ក្រុង ផាកស៊ីធី : ភាពយន្តឯកសាររឿង«ក្បង់ទឹកទន្លេ» ឬជាភាសាអង់គ្លេស A River Changes Course ជាវណ្ណកម្មរបស់ផលិតករជាតិខ្មែរអាមេរិក ម៉ម កល្យាណនី ដែលបានដាក់ចូលប្រកួតជាលើកដំបូងក្នុងមហោស្រពខ្សែភាពយន្ត សាន់ដាន់ (Sundance)នោះ បានទទួលពានរង្វាន់ជាភាពយន្តឯកសារឆ្នើមប្រចាំឆ្នាំ២០១៣។ ជោគជ័យក្នុងការទទួលពានពីគណៈកម្មការមហោស្រពត្រូវបានប្រកាសនៅទីក្រុងផាកស៊ីធី រដ្ឋយូថាស៍ សហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
Friday, 01 February 2013
ភ្នំពេញប៉ុស្ត៍

ផលិតករ ម៉ម កល្យាណនី (រូបស្ដាំ) ក្នុងឱកាសទទួលពានពីមហោស្រពខ្សែភាពយន្តចុងសប្ដាហ៍។ រូបថត វិទ្យាស្ថាន Sundance
ផលិតករភាពយន្ត កល្យាណនី បាននិយាយថា៖ «ព្រឹត្តិការណ៍ទាំងឡាយក្នុងភាពយន្តនេះនឹងនាំសហគមន៍យើងទាំងមូលទៅចែករំលែកឲ្យពិភពលោកបានមើលឃើញចាប់ពីពេលនេះនិងទៅថ្ងៃអនាគតតទៅ»។
ខ្សែភាពយន្តរបស់នាងបានឈ្នះជ័យលាភីពីវិទ្យាស្ថានផ្តល់រង្វាន់ខាងភាពយន្តឯកសារជាលើកដំបូង។ ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងពីភាពប៉ះពាល់ខូចខាតយ៉ាងគំហុកទាំងប្រជាជននិងបរិស្ថាននៅតំបន់អភិវឌ្ឍន៍នានាក្នុងប្រទេសកម្ពុជាដែលជាទឹកដីកំណើតរបស់នាង។
យោងតាមសាច់រឿង«ក្បង់ទឹកទន្លេ»ភាពយន្តនេះផ្តោតលើផលប៉ះពាល់ចំពោះជីវភាពពលរដ្ឋស្រែចម្ការ ដែលជំពាក់បំណុលវ័ណ្ឌក ការកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំមួយចំនួនដែលបានប៉ះពាល់ដល់ជនជាតិដើម ភាគតិច និងការថយចុះនៃផលនេសាទត្រីទឹកសាបដែលបានបង្ខំឲ្យពលរដ្ឋខ្លះត្រូវសម្រេចចិត្តបោះបង់ចោលការនេសាទមកធ្វើការនៅរោងចក្រក្នុងរាជធានីភ្នំពេញវិញ។
ផលិតករដែលបានប្តូររបរពីមេធាវីរូបនេះបានភៀសខ្លួនពីទឹកដីកំណើតមករស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧៩ដោយសារតែសង្គ្រាម។ ដូច្នេះបានជាខ្សែភាពយន្តរបស់នាងក៏ច្បិចយកបញ្ហាសិទ្ធិមនុស្សនិងច្បាប់ក្នុងស្រុកមកបង្កប់លាយឡំក្នុងស្នាដៃភាពយន្តលើកនេះដែរ។
ម៉ម កល្យាណនី ក៏ធ្លាប់មានស្នាដៃនៅក្នុងក្រុមការងារស្រាវជ្រាវផលិតភាពយន្តឯកសារInside Job និយាយវិបត្តិហិរញ្ញវត្ថុសកលលោក ដែលឈ្នះរង្វាន់ Academy Award ឆ្នាំ២០១១។ នាងក៏ធ្លាប់បានផលិតខ្សែភាពយន្តឯកសារខ្នាតខ្លីចំណងជើងថា Between Earth & Skyផងដែរ៕ PR
អបអរសាទរខ្មែរនៅអែនាយសមុទ្រ គ្រាន់បើជាងខ្មែរអែណេះរវល់តែការ៉ាអូខេ,ដើរឌិត លនឹងល។
Royal government will be not recognize this, they never promote what the people in the world think right.
Ha ha ha
បានឮហើយសប្បាយចិត្ត ជំនួស…សូមអបអរសាទរ
congratulation
សូមអបអរផង នាងនៅឯនាយសមុទ្រសោះអាចដណ្តើមបានពានរង្វាន់ភាពយន្តឯកសារឆ្នើមបាន!
ឯអ្នកនៅក្នុងស្រុកវិញ ឭុតែពាក្យថាៈលួចចម្លងគេ ។ គួរឲ្យឈឺចាប់ណាស់ !!!
THE FILM IS MUCH BETTER AND MEANINGFUL THAN THE FILM MADE BY OUR KING !
សូមសសើដែលនាង បានថតជាឯកសារដែលខ្មែរគ្រប់រូបកំពុងមានទុកដើម្បីឱ្យប្រទេសលើពីភព
ដឹងថាប្រទេសកម្ពុជាសព្វថ្ងៃកំពុងត្រូវបានគេកាប់បំផ្លាញ់ព្រៃឈើ និង គ្មានការងារធ្វើដូចជានេសាទ
ដូចកាលពីមុនដែលធ្លាប់សំបូរសប្បាយគ្រប់បែបយ៉ាងតែពេលនេះគ្មានសល់ទេ និយាយពីការ
គោរពសិទ្ធិមនុស្សគឺរីតតែគ្មានទៀត គឺមានចំពោះតែអ្នកមានលុយ និង មានអំណាចតែប៉ុណ្ណោះ។
ពេលនេះកូនខ្មែរគ្រប់រូបចាប់ផ្តើមគិតគូពីប្រទេសរបស់គេហើយ យើងត្រូវតស៊ូទាំងអស់គ្នាកុំ
ឱ្យអ្មកមានអំណាចធ្វើអ្វីតាមចិត្តរបស់វា ។