រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងផ្ញើទៅអ្នកគ្រប់គ្រងវិទ្យុ និងទូរទស្សន៍អំពីសេចក្តីសម្រេចរបស់គណៈមេធាវីដែលស្នើស្ថានីយវិទ្យុ និងទូរទស្សន៍អោយអញ្ជើញមេធាវីធ្វើជាវាគ្មិនតាមរយៈគណៈមេធាវី។ អ្នកច្បាប់ខ្លះអត្ថាធិប្បាយថា សេចក្តីសម្រេចយ៉ាងនេះធ្វើអោយប៉ះពាល់ដល់ការរីកចម្រើននៃវិជ្ជាជីវៈមេធាវីដែលជាវិជ្ជាជីវៈសេរី និងថា វាជាជំហានដើរថយក្រោយមួយ។
ថ្ងៃ សុក្រ 08 កុម្ភៈ 2013
ដោយ លាង ដឺលុច
RFI
អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ RFI
ចាប់ពីពេលនេះទៅ រាល់ការអញ្ជើញមេធាវីធ្វើជាវាគ្មិននៅក្នុងកម្មវិធីវិទ្យុ និងទូរទស្សន៍ត្រូវឆ្លងកាត់តាមគណៈមេធាវី។ នេះគឺជាសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ តាមរយៈសេចក្តីជូនដំណឹងមួយដែលផ្ញើទៅអគ្គនាយក អគ្គនាយិកាវិទ្យុ និងទូរទស្សន៍កាលពីថ្ងៃទី៣១ខែមករាកន្លងទៅថ្មីៗនេះ។ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងដោយយោងទៅលើសេចក្តីសម្រេចរបស់គណៈមេធាវីចុះថ្ងៃទី២២ខែមករា។
បើយោងតាមការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ការអញ្ជើញមេធាវីធ្វើជាវាគ្មិននៅក្នុងកម្មវិធីវិទ្យុ និងទូរទស្សន៍តាមរយៈគណៈមេធាវីយ៉ាងដូច្នេះគឺដើម្បីចៀសវាងលទ្ធផលអវិជ្ជមានអំពីកម្មវិធីផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ។
ទោះយ៉ាងក៏ដោយ នៅក្នុងលិខិតណែនាំនោះ លោករដ្ឋមន្ត្រីក៏បានទទួលស្គាល់ថា ក្នុងពេលកន្លងមក ស្ថានីយវិទ្យុ និងទូរទស្សន៍បានយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីកម្មវិធីអប់រំច្បាប់ កម្មវិធីនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌បានល្អគួរអោយកោតសសើររួចហើយ។
សេចក្តីសម្រេចរបស់គណៈមេធាវីយ៉ាងនេះ មិនបានទទួលការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើការងារក្នុងវិស័យច្បាប់នោះឡើយ។ តួយ៉ាងដូចជាលោកសុក សំអឿនដែលប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា។ លោកសុក សំអឿន ក្នុងនាមជាប្រធានអង្គការអ្នកច្បាប់មួយ បានមើលឃើញថា ការសម្រេចបែបនេះចំពោះអាជីពមេធាវី ដែលជាអាជីពវិជ្ជាជីវៈសេរី គឺជាជំហានដើរថយក្រោយមួយនៅក្នុងវិស័យច្បាប់នៅកម្ពុជា។ លោកបន្តថា មេធាវីម្នាក់ៗមានការទទួលខុសត្រូវទៅលើសកម្មភាពរបស់ខ្លួន។ ក្នុងករណីប្រព្រឹត្តកំហុស គណៈមេធាវីអាចស្តីបន្ទោស និងដាក់ពិន័យដូចដែលធ្លាប់បានធ្វើកន្លងមក ដោយមិនគួរមានសេចក្តីសម្រេចបែបនេះឡើយ។
គួរបញ្ជាក់ថា ក្រោយមានសេចក្តីសម្រេចបែបនេះ អ្នកកាសែតនៅតាមអង្គភាពសារព័ត៌មានមួយចំនួនបានសម្តែងការបារម្ភរួចហើយថា វានឹងអាចមានការលំបាកក្នុងការអនុវត្តកម្មវិធីច្បាប់របស់ពួកគេ ដែលតាមធម្មតា ពួកគេត្រូវធ្វើការជាមួយមេធាវីនោះ៕
—————————————–




លោកសុក សំអឿន ឯងល្មមដឹងខ្លួនហើយ គឺគេចង់រារាំងបិទមាត់ក្រុមមេធាវីវិភាគតាមវិទ្យុប្រឆាំងកុំ
អោយនិយាយរិះគន់ចំនុចអាក្រក់របស់គេ ហើយពេលច្បាប់នេះចេញរួច ពេលពួក NGO ស្នើររកវាគ្មិន
ចូលក្នុងកម្មវិធីខ្លួន ប្រាកដជាពួកនោះរកលេសនេះលេសនោះមករំខានដល់កម្មវិធីរបស់ពួកលោកជាពុំ
ខាន ។
ស្តេចចំណាប់ខ្មាំង
១- ស្តេចចំណាប់ខ្មាំង–ហ៊ុន សែនដាក់តាំង–គ្រាន់ទាក់ជានុយ–រាស្រ្តខ្មែរសន្ធឹក
មកជាប់រពុយ–យកស្តេចធ្វើនុយ–សែនបានឈ្នះ-ឈ្នះ ។
២- ស្តេចចំណាប់ខ្មាំង–ហ៊ុន សែនឆ្លាតខ្លាំង–លើកដៃសំពះ–តែនៅក្នុងចិត្ត–
ហ៊ុន សែនដៀលត្មះ–ស្តេចក៏ដឹងច្បាស់–តែអស់ក្រឡា ។
៣- ស្តេចចំណាប់ខ្មាំង–រាស្រ្តយំក្បែរវាំង–ស្តេចបាំងនេត្រា–រាស្រ្តយំពឹងស្តេច
ស្តេចអត់បានការ–មិនហ៊ានប្តេជ្ញា–ដើម្បីរាស្រ្តឡើយ ។
៤- ស្តេចចំណាប់ខ្មាំង–យើងឆ្ងល់អស់យ៉ាង–ហេតុអីកន្តើយ?–រាស្រ្តខ្មែរស្រលាញ់
រាប់លានម្ល៉ឹងហើយ–កោតធ្វើព្រងើយ–សម្ងំយកសុខ!
៥- អាសូរខេមរា–ស្រលាញ់ក្សត្រា–លើសម៉ែលើសពុក–ពេលស្តេចចាកឋាន
ទួញយំគគ្រុក–ជាងម៉ែជាងពុក–ខ្លួនផ្ទាល់មរណា ។
៦- ស្តេចចំណាប់ខ្មាំង–ខ្មែរត្រូវភ្លឺស្វាង–ត្រូវប្រើបញ្ញា–ហ៊ុន សែនប្រើស្តេច
ព្រមទាំងសាសនា–បោកអស់ខេមរា–យកឈ្នះផ្ទួនៗ ។
៧- ស្តេចចំណាប់ខ្មាំង–ទាំងទួលក្រសាំង–សុទ្ធឋិតក្រោមយួន–អ្នកត្រួវវាងវៃ
លៃរំដោះខ្លួន–ស្តាយដីតាដូន–នៅសល់ប៉ុណ្ណឹង!
យើងគិតថា ប្រទេសយើងគួរតែដើរទៅមុខអំពីលទ្ធិប្រជាធិប្បតេយ្យ មិនគួរដើរថយក្រោយនោះទេ បើសិនមេធាវីណាគាត់ធ្វើខុសពីក្រមសីលធម៏ គួរតែអនុវត្តទៅតាមលក្ខន្តិកៈមេធាវីទៅជាការស្រេច