06192013Headline:

ក្រសួង​ព័ត៌មាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ មុន​អញ្ជើញ​មេធាវី​មក​ធ្វើ​​​វាគ្មិន ត្រូវ​ឆ្លង​កាត់​គណៈមេធាវី សិន​

ក្រសួង​ព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេច​ក្ដីណែ​នាំ​មួយ​ដល់​បណ្ដា​ស្ថានីយ៏វិទ្យុ​​និង​ទូរទស្សន៏​ទាំង​អស់​ ឲ្យ​ដាក់​លិខិត​ស្នើ​សុំ​ទៅ​គណៈ​មេធាវី​កម្ពុជា​សិន មុន​នឹង​អញ្ជើញ​សមាជិក​​មេធាវី ឬ អ្នក​ច្បាប់​ណា​ម្នាក់ មក​ធ្វើ​ជា វាគ្មិន​នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន ។

ក.សំណាង
Saturday 09 February 2013
The Free Press Magazine

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

លិខិត​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ខៀវ ការីទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌​មាន​កាល​ពីថ្ងៃទី ៣១ មករា នោះ​បាន​បញ្ជាក់​ថា ” កន្លង​ទៅ​ស្ថានីយ៏​វិទ្យុ​និង​ទូរទស្សន៏ ជា​ច្រើន បាន​យក​ចិត្ត​ទុក​ដាក់ អញ្ចើញ​អ្នក​ច្បាប់​និង​មេធាវី មក​បក​ស្រាយ​ពន្យល់​ផ្សព្វផ្សាយ អំពីការ​អប់​រំច្បាប់ កម្មវិធី​នយោបាយ​ណែនាំ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ របស់​រាជ​រដ្ឋាភិបាល​ជូន​ដល់​សាធារណៈ​ជន ​បាន​យ៉ាង​ល្អ​គួរ ឲ្យ​កោត​សរសើរ ។ ប៉ុន្តែ​ដើម្បី​ចៀស​វាង លទ្ធផល​អវិជ្ជមាន ក្រសូង​សូម​ធ្វើ​ការ​ណែ​នាំ​ដល់​គ្រប់​ស្ថានីយ៏វិទ្យុ និង ទូរ​ទស្សន៏​ទាំង​អស់ រាល់​ការ​អញ្ជើញ មេធា​វី ឬ អ្នក​ច្បាប់​មក​ធ្វើ​ជា​វាគ្មិន ត្រូវ​អញ្ជើញ​តាម​រយៈ​គណៈ​មេធាវី​កម្ពុជា ” ។

សេច​ក្ដី​ណែ​នាំ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈមេធាវី បាន​​ធ្វើ​ការ​ទាមទារ មក​កាន់​ក្រសួង​ព័ត៌មាន​តាម​រយៈ​លិខិត​មួយ ដែល​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី ២២ មករា ឆ្នាំ​ ២០១៣​ ៕

What Next?

Recent Articles

8 Responses to "ក្រសួង​ព័ត៌មាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ មុន​អញ្ជើញ​មេធាវី​មក​ធ្វើ​​​វាគ្មិន ត្រូវ​ឆ្លង​កាត់​គណៈមេធាវី សិន​"

  1. Khmer Family says:

    យើងកំពុងតែសំលឹងទៅមុខ ហេតុអ្វីក៏បោះជំហ៊ានថយក្រោយទៅវិញ?

  2. 18 Mars says:

    ព្រោះមេធាវីអាចនិយាយពីច្បាប់តាមដែលបានរឿនសូត្រពីសាលា ហើយអ្នកស្តាប់និងមានការងឿងឆ្ងល់ ពេលដែលមន្រ្តីរដ្ឋាភិបាលអនុវត្តន៍ផ្ទុយពីការនិយាយអំពីច្បាប់ពីសំណាក់មេធាវី។ ដូច្នេះហើយបានជា លោកខឿវ កញ្ញារិទ្ធ មានការបារម្ភ ម្យ៉ងទៀតហាក់ដូចជាមានចេតនាមិនចង់ឲ្យរាស្រ្តយល់ដឹងអំពីច្បាប់។

  3. Ly Seanteur says:

    មេធាវីទាំងអស់ត្រូវតែនិយាយតាមថ្នាក់លើ មិនមែននិយាយតាមភាពត្រឹមត្រូវ និង​ ព្រលឹងរបស់ច្បាប់ទេ។ ហេតុនេះ ពួកគេត្រូវតែឆ្លងកាត់ការជ្រើសរើសរបស់អង្គការ ឬ គណបក្សប្រជាជន។ បង កាញ់រិទ្ធិធ្វើនេះ ត្រឹមត្រូវណាស់ ពីព្រោះស្រុកខ្មែរ គេមិនដែលយកច្បាប់ជាធំទេ។ សំដីរបស់អ្នកខ្លាំង ឬ អ្នកធំគឺជាច្បាប់ នេះជាច្បាប់ធម្មជាតិ ដែលមានតែស្រុកខ្មែរមួយគត់យកច្បាប់នេះមកប្រើរហូតដល់សព្វថ្ងៃនេះ។ អបអរបងកាញ់រិទ្ធិ ជូនពរឆ្នាំថ្មី អោយមានស្រីក្មេងៗជេរច្រើន។​

  4. ស្តាប់​គេស្តាប់ឯង says:

    អ្នកអង្គុយលើច្បាប់ក្តី​ អ្នកបំពានច្បាប់ក្តី មិនចង់អោយមាននណាវែកញែកពីភាពត្រឹមត្រូវនៃច្បាប់ទេ

    ខ្លាចប៉ះពាល់ដល់អំពើដែលខ្លួនបានធ្វើ​ ។ ចាញ់សម័យសម្តចតា ហ៊ានធ្វើប្រជាមតិ ១ឆ្នាំ ២ដង ។

  5. Sva watpnom says:

    បន្តិចទៀតពេលចង់ទៅជុះអាចម៍ក៍ត្រូវឆ្លងកាត់ក្រសួងព៏តមានដែរ។

  6. កញ្ជាស់មានសិល says:

    អាណិតបងរិទ្ធមុខជាំដែរ ត្ូវបានគេស្អប់ គេជេរ។ តែគាត់បានប្រាប់ កញ្ចាស់មានសិល

    ថា អាណាថាអីថាទៅ អញតំរូវតែចិត្តមេអញទេវើុយ  ។ sex

  7. ks says:

    រដ្ឋមន្រ្តីក្រសួងព័ត៍មាន ខៀវ កញ្ញា(រិត) កំពុងតែនិយាយអំពីសីទ្ធិនៃការបញ្ចេញមតិហើយ ។សូមប្អូនៗ
    សិស្សានុសិស្ស និស្សិតនិងបញ្ញាវន្តទាំងអស់ពិចារណាសំដីគាត់ផង។ គាត់ធ្វើតាមតាមគំនិតហ៊ុន សែន
    ដើម្បីបាននៅជារដ្ឋមន្រ្តីយូរ។

  8. Good-by Cambodia ! អេវាំង