ល្ខោន​បាសាក់​ខ្មែរ​ ទោះ​មាន​ការ​និយម​នៅ​តាម​ស្រុក​ស្រែ តែ​ខិត​ជិត​ដល់​ការ​បាត់បង់

បន្ទាយមានជ័យ : ព្រះចន្ទនាវេលាម៉ោង៨យប់ បានជះ ពន្លឺស្រទន់ចេញពីផ្ទៃអាកាសនៃទឹកដី ស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ ខណៈទស្សនិកជន បានត្រៀមខ្លួន ជាស្រេចក្នុងការ តាមដាន ល្ខោនបាសាក់។

Friday, 08 February 2013
Julius Thiemann
ភ្នំពេញ ប៉ុស្តិ៍

តួ​អង្គ​សម្ដែង​ល្ខោន​បាសាក់​ទទួលបាន​កម្រៃ​តិច​តួច​​​។ រូបថត Alexander Crook

តួ​អង្គ​សម្ដែង​ល្ខោន​បាសាក់​ទទួលបាន​កម្រៃ​តិច​តួច​​​។ រូបថត Alexander Crook

នៅពេលបើកឆាក តួត្លុកពីរនាក់ ពាក់សក់គូសមុខ ក្រវេមក្រវាម និងស្លៀកខោ ធូររលុង បានបង្ហាញខ្លួន នៅពីក្រោយ តួអង្គយក្ខិនី ក្នុងសម្លៀក បំពាក់ភ្លឺ ផ្លេកនិងគ្រង ដោយអលង្ការ ស្រោចខ្លួន។រំពេចនោះ ស្រាប់តែយក្ខិនី មាឌឌាំងបាន ដួលសន្លប់ ហើយតួត្លុក ទាំងពីរនាំគ្នា ចំតិតគូទ ផោមដាក់មុខ របស់ស្រីយក្ស នោះ ធ្វើឲ្យ ទស្សនិកជន ជាង២ពាន់ នាក់ ដែលអង្គុយលើ កន្ទេលកក់ នៅមុខរោងល្ខោន ផ្ទុះសំណើច គិលតែម្ដង។

ថ្លែងក្នុងការ សម្ដែងឯខេត្ត បន្ទាយមានជ័យ មេក្រុមល្ខោន ឡែម ជឿន បាននិយាយថាទោះបីជា នៅរាត្រីនេះ ការសម្តែង ធ្វើឲ្យ ទស្សនិកជន សើចសប្បាយ ក្អាកក្អាយក្តី ក៏សិល្បៈ ល្ខោនបាសាក់ មួយនេះ ទំនងជាមិនមាន ប្រជាប្រិយភាព បានយូរអង្វែង តទៅថ្ងៃ អនាគតឡើយ។

ល្ខោនបាសាក់ ជាសិល្បៈ សម្ដែងម្យ៉ាង ដែលមានលក្ខណៈ ជាគ្រួសារ ឬជា ក្រុមអ្នកមាន ជំនាញខាង សិល្បៈ នេះដូចគ្នា។ កាលដើមឡើយ វាជាសិល្បៈ សម្តែងមានការ ពេញនិយម ច្រើនពីសំណាក់ ប្រជាជនខ្មែរ នៅតាមទី ជនបទនានា ទូទាំងប្រទេស ប៉ុន្តែវាក៏បានបាត់បង់ ក្នុងរបប ខ្មែរក្រហម ដូចទម្រង់សិល្បៈ ដទៃទៀតដែរ។

អ្នកដឹកនាំក្រុមល្ខោន វ័យ៦០ឆ្នាំរូបនេះ គឺជាតួល្ខោនបាសាក់ មួយរូបក្នុង ចំណោមអ្នក រួចជីវិតពី សម័យខ្មែរ ក្រហមនោះ។

ក្រុមសិល្បៈល្ខោនបាសាក់នេះបានធ្វើដំណើរជុំវិញប្រទេសកម្ពុជាចំនួន២៤ខេត្តក្រុងហើយ ដោយក្នុងនោះមានរាជធានីភ្នំពេញដែរ។ ការសម្តែងនារាត្រីនោះ គេឃើញមានការប្រមែប្រមូលលុយបានពីអ្នកទស្សនាទាំងអស់៥០០ ដុល្លារ។ ប៉ុន្តែចំណូលនេះត្រូវបែងចែកពាក់កណ្ដាលទៅឲ្យប្រធានភូមិ។ ដូច្នេះមានប្រាក់នៅសល់តែ២៥០ដុល្លារប៉ុណ្ណោះដែលអាចយកទៅចែកចាយឲ្យក្រុមសម្តែងល្ខោនដែលមានគ្នាចំនួន២០នាក់។

alt

alt

លោក ឡែម ជឿន មានប្រសាសន៍ ថា៖ «យើងទៅលេង នៅភូមិណា យើងតែង ទាក់ទង មេភូមិនោះ។ ដូច្នេះប្រាក់ ពាក់កណ្តាល ដែលប្រមូល បានពី ទស្សនិកជន ត្រូវចែករំលែក ពាក់កណ្តាល ឲ្យគាត់»

ក្រុមសិល្បៈ ល្ខោនបាសាក់នេះ ទទួលបានប្រាក់ កម្រៃតិចតួច បំផុត ដែលសឹងតែ មិនអាច រ៉ាប់រងការ ចំណាយលើ ថ្លៃធ្វើដំណើរ ដឹកសម្ភារ រៀបឆាក និងផ្គត់ផ្គង់ សមាជិកក្រុម ដែលមានចំនួន ច្រើននាក់ផង។ ម៉្យាងពួកគេ ត្រូវរៀបចំ សាច់រឿង និងចំណាយពេល ធ្វើការច្រើនម៉ោង តាំងពី ព្រលឹម ដល់យប់ ទៀបភ្លឺ ឯណោះ។ពួកគេបានយក វេទិកាក្រោម ឆាកធ្វើកន្លែង ស្នាក់នៅ ដោយយក អង្រឹង ចងដេក។

លោក ឡែម ជឿន បន្តថា៖ «យើងចាំបាច់ ត្រូវមានការ ប្រយ័ត្នប្រយែង ក្នុងការថែរក្សា ឧបករណ៍ ឬសម្ភារសិល្បៈ របស់យើង ព្រោះយើងគ្មាន លទ្ធភាពជួល ផ្ទះសំណាក់ ដេកទេហើយ ក៏មិនអាច រ៉ាប់រងទិញ របស់របរដែល ត្រូវចោរ លួចដែរ»

នៅរដូវប្រាំង ពេលរយាល ការងារពី ស្រែចម្ការ ក្រុមល្ខោនតែង យកប្ដី ប្រពន្ធ និងកូនតូចៗ ផ្លាស់ទីទៅកាន់ ស្រុកភូមិនានា ដើម្បីរៀបចំ ឆាកសម្ដែង។ ពួកគេ តែងធ្វើដំណើរ ជាក្រុមធំ ដែលមាន មនុស្សជាង ១០០នាក់ ឯណោះ។

មុនរបបខ្មែរក្រហម គឺជាយុគ សម័យមាស របស់សិល្បៈ ល្ខោនបាសាក់ ។ នេះបើយោងតាម ការបញ្ជាក់ពី លោក សួន ប៊ុនរិទ្ធិ នាយកសាលា សិល្បៈហ្វារ ពន្លឺសិល្បៈ ខេត្តបាត់ដំបង និងអតីតជា អ្នកជំនាញ សិល្បៈរបស់ អង្គការ យូណេស្កូ។

តាមប្រភពឯកសារស្រាវជ្រាវវប្បធម៌ល្ខោនបាសាក់នេះមានប្រភពមកពីតំបន់កម្ពុជាក្រោមដោយគេស្គាល់ថា «ល្ខោនទ្រឿងឃ្លោក» វាបានចាប់ផ្តើមល្បីនៅភ្នំពេញនៅអំឡុងឆ្នាំ១៩៣០។

លោកសួន ប៊ុនរិទ្ធិ និយាយថា៖ «អ្នកទីក្រុងមិនចង់ចំណាយទិញសំបុត្រចូលមើលល្ខោនបាសាក់ឡើយ សូម្បីតែមួយដុល្លារនោះ។ ល្ខោននេះមានតែអ្នកស្រែចម្ការទេដែលនិយមមើល»

ដូច្នេះហើយទើបចំណូលពីការលេងល្ខោនបាសាក់កាន់តែខ្សត់ខ្សោយ។

សម្រាប់ក្រុមសិល្បៈរបស់លោក ឡែម ជឿន ពួកគេដឹងខ្លួនច្បាស់ណាស់ថាថ្ងៃណាមួយទម្រង់ល្ខោនបាសាក់នេះ អាចនឹងឈានទៅរកការបាត់បង់៕ PR

What Next?

Recent Articles

9 Responses to "ល្ខោន​បាសាក់​ខ្មែរ​ ទោះ​មាន​ការ​និយម​នៅ​តាម​ស្រុក​ស្រែ តែ​ខិត​ជិត​ដល់​ការ​បាត់បង់"

  1. Khmer Family says:

    មានអស់លោកណា ចង់ទៅមើលល្ខោននៅបន្ទាយមានជ័យជាមួយខ្ញុំទេ ខ្ញុំប៉ាវសំបុត្រ

  2. ស្តាប់​គេស្តាប់ឯង says:

    អត់ទៅទេឆ្ងាយណាស់ អរគុណច្រើន ។ ល្ខោនបាសាក់ខ្មែរ ពិតជាជិតបាត់បង់មែនហើយ ព្រោះគ្មាន

    ការអភិវឌ្ឍន៍អោយជឿនលឿនដូចគេ ។​​ រដូវចូលឆ្នាំចិន គេទិញ DVD ហ៊ី ចាក់មើលកែកំសាន្ត ។​​​​​​​​​​​​​​​​​​​​​​​​​​​​

    ល្ខោនខ្មែរ​តើមើលនៅពេលណា? មើលទៅតួរសុទ្ធតែចាស់ៗ មើលតែមួយភ្លែតក៏ដូរប៉ុស្តិ៍ភ្លាម​

    មើលរឿងផ្សេងបែបអារម្មណ៍ល្អជាង ។

  3. Ngor heaw says:

    I’m sorry for Khmer actors ល្ខោនបាសាក់. When they go out to perform the show, they cannot afford the hotel to sleep. If we look to the holywood actors, they usaulty to stay in a hotel with $10,000 a night.

  4. kumrou says:

    ល្ខោនបាសាក់លេងតែពេលយប់ដែលត្រូវចំណាយពេលយប់យូរ
    ក្នុងការអង្គុយមើលការសំដែងដែលជាការប្រថុយនឹងបញ្ហាសុវត្ថិ
    ភាពរបស់អ្នកទស្សនា។ម៉ែឪមិនចង់ឱ្យកូនដើរយប់ព្រោះខ្លាចជួប
    រឿងមិនល្អ។ពីដើមមានរោងល្ខោន ដែលងាយដល់អ្នកមើល។
    បើថ្ងៃនេះរវល់ មិនបានមើល គេក៏អាចមកមើលថ្ងៃក្រោយទៀត
    ព្រោះរឿងមួយគេសម្តែង១អាទិត្យឬយូរជាងនេះ។គួរឱ្យស្តាយ
    យើងគួរប្រឹងប្រែងជួយរក្សាល្ខោនបាសាក់ឱ្យគង់វង្ស។

  5. យក្សមាឌល្អិត says:

    ខ្ញុំធ្លាប់ឮនិសិត្សមហាវិទ្យាល័យវិចិត្រសិល្បះនិយាយគ្នា ហើយខ្ញុំក៏បានកត់ចំណាំចំណុចខ្លះដែល
    ទាក់ទងនឹងសិល្បះបូរាណខ្មែរ។ ក្នុងនោះមានល្ងោនបាសាក់នេះដែរ។
    .
    ពួកគេ (និសិត្សសិល្បះ) និយាយគ្នា៖ មហាវិទ្យាល័យល្ងោន (មានល្ខោនបាសាក់ផងដែរ) គ្មានសិស្ស
    ចូលរៀនទេ គឺមានត្រឹម២ ទៅ ៣ នាក់ប៉ុន្នោះដែលចុះឈ្មោះរៀន។
    រៀនលេងល្ខោនធ្វើអី បើគ្មានទីផ្សារផង! ម្យ់ាងលុយដែលរដ្ឋឧបត្ថមឲ្យសិស្សសិល្បះល្ខោនគឺត្រឹម
    ១ម៉ឺនរៀលក្នុង១ខែ។ មានតែសិស្សក្រីក្រប៉ុន្នោះដែលចុះឈ្មោះចូលរៀន ព្រោះទីមួយគ្មានលុយ
    រៀនមហាវិទ្យាល័យផ្សេងៗ ទី២បានលុយ១ម៉ឺនរៀលគ្រាន់ផ្សើមបំពង់កដែរ។
    .
    ទាំងនេះគឺជាអ្វីដែលខ្ញុំស្តាប់ឮដោយចៃដន្យតែប៉ុន្នោះ! ពិតឬមិនពិត ទាល់តែស៊ើបសួរ ស្រាវជ្រាវ
    ទើបអាចយកជាការបាន។
    .
    ចំណែករៀមច្បងកំពុងប្រកបអាជីបជាអ្នកសម្តែងល្ខោនបាសាក់វិញ កំពុងតែត្រដខ្សល់រស់
    ព្រោះមានទីផ្សារនៅតាមជនបទតែប៉ុន្នោះ! ហើយទាល់តែមានបុណ្យនៅវត្តទើបមានជួល
    ល្ខោនបាសាក់ទៅសម្តែង។ សម្តែងមួយកម្មវិធីបុណ្យម្តងៗ តួសម្តែងចែកលុយគ្នាបានប៉ុន្មាន
    ម៉ឺនរៀលប៉ុន្នោះ! ដូច្នេះទាំងយក្ស ទាំងស្តេចល្ខោនបាសាក់ ត្រូវរត់ម៉ូតូឌុបបន្ថែមទឿតទើប
    អាចចិញ្ចឹមខ្លួនបាន។
    ដូចនាយព្រហ្មម៉ាញនិយាយថា “ស្តេចដែលក្រជាងគេលើលោក គឺស្តេចល្ខោនបាសាក់”។
    ពិតជាត្រូវមែនហើយ!

  6. កាលពីឆ្នាំ១៩៧៩  ក្នុងប្រទេសខ្មែរយើងមានវង់ល្ខោនបាសាក់ខ្មែរចេញសំដែង

    ទៅតាមការជួល របស់ម្ចាស់ដើមបុណ្យទានផ្សេងៗ  ដែលគេធ្វើនៅតាមផ្ទះ…។

    ការសំដែង១ យប់ ឫ២យប់គឺម្ចាស់ដើមបុណ្យជាអ្នកចេញថ្លៃជួល។ បើមានការ

    សំដែងបន្ថែមទៀតគឺមេវង់ល្ខោនរកមនុស្ស និង រាយកំលាំងខ្សែត្រៀមបិទច្រក

    ចូលគ្រប់ច្រក ដើម្បីអង្គាសអង្ករកំប៉ុង (អង្ករចាប់ឆាយច្របល់គ្នា)។  ក្នុង១យប់

    អាចទទួលបានអង្ករពី១០០ ទៅ៣០០Kgផងដែរ។ខ្ញុំជំនាន់នោះជាយុវជនក្មេង

    ធ្លាប់បានបង់កក្រម៉ា   វេចអង្ករ២កំប៉ុងទៅមើលល្ខោនបាសក់នឹងគេដែរ  ព្រោះ

    គ្រានោះគ្មានភាពយន្ត   វីដេអូ និងទូរទស្សន៏ពណ៌ទេ។  ដូចនេះល្ខោនបាសាក់

    លេងម្តងៗ  ល្អមើលខ្លាំងណាស់។  ឥឡូវនេះកំពុងតែសាបរលាបខ្លាំងហើយ។

    យកល្អ ស្ថាប័ន…វប្បធម៌គួរតែជាអ្នកគិតគូរវិញ។

  7. BaBaBoo says:

    បុរាណកាលជារឿងវប្បធម៌មនុស្សចាស់ (មនុស្សជំនាន់មុន) សំរាប់ក្មេងៗសម័យកំព្យួទ័រដូចជាហួសសម័យបន្តិចហើយ បើ

    អាចរាក្សាទុកបានតទៅទៀតគួទុកនៅក្នុងសំណាក់ព្រះរាជវាំង ក៏មិនខុសទាស់ដែរ ។ ពីព្រោះទាំងនេះ មនុស្សជាអ្នកបង្កើត

    នាសម័យមួយ ដែលបច្ចេកវិជ្ជាមិនទាន់ចាប់កំណើត។

  8. ព្រោះហេតុតែយ័ក្ខនឹងតួអែក ព្រះជិន្នវង្ងទទួលមរណ្នះកាលជាបន្តបន្ទាប់ហើយ នៅឡើយតែតួយ័ក្ខរងស្រែករំពងរាជ្ជធានី។
    រកសុីក្នុងផ្សារក្រុង ផុងខ្លួននឹងសម្រស់ស្រីក្មេញយួនអស់ទៅហើយ រីអែរាជ្ជវង្ងស្រែកច្រៀងក្នុងធុង ដ ដា ដឹកដី ដេកក្រោមដើមដូង!!! ហាស!!ហា្ ហា ហា!!!!

  9. ល្ខោនបាសាក់ត្រូវផ្លាស់ប្តូររឿង…យើងត្រូវបង្កើតរឿងថ្មីៗ ដែលទាក់ទងនឹង
    ជីវភាពរស់នៅរបស់ប្រជាជន និងសំលោះកបំពាក់ត្រូវតុបតែងថ្មីអោយមើលទៅបែប
    ទំនើបកម្មបន្តិចទៅ! អោយមនុស្សមើលងាយយល់!
    ធ្វើយ៉ាងម៉េចអោយប្លែក កុំអោយមនុស្សមើលយូរទៅស៊ាំ…។
    ត្រូវមានលក្ខណៈអប់រំ និងការកំប្លែងបែបថ្មីផ៎ង…!
    ហាស ហាស ហាស…