05252013Headline:

ពលរដ្ឋ​ស្នើសុំ​ឲ្យ​រក្សា​ទុក​ព្រះ​បរម​មេរុ​ជា​សារមន្ទីរ

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បាន​អំពាវនាវ​សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ និង​រដ្ឋាភិបាល ពិចារណា​រក្សា​ទុក​ព្រះ​បរម​មេរុ ដែល​តម្កល់​ព្រះ​បរម​មញ្ជូសា ព្រះបាទ​សម្ដេច នរោត្តម សីហនុ ប្រៀប​ដូច​ជា​សារមន្ទីរ ក្រោយ​ពី​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​រួច។

ដោយ ខែ សុណង
2013-02-08
វិទ្យុ​អាស៊ីសេរី

ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះករុណា ព្រះ​មហា​វីរក្សត្រ នៅ​ព្រះ​បរម​មេរុ កាល​ពី​ថ្ងៃ​ទី៤ កុម្ភៈ ឆ្នំ​២០១៣។ RFA/Tin Zakariya

ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​ទុក​ព្រះ​បរម​មេរុ​នេះ គឺ​ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ឃើញ និង​ស្គាល់​ពី​វប្បធម៌ ទំនៀមទម្លាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​របស់​ព្រះរាជវង្សានុវង្ស។

ចៅសង្កាត់​រង​ទី២ សង្កាត់​អូរឫស្សី​៣ លោក ស៊ីម សំអាត បាន​ថ្លែង​នៅ​ថ្ងៃ​ទី៧ កុម្ភៈ ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​រក្សា​ព្រះ​បរម​មេរុ ទុក​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ដែល​មិន​ធ្លាប់​បាន​ចូល​ទៅ​ទស្សនា ទុក​ជា​ប្រវត្តិសាស្ត្រ​ផង និង​សម្រាប់​បង្ហាញ​កូន​ចៅ​ជំនាន់​ក្រោយ​ផង។ ជាង​នេះ​ទៅ​ទៀត គឺ​ជា​ការ​បញ្ជាក់​អំពី​កតញ្ញុតាធម៌ ដែល​ព្រះអង្គ​មាន​ស្នា​ព្រះហស្ត​ច្រើន​ដែល​កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម។

លោក ស៊ីម សំអាត៖ «ស្អាត​អីចឹង​ណា ចង់​ទុក​ឲ្យ​បាន​កូន​ចៅ​ជំនាន់​ក្រោយ នេះ​ខ្ញុំ​ស្ដាប់​មើល​ទៅ​មិន​មែន​តែ​ខ្ញុំ​ទេ ចាស់​ទុំ​អី​នៅ​ខេត្ត ឬ​អ្នក​កន្លែង​ធ្វើ​ការ​ជាមួយ គេ​មាន​គំនិត​ដូច​គ្នា មាន​គំនិត​ដូច​ថា​ចង់​រក្សា​ទុក​កុំ​រើ​វិញ ទុក​រហូត​អីចឹង​ទៅ។ ពីព្រោះ​អី គាត់​អ្នក​ស្នេហា​ជាតិ អ្នក​មាន​ស្នាដៃ សម័យ​គាត់​ហ្នឹង​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ទេ ថា​សម័យ​គាត់​មាន​កិច្ច​ការងារ​ធ្វើ​មនុស្ស​រស់​នៅ​ថ្លៃ​ថ្នូរ យើង​គោរព​ស្រឡាញ់​ស្នាដៃ​គាត់ កាល​សម័យ​គាត់​រីក​ចម្រើន​មើល​ទៅ​ប្រជាពលរដ្ឋ​ជីវភាព​ធូរធារ នរណា​ក៏​សម្បូរ​សប្បាយ​ដែរ​សម័យ​នោះ»

ពលរដ្ឋ​ម្នាក់​ទៀត គឺ​អ្នកស្រី អៀង យ៉ិតតា បាន​ថ្លែង​ថា អ្នកស្រី​សុំ​ថា យ៉ាង​ហោច​ណាស់​រក្សា​ព្រះ​បរម​មេរុ​នេះ មួយ​រយៈពេល​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចូល​ថ្វាយ​បង្គំ​នៅ​ឡើយ បាន​ចូល ដោយ​សារ​តែ​គ្រា​ដែល​មាន​ការ​ប្រារព្ធ​ព្រះ​រាជ​ពិធី​នោះ សមត្ថកិច្ច​មាន​ការ​រឹតត្បិត​ខ្លាំង​ពេក។

អ្នកស្រី អៀង យ៉ិតតា៖ «ប្រជាពលរដ្ឋ​ខ្លះ​អត់​ទាន់​បាន​ចូល​គោរព​អ៊ីចឹង​ណា សុំ​ឲ្យ​ទុក​ពន្យារ​ពេល​បន្តិច​ទៅ ឲ្យ​បាន​ចូល​ទៅ​គោរព​ណា។ ធម្មតា កន្លែង​ព្រះ​មេរុ​ហ្នឹង កាល​ណា​រុះ​ទៅ​វា​ទៅ​ជា​លំហ​អីចឹង​ណា។ បើ​នៅ​ព្រះ​មេរុ គាត់​ចេះ​អុជ​ធូប​ដូច​នៅ​ក្រៅ​វាំង​អីចឹង​ណា។ រាល់​ថ្ងៃ ប្រជាពលរដ្ឋ​តែ​ល្ងាចៗ គាត់​អញ្ជើញ​ទៅ​ហើយ ព្រោះ​គាត់​អត់​ទាន់​អស់​ចិត្ត»

ទាក់​ទង​បញ្ហា​នេះ អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះបរមសព លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា យោង​តាម​ការ​សម្រេច​ពី​គណៈកម្មាធិការ​រៀបចំ​កន្លង​មក ថា​នឹង​ទុក​ព្រះ​បរម​មេរុ​នេះ ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ក្រោយ​បញ្ចប់​ព្រះ​រាជ​ពិធី​ព្រះបរមសព​រួច​នេះ នឹង​មាន​កិច្ច​ប្រជុំ​មួយ​ដើម្បី​សម្រេច​ជា​លទ្ធផល​ចុង​ក្រោយ។ លោក​ថា ក្នុង​ការ​ស្ថាបនា​ព្រះ​បរម​មេរុ​នេះ មាន​សំណង់​ខ្លះ​អាច​ប្រើប្រាស់​បាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ មិន​អាច​រក្សា​ទុក ឬ​បណ្ដោយ​ឲ្យ​ត្រូវ​ភ្លៀង​បាន​ទេ។

លោក ញឹក ប៊ុនឆៃ៖ «វា​អាច​ថា​ទុក ឬ​យ៉ាង​ម៉េច​ហ្នឹង វា​អាច​ប្រជុំ​ចុង​ក្រោយ​ទៀត អាច​មាន​ការ​ផ្លាស់​ប្ដូរ​ប្រែប្រួល»

ប៉ុន្តែ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ មាន​បន្ទូល​ថា តាម​ប្រពៃណី​ទំនៀមទម្លាប់ ព្រះ​មេរុ​នេះ​ត្រូវ​តែ​រុះរើ​ចេញ។ ប៉ុន្តែ​សេចក្ដី​សម្រេច​នេះ គឺ​ស្ថិត​នៅ​លើ​រាជ​រដ្ឋាភិបាល។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «មិន​អាច​នឹង​ទុក​ទេ អាច​នឹង​ទុក​មួយ​រយៈ​អីចឹង​ទៅ ក៏​ប៉ុន្តែ​យូរ ហើយ​និង​ឆាប់ គេ​ត្រូវ​តែ​រុះ​ចេញ ពី​ព្រោះ​ព្រះមហាក្សត្រ​មុន គឺ​លោក​ធ្វើ​បុណ្យ​សព​នៅ​វាល​ព្រះ​មេរុ​ហ្នឹង​ដែរ ហើយ​នេះ​អត់​ដែល​មាន​ទុក​ព្រះ​មេរុ​របស់​លោក​ឯណា»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព សម្រេច​សាងសង់​ព្រះ​បរម​មេរុ សម្រាប់​ធ្វើ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព នៅ​ក្នុង​បរិវេណ​វាល​ព្រះ​មេរុ​ខាង​ជើង ជាប់​ព្រះបរមរាជវាំង និង​នៅ​ខាង​មុខ​សារមន្ទីរ​ជាតិ លើ​ផ្ទៃដី​ទំហំ​មួយ​ហិកតារ ដោយ​ចំណាយ​ថវិកា​ជាង ១​លាន​ដុល្លារ។

ជា​រៀង​រាល់​ឆ្នាំ វាល​ព្រះ​មេរុ ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ទី​ព្រះ​ស្រែ ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល។

ស្រប​ពេល​នេះ​ដែរ រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​មាន​គម្រោង​សាង​ព្រះ​រូប​សំណាក​របស់​ព្រះបាទ​សម្ដេច នរោត្តម សីហនុ ដែល​មាន​កម្ពស់ ៤​ម៉ែត្រ និង​មាន​ជើង​ទម្រ​កម្ពស់ ៣​ម៉ែត្រ សរុប​ទាំង​អស់​មាន​កម្ពស់ ៧​ម៉ែត្រ ស្ថិត​នៅ​ជិត​នាគ​បាញ់​ទឹក ក្បែរ​វិមាន​ឯករាជ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "ពលរដ្ឋ​ស្នើសុំ​ឲ្យ​រក្សា​ទុក​ព្រះ​បរម​មេរុ​ជា​សារមន្ទីរ"

  1. Anonymous says:

    We Khmer Nation we have strongly regret with loss our beloved and respectfully KING
    we one to keep the (MERU ) for long time but H.E NHUEK BUNCHAI Sail it not
    available because sone of construction Material are not be able to keep for long time.

    We Proud with ours Top Government leader with this great Funeral Ceremony for
    ours KING.

  2. toyngoy says:

    We Khmer Nation we have strongly regret with loss our beloved and respectfully KING
    we one to keep the (MERU ) for long time but H.E NHUEK BUNCHAI Sail it not
    available because sone of construction Material are not be able to keep for long time.

    We Proud with ours Top Government leader with this great Funeral Ceremony for
    ours KING.

  3. Khmer Family says:

    មិនអាចរក្សាទុកបានទេ ​បើសិនជាមួយព្រះអង្គរក្សាទុក ហើយពីរព្រះអង្គរក្សាទុក ដល់ពេលព្រះអង្គលើកក្រោយៗមានកន្លែងណាសាងសង់ទៀត

  4. ស្តេចចំណាប់ខ្មាំង
    ១- ស្តេចចំណាប់ខ្មាំង–ហ៊ុន សែនដាក់តាំង–គ្រាន់ទាក់ជានុយ–រាស្រ្តខ្មែរសន្ធឹក
    មកជាប់រពុយ–យកស្តេចធ្វើនុយ–សែនបានឈ្នះ-ឈ្នះ ។
    ២- ស្តេចចំណាប់ខ្មាំង–ហ៊ុន សែនឆ្លាតខ្លាំង–លើកដៃសំពះ–តែនៅក្នុងចិត្ត–
    ហ៊ុន សែនដៀលត្មះ–ស្តេចក៏ដឹងច្បាស់–តែអស់ក្រឡា ។
    ៣- ស្តេចចំណាប់ខ្មាំង–រាស្រ្តយំក្បែរវាំង–ស្តេចបាំងនេត្រា–រាស្រ្តយំពឹងស្តេច
    ស្តេចអត់បានការ–មិនហ៊ានប្តេជ្ញា–ដើម្បីរាស្រ្តឡើយ ។
    ៤- ស្តេចចំណាប់ខ្មាំង–យើងឆ្ងល់អស់យ៉ាង–ហេតុអីកន្តើយ?–រាស្រ្តខ្មែរស្រលាញ់
    រាប់លានម្ល៉ឹងហើយ–កោតធ្វើព្រងើយ–សម្ងំយកសុខ!
    ៥- អាសូរខេមរា–ស្រលាញ់ក្សត្រា–លើសម៉ែលើសពុក–ពេលស្តេចចាកឋាន
    ទួញយំគគ្រុក–ជាងម៉ែជាងពុក–ខ្លួនផ្ទាល់មរណា ។
    ៦- ស្តេចចំណាប់ខ្មាំង–ខ្មែរត្រូវភ្លឺស្វាង–ត្រូវប្រើបញ្ញា–ហ៊ុន សែនប្រើស្តេច
    ព្រមទាំងសាសនា–បោកអស់ខេមរា–យកឈ្នះផ្ទួនៗ ។
    ៧- ស្តេចចំណាប់ខ្មាំង–ទាំងទួលក្រសាំង–សុទ្ធឋិតក្រោមយួន–អ្នកត្រួវវាងវៃ
    លៃរំដោះខ្លួន–ស្តាយដីតាដូន–នៅសល់ប៉ុណ្ណឹង!

  5. kumrou says:

    ទោះបីប្រជាជន លោកមានបំណងរក្សាទុកមហាបញ្ចាដ៏ល្អវិសេស
    វិសាលនេះក៏ដោយ សូមរាជរដ្ឋាភិបាល ក៏ដូចជាព្រះមហាក្សត្រ
    សូមទ្រង់ព្រះមេត្តាអនុវត្តតាមរាជបវេណីខ្មែរ ទើបប្រពៃ។ការទុក
    បែបនេះអាចនឹងមិនល្អ។

  6. ពួកដែលពុលចំហាយប្រជាភិថុតរបស់ស្តេច គួរតែប្រញាប់ទៅ
    បោសយកកំទេចផេះដែលនៅសេសសល់នឹងទីបូជាព្រះសព
    ស្តេចតា យកមកលាយទឹកផឹកទៅ ក្រែងវាបបានជួយឱ្យស្វាង
    ពីភាពឆ្កួតលីលានេះបាន ។ ពួកពុលប្រជាភិថុតបានមើលឃើញ
    ថាស្តេថាដែលបារាំងព្រមប្រគល់ឯករាជ្យឱ្យខ្មែរចតាបានទាម
    ទារយកឯករាជ្យពីបារាំងបាន តែពួកវាភ្លេចគិតថាបារាំងបាន
    បង្ខំស្តេចនេះឱ្យទទួលស្គាល់ថាទឹកដីកម្ពុជាក្រោមជាទឹកដី
    របស់យួនរួចហើយទេ ។ ពួកអាល្ងើមើលឃើញជីវិតខ្មែរពីរ
    លាននាក់ដែលត្រូវខ្មែរក្រហមរបស់ស្តេចតាពួកឯងសម្លាប់
    ថោកជាងជីវិតស្តេចបំផ្លាញជាតិម្នាក់នេះឬ? កុំកើតជាមនុស្សអី!
    ហើយដឹងទេថាយួនដែលចូលមកទន្រ្ទានស្រុកខ្មែរមកដោយសារ
    នរណាទេ, ពួកអាពល់ក្តួច?