06202013Headline:

ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ត្រណម​អ្វីខ្លះ​?

ភ្នំពេញ: តាម​ប្រវត្តិសាស្ត្រ​ចិន មាន​ជំនឿ​លើ​ការគោរព​បុណ្យចូលឆ្នាំថ្មី​យ៉ាង​កប់​ជ្រៅ​។ គេ​មាន​ត្រណម​ជាច្រើននៅក្នុង​អំឡុងពេល​ចូលឆ្នាំ​បី​ថ្ងៃ ជាពិសេស​ថ្ងៃទី​១ ឬ​ហៅថា “​ឈឺ​អ៊ិ​ច​”​។ ក្នុង​រយៈពេល​៣​ថ្ងៃនេះ គេ​ចាត់ទុកជា​ថ្ងៃ​ពិសេស​បំផុត ដែល​មិន​ត្រូវធ្វើ​អ្វី​កករ​ល្អក់​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិរី​មង្គល ឬ​ដល់​ឆ្នាំ​ថ្មី​នោះឡើយ​។ គេ​ត្រួវ​ធ្វើឲ្យ​សប្បាយ​ នាំ​សិរី​សួស្តី​ចូលខ្លួន និង​ក្រុមគ្រួសារ​។​

ថ្ងៃទី 9 កុម្ភៈ 2013
ដោយ: វឿន សាវុធ
CEN

ត្រណម​មិន​យំ​

​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ ជនជាតិ​ចិន​មាន​ត្រណម​មិន​ឲ្យ​កើតរឿង​យំសោក​សៅ ពីព្រោះថា​វា​អាច​នាំមកនូវ​រឿង​អពមង្គល​ដល់​ឆ្នាំ​ថ្មី រហូត​ពេញ​មួយឆ្នាំ​ថែមទៀត​ផង​។ ត្រណម​នេះ​សូម្បីតែ​កូនចៅ ដែល​រឹងរូស​ក៏​ឪពុកម្តាយ ឬ​មនុស្ស​ចាស់​មិន​វាយ​ប្រៀនប្រដៅ​ដែរ គឺ​អត់ទ្រាំ​រហូត​ចប់​បុណ្យចូលឆ្នាំថ្មី​សិន​។​

តែងខ្លួន​ស្អាត ប៉ុន្តែ​មិនគួរ​កក់សក់​

​ការ​ស្លៀកពាក់​ខោអាវ​ថ្មី និង​ខ្លួន​ស្អាតបាត​ជា​រឿង​សំខាន់បំផុត​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​ការទទួល​ឆ្នាំ​ថ្មី​នេះ​។ ទោះបីជា​យ៉ាងណា​ ក្នុងអំឡុង​ពេលនេះគេ​មាន​ត្រណម​មួយទៀត​គឺ​ហាម​កក់សក់​ក្បាល ប៉ុន្តែ​កន្លែងដទៃៗ​ទៀត​អាចធ្វើ​ការសម្អាត​បាន​ធម្មតា ព្រោះ​ហេតុថា​ការ​កក់សក់​គេ​មានជំនឿថា​ហាក់បីដូច​ជាការលាងជម្រះ​ជោគ​សំណាង​ចេញពី​ខ្លួន​ដូច្នេះ​ដែរ​។

​ចំពោះ​សម្លៀកបំពាក់​ពណ៌​ក្រហម​ជាទី​ពេញនិយម​បំផុត ដែល​គេ​ប្រើ​សម្រាប់​ស្លៀកពាក់​ក្នុងអំឡុង​ចូលឆ្នាំ​ចិន​។ ពណ៌​នេះ​គេ​ចាត់ទុកជា​ពណ៌ “​ងូវ​ហេង​” នាំ​ជោគ​លាភ និង​សិរី​សួស្តី​។ សម្រាប់​ក្មេង ឬ​មនុស្ស​នៅ​លីវ គេ​តែង​ឲ្យ អាំង​ប៉ាវ ដែលជា​កញ្ចប់ លុយ​ពណ៌​ក្រហម ព្រមទាំង​ក្រដាសប្រាក់​ថ្មីៗ ដើម្បី​ទទួល​ជោគ​លាភ​។​

ហាម​ចូល​បន្ទប់​របស់​អ្នកដទៃ​

​ការចូល​ទៅរក​នរណា​ម្នាក់​ក្នុង​បន្ទប់ដេក​របស់គេ​ក្នុង​ថ្ងែ​បុណ្យចូលឆ្នាំ​ចិន ចាត់ទុកជា​ជោគ​សំណាងអាក្រក់​។ ដូច្នេះ​ទោះបី​អ្នកមាន​រោគ​ជំងឺ ដែល​ត្រូវ​ចូលទៅ​សួរសុខទុក្ខ ក៏​ចាំបាច់​ត្រូវ​ចេញមក​អង្គុយក្នុង​បន្ទប់ទទួលភ្ញៀវ​ដែរ​។ ម្យ៉ាង​ទៀត មិនគួរ​ប្រើ​កាំបិត ឬ​កន្ត្រៃ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ព្រោះ​គេ​មានជំនឿថា នេះ​ជាការ​កាត់​ជោគ​លាភ ហើយ​បើ​មាន​មុត​ដៃជើង​ផង គឺ​កាន់តែ​ជួប​រឿង​អាក្រក់​ថែមទៀត​។​

មិន​ឲ្យ​បែក​ចាន ឬ​កែវ​

​ក្នុងថ្ងៃនេះ​គេ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​កាន់​ចាន ឬ​កែវ ព្រោះ​បើ​មាន​បង្ក​ឲ្យ​ប្រេះស្រាំ ឬ​ធ្លាក់ បែក ​ជាការ​នាំ​ឲ្យ​បាត់បង់​ជោគ​លាភ ហើយ​ជីវិត​ក្នុង​ឆ្នាំ​នោះ​នឹង​ជួបតែ​រឿងប្រេះឆា ​ពុំ​សូវ​មាន​សេចក្តីសុខ​នោះឡើយ​៕​ S

What Next?

Recent Articles

One Response to "ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ត្រណម​អ្វីខ្លះ​?"

  1. Former Hia lola says:

    ​What does it mean the word “ត្រណម”? (tro norm)
    I used to call it: ” Dom norm”, not “Tro norm” like this.
    I have seen the Cam News has been using the wrong words or wrong spelling in Khmer langage.