ប្រជាពលរដ្ឋភាគច្រើនដែលមកចូលរួមព្រះរាជពិធីដង្ហែព្រះបរមសព នៅថ្ងៃទី១ កុម្ភៈ បានបញ្ចេញទស្សនៈប្រហាក់ប្រហែលគ្នាថា ការចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះបរមសពនេះ គឺជាការឆ្លុះបញ្ចាំងអំពីខ្មែរចេះសាមគ្គី និងរួបរួមគ្នាជាធ្លុងមួយ។
ដោយ ទីន ហ្សាការីយ៉ា
2013-02-01
វិទ្យុអាស៊ីសេរី

ពលរដ្ឋសម្ដែងការសោកស្ដាយ នៅពេលពួកគាត់មកចូលរួមដង្ហែព្រះបរមសព ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣។
RFA/Ven Sawath
ប្រជាពលរដ្ឋដែលបានទៅចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ឬអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ចេញពីព្រះរាជវាំងនោះ បានប្រាថ្នាចង់ឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមានសុខសន្តិភាព និងមានការរួបរួមគ្នារវាងអ្នកនយោបាយខ្មែរទាំងអស់ ដែលជាក្ដីប្រាថ្នារបស់អតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ។
គ្រប់អ្នកចូលរួមទាំងអស់ ក្នុងនោះមានសិស្សានុសិស្ស ប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តមួយចំនួន បានលាន់មាត់ថា ព្រះបិតាឯករាជ្យជាតិ សម្ដេចព្រះ នរោត្តម សីហនុ ទោះបីជាព្រះអង្គបានសោយទិវង្គតហើយក្ដី ប៉ុន្តែស្នាព្រះហស្ដរបស់ព្រះអង្គ ធ្វើឲ្យប្រទេសកម្ពុជា ទទួលបានឯករាជ្យ ធ្វើឲ្យរួចផុតពីនឹមត្រួតត្រាបរទេសនោះ គឺស្ថិតនៅក្នុងអារម្មណ៍របស់ពួកគាត់ជានិច្ច។ ប៉ុន្តែ អ្វីដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភ គឺការបែកបាក់គ្នារវាងមេដឹកនាំខ្មែរនាសម័យបច្ចុប្បន្ន។
នៅក្នុងពេលដង្ហែព្រះបរមសព អតីតព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី១ កុម្ភៈ នេះ មានក្រុមហ៊ុន ស្ថាប័នមួយចំនួន និងសប្បុរសជន បានទិញម្ហូបអាហារ និងភេសជ្ជៈចែកជូនប្រជាពលរដ្ឋចូលរួមដង្ហែនោះ។
ម្ចាស់ផ្ទះសំណាក់មួយនៅក្បែរព្រះវាលបរមមេរុ អ្នកស្រីបានទិញទឹកសុទ្ធចែកជូនអ្នកចូលរួមនេះ ដើម្បីចង់បានផលបុណ្យ និងជាការតបស្នងនូវគុណូបការៈរបស់ព្រះអង្គ ដែលព្រះអង្គជាព្រះមហាវីរក្សត្រ គួរឲ្យគោរពរបស់ប្រជាពលរដ្ឋខ្មែរ។
ប្រជាពលរដ្ឋមួយរូបមកពីខេត្តរតនគិរី លោក យ៉ាន នឿន បានឲ្យដឹងថា លោកបានមកទីក្រុងភ្នំពេញ នេះជិតមួយខែហើយ។ លោកបញ្ជាក់ថា ការមកទីក្រុងភ្នំពេញនេះ ក្នុងគោលបំណងតែមួយគត់ គឺលោកចង់មកចូលរួមការដង្ហែព្រះបរមសព និងការថ្វាយព្រះភ្លើង អតីតព្រះមហាក្សត្រ នរោត្តម សីហនុ។ យ៉ាងនេះក្ដី លោក យ៉ាន នឿន អះអាងថា អតីតព្រះមហាវីរក្សត្រ សោយទិវង្គតនេះ ជាការបាត់បង់អ្នកផ្សះផ្សាជាតិដ៏សំខាន់មួយសម្រាប់កម្ពុជា។ លោកព្រួយបារម្ភខ្លាចមេដឹកនាំខ្មែរកាន់តែបែកបាក់នៅពេលអនាគត ក្រោយពេលគ្មានវត្តមានព្រះមហាវីរក្សត្រ នរោត្តម សីហនុ នេះ។
បន្ថែមពីលើបញ្ហានេះ អ្នកនយោបាយខ្មែរនាពេលបច្ចុប្បន្ននេះ ដែលនៅគណបក្សផ្សេងពីគ្នានោះ ពួកគេមិនហ៊ានទាក់ទងគ្នាទាំងបើកចំហក្ដី ទាំងមិនចំហក្ដី ពីព្រោះពួកគាត់មានសម្ពាធពីមេបក្សរៀងៗខ្លួន ដោយគេខ្លាចមេបក្ស ឬសមាជិកបក្សចោទថា ក្បត់នឹងគណបក្សជាដើម។ ម្យ៉ាងវិញទៀត អ្នកនយោបាយបក្សប្រឆាំង និងបក្សកាន់អំណាច តែងតែប្រឆាំងគ្នា ឬវាយប្រហារគ្នាតាមពាក្យសម្ដីទៅវិញទៅមក ទាំងនៅមុនពេលបោះឆ្នោត ទាំងនៅក្រោយពេលបោះឆ្នោត។
តួយ៉ាង មេបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវក្រុមសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលបានប្រើប្រាស់តុលាការ ដើម្បីចាត់ការលោក សម រង្ស៊ី នៅក្រោយពេលលោក សម រង្ស៊ី បានដកតម្រុយបង្គោលព្រំដែនខ្មែរ-វៀតណាម នោះ។ រហូតមកទល់ពេលនេះ លោក សម រង្ស៊ី និរទេសខ្លួននៅក្រៅប្រទេសនៅឡើយ។
នៅក្នុងអំឡុងពេលបីខែកន្លងមកនេះ នៅខណៈព្រះបរមសព ព្រះមហាវីរក្សត្រ តម្កល់ទុកនៅក្នុងព្រះបរមរាជវាំងនោះ លោក សម រង្ស៊ី បានព្យាយាមចង់មកគោរពព្រះវិញ្ញាណក្ខន្ធ និងចង់មកចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើង អតីតព្រះមហាក្សត្រដែរ ដោយលោកបានផ្ញើលិខិតថ្វាយព្រះមហាក្សត្រ ប្រធានរដ្ឋសភា និងប្រមុខរដ្ឋាភិបាល តែរដ្ឋាភិបាលមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី មកចូលរួមនោះឡើយ លុះត្រាណាលោក សម រង្ស៊ី មកទទួលទោសសិន។
បញ្ហានេះ ក្រុមអ្នកវិភាគបានលើកឡើងថា ការសោយទិវង្គតរបស់ព្រះមហាវីរក្សត្រនេះ ជាការបាត់បង់អ្នកផ្សះផ្សាជាតិដ៏សំខាន់មួយនៅសង្គមកម្ពុជា។ ដោយហេតុថា អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គជាតួអង្គដ៏សំខាន់ក្នុងការដោះស្រាយភាពទាល់ច្រកផ្នែកនយោបាយ តួយ៉ាងព្រះអង្គបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្ស ហ៊្វុនស៊ិនប៉ិច បង្កើតរដ្ឋាភិបាលចម្រុះកាលពីឆ្នាំ១៩៩៣ បន្ទាប់ពីជាប់គាំងផ្នែកនយោបាយក្រោយពេលបោះឆ្នោត និងបញ្ហាផ្សេងៗទៀត។
សិស្សសាលាវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ឈ្មោះ ចិត្រថេត កត្យាមុន្នី បានឲ្យដឹងថា ទោះបីជានាងជាក្មេងជំនាន់ក្រោយក្ដី ប៉ុន្តែយុវតីរូបនេះ អះអាងថា នាងបានយល់ដឹងច្រើនអំពីរបបសង្គមរាស្ត្រនិយម តាមរយៈអានឯកសារប្រវត្តិសាស្ត្រ និងដឹងតាមរយៈគ្រូបន្ទុកថ្នាក់បាននិយាយប្រាប់។ កញ្ញា កិត្យាមុន្នី បានសង្កត់ធ្ងន់ថា យុវជនជាច្រើនមិនសូវគិតអំពីស្នេហាជាតិ ឬស្រឡាញ់ទឹកដីរបស់ខ្លួននោះទេ ពីព្រោះថា យុវជនខ្លះឈ្លក់វង្វេងនឹងសង្គម។ បញ្ហានេះ អាចមកពីអ្នកនយោបាយមិនទាន់ធ្វើគំរូដល់យុវជនអំពីឆន្ទៈស្នេហាជាតិក៏ថាបាន ដោយសារតែអ្នកនយោបាយនៅមិនទាន់ចុះសម្រុងនឹងគ្នានៅឡើយនោះ។
អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ និងជាទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលថា នៅពេលព្រះរាជវង្សានុវង្សទៅថ្វាយបង្គំគាល់អតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ កាលពីព្រះអង្គនៅមានព្រះជន្មនោះ សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គមានព្រះរាជឱង្កាផ្ដាំថា ព្រះរាជវង្សានុវង្សឲ្យធ្វើអំពើល្អនៅក្នុងសង្គម និងផ្ដល់ភាពយុត្តិធម៌ដល់ប្រជារាស្ត្រខ្មែរទូទៅ ពិសេសត្រូវមានការបង្រួបបង្រួម និងឯកភាពជាតិ។
ភ្ជាប់ទៅនឹងបញ្ហានេះ មានទឡ្ហីករណ៍ជាច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរកោតសរសើរ និងគោរពព្រះអង្គជាបិតាឯកភាពជាតិ ដូចជានៅក្នុងឆ្នាំ១៩៤៧ ព្រះអង្គបានទទួលបានជោគជ័យលើការទាមទារខេត្តខ្មែរមួយចំនួនពីថៃ មកវិញ ក្នុងនោះមានខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។
នៅឆ្នាំ១៩៤៩ ព្រះអង្គបានឡាយព្រះហស្តលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ ដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញលេញពីសាធារណរដ្ឋបារាំង ដោយសារស្នាព្រះហស្តដ៏ឧត្ដុង្គឧត្ដមពីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
និយាយអោយអស់ហើយស្មោះត្រង់ទៅចុះ ខ្ញុំពិតជាចង់ឃើញការរួបរួមជាតិមួយដែលប្រកបទៅដោយតម្លាភាពនិងយុត្តធ៍ម ក្នូងប្រទេសយើងនេះណាស់ ។ ប៉ិន្តែគ្រប់មេដឹកនាំទាំងអស់គ្មាននរណាមួយឆន្ទះនឹងដោះស្រាយប្រកបភាពយោគយល់និងមនសិការស្រលាញ់ជាតិពឹតប្រាកដនោះឡើយ ។ លោក សមរង្សី និយាយថា មានស៊ីអត់សែន ចំណែកសែន ជានិច្ចកាលតែងរកល្បីចដើម្បីកំចាត់នឹងបំបាត់ចោល នៅពូកអ្នកប្រឆាំង ក្នុងគោលបំណងគ្រប៉គ្រងអំណាចដ៏យូអង្វែងចំណែកលោកកឹម សុខា ក៏មានបំណងចង់ក្រសោបអំណាចតែម្នាក់អែង រីអែក្រុមខ្សែស្រលាយរាជានិយមនោះរឹតតែយ៉ាប់រកនិយាយមិនរួច ។ ដូច្នេះហើយ តើវាសនាអនាគតរបស់ជាតិតើអាចនឹងរីកចំរើននឹងអភិវឌ្ឃន៏ដូចប្រទេសជិតខាងបានដែរឬទេ ?
នេះហើយជាសំណួររាស្រ្តដែលតែងតែសួរខ្លួនអែងរាល់ពេល ។
មានវាសនាមិនខុសពីប្រទេសឡាវទេ មើលទៅ ។
ស្រុកខ្មែរយើង ដរាបណាហ៊ុនសែននិងបក្សប្រជាជននៅកាន់អំណាច វាសនាប្រទេសជាតិនឹងមិនអាចជៀសផុតខុសពីប្រទេសឡាវឡើយ។
Don’t be worried about this. Cambodia will be as strong as Singapore, who knows!
We had known from the past, but we would not known to a future.
If we wanted our country to be strong, we should follow American foot step print as well.
As strong as the US, my ass!
” As strong as the US, my ass!.” CPP as copy Srey Khmer’s name represent here show us
very cruelly, and we all must avoid of join with its gang or votes for it group to be the crully
in our society to hurt our innocent people.
Wow, Srey Khme’in the US, has a butt hole up 2 cm diameter. Katoeuy Srey Khmer with a long yoyo, likes to make love with the person of the same sex!