05192013Headline:

អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​រលួយ​​ព្រមាន​​តំណាងរាស្ត្រ​​បក្ស​​ប្រឆាំង​​

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ព្រមាន​លោក ជា ប៉ូច តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​សមរង្ស៊ី​ប្រចាំ​មណ្ឌល​ខេត្ត​ព្រៃវែង​ពី​រឿង​ចោទ​ថា មាន​ការ​យក​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។​ លោក ជា ប៉ូច ដែល​​ទទួល​រង​នូវ​ការ​ព្រមាន​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​តប​ត​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ​ទេ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដោយ​លោក​ពន្យល់​ថាជា​ពេល​វេលា​ដែល​​​លោក​កំពុង​កាន់​ទុក្ខ​ព្រះបរមសព​សម្តេចឪ។

ថ្ងៃ សៅរ៍ 02 កុម្ភៈ 2013
ដោយ គី សុខលីម
RFI

លោក ឱម​ យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (RFI/Leang Delux)

សេចក្តីរាយការណ៍​របស់ គី សុខ​ លីម​ ពីទីក្រុងភ្នំពេញ

(02:35)

នៅ​ក្នុង​សារលិខិត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃ​សៅ​រ៍​នេះ លោក ឱម យ៉ិនទៀង ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ ​បាន​ព្រមាន​ជា​សាធារណៈ​​ចំពោះ​លោក ជា ប៉ូច តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​សមរង្ស៊ី ប្រចាំ​មណ្ឌល​ព្រៃវែង ជុំវិញ​ការ​អន្តរាគមន៍​របស់​លោក​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​ទារ​ប្រាក់​ដើម្បី​ទទួល​បាន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិនិង​បំណុល។
 
បើយោងតាម​ដំណើរ​រឿង​ក្នុង​លិខិត​ព្រមាន​ដែល​ចុះផ្សាយ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ការ​ចោទ​ប្រកាន់​ដាក់គ្នា​បាន​កើត​ឡើង​នៅ​ពេល​ដែល​លេច​លឺ​ដំណឹង​ថា មាន​សមាជិក​ក្រុមប្រឹក្សា ស្រុក​ឈូក ចំនួន​ពីរ​នាក់ គឺ​លោក នុត ពេជ លោក ប៉ែន ស៊ុយរីតា សមាជិក​ក្រុម​ប្រឹក្សា​​ស្រុកជុំគីរី លោក ស៊ីន ទន់ និង​លោក ហ៊ុយ ខេង ជំទប់ទី១ ​ឃុំត្រពាំងរាំង​ ស្រុក ​ជុំគីរី ខេត្ត​កំពតត្រូវ​បាន​គេតម្រូវ​អោយ​បង់​ប្រាក់១​ម៉ឺនរៀល​ជាថ្នូរ​នឹង​ការ​ទទួល​បាន​​ឯកសារ​ប្រកាស​​​ទ្រព្យសម្បត្តិ​ និង​បំណុល​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។​
 
បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ភាព​មិន​ប្រក្រតី​ខាងលើ​នេះ​ភ្លាម មន្ត្រី​នគរបាល​យុត្តិធម៌​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​បាន​អញ្ជើញ​មនុស្ស​ទាំង​៤​នាក់​អោយ​មក​ធ្វើ​បែប​បទ​បំភ្លឺ​បញ្ជាក់​ដើម្បី​អនុញ្ញាត​អោយ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​អាច​​ពិនិត្យ និង​ប្រមូល​ភស្តុតាង​កសាង​បែបបទ​និតិ​វិធី​ច្បាប់។ សូម​បញ្ជាក់​ថា ដំបូង​ឡើយ ពួកគេ​ទាំង​៤​នាក់​យល់ព្រម​មក​បំភ្លឺ​នៅថ្ងៃទី​២១​ខែ​មករា​ឆ្នាំ​២០១៣​​នៅ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ។ ប៉ុន្តែ​ស្រាប់តែ​នៅថ្ងៃទី​១៩​ និង​ទី​២០​ ខែ​មករា​ មន្ត្រី​យុត្តិធម៌​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​ដំណឹង​ថា ពួកគេ​មិន​មក​វិញ​ទេ​ ពីព្រោះ​ លោក ជា ប៉ូច ជាមេរបស់​ពួកគេ​ហាម​មិន​អោយ​ពួកគេ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
 
ត្រង់​ចំណុច​នេះ​ហើយ​ដែល​នាំ​អោយ​មាន​ការ​សរសេរ​លិខិត​ព្រមាន​ចំពោះ​លោក ជា ប៉ូច។ លោក ឱម យ៉ិនទៀង ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​បាន​ព្រមាន លោក ជា ប៉ូច ជា​សាធារណៈថាទង្វើ​របស់​លោក ជា ប៉ូច ​គឺ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ដែល​អាច​ល្មើស​នឹង​មាត្រាទី​៤០​នៃ​ច្បាប់​ស្តី​ពីការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។
 
លិខិត​ព្រមាន​ដដែល​បាន​បន្ត​ទៀត​ថា លោក ជា ប៉ូច ត្រូវ​បញ្ឈប់​ទង្វើ​រារាំង​បែប​នេះ ហើយ​ប្រសិនបើ​ថ្ងៃ​ក្រោយ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពើប​ប្រទះ​ទង្វើ​ដដែល​បែបនេះ​របស់​លោក​ទៀត អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​នឹង​ចាត់​វិធានការ​តាម​ច្បាប់។
 
ទាក់ទង់ទៅ​នឹង​លិខិត​ព្រមាន​​ខាង​លើ​នេះ លោក ជា ប៉ូច​ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​សមរង្ស៊ី​មណ្ឌល​ព្រៃវែង បាន​ថ្លែង​ប្រាប់​យ៉ាងខ្លី​នៅថ្ងៃ​សៅរ៍​នេះ​ថា លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បកស្រាយ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​វិញ​ទេ ពីព្រោះ​ពេលនេះ​ជា​ពេល​វេលា​កាត់ទុក្ខ​ព្រះ​បរមសព​សម្តេច​ព្រះបាទ​ នរោត្តម​ សីហនុ៕

—————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

5 Responses to "អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​រលួយ​​ព្រមាន​​តំណាងរាស្ត្រ​​បក្ស​​ប្រឆាំង​​"

  1. កូនឪ says:

    “លិខិត​ព្រមាន​ដដែល​បាន​បន្ត​ទៀត​ថា លោក ជា ប៉ូច ត្រូវ​បញ្ឈប់​ទង្វើ​រារាំង​បែប​នេះ” ព្រោះវាជាំការ ជ្រៀតជ្រែកដល់ការងាររកស៊ីរបស់អង្គភាពពុករលួយ ហើយដែលត្រូវតែទទួលទោសតាមច្បាប់ពុក រលួយ មនមែនច្បាប់ប្រឆាំងអំពើពុករលួយទេ សូមលោកជាប៉ូចជ្រាប សូមប្រយត្ន័សំដី ។

  2. យី !លោកឱម យ៉ិនទៀង អើយពិតជាស្មោះហ្នឹងបក្សមែន សូមបីតែរឿងតុលាការេខត្តស្វាយរៀងដោះលែង

    សមមិត្តឈួងបណ្ឌិតកល្បងយ៉ិនទៀងមិនដែលរំលឹកផង តែបើបក្សប្រឆាំងវិញ សូម្បីតែថ្ងៃកាន់មរណៈទុក្ខ

    ក៏លោកឯងនេះមិនលើកលែងដែរ យ៉ាប់ !

  3. អ្នកលេង says:

    ពួកអាមេពុករលួយគ្រាគ់ៗៗ​ដែលសព្វថ្ងៃមានលុយវាល់លានដុតសពពួកវាមិនអស់ផង ។ សួរថាតើអង្កភាពប្រឆាំងអំពើពុករលួយធ្វើស្អីពួកវាកើត ក្រៅតែពីយកដៃអោបពងស្តាប់បញ្ជាពួកវាទៀត ។

  4. យិនវៀច says:

    ឌូម៉ែ ប្រសាំង អាត់សាគែ អាសាគូតយ៉ូ!!!!!!!!!!

  5. ខ្ញុំជាខ្មែរ says:

    ឱម យិនទៀង ធ្វើការបានល្អណាស់ តែកុំដូចថ្ងៃមុនគ្រាន់តែ ហ៊ុន សែន លើកចង្អុលដៃមកសំពះលូនក្រាបដូចជាសត្វសុនខអញ្ចឹងនោះវាមិនសមនោះទេ យើងជាអង្គភាព
    ប្រឆាំងអំពើពុករលួយ មានសិទ្ធសើបអង្កេតនឹងចាប់នៅមន្ត្រីណាដែលធ្វើខុសច្បាប់ ដូចជា
    ហ៊ុន សែន ក៏ត្រូវចាប់ដែរ បើសិនជា បង ឱម យិនទៀង ឯងអោនក្រាបៗដូចជាសត្វសុនខអញ្ចឹង
    វាបញ្ជាក់ថា បង ឱម យិនទៀង ឯងនឹងធ្វើតាមតែបញ្ជាររបស់ ហ៊ុន សែន ហើយ