06202013Headline:

ក្រសួង​មហាផ្ទៃ​ប្រកាស​ដោះ​លែង​អ្នក​ទោស​ជា​សកម្មជន​អាវ​លឿង​ថៃ​ម្នាក់

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ បាន​ប្រកាស​ដោះ​លែង​អ្នក​ទោស​ថៃ ម្នាក់​ឈ្មោះ អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) ចេញ​ពី​គុក​ព្រៃ​ស ជា​ស្ថាពរ និង​បាន​ប្រកាស​បន្ធូរបន្ថយ​ទោស​ចំនួន ៦​ខែ នៅ​ក្នុង​ចំណោម​ទោស​សរុប ៨​ឆ្នាំ ឲ្យ​អ្នក​ទោស​ថៃ ម្នាក់​ទៀត គឺ​លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) ដែល​កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​ព្រៃ​ស។

ដោយ សុខ សេរី
2013-02-01
​វិទ្យុ​អាស៊ីសេរី

អ្នក​ទោស​ថៃ លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) និង​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) កំពុង​តែ​លត់​ជង្គង់​សំពះ​នៅ​គ្រា​ដែល​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស អាន​ព្រះរាជក្រឹត្យ​ដោះ​លែង និង​បន្ធូរបន្ថយ​ទោស នៅ​គុក​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ RFA/Sok Serey
អ្នក​ទោស​ថៃ លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) និង​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) កំពុង​តែ​លត់​ជង្គង់​សំពះ​នៅ​គ្រា​ដែល​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស អាន​ព្រះរាជក្រឹត្យ​ដោះ​លែង និង​បន្ធូរបន្ថយ​ទោស នៅ​គុក​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ RFA/Sok Serey

ការ​ដោះ​លែង​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន និង​ការ​បន្ធូរបន្ថយ​ទោស​លោក វីរៈ ស៊ុំក្វាមឃីត នោះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា គឺ​ជា​ការ​ពង្រឹង​ចំណង​ការ​ទូត និង​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

ការ​ដោះ​លែង និង​បន្ធូរបន្ថយ​ទោស​ចំពោះ​អ្នក​ទោស​ថៃ ទាំង​ពីរ​នាក់​នោះ បាន​ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់ បាន​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ នៅ​រាជធានី​ភ្នំពេញ។

អ្នក​ទោស​ថៃ ទាំង​ពីរ​នាក់​បាន​អុជ​ធូប​សំពះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ និង​បាន​លត់​ជង្គង់​សំពះ​នៅ​គ្រា​ដែល​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ លោក បេ ទាឡេង កំពុង​តែ​អាន​ប្រកាស​ព្រះរាជក្រឹត្យ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​របស់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​គុក​ព្រៃ​ស។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក នុត សាអាន ដែល​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ព្រះរាជក្រឹត្យ​នោះ បាន​មាន​ប្រសាសន៍​ថា ការ​ដោះ​លែង និង​ការ​បន្ធូរបន្ថយ​ទោស​នេះ គឺ​ជា​ប្រយោជន៍​រួម​ដល់​ប្រជាជន​ថៃ និង​កម្ពុជា៖ «ថ្ងៃ​នេះ យើង​ធ្វើ​គឺ​ក្នុង​កាយវិការ​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ មិន​មែន​រាប់​បញ្ចូល​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតន​កោដ្ឋ​នោះ​ទេ ដូច្នេះ​សុំ​បញ្ជាក់​ជូន​ថា មាន​ពិធី​ដោយ​ឡែក​ពី​គ្នា»

ជាមួយ​គ្នា​នេះ ប្រធាន​ការិយាល័យ​ការពារ​ផល​ប្រយោជន៍​របស់​ជន​ជាតិ​នៅ​ក្រៅ​ប្រទេស លោក សុវត្ថិ កែវសុង (Suwat Kaewsook) ប្រចាំ​នៅ​ស្ថានទូត​ថៃ នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ​ថា នេះ​ជា​កាយវិការ​ល្អ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ៖ «ប្រជាពលរដ្ឋ​ថៃ ជាពិសេស​ក្រុម​គ្រួសារ​របស់​អ្នកស្រី រ៉ាត់ទ្រី គាត់​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បាន​ទទួល​ដំណឹង​ថា គាត់​បាន​ទទួល​ដោះ​លែង​ទោស​នៅ​ក្នុង​ឱកាស​ដ៏​សក្ដិសិទ្ធិ​នេះ ហើយ​ខ្ញុំ​ក៏​សុំ​ថ្លែង​អំណរគុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ឱកាស​នេះ​ផង​ដែរ។ នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ភាព​ជិតស្និទ្ធ និង​គ្នា រវាង​ប្រទេស​ដែល​ជា​ភូមិ​ផង​របង​ជាមួយ​គ្នា។ ខ្ញុំ​សុំ​អគុណ​ណាស់»

គេ​បាន​ឃើញ​មាន​ក្រុម​គ្រួសារ​នៃ​អ្នក​ទោស​ថៃ ទាំង​ពីរ​នាក់​នោះ​មក​ទទួល​ស្វាគមន៍ និង​សួរ​សុខទុក្ខ​នៅ​មុន​ការ​ដោះ​លែង និង​បន្ធូរបន្ថយ​ទោស​នោះ។

លោក វីរៈ ស៊ុំក្វាមឃីត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន ៨​ឆ្នាំ កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ក្រោម​បទ​ចូល​ទី​លាន​យោធា​កម្ពុជា ក្នុង​បំណង​ទុច្ចរិត និង​ប្រមូល​ព័ត៌មាន​សម្ងាត់​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​កម្ពុជា។

ចំណែក​ឯ​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក ៦​ឆ្នាំ ក្រោម​បទ​ចោទ​ដូច​គ្នា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

10 Responses to "ក្រសួង​មហាផ្ទៃ​ប្រកាស​ដោះ​លែង​អ្នក​ទោស​ជា​សកម្មជន​អាវ​លឿង​ថៃ​ម្នាក់"

  1. Anonymous says:

    សង្ឃឹមថាថៃនឹងយល់ពីបំណងល្អរបស់ខ្មែរ អ្វីដែលខ្មែរចង់បានគឺសន្តិភាព។

  2. ក្មេងវត្ត says:

    កើតមកជាជាតិសាសន៍ដ៍ទៃ គឺពិតជាមានភ័ពសំណាងជាងខ្មែរដែលកើតនិងរស់នៅលើទឺកដីរបស់ខ្លួនទៅទៀត បើនិយាយពីទោសកំហុស ពួកគេនេះ
    មានទោសធ្ងន់ណាស់ បើប្រៀបទៅនិងលោកសំរង្ស៊ី ជាពិសេសលោកម៉មសូណង់ដូ គ្មានទោសកំហុសអ្វីសោះ មិនត្រូវបានគេដោះលែង លោកទាំងពីរមានកំហុស ព្រោះតែស្នេហាជាតិ,ការពារជាតិនិងពលរដ្ឋខ្មែរ,ការពារផលប្រយោជន៍ខ្មែរ រីឯអ្នកដែលរស់បានសុខស្រួលនិងគេលើកដំកើង
    គឺអ្នកលួចបំផ្លាញជាតិ,អ្នកក្បត់ជាតិ,អ្នកបាញ់សម្លាប់ចាប់ចងពលរដ្ឋខ្មែរទៅវិញ។

  3. លឹង្គនាគរាជ says:

    អត់ព្ញដោះលែងម៉មសូណង់ដូ ព្ញតែសៀមកាពិអែណាទៅវិញ។ តេជោមើលទៅកំពុងឈ្លក់ទឹកខ្ទិះ
    យិនឡាក់ហើយ។

  4. 105mm says:

    ខ្មែរក្រីក្រជាប់គុកនៅស្រុកសៀមម៉ាគំនរម៉េចក៏មិនឆ្កែណាវាអើតក្បាលសុំអោយសៀម
    វាដោះលែងមកស្រុកវិញផង?អីក៏អន់ជាងមមិះយិងឡាក់ម៉េះ?
    បែជាដោះលែងខ្មែរវិញទាល់តែអ្នកណាមានលុយសូកប៉ាន់បានដោះលែង។
    អ្នកស្លូតត្រង់ អ្នកការពារផ្ទះខ្លួនឯងអត់ដោះលែងទេពួកអាខ្ញុំយួនអស់នេះ។

  5. 105mm says:

    ឬកអាអាមួយពាក់វែនតានោះសំពះស្តេចខ្មែរទាំងខ្ជិល កោតតែចេះទៅបន្ធូរបន្ធយ
    ទោសអោយវាដែរ

  6. 105mm says:

    ជាមួយខ្មែរបើវាល្អបានប្រហែលល្អជាមួយយួន សៀម ម៉្លេះសមខ្មែរមិនក្ររហាម
    ពិបាកទៅធ្វើខ្ញុំបរទេសអោយអាសៀម អាក្រឡិតម៉ាឡេអីៗវាធ្វើបាបនោះទេ។

  7. តាកញ្ចាស់សុំសិល says:

    ពួកដែលចង់បំផ្លាញជាតិមានយួន សៀម ត្រូវបានរួចខ្លួន  ឯអ្នកស្នេហាជាតិ

    ស្នេហាប្រជាពលរដ្ឋខ្មែរ ត្រូវបានជាប់គុក និងស្លាប់ជាបណ្តើរៗ។  

    នេះហើយ ស បញ្ជាក់ថាអ្នកដឹកនាំខ្មែរ ជាកញ្ជះបរទេសពិតប្រាកដមែន ។

  8. មុខអាតាកញ្ចាស់ពាក់វែនតាមួយនេះ វាសំពះស្តេចខ្មែរទាំងបង្ខំចិត្តទេ!

  9. Som ke sy says:

    All of those above are stupid traitors. If you have brain you must think before talking.

  10. អ្នកលេង says:

    មើលហើយហួសចិត្ត ។