05202013Headline:

អ្នក​កាប់​ឈើ​ឆ្លង​ដែន​២៣​នាក់ ត្រូវ​បាន​ចាប់​ខ្លូន នៅ​ឧត្តរ​មាន​ជ័យ

ក្រុម​អ្នក​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ យ៉ាង​ហោច​ណាស់​​២៣​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខត្ត ឧត្តរ​មាន​ជ័យ​ចាប់​ខ្លួន នៅ​លើ​កំពូល​ភ្នំ​ដងរ៉ែក ខណៈ​ដែល​ពួក​គេ​កំពុង​ តែ​កាប់​ឈើ​ក្រញូង កាល​ពី​ថ្ងៃ​ទី ៧កុម្ភៈកន្លង​ទៅ​នេះ។

សិលាពល
Saturday 09 February 2013
The Free Press Magazine

ក្រុមអ្នកកាប់ឈើ ដែលសមត្ថកិច្ចចាប់បាន

ក្រុមអ្នកកាប់ឈើ ដែលសមត្ថកិច្ចចាប់បាន

បុរស​ទាំង​នោះ ត្រូវ​បាន​គេ​រាយការណ៏​ថា ជា​ពលរដ្ឋ​ដែល​រស់​នៅ​​ក្នុង​​ខេត្ត ​ឧត្តរមានជ័យ ។​ពួក​គេ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ស្នង​ការ​នគរ​បាល​ខេត្ត ដើម្បី​ចាត់​វិធាន​​ការ​ តាម​នីតិវិធី។

គួរ​បញ្ជាក់​ថា​ជា​ញយ​ដង​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការ​ណែនាំ ដល់​ពលរដ្ឋ​របស់​ខ្លួន​កុំ​ឲ្យ​ឆ្លង​ដែន​ប្រថុយ​ប្រថាន ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដីថៃ ។ ប៉ុន្តែ​ភាព​គ្មាន​ការងារ​ធ្វើ និង បញ្ហា​ជីវភាព​បាន​បង្ខំ​ឲ្យ​ពលរដ្ឋខ្មែរ​ ភាគ​​ច្រើន​ជា​យុវជន យក​ជីវិត​ទៅ​ផ្សង​ព្រេង​ ៕

What Next?

Recent Articles

6 Responses to "អ្នក​កាប់​ឈើ​ឆ្លង​ដែន​២៣​នាក់ ត្រូវ​បាន​ចាប់​ខ្លូន នៅ​ឧត្តរ​មាន​ជ័យ"

  1. Former Hia lola says:

    It is easier to steal mor than to do the honest jobs.

  2. Khmer Family says:

    មិនមែនមកពីភាពគ្មានការងារធ្វើ ឬបញ្ហាជីវភាពនោះទេ មកពីអាមុខរបរនោះវាត្រូវប៉ាន់

  3. អើយ ! ដើមឈើគ្រញូងនៅក្នុងព្រៃទឹកដីខ្មែរ រលាយបាត់អស់ មានតែនៅក្នុងព្រៃទឹកដីថៃ។

    អ្នកកម្លោះៗ ឫក៏បុរសៗមានជីភាពក្រីក្រ   បានខំប្រឹងតស៊ូប្តូរស្លាប់  ក្រែងលោត្រូវប៉ាន់បាន

    ម៉ូតូសេរ៊ីថ្មី   ទូរស័ព្ទដៃទំនើប   ដណ្តឹងរៀបការប្រពន្ធដ៏ស្អាត និងទូរទស្សន៏ពណ៌ប្រើអាគុយ។

    ត្រង់ណឹង ខ្ញុំចង់បង្ហាញថា វាសនារបស់ពួកគេ មិនទាន់ដល់ម៉ោងត្រូវទទួលបាននោះទេ។

  4. អាហាស់ៗៗៗៗៗ ជយោ ! នាំគ្នាស្ពាយឈើដើរគ្នា ហាស់ៗៗៗៗៗ
    អារឿងកាប់ឈើហ្នឹងខ្មែរពូកែលេខ១
    មិនមែនតែពួកអត់ការងារធ្វើហ្នឹងទេ ពួកនៅជំរុំដែលគេចែករបបឱ្យហូប
    ក៏ពូកែកាប់ឈើធ្វើឧុសដុតដែរ
    ទៅនៅជំរុំខៅអុ៏ដាង រលាយភ្នំខៅអុ៏ដាងស្រុកថៃអស់មួយចំហៀង
    ទៅនៅប្រទេសហ្វីលិពិន រលាយឈើអស់ជាងមួយភ្នំ ។

  5. Ratha says:

    ប្រជាពលដ្ឋស្ទើរតែគ្រប់ខេត្ត/ក្រុងបានជួបប្រទះទៅនឹង
    ភាពអត់គ្លាន
    គ្មានដីស្រែចំការ
    គ្មានការងារធ្វើ
    គ្មានចណូលចូលគ្រួសារ
    ប្រព័ន្ធកូនគ្មានការងារធ្វើ
    ទើបពួកគាត់ត្រូវចេញទៅផ្សងសំណាងដោយឯកឯង
    ដើម្បីជីវភាពរស់នៅរបសក្រុមគ្រួសារខ្លួន
    មិនអាចពឹងពាក់អ្នកណាបានឡើយ
    ចាប់តាំងពីនាយករដ្ឋមនត្រីចុះមក

  6. និយាយដូចលោករដ្ឋាខ្មែរគ្រប់ខេត្តក្រងសុទ្ធតែឣត់ការងារធ្វើឣត់ដីធ្វើស្រែចំការឣញ្ចឹងហើយបានជា
    មានតែមធ្យោបាយទៅចូលដីថៃមួយផ្លូវគត់ទើបឣាចរស់បានបើមិនឣញ្ចឹងទេខ្មែររាប់លាននេះមុខ
    ជាដេកស្លាប់ស្ឣុយពេញស្រុកឣស់ហើយមែនទេលោក?លោកដឹងសព្វគ្រប់ហួសនឹងជឿតែម្តង!
    ឱ!ខ្មែរឣ្ហើយ!យ៉ាប់ឣីយ៉ាប់ម្ល៉េះពូកែខាងថែមថយនុះពូកែឣត់ទាស់!