អ្នកទោសថៃអ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន (Ratree Pipattanapaiboon) ដែលត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃសកាលពីរសៀលម្សិលមិញក្នុងឱកាសដង្ហែព្រះបរមសពសម្តេចឪបានទៅដល់ក្រុងបាងកកហើយ។ បណ្តាញផ្សាយព័ត៌មានថៃបានផ្សាយថ្ងៃនេះថា អ្នកស្រីរ៉ាទ្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា តែថា អ្នកស្រីមិនសូវសប្បាយចិត្តទេដោយសារតែសហការីម្នាក់ទៀតគឺលោក វីរ៉ា ស៊ុមខ្វាមឃីត បន្តស្ថិតនៅក្នុងពន្ធនាគារនៅឡើយ។ លោក វីរ៉ា ស៊ុមខ្វាមឃីត បានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីថៃជួយអន្តរាគមន៍ឲ្យមានសេរីភាពដូចអ្នកស្រីរ៉ាទ្រីដែរ។
ថ្ងៃ សៅរ៍ 02 កុម្ភៈ 2013
ដោយ ប៉ែន បូណា
RFI

អ្នកទោសជនជាតិថៃ ត្រូវបានធ្វើពិធីលើកលែងទោសនៅគុកព្រៃសកាលពីថ្ងៃទី១កុម្ភៈ២០១៣ ក្នុងនោះមានស្ត្រីថៃម្នាក់បានរួចទោស (RFI/Siv Channa)
ភ្លាមៗក្រោយចេញពីពន្ធនាគារព្រៃសកាលពីរសៀលថ្ងៃសុក្រ អ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ត្រូវបានអមដំណើរដោយក្រុមគ្រួសារ និងមន្ត្រីស្ថានទូតថៃធ្វើដំណើរតាមជើងយន្តហោះទៅដល់ទីក្រុងបាងកកវិញហើយនៅយប់ថ្ងៃដដែលនោះ។ កាសែតបាងកកប៉ុស្តិ៍របស់ថៃផ្សាយឲ្យដឹងនៅថ្ងៃនេះថា អ្នកស្រីរ៉ាទ្រីបានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជាដែលបានលើកលែងទោសឲ្យអ្នកស្រីឲ្យមានសេរីភាពវិញ។
ប៉ុន្តែ អតីតអ្នកទោសថៃរូបនេះអះអាងថា អ្នកស្រីមិនអាចសប្បាយចិត្តទាំងស្រុងទេដោយសារតែសហការីម្នាក់ទៀត គឺលោក វីរ៉ា ស៊ុមខ្វាមឃីត មេដឹកនាំម្នាក់នៃចលនាពួកអាវលឿងថៃបន្តស្ថិតក្នុងពន្ធនាគារកម្ពុជានៅឡើយ។ បើយោងតាមបាងកកប៉ុស្តិ៍ លោក វីរ៉ា ស៊ុមខ្វាមឃីត បានសុំឲ្យនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា អន្តរាគមន៍ឲ្យបានចេញពីពន្ធនាគារកម្ពុជាដែរ។
អតីតសកម្មជនអាវលឿងថៃដែលបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាប្រឆាំងកម្ពុជាអំពីបញ្ហាព្រំដែនព្រះវិហារត្រូវបានកាសែតថៃស្រង់សម្តីថា លោកចង់ឲ្យអាជ្ញាធរកម្ពុជាផ្ទេររូបលោកទៅជាប់ពន្ធនាគារក្នុងប្រទេសថៃវិញ។
អ្នកទោសថៃទាំងពីរត្រូវបានចាប់ខ្លួនកាលពីចុងខែធ្នូឆ្នាំ២០១០ពីបទចោទប្រកាន់ថាបានឆ្លងដែនខុសច្បាប់និងចូលក្នុងតំបន់យោធាដោយគ្មានការអនុញ្ញាតក្នុងបំណងប្រមូលព័ត៌មានដែលនាំឲ្យអន្តរាយដល់សន្តិសុខជាតិ។ លោកវីរ៉ា ស៊ុមខ្វាមឃីត ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ និងអ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ជាប់ ៦ឆ្នាំ។ អ្នកទាំងពីរត្រូវបានព្រះមហាក្សត្រលើកលែង និងបន្ធូរបន្ថយទោសក្នុងឱកាសដង្ហែព្រះបរមសពសម្តេចឪ នរោត្តម សីហនុ កាលពីថ្ងៃម្សិលមិញ។
អ្នកទោសខ្មែរជាង ៤០០ នាក់ផ្សេងទៀតក៏នឹងត្រូវលើកលែងទោសនិងសម្រាលទោសដែរនៅថ្ងៃទី៤កុម្ភៈខាងមុខដែលជាថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព។ ប៉ុន្តែលោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនិងលោក ម៉ម សូណង់ដូនាយកវិទ្យុសំបុកឃ្មុំដែលជាប់ទោសក្នុងសំណុំរឿងផ្សេងគ្នានិងដែលបានធ្វើឲ្យមានការចាប់អារម្មណ៍បំផុតនោះគ្មានឈ្មោះក្នុងបញ្ជីដែលត្រូវលើកលែងឬបន្ធូរបន្ថយទោសដូចអ្នកទោសថៃ និងអ្នកទោសខ្មែរផ្សេងទៀតនោះទេ៕
—————————————-

សូមអគុណសម្តេចហើយ ដែលបានដោះលែងខ្ញុំ ចាំខ្ញុំទៅប្រាប់ស្តេចខ្ញុំអោយនាំគ្នាមកចូលដីខ្មែរអោយច្រើនថែមទៀត
ព្រោះខ្ញុំមានទព័ច្រើនណាស់ ដើម្បីវាយទន្ទ្រានទឹកដីរបស់សម្តេច !
មើលមុខអាមួយពាក់វ៉ែនម្នាក់នោះចុះ ដូចជាស្វាឈឺបន្តិច ដូចគេយកទៅចងបាញ់បន្តិច ដូចជាឈឺជុះអាចម៍បន្តិច
ហេស ហេស ! តែទោះយ៉ាងណាក៏អាគុកឯងគ្រាប់បើជាង លោកម៉មសូណង់ដូដែរ អាជាប់គុក អាគុក ។
សូមអានកាសែត បាងកកប៉ុស្តិ ទៅតើមីមួយនេះវានិយាយបន្ថែមពាក្យយ៉ាងម៉េចទៀត ។
ជាមួយខ្មែរបើវាល្អបានប្រហែលល្អជាមួយយួន សៀម ម៉្លេះសមខ្មែរមិនក្ររហាម
ពិបាកទៅធ្វើខ្ញុំបរទេសអោយអាសៀម អាក្រឡិតម៉ាឡេអីៗវាធ្វើបាបនោះទេ។
សង្ឃឹមថាដល់វេនសៀមមុខជាវាដោះលែងខ្មែរដែលជាប់គុកវិញហើយព្រោះដើម្បីសងគុណ
សំដាចម៏ជោយើង