ថ្ងៃ​ដំបូង នៃ​បុណ្យចូលឆ្នាំ​ចិន អ្នកធំ​ក្នុង​ក្រុងព្រះសីហនុ ដុតផាវ​ផ្ទុះ​កក្រើក​មេឃ​

ថ្ងៃទី 9 កុម្ភៈ 2013
ដោយ: សមុទ្រ
CEN

ព្រះសីហនុ: ទោះបី​មាន​សេចក្តីជូនដំណឹង ពី​សាលាខេត្ត​ព្រះសីហនុ និង​ការខិតខំ​ទប់ស្កាត់ របស់​កម្លាំងប្រដាប់អាវុធ ធ្វើការ​ហាមប្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង ប្រើប្រាស់​រំសេវ​ផ្ទុះ និង​ដុត​ផាវ ឱកាស​សែនព្រេន​ដូនតា ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​- វៀតណាម យ៉ាងណាក្តី សម្រាប់​ទីក្រុង​ព្រះសីហនុ​ដែលជា​ទីក្រុង​តូច​មួយ នៅតែមាន​ការដុត​ផាវ ដុត​រំសេវ​ផ្ទុះ ដូចជា សមរភូមិ​អញ្ចឹង​!​។​
​ ​
​ប្រការនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ព្រះសីហនុ​ម្នាក់ និយាយថា ផ្ទះ​អ្នកធំ​ក្នុង​ក្រុងព្រះសីហនុ មួយចំនួន​ដុត​ឡើង​ផ្អើល រឿង​អី រាស្ត្រ​ដុត​មិនបាន បើ​មួយ​ឆ្នាំមាន​តែម្តង​។​
​ ​
​ទិដ្ឋភាព​ជារួម ក្នុង​ក្រុងព្រះសីហនុ សង្កេតឃើញថា កម្លាំងប្រដាប់អាវុធ នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត បាន​ខិតខំ​ណាស់ ប៉ុន្តែ​មិនអាច​ទប់​បានទេ ដោយសារតែ​អាជ្ញាធរខេត្ត​គ្មាន​វិធានការ​ផ្លូវច្បាប់ ចំពោះ​អ្នកប្រព្រឹត្ត​ផ្ទុយ​ពី​សេចក្តីណែនាំ​កន្លងមក​នោះ​៕

What Next?

Recent Articles

One Response to "ថ្ងៃ​ដំបូង នៃ​បុណ្យចូលឆ្នាំ​ចិន អ្នកធំ​ក្នុង​ក្រុងព្រះសីហនុ ដុតផាវ​ផ្ទុះ​កក្រើក​មេឃ​"

  1. Khmer Family says:

    ចុះវាមានទៅប៉ះពាល់អី គ្រាន់តែដុតផាវទេតើ មិនមែនបោកគ្រាប់បែកឯណា នេះជាប្រពៃណីរបស់គេ មួយឆ្នាំមានតែម្តងទេ