05222013Headline:

ពលរដ្ឋ​បារម្ភ​ពី​អនាគត​កម្ពុជា​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ

ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​មក​ចូល​រួម​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព នៅ​ថ្ងៃ​ទី​១ កុម្ភៈ បាន​បញ្ចេញ​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​ថា ការ​​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ខ្មែរ​ចេះ​សាមគ្គី និង​រួបរួម​គ្នា​ជា​ធ្លុង​មួយ។

ដោយ ទីន ហ្សាការីយ៉ា
2013-02-01
​វិទ្យុ​អាស៊ីសេរី

ពលរដ្ឋ​សម្ដែង​ការ​សោកស្ដាយ នៅ​ពេល​ពួក​គាត់​មក​ចូល​រួម​ដង្ហែ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ នរោត្ដម សីហនុ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

ពលរដ្ឋ​សម្ដែង​ការ​សោកស្ដាយ នៅ​ពេល​ពួក​គាត់​មក​ចូល​រួម​ដង្ហែ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ នរោត្ដម សីហនុ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Ven Sawath

ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព ព្រះ​បរម​រតន​កោដ្ឋ ឬ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ចេញ​ពី​ព្រះរាជវាំង​នោះ បាន​ប្រាថ្នា​ចង់​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​មាន​សុខ​សន្តិភាព និង​មាន​ការ​រួប​រួម​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ​ទាំង​អស់ ដែល​ជា​ក្ដី​ប្រាថ្នា​របស់​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ។

គ្រប់​អ្នក​ចូល​រួម​ទាំង​អស់ ក្នុង​នោះ​មាន​សិស្សានុសិស្ស ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​លាន់​មាត់​ថា ព្រះ​បិតា​ឯករាជ្យ​ជាតិ សម្ដេច​ព្រះ នរោត្តម សីហនុ ទោះ​បី​ជា​ព្រះអង្គ​បាន​សោយ​ទិវង្គត​ហើយ​ក្ដី ប៉ុន្តែ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​ឯករាជ្យ ធ្វើ​ឲ្យ​រួច​ផុត​ពី​នឹម​ត្រួតត្រា​បរទេស​នោះ គឺ​ស្ថិត​នៅ​ក្នុង​អារម្មណ៍​របស់​ពួក​គាត់​ជានិច្ច។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយ​បារម្ភ គឺ​ការ​បែក​បាក់​គ្នា​រវាង​មេ​ដឹកនាំ​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន។

នៅ​ក្នុង​ពេល​ដង្ហែ​ព្រះបរមសព អតីត​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃ​ទី១ កុម្ភៈ នេះ មាន​ក្រុមហ៊ុន ស្ថាប័ន​មួយ​ចំនួន និង​សប្បុរសជន បាន​ទិញ​ម្ហូប​អាហារ និង​ភេសជ្ជៈ​ចែក​ជូន​ប្រជាពលរដ្ឋ​ចូល​រួម​ដង្ហែ​នោះ។

ម្ចាស់​ផ្ទះ​សំណាក់​មួយ​នៅ​ក្បែរ​ព្រះ​វាល​បរម​មេរុ អ្នកស្រី​បាន​ទិញ​ទឹក​សុទ្ធ​ចែក​ជូន​អ្នក​ចូល​រួម​នេះ ដើម្បី​ចង់​បាន​ផល​បុណ្យ និង​ជា​ការ​តប​ស្នង​នូវ​គុណូបការៈ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​ជា​ព្រះ​មហា​វីរក្សត្រ គួរ​ឲ្យ​គោរព​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ប្រជាពលរដ្ឋ​មួយ​រូប​មក​ពី​ខេត្ត​រតនគិរី លោក យ៉ាន នឿន បាន​ឲ្យ​ដឹង​ថា លោក​បាន​មក​ទីក្រុង​ភ្នំពេញ នេះ​ជិត​មួយ​ខែ​ហើយ។ លោក​បញ្ជាក់​ថា ការ​មក​ទីក្រុង​ភ្នំពេញ​នេះ ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​លោក​ចង់​មក​ចូល​រួម​ការ​ដង្ហែ​ព្រះបរមសព និង​ការ​ថ្វាយ​ព្រះ​ភ្លើង អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ។ យ៉ាង​នេះ​ក្ដី លោក យ៉ាន នឿន អះអាង​ថា អតីត​ព្រះ​មហា​វីរក្សត្រ សោយ​ទិវង្គត​នេះ ជា​ការ​បាត់​បង់​អ្នក​ផ្សះផ្សា​ជាតិ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា។ លោក​ព្រួយ​បារម្ភ​ខ្លាច​មេ​ដឹកនាំ​ខ្មែរ​កាន់​តែ​បែក​បាក់​នៅ​ពេល​អនាគត ក្រោយ​ពេល​គ្មាន​វត្តមាន​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នេះ។

បន្ថែម​ពី​លើ​បញ្ហា​នេះ អ្នក​នយោបាយ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​នៅ​គណបក្ស​ផ្សេង​ពី​គ្នា​នោះ ពួក​គេ​មិន​ហ៊ាន​ទាក់​ទង​គ្នា​ទាំង​បើក​ចំហ​ក្ដី ទាំង​មិន​ចំហ​ក្ដី ពីព្រោះ​ពួក​គាត់​មាន​សម្ពាធ​ពី​មេ​បក្ស​រៀងៗ​ខ្លួន ដោយ​គេ​ខ្លាច​មេ​បក្ស ឬ​សមាជិក​បក្ស​ចោទ​ថា ក្បត់​នឹង​គណបក្ស​ជាដើម។ ម្យ៉ាង​វិញ​ទៀត អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច តែង​តែ​ប្រឆាំង​គ្នា ឬ​វាយ​ប្រហារ​គ្នា​តាម​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក ទាំង​នៅ​មុន​ពេល​បោះ​ឆ្នោត ទាំង​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត។

តួ​យ៉ាង មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​តុលាការ ដើម្បី​ចាត់​ការ​លោក សម រង្ស៊ី នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​ខ្មែរ-វៀតណាម នោះ។ រហូត​មក​ទល់​ពេល​នេះ លោក សម រង្ស៊ី និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ។

នៅ​ក្នុង​អំឡុង​ពេល​បី​ខែ​កន្លង​មក​នេះ នៅ​ខណៈ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ តម្កល់​ទុក​នៅ​ក្នុង​ព្រះបរមរាជវាំង​នោះ លោក សម រង្ស៊ី បាន​ព្យាយាម​ចង់​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ចង់​មក​ចូល​រួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង អតីត​ព្រះមហាក្សត្រ​ដែរ ដោយ​លោក​បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ប្រធាន​រដ្ឋសភា និង​ប្រមុខ​រដ្ឋាភិបាល តែ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី មក​ចូល​រួម​នោះ​ឡើយ លុះ​ត្រា​ណា​លោក សម រង្ស៊ី មក​ទទួល​ទោស​សិន។

បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​នេះ ជា​ការ​បាត់​បង់​អ្នក​ផ្សះផ្សា​ជាតិ​ដ៏​សំខាន់​មួយ​នៅ​សង្គម​កម្ពុជា។ ដោយ​ហេតុ​ថា អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គ​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​ដោះស្រាយ​ភាព​ទាល់ច្រក​ផ្នែក​នយោបាយ តួ​យ៉ាង​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស ហ៊្វុនស៊ិនប៉ិច បង្កើត​រដ្ឋាភិបាល​ចម្រុះ​កាល​ពី​ឆ្នាំ​១៩៩៣ បន្ទាប់​ពី​ជាប់​គាំង​ផ្នែក​នយោបាយ​ក្រោយ​ពេល​បោះ​ឆ្នោត និង​បញ្ហា​ផ្សេងៗ​ទៀត។

សិស្ស​សាលា​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ឈ្មោះ ចិត្រថេត កត្យាមុន្នី បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​នាង​ជា​ក្មេង​ជំនាន់​ក្រោយ​ក្ដី ប៉ុន្តែ​យុវតី​រូប​នេះ អះអាង​ថា នាង​បាន​យល់​ដឹង​ច្រើន​អំពី​របប​សង្គម​រាស្ត្រ​និយម តាម​រយៈ​អាន​ឯកសារ​ប្រវត្តិសាស្ត្រ និង​ដឹង​តាម​រយៈ​គ្រូ​បន្ទុក​ថ្នាក់​បាន​និយាយ​ប្រាប់។ កញ្ញា កិត្យាមុន្នី បាន​សង្កត់​ធ្ងន់​ថា យុវជន​ជាច្រើន​មិន​សូវ​គិត​អំពី​ស្នេហា​ជាតិ ឬ​ស្រឡាញ់​ទឹក​ដី​របស់​ខ្លួន​នោះ​ទេ ពីព្រោះ​ថា យុវជន​ខ្លះ​ឈ្លក់​វង្វេង​នឹង​សង្គម។ បញ្ហា​នេះ អាច​មក​ពី​អ្នក​នយោបាយ​មិន​ទាន់​ធ្វើ​គំរូ​ដល់​យុវជន​អំពី​ឆន្ទៈ​ស្នេហា​ជាតិ​ក៏​ថា​បាន ដោយ​សារ​តែ​អ្នក​នយោបាយ​នៅ​មិន​ទាន់​ចុះ​សម្រុង​នឹង​គ្នា​នៅ​ឡើយ​នោះ។

អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះរាជ​បន្ទូល​ថា នៅ​ពេល​ព្រះរាជវង្សានុវង្ស​ទៅ​ថ្វាយ​បង្គំ​គាល់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នោះ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​មាន​ព្រះរាជ​ឱង្កា​ផ្ដាំ​ថា ព្រះរាជវង្សានុវង្ស​ឲ្យ​ធ្វើ​អំពើ​ល្អ​នៅ​ក្នុង​សង្គម និង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ ពិសេស​ត្រូវ​មាន​ការ​បង្រួបបង្រួម និង​ឯកភាព​ជាតិ។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កោត​សរសើរ និង​គោរព​ព្រះអង្គ​ជា​បិតា​ឯកភាព​ជាតិ ដូច​ជា​នៅ​ក្នុង​ឆ្នាំ​១៩៤៧ ព្រះអង្គ​បាន​ទទួល​បាន​ជោគជ័យ​លើ​ការ​ទាម​ទារ​ខេត្ត​ខ្មែរ​មួយ​ចំនួន​ពី​ថៃ មក​វិញ ក្នុង​នោះ​មាន​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង។

នៅ​ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ឡាយព្រះហស្ត​លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ ដល់​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ឯករាជ្យ​ពេញ​លេញ​ពី​សាធារណរដ្ឋ​បារាំង ដោយ​សារ​ស្នាព្រះហស្ត​ដ៏​ឧត្ដុង្គឧត្ដម​ពី​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "ពលរដ្ឋ​បារម្ភ​ពី​អនាគត​កម្ពុជា​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ"

  1. និយាយអោយអស់ហើយស្មោះត្រង់ទៅចុះ ខ្ញុំពិតជាចង់ឃើញការរួបរួមជាតិមួយដែលប្រកបទៅដោយតម្លាភាពនិងយុត្តធ៍ម ក្នូងប្រទេសយើងនេះណាស់ ។ ប៉ិន្តែគ្រប់មេដឹកនាំទាំងអស់គ្មាននរណាមួយឆន្ទះនឹងដោះស្រាយប្រកបភាពយោគយល់និងមនសិការស្រលាញ់ជាតិពឹតប្រាកដនោះឡើយ ។ លោក សមរង្សី និយាយថា មានស៊ីអត់សែន ចំណែកសែន ជានិច្ចកាលតែងរកល្បីចដើម្បីកំចាត់នឹងបំបាត់ចោល នៅពូកអ្នកប្រឆាំង ក្នុងគោលបំណងគ្រប៉គ្រងអំណាចដ៏យូអង្វែង​ចំណែកលោកកឹម សុខា ក៏មានបំណងចង់ក្រសោបអំណាចតែម្នាក់អែង រីអែក្រុមខ្សែស្រលាយរាជានិយមនោះរឹតតែយ៉ាប់រកនិយាយមិនរួច ។ ដូច្នេះហើយ តើវាសនាអនាគតរបស់ជាតិតើអាចនឹងរីកចំរើននឹងអភិវឌ្ឃន៏ដូចប្រទេសជិតខាងបានដែរឬទេ ?
    នេះហើយជាសំណួររាស្រ្តដែលតែងតែសួរខ្លួនអែងរាល់ពេល ។

  2. មានវាសនាមិនខុសពីប្រទេសឡាវទេ មើលទៅ ។

  3. ក្មេងវត្ត says:

    ស្រុកខ្មែរយើង ដរាបណាហ៊ុនសែននិងបក្សប្រជាជននៅកាន់អំណាច វាសនាប្រទេសជាតិនឹងមិនអាចជៀសផុតខុសពីប្រទេសឡាវឡើយ។

  4. Srey Khmer says:

    Don’t be worried about this. Cambodia will be as strong as Singapore, who knows!

  5. Srey Khmer says:

    We had known from the past, but we would not known to a future.
    If we wanted our country to be strong, we should follow American foot step print as well.

  6. Srey Khmer says:

    As strong as the US, my ass!

  7. Srey Khmer says:

    ” As strong as the US, my ass!.” CPP as copy Srey Khmer’s name represent here show us
    very cruelly, and we all must avoid of join with its gang or votes for it group to be the crully
    in our society to hurt our innocent people.

  8. Srey Khmer says:

    Wow, Srey Khme’in the US, has a butt hole up 2 cm diameter. Katoeuy Srey Khmer with a long yoyo, likes to make love with the person of the same sex!