក្បាលវារាល់ថ្ងៃគ្របសំពត់ ។
    ៧- អ្នកខ្លាំងក្លែងក្លាយខ្លាចអ្នកមែន–ខ្លាំងបែបគង់ហ៊ានរស់ព្រោះស្រី
    ម៉ាក្សអារង្សី-សុខាក្តី–កន្ថោរវាច្នៃពាក់ធ្វើម្កុដ។

  9. Yab as says:

    Srey Khmer in the US,

    Don’t show off your broken English. You live in the States, but your English seem like those kids in ABC school. You wast your time living in the States while u are not able to write and speak proper language. People can judge your knowledge from what you have written.

  10. ខ្ញុំមិនដឹង​ថា​ អាជាតិ គិត​យ៉ាង​ម៉េច​ទេ​ឃើញក្រុមកាន់​អំណាច​សព្វថ្ងៃ ធ្វើ​អំពើល្អ ។ ខ្ញុំ​មាន​គំនិត​មួយ​ចង់​ឲ្យ​បក្ស​ណាក៏បាន​ ឲ្យតែមាន​សមត្ថភាព ជាប់​ឆ្នោត​ម្ដង​កុំឲ្យ បក្ស​កាន់​អំណាចសព្វថ្ងៃ​ បៀមអំណាច​ដូចកុម្មុនិស្ត​ផ្ដាច់​ការ​ដូច​សព្វថ្ងៃ

  11. ខ្ញុំមិនដឹង​ថា​ អាជាតិ គិត​យ៉ាង​ម៉េច​ទេ​ឃើញក្រុមកាន់​អំណាច​សព្វថ្ងៃ ធ្វើ​អំពើល្អ ។ ខ្ញុំ​មាន​គំនិត​មួយ​ចង់​ឲ្យ​បក្ស​ណាក៏បាន​ ឲ្យតែមាន​សមត្ថភាព ជាប់​ឆ្នោត​ម្ដង​កុំឲ្យ បក្ស​កាន់​អំណាចសព្វថ្ងៃ​ បៀមអំណាច​ដូចកុម្មុនិស្ត​ផ្ដាច់​ការ​ដូច​សព្វថ្ងៃ

  12. យួន​នៅស្រុក​ខ្មែរ​ច្រើន​ឥត​គណនាខុសច្បាប់ បំផ្លាញព្រៃឈើ ខ្វះសមត្ថភាព ពុករលួយ ទុកមន្ត្រី​ មិនសូវចេះអក្សរ ច្បាប់ អស់លទ្ធភាព ចាស់ពេក​ ទុកឲ្យធ្វើ នេះជាទង្វើរបស់​ក្រុមបក្សកាន់អំណាច។ តើល្អយ៉ាងណា? ត្រី មច្ឆាជាតិ និង ព្រៃឈើស្ទើរ​តែអស់ទាំងស្រុង !!!! កោតតែ អាជាតិឃើញល្អទៅរួច។ អាក្បត់ជាតិ

  13. អ្នក​ខ្លាំងក្លែងក្លាយ ស៊ីបាយកូនខ្មែរ ថែប្រយោជន៍យួន !!!!!

  14. បើ​កូន​ខ្មែរ​ពិត​ប្រាកដ មិនត្រូវជេរ​គ្នាទេ គួរតែ​រួបរួមគ្នា​ប្រើបញ្ញា​ដើម្បីជាតិយើង។ សូមឲ្យ​អនុភាព​នៃសេចក្កីល្អរបស់​អ្នកសប្បុរស បាន​ដល់​នូវ​សេចក្ដីសុខ ចម្រើន​ដល់​មនុស្ស​សត្វ​គ្រប់រូប។

  15. nara says:

    ការបំផ្លាញព្រៃឈើក្នុងស្រុងយើងកើតឡើងពីព្រោះ ហ៊ុន​ សែន

    ឲ្យក្រុមហ៊ុនបក្ខពួកខ្លួនឯងសម្បទាន​ ធ្វើឲ្យព្រៃឈើក្នុងស្រុកត្រូវបំផ្លាញអស់ហើយ

    អ្នកដែលបានរងផលប្រយោជន៍គឺ ហ៊ុន​ សែននិងបក្ខពួក។

  16. កូនឪ says:

    វាពិតជាពិបាកណាស់ ដែលខំស្រែកហៅរកចោរឲ្យជួយចាប់ចោរខ្លួនឯងនោះ ។
    គឺពួកវាហ្នឹងហើយជាចោរកាប់ឈើ ចោរលួចជាតិ ចោរលក់សម្បត្តិជាតិនោះ លោកដឹងទេ?

  17. JML says:

    របាយការណ៍​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១៥ ខែ​មករា គឺ​ដើម្បី​ចង់​ដឹង​ពី​តម្រូវ​ការ និង​ការ​យល់​ដឹង​អំពី​មតិ​របស់​ម្ចាស់​ឆ្នោត ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​របស់​សមាជិក​សភា និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ជាដើម។

    អង្គការ​ខុមហ្វ្រែល បាន​រក​ឃើញ​ថា ម្ចាស់​ឆ្នោត​ភាគ​តិច​បាន​ស្គាល់​អ្នក​តំណាង​រាស្ត្រ និង​មិន​បាន​យល់​ដឹង​ច្រើន​ពី​ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ ជាពិសេស​ទំនាក់​ទំនង​រវាង​ម្ចាស់​ឆ្នោត​មាន​តិច​តួច មិន​អាច​មាន​ឥទ្ធិពល​ស្នើសុំ​ឲ្យ​តំណាង​រាស្ត្រ​ជួយ​ដោះស្រាយ ឬ​ក៏​ជួយ​អន្តរាគមន៍​លើ​បញ្ហា​កង្វល់​ផ្សេងៗ។
    យើងនៅមានការចុះជួយដល់មូលដ្ឋាន ប្រជាពលរដ្ឋលោកក៏អាចធ្វើឫដាក់សំណើរមកកាន់ក្រុមការងារ
    យើងខ្ញុំបានតែ មិនមែនទៅតាមដែលការលើកឡើងនោះទេ ។ សូមអរគុណ!

  18. nara says:

    អាជ្ញាធរព្រៃឈើស្រុងយើងធ្វើអី្វមិនបានទេ

    ពីព្រោះបានរងផលប្រយោជន៍ពីក្រុមហ៊ុន

    ដែលមកសម្បទាន ថ្ងៃអនាគតស្រុងយើង

    គ្មានព្រៃឈើឲ្យកូនចៅបានឃើញ ។