05222013Headline:

ស្វែង សុជាតា ៖ ខ្ញុំ​រង់​ចាំ​៣២​ឆ្នាំ​ ទើប​ជួប​ស្នេហ៍​ពិត

តារា​សម្តែង​ ស្វែង សុជាតា ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​ជា​អ្នក​សិល្បៈ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​​ចំពោះ​ខ្លួន​ឯង និង​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ម្នាក់​។ ឆ្លង​កាត់​ខ្សែ​ជីវិត​ជា​ច្រើន​ឆ្នាំ​នៅ​លើ​វិថី​សិល្បៈ តារា​សម្តែង​រូប​នេះ​បាន​ជួប​នឹង​ស្នេហា​មិន​សម​ប្រកប​​ជា​ច្រើន​លើក ដែល​ធ្វើ​ឲ្យ​រូប​នាង​សឹង​តែ​គិត​ខ្លី​ប្រល័យ​ជីវិត​ខ្លួន​ឯង​ទៅ​ហើយ។

Tuesday, 05 February 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តែ​ទោះ​បី​ជា​យ៉ាង​ណា តារា​សម្តែង​ដែល​ប្រឹង​ក្រោក​ឈរ​លើ​វិថី​ជីវិត​ថ្មី​រូប​នេះ នៅ​មិន​ទាន់​រៀង​ចាល​នឹង​ចំណង​ស្នេហា​នៅ​ឡើយ​។

នាង​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ ការ​រង់​ចាំ​អស់​រយៈ​ពេល​៣២​ឆ្នាំ​របស់​នាង​បាន​មក​ដល់​ហើយ ពោល​គឺ​ទេវតា​មិន​ឲ្យ​មនុស្ស​អស់​សង្ឃឹម​ឡើយ ខណៈ​នៅ​ពេល​នេះ នាង​បាន​ជួប​នឹង​បុរស​ក្នុង​បេះ​ដូង​ពិត​ប្រាកដ​ជា​អ្នក​មាន​ជាតិ​សាសន៍​ផ្សេង​គ្នា​។ ទោះ​បី​ជា​យ៉ាង​ណា​តារា​រូប​នេះ​មិន​លាក់​បាំង​ពី​អតីត​កាល​របស់​ខ្លួន​ឡើយ នាង​នឹង​លាត​ត្រដាង​ឲ្យ​ទស្ស​និក​ជន​បាន​ដឹង​ពី​ជីវិត​ស្នេហា​របស់​នាង​តាំង​ពី​វ័យ​ក្មេង​រហូត​មក​ទល់​ពេល​នេះ​។

តារា​សម្តែង​កាច​ឆ្នាស់​ឆ្នើម​នាង ស្វែង សុជាតា បាន​រៀប​រាប់​ដំណើរ​ដើម​ទង​នឹង​ជីវិត​ស្នេហា​គ្រា​ដំបូង​របស់​នាង​នៅ​ពេល​នេះ​ថា កាល​ដែល​នាង​រៀន​នៅ​ថ្នាក់​ទី១០ ក្នុង​វ័យ១៦ឆ្នាំ (​ក្នុង​ឆ្នាំ​១៩៩៦) នាង​បាន​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ២ ទូទាំង​ខេត្ត​ព្រៃវែង​ក្នុង​កម្មវិធី​បវរកញ្ញា​ឯក​ទូទាំង​ប្រទេស។

What Next?

Recent Articles

2 Responses to "ស្វែង សុជាតា ៖ ខ្ញុំ​រង់​ចាំ​៣២​ឆ្នាំ​ ទើប​ជួប​ស្នេហ៍​ពិត"

  1. ABC says:

    Now sa art ro hort neng 32 year kor doy
    Som oy chhup love pit …..ns ….

  2. *** says:

    First not good , second bad , third dishornest, fourth separated , fifth not experience ……….
    The last one knows how to take care with experience front , back , lay or sneak………ha!ha!
    He’s the best one for her………….wait and see in the future…..