05192013Headline:

អ្នក​បឹង​កក់​ទៅ​​បន់ ​យាយ​ម៉ៅ ឲ្យ​ជួយ កែ​ប្រែ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា

ប្រជាពលរដ្ឋ​សហគមន៏​បឹង​កក់​ប្រមាណ​ជាង​១រយនាក់ នា​ព្រឹក​ថ្ងៃ អង្គារ​ទី ៥ កុម្ភៈ នេះ បាន​លើក​គ្នា​ជិៈ​ឡាន​ក្រុង​ទៅ​កាន់​ជើង​ភ្នំ​ពេជ្រនិល តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤ ក្នុង​ភូមិ​សាស្ត្រ ខេត្ត កំពង់ស្ពឺ ដើម្បី​​បែបន់​​ យាយម៉ៅ ឲ្យ​ជួយ​កែប្រែប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ។

ក.សំណាង​
Tuesday 05 February 2013
The Free Press Magazine

អ្នកភូមិបឹងកក់ ក្នុងពិធី ដាក់ បណ្ដាសារ កាលពីពេល កន្លងទៅ

អ្នកភូមិបឹងកក់ ក្នុងពិធី ដាក់ បណ្ដាសារ កាលពីពេល កន្លងទៅ

អ្នកស្រី បូវ សោភា តំណាង​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៏​ព័ត៌​មាន​ថា ប្រជាពលរដ្ឋ​បាន​ធ្វើ​ជា ​រូប​​ក្រដាស តំណាង​តុលាការ សាលា​រាជ​ធា​នី​ភ្នំពេញ និង ស្នង​ការ​រាជធានី​ភ្នំពេញ ដោយ​មាន​បិទ​ក្រដាស​ប្រាក់​ដុល្លារ នៅ​ពី​ខាង​មុខ ដើម្បី​ថ្វាយ​ជូន យាយម៉ៅ ឲ្យដឹ​ង​ថា ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ក្នុង​ប្រទេស កម្ពុជា​បច្ចុប្បន្ន បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ។ ហើយ​សូម​ឲ្យ​បារមី​ផ្លូវ​ងងឹត​របស់ យាយម៉ៅ ជួយ​កែ​ប្រែ ប្រព័ន្ធ​ទាំង​នោះ​។

គួរ​បញ្ជាក់​ថា ទំនាស់​ដី​ធ្លី​​រវាងប្រជាពលរដ្ឋ​ក្នុង​​សហគន៏​​បឹងកក់ ជាមួយ​ក្រុមហ៊ុន​​ដែល​គ្រប់គ្រង​ដោយ​ព្រឹទ្ធសមាជិក ពី​បក្ស​ប្រជាជន​កម្ពុជា​គឺលោក ឡាវ ម៉េងឃីន​ បាន​ជាប់​គាំង​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ជា​រឿងៗ ពលរដ្ឋ​ទាំង​នោះ បាន​ធ្វើ​ពិធីដាក់​បណ្ដា​សារតាមបែប​​អរូបី ដល់​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ​និង​អាជ្ញាធរ ដោយ​ចោទ​ថា បាន​លំអៀង​ទៅ​រក​ក្រុមហ៊ុន ធ្វើ​បា​ប ពលរដ្ឋ​ក្រីក្រ ៕

What Next?

Recent Articles

9 Responses to "អ្នក​បឹង​កក់​ទៅ​​បន់ ​យាយ​ម៉ៅ ឲ្យ​ជួយ កែ​ប្រែ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា"

  1. kumnitkhmer says:

    ប្តូរតែអ្នកដឹកនាំទៅណា អ្វីក៏វាប្តូរតាមនឹងដែរ ។ គោនៅជាមួយគោ ក្របីនៅជាមួយក្របី ហើយណាមិនបាច់ឆ្ងល់ទេ បងប្អូនអ្នកបឹងកក់អើយ ។

  2. Anonymous says:

    នៅក្នុងប្រទេសកម្ពុជា

  3. BaBaBoo says:

    As long as election win over the same man for life, the misery treatment cause by land slide remain impact. WHY VOTE FOR THE SAME MAN? It seems that CPP failure in 1993 election may smell the same smoke from the past. នយោបាយដែលធ្វើឲ្យរាស្រ្តកំសត់ ជានយោបាយចៅចាក់ស្មុក នៅទីបញ្ចប់កូនអាជ័យងាប់ កូនត្រប់ក៏ងាប់ដែរ …

  4. កញ្ជាស់មានសិល says:

    វត្ថុសក្តិសិទ្ធទាំងឡាយក្នុងទឹកដីកម្ពុជា  មិនអាចជួយបានទេ ជឿខ្ញុំទៅ ខ្ញុំមិនមែន

    ទមិឡទេតែបងប្អូនត្រូវស្វែងយល់  យកល្អមានតែការជួយពន្យល់អោយខ្មែរភ្ញាក់រលឹក

    ឡើង ដល់ពេលវេលាហើយ ២៨កក្កដា២០១៣នេះ បើមានវាសនា កម្ពុជានឹងល្អហើយ។

  5. Khmerologist says:

    When it comes to the situation of no other choices, superstitious belief is their only final hope of demanding for the shadow of social injustice.

  6. បងប្អូន បឹងកក់ សូម កុំជឿតាម អ្នកចាក់រុក អ្នក រុញ គុថ ប្រយ៉ាត់ ស្តាយ ក្រោយ ។ អ្នកណា ក៏ដឹងដែ ថា វត្ថុសាសិទ្ធ រឺ បារមី គឺ សំរាប់ គោរព បូជា ក្នុង សាសនា និង ជំនឿផ្សេងៗ តែ ការ កែប្រែប្រព័ន្ធតុលាការ ខ្មោច អ្នកតា វត្ថុសាកសិទ្ធ មិន លូកដៃជាមួយទេ ម្យ៉ាងទៀត បងប្អូនធ្វើសកម្មភាព បែបន់របៀបនេះ គេដឹង ពី បំណង នៃសកម្មភាពរបស់ បងប្អូនអស់ហើយ ។ គ្មានបានអ្វើក្រៅពី ខាតពេល ធ្វើអោយ គេមើលថា អ្នកគាំទ្រ បងប្អូនអោយធ្វើនោះ មានសកម្មភាព ។ បងប្អូន យុតិធម៌ ពិតជាមាន តែ បើធ្វើខុស ហើយ ខ្លួនឯងថាត្រូវ នោះ រកយុតិធម៌មិនឃើញទេ ។ បងប្អូន ជាឈ្នាន់គេ បងប្អូន ពិបាកបន្តិចហើយ តែ ផលចំណេញ គឺអ្នករុញគូថ ។ ប្រទេស ដែល អភិវឌ្ឈន៏ គឺ រមេងតែងតែ ជួប នូវបញ្ហាដូច្នេះ តែក្រោយពី ពេល រៀបចំរួច គឺ សុខសាន រុង រឿង ដូច អាមេរិក ងីចឹង ពេល មានពេល ក្លាយជាមហាអំណាច ក្លាយជាអ្នកមាន មានដែល អ្នកណា រឺ ប្រទេសណា ថាអាមេរិក អាក្រក់ រុំលោភ សិទ្ធិ មនុស្ស កាប់សំលាប់គ្នា ពុករលួយ តែកាលពី កែប្រែ ប្រទេស កាលពី អភិវឌ្ឈន៏ ប្រទេស ដំបូល បញ្ហា កើតមានច្រើនជាងខ្មែរ ទៅទៀត ។ ខ្មែរ ក៏ដូចគ្នាដែរ រងចាំង បន្តិច្ចទៀត អ្នកទាំង អស់គ្នា លេងថាហើយ ព្រមទាំងចាជាប្រវត្តន៏សាស្រ្ត នូវទង្វើ ដែល អស់លោក ចេថា ជាអ្នក ស្នេហាជាតិ អ្នក ខ្លាំង ទៀតផង ។

  7. kumrou says:

    កុំព្យាយាមអូសទាញអី ទៅមិនរួចទេ។រាស្ត្រខ្មែរមិនចាក់អង្ករ យកអង្កាមឡើយ។
    ធ្លាប់ហែលរួចហើយ មិនឱ្យខ្លួនឯងល្ងង់ជាលើកទីពីរទៀតទេ។ហេតុអ្វីលន់នល់
    ចាញ់ខ្មែរក្រហម?នោះដោយសារម្នាក់ៗជឿថារំដោះទឹកដីពីអាយ៉ងអាមេរិក
    មកថ្វាយសម្តេចឪវិញ។តែគួរឱ្យសោកស្តាយ រាស្ត្រខ្មែរចាញ់នយោបាយរបស់
    ខ្មែរក្រហម ទើបវិនាសខ្លោចផ្សា ស្ទើរតែដាច់ពូជខ្មែរអស់។អីលូវចូលដល់រឿង
    សង្គ្រោះជាតិស្អីគេនេះទៀតហើយ។កុំទាន់គិតពីរឿងសង្គ្រោះជាតិអី។គិតពី
    សង្គ្រោះខ្លួនឯងជាមុនសិនទៅ។

  8. 666 says:

    kumrou អាយ៉ងYoun

  9. ខ្មែរម្ចាស់ស្រុក says:

    បងប្អូនមិនបាច់បន់ទេ មិនយូរទេពួកវានិងងាប់តែហោងមិនខាន ជាពិសេសពួកអាcpp  …..