ភ្នំពេញៈ អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិកម្ពុជាកំពុងត្រៀមខ្លួនតាំងស្លាកសញ្ញា គណបក្សចំនួន១ម៉ឺនផ្ទាំង នៅទូទាំងប្រទេស ខណៈដែលសមាជិករបស់គណបក្សនេះ កំពុងសម្លឹងទៅរកការបោះឆ្នោតជាតិ នៅខែកក្កដា ខាងមុខនេះ។
Friday, 01 February 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងថា៖ «យើងកំពុងធ្វើការរួមគ្នាលើយុទ្ធនាការលើកកម្ពស់ការយល់ដឹងពី ការបោះឆ្នោត»។
គណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្ស ជាគណបក្សប្រឆាំងពីរដែលបង្រួបបង្រួមគ្នាដើម្បីបង្កើតគណបក្ស សង្គ្រោះជាតិកម្ពុជា បានប្រកាសកាលពីម្សិលមិញថា ពួកគេនឹងរៀបចំកិច្ចប្រជុំសំខាន់ៗនៅក្នុងខែមេសាខាងមុខនេះ ដើម្បីធ្វើការបង្រួបបង្រួមផ្លូវការ និងសម្រាប់ត្រួសត្រាយឆ្ពោះទៅរំលាយគណបក្សរៀងៗខ្លួនឲ្យទៅជាបក្សប្រឆាំងតែមួយវិញនៅកម្ពុជា។
លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទិ្ធមនុស្ស បានឲ្យដឹងថា បន្ទាប់ពីមហាសន្និបាតរបស់គណបក្ស សិទិ្ធមនុស្ស នៅថ្ងៃទី ៦ ខែមេសា លោក កឹម សុខា នឹងក្លាយជាអនុប្រធានគណបក្សសង្គ្រោះជាតិកម្ពុជាជាផ្លូវការ៕

Go to hell. You all are the big bugs in Khmer society.
Go to hell. (Som Rien Sey ) you are the big bugs in Khmer society. hahahahahah!!!!!!!!!!!!!!!!!!!
Shit heads, both of you!!!
រហូតមកដល់ពេល គណបក្សប្រឆាំងទាំងពីរមិនទានបង្រួបបង្រួមគ្នាជាផ្លូវការទេ? តើរចនា
សម្ព័ន្ធដឹកនាំអាចច្បាស់លាស់ និង រឹងម៉ាំដែរឬអត់?
.
បើតាមការអះអាងរបស់មន្រ្តីបក្សប្រឆាំងទាំងពីរខាងលើ គឺខែមេសា ទើបជាការរួបរួមគ្នាជាផ្លូវ
ការ។ ប្រហែលជាត្រៀមខ្លួនមិនបានរួចរាល់សម្រាប់ការបោះឆ្នោតខែ កក្កដា ២០១៣ ខាងមុននោះទេ។
គួរតែធ្វើក្នុងចុងខែកុម្ភះ ឬ ដើមខែ មិនា ប្រហែលជាល្អជាង។ គណបក្សប្រជាជនបានត្រៀម
ខ្លួនរួចរាល់សម្រាប់ការបោះឆ្នោត ២០១៣ ហើយ ហើយក៏មានសង្ឃឹមថានឹងឈ្នះអាណត្តិថ្មី
ដែរ។
ក្រុមការងារឃោសនាការបោះឆ្នោតនៅតំបន់ឆ្ងាយៗ របស់បក្សកាន់កាប់អំណាចកំពុងតែ
ចុះខ្សោយការចំណាយថវិកា ក៏ត្រូវប្តូរយុទ្ធសាស្ត្រទៅជា ការបន្ថយចំនួនអ្នកឃោសនិក។
មានតំបន់ខ្លះបានលួចកេងយកថវិកាពីគោលការណ៏ជាផលប្រយោជន៏ សំរាប់ចែកជូនអ្នក
ធ្វើការថ្នាក់ក្រោម ដោយសារអ្នកមានឥទ្ធិពលបានគំរាមបំបាក់ស្មារតី បំបិទមាត់ ហាម
ប្តឹងតវ៉ា បើសិនជាលោកអ្នកចង់បន្តអាជីពជាអ្នកបំរើការងារ។ អាក្រក់មែនទែន!។
ជារឿងដដែលៗៗប៉ុណ្ណោះ។